ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៤
ទស្សនៈ

ស្រឡាញ់ ឬមិនស្រឡាញ់ ទង្វើស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ

មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖ ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។ ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។ ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ…

Untitled 1 Recovered
ប្លែកៗ

២០ រូបភាពនៃរឿងរ៉ាវមិនល្អដែលអ្នកអាចផ្លាស់ប្តូរបាន​ ប្រសិនបើប្រើការខិតខំប្រឹងប្រែង!

រឿងខ្លះអាចផ្លាស់ប្តូរប្រសិនបើអ្នកប្រើការខិតខំ របៀបរស់នៅដែលត្រូវផ្លាស់ប្តូររវាងបុរសមុនពេលមានកូននិងក្រោយពេលមានកូន ឬអាចផ្លាស់ប្តូរការសម្អាតរបស់របរមួយចំនួន ហើយនៅតែដំណើរការឬកែលម្អអ្វីដែលជាក់លាក់ ហើយថ្ងៃនេះយើងសូមបង្ហាញរូបភាពចំនួន ២០ សន្លឹកនៃការផ្លាស់ប្តូរអ្វីមួយ នោះនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល តើនឹងមានអ្វីកើតឡើង? #1 រូបភាពនៅខាងឆ្វេងគឺមុនពេលបុរសនេះមានកូន។ រូបភាពនៅខាងស្តាំគឺនៅពេលមានកូន។ #2 នេះគឺជារូបភាពមុននិងក្រោយនៃការកែច្នៃគ្រឿងអលង្ការពីអ្នកបច្ចេកទេសជំនាញ។ #3 ពូថៅពីយុគសម័យ Viking និងក្រោយមកត្រូវបានរក្សាទុក (ពូថៅស្ថិតនៅចន្លោះសតវត្សទី ១០ និង ១១)។ #4 មុននិងក្រោយពេលប្រើឡេលាបស្បែក #5 រូបភាពឆ្អឹងខ្នងដោយកាំរស្មីអ៊ិចមុននិងក្រោយពេលវះកាត់។ #6 ម៉ាស់តម្រងធូលីរបស់ខ្ញុំ មុននិងក្រោយពេលធ្វើការនៅក្នុងឃ្លាំង។ #7 កៅអីធ្វើពីឈើមុននិងក្រោយពេលឆ្លាក់តុបតែង។ #8…

ឆ្កែព្រៃ
ប្លែកៗ

សត្វឆ្កែព្រៃមួយប្រភេទ ដែលជិតផុតពូជ ត្រូវបានគេប្រទះឃើញរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ

ដូល (Dhole) គឺជាសត្វឆ្កែព្រៃមួយប្រភេទ ដែលត្រូវបានគេចាត់ទុកជាប្រភេទសត្វរងគ្រោះជិតផុតពូជប៉ុន្តែត្រូវបានគេរកឃើញថារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំនៅកម្ពុជា វត្តមានសត្វដូលនៅលើពិភពលោកបច្ចុប្បន្ន នៅសេសសល់តិចតួច ប្រមាណតិចជាង ២ ៥០០ក្បាលប៉ុណ្ណោះ ។ វត្តមានរបស់សត្វឆ្កែព្រៃប្រភេទនេះ ដែលមានឈ្មោះវិទ្យាសាស្ត្រ Cuon alpinus នៅតំបន់ជួរភ្នំក្រវាញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងអភិរក្សបរិស្ថានប្រកបដោយប្រសិទ្ធភាព ដែលនឹងធ្វើឱ្យចំនួនសត្វព្រៃកម្រ ជិតផុតពូជ មានការកើនឡើង៕ រូបថត៖ WWF-Cambodia

Fddf
សង្គម

ដាក់​ភ្នែក​ភ្លាម​ឃើញ​របស់​ណា​មុន​គេ? ជា​ចម្លើយ​អាច​ដឹង​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

នៅ​ក្នុង​រូបភាព​មួយ​សន្លឹក​នេះ មាន​លាយឡំ​នូវ​ដើម​ឈើ ស្បូវ របង សត្វ​ចាប ហើយ​ការ​លាយឡំ​ទាំង​នោះ​បាន​បង្កើត​ចេញ​ជា​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ​ដែល​មើល​ឃើញ​ចេញ​ជា​សត្វ​ដំរី។ តាម​ការ​តេស្ត​បែប​ចិត្តសាស្រ្ត​ទំនើប របៀបរបប​ដែល​អ្នក​មើល​ឃើញ​ដំបូង​បង្អស់ យើង​ក៏​អាច​បកស្រាយ​បាន​ពី​ចរិត​លក្ខណៈ​របស់​អ្នក។ តោះ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) បើ​អ្នក​មើល​ឃើញ​ចេញ​ជា​ភូមិ​តូច​មួយ (មាន​ផ្ទះ ដើម​ឈើ និង​សត្វ​ចាប…) នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ផ្តោត​ទៅ​លើ​ភាព​ឯករាជ្យ ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​មិន​ពឹងពាក់​អ្នក​ដទៃ។ អ្នក​ជា​មនុស្ស​ដែល​អាច​បង្កើត​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង ហើយ​មិន​ចាំ​បាច់​តែ​ត្រូវការ​នរណា​ម្នាក់​មក​ជួយ​លៀង​អារម្មណ៍​របស់​អ្នក​ឲ្យ​ឈាន​ទៅ​រក​ក្តី​សុខ​ឡើយ។ ពេល​ខ្លះ​អ្នក​លែង​សូវ​ទុកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន ជា​ហេតុ​រុញ​ឲ្យ​រឿង​មួយ​ចំនួន​អ្នក​មិន​ធ្វើ​ការ​រំពឹង​ទុក​ផល​តបស្នង​អ្វី​ទាំង​អស់​ពី​គេ។ បើ​និយាយ​ពី​ចរិត​លក្ខណៈ​ទូទៅ​វិញ អ្នក​ជា​មនុស្ស​មាន​ទេពកោសល្យ ហើយ​ពូកែ​លេងសើច និង​ជា​មនុស្ស​ទាក់ទាញ​ដែល​រមែង​គិត​តែ​ពី​ភាព​វិជ្ជមាន។ ២) បើ​អ្នក​មើល​ឃើញ​សត្វ​ដំរី​មួយ​ក្បាល ប្រសិន​សម្លឹង​ភ្លាម បែរ​ជា​ឃើញ​នូវ​ទម្រង់​ចេញ​ជា​សត្វ​ដំរី នោះ​មាន​ន័យ​ថា​អ្នក​បាន​ទទួល​រង​នូវ​អារម្មណ៍​រង.គ្រោះ​ណា​មួយ​នៅ​ពេល​បច្ចុប្បន្ន។ ដំណាក់​កាល​ជីវិត​របស់​អ្នក​ពេល​នេះ អ្នក​ហាក់​មិន​សូវ​ទុក​ចិត្ត​ឬ​ជឿជាក់​ខ្លួន​ឯង​ពេក​ទេ…

Thumnail
សម្រង់

លោក ខាន់ ស៊ីអឿន​ និង លោក ចឺម ចេញMVថ្មី បទ កម្ពស់មួយម៉ែត្រពីដី ប្លែកហួសពីការរំពឹងទុក (មានវីឌីអូ)

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយនូវវត្តមានរបស់តារាចម្រៀងកម្ពុជាក្រោម ដែលច្រកក្នុងផលិតកម្ម សាន់ដេ គឺ លោក ខាន់ ស៊ីអឿន។ លោក ខាន់​ ស៊ីអឿន ជាតារាចម្រៀង កម្ពុជាក្រោមមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់គ្នាយូរម៉េចស្ទាវ” ដែលមានការគាំទ្រខ្លាំងមែនទែនក្នុងកំឡុងឆ្នាំ២០១៩។ បើគិតមកដល់ពេលបច្ចុប្បន្ន បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ របស់លោក ខាន់ ស៊ីនអឿន មានការទស្សនារហូតដល់ជាង ម្ភៃប្រាំលានដង (25M views)។ ចាប់តាំងពីលោក ខាន់ ស៊ីអឿន  ឈានជើងចូលក្នុងផលិតកម្ម សាន់ដេ សង្កេតឃើញថា​ ភាគច្រើនលោកចាប់ដៃគូច្រៀងជាមួយលោក…

Hggh
សង្គម

ស្វាមី​សំណាង​ដូច​រើស​បាន​គ្រាប់​ពេជ្រ បើ​ភរិយា​មានរបស់កម្រទាំង ៣ នេះ

ជីវិត​គូ គឺ​រមែង​ដូច​ចាន​ក្នុង​រាវ​ដែល​តែងតែ​ប៉ះ​ទង្គិច​គ្នា ហើយ​គ្មាន​គូ​ណា​ដែល​ថា​មិន​ធ្លាប់​ឈ្លោះ.ប្រកែក​គ្នា និង​មាន​ក្តី​សុខ​រហូត​នោះ​ទេ។ សំខាន់​គឺ​ចេះ​អត់ឱន​ឲ្យ​គ្នា លើក​ទឹក​ចិត្ត​គ្នា និង​ណែនាំ​គ្នា​ទៅ​រក​ផ្លូវ​ជីវិត​ដ៏​ល្អ​មួយ។ ដោយឡែក​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​នាម​បុរស​ជា​ស្វាមី ប្រសិន​អាច​ទទួល​បាន​នូវ​ភរិយា​ដែល​មាន​លក្ខណៈ​ពិសេស ៣ ដូច​រៀបរាប់​ខាង​ក្រោម នោះ​គឺ​ស្មើ​នឹង​អ្នក​មាន​គ្រាប់​ពេជ្រ​មួយ​នៅ​ក្នុង​ដៃ ហើយ​សូម​កុំ​បោះបង់​ឲ្យ​សោះ និង​ព្យាយាម​ថែ​រក្សា​ឲ្យ​បាន​ល្អ។ ៣) ប្រពន្ធ​ដែល​យក​ចិត្ត​ទុក​ដាក់ មើល​ទុក្ខ​ធុរៈ​ប្តី​និង​កូន ប្រពន្ធ​ដែល​ល្អ គឺ​ប្រពន្ធ​ដែល​តែងតែ​គិត​ពី​ទុក្ខ​លំបាក ចំណុច​ខ្វះខាត​របស់​ប្តី​និង​កូន។ ជា​ទូទៅ​គេ​តែង​និយាយ​ថា ប្តី​ជា​បង្គោល​នៃ​គ្រួសារ ប៉ុន្តែ​ប្រពន្ធ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ដែរ ដែល​ជំរុញ​ឲ្យ​បង្គោល​មួយ​នោះ​មាន​ភាព​រឹងមាំ​និង​នឹងន​បន្ត​ទៀត​បាន។ លើក​តែ​ឧទាហរណ៍​តូច​មួយ ត្រឹម​ការ​ចម្អិន​ម្ហូប គឺ​អ្នក​ប្រាកដ​ជា​នឹក​ដល់​សុខភាព​របស់​ប្តី​និង​កូន​ជា​ចម្បង ហើយ​មិន​សូវ​ទម្លាប់​ឲ្យ​មាន​ពេល​ទៅ​បរិភោគ​នៅ​ខាង​ក្រៅ​ទេ ហើយ​ខ្លួន​ឯង​ព្រម​ធ្វើ​ម្ហូប​ឬ​បំពេញ​នៅ​ចំណង់ចំណូលចិត្ត​ដែល​ប្តី​ត្រូវការ។ ២) ស្មោះត្រង់​មិន​ផិត​ក្បត់ បើ​ចេះ​យក​ចិត្ត…

Hghg
សង្គម

នារី​ឆ្លាតវៃ​គេ​មាន​តិចនិក​ពិសេស ៣ នេះ ដើម្បី​គ្រប់គ្រង​និង​រំងាប់​អារម្មណ៍​នៅ​ពេល​ខឹង​នរណា​ម្នាក់

ជា​ទូទៅ​មនុស្ស​ស្រី​តែងតែ​ឆាប់​មាន​អារម្មណ៍​ឆេវ.ឆាវ និង​ខឹង.សម្បា​លឿន​ជាង​បុរស ដោយ​នោះ​អាច​ថា​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ទៅ​ហើយ ប៉ុន្តែ​ក៏​មាន​មនុស្ស​ស្រី​ឆ្លាតវៃ​ខ្លះ​ដែល​ចេះ​មាន​វិធី​ផ្ទាល់​ខ្លួន ដើម្បី​កែប្រែ​ទម្លាប់​មិន​ល្អ​មួយ​នោះ។ នៅ​ពេល​ដែល​មនុស្ស​ស្រី​ខឹង​ខ្លាំង គឺ​ពួក​គាត់​តែងតែ​គ្រប់គ្រង​អារម្មណ៍​មិន​បាន​ល្អ ហើយ​ជួន​ខ្លះ​ទាំង​សម្តី​ចេញ​ពី​មាត់​ក៏​ដូច​គ្នា ដែល​ហ៊ាន​និយាយ​ទៅ​កាន់​នរណា​ម្នាក់​ដោយ​ឥត​បាន​ព្រាង​ទុក។ យ៉ាងណាមិញ​អ្នក​ក៏​គួរ​តែ​រៀន​ពី ៣ ចំណុច​នេះ ដើម្បី​ឲ្យ​អ្នក​អាច​ទម្លាប់​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ នៅ​ពេល​មាន​រឿង​រកាំ.រកូស​ណា​មួយ៖ ១) ចេះ​រំងាប់​ចិត្ត​និង​មើល​គ្រប់​ជ្រុងជ្រោយ សន្តិភាព​ផ្លូវ​ចិត្ត និង​ការ​បន្ថយ​កម្តៅ​ក្នុង​ចិត្ត គឺ​មិនមែន​សុទ្ធ​តែ​មនុស្ស​ស្រី​រាល់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​អាច​ឈាន​ដល់​ចំណុច​នោះ គឺ​រាប់​ថា​ល្អ​បំផុត​ហើយ។ ប្រភេទ​មនុស្ស​ស្រី​បែបនេះ​គឺ​ឆ្លាតវៃ នៅ​ពេល​មាន​រឿង​ខឹង​សម្បា​ណា​មួយ គឺ​ឲ្យ​តម្លៃ​គេ​ខ្ពស់ មិន​ចេះ​តែ​ចោទប្រកាន់​ ឬ​ខឹង​ដាច់​ក្បាល​កន្ទុយ ហើយ​នាង​ចូលចិត្ត​សិក្សា​មើល​គ្រប់​ជ្រុងជ្រោយ ពោល​មិនមែន​ស្តាប់​ឬ​មើល​តែ​មួយ​ជ្រុង​ហើយ​វិនិច្ឆ័យ​លើ​គេ​នោះ​ទេ។ ២) ទទួល​ខុស​ត្រូវ​គ្រប់​បញ្ហា​ទាំង​អស់ ធ្លាប់​លឺ​ទេ មនុស្ស​ស្រី​ខ្លះ​ពេល​មាន​បញ្ហា​ក្នុង​ខ្លួន…

T2
សង្គម

ត្រូវ​ម៉ាច់​អត់​ខុស​អី​តិច! នេះ​ភាព​ខុស​គ្នា​នៅ​ពេល​អ្នក​មាន​អាយុ​ជាង ២០ និង ៣០ ឆ្នាំ

អាយុ​កាន់​តែ​ច្រើន​ចំណង់ចំណូលចិត្ត​ និង​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ​របស់​អ្នក​រមែង​តែ​ខុស​គ្នា​បើ​ធៀប​នឹង​កាល​ដែល​យើង​នៅ​អាយុ​ក្មេង​ជាង​នោះ។ យើង​បាន​ឆ្លងកាត់​នៅ​បទពិសោធន៍​ជីវិត​រាប់​មិន​អស់ ខ្លះ​ក៏​ជា​មេរៀន​ល្អ និង​ខ្លះ​ក៏​ជា​មេរៀន​ដែល​គួរ​តែ​ចងចាំ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ។ កំឡុង​អាយុ​ស្រក​ជាង ២០ ឆ្នាំ និង ៣០ ​ឆ្នាំ គឺ​ជា​ពេលវេលា​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ បែប​នេះ​យើង​សូម​ធ្វើ​ការ​ប្រៀបធៀប​ពី​ភាព​ខុស​គ្នា ដែល​អ្នក​គួរ​តែ​ដឹង​ថា​មិន​អ្នក​ឆ្លង​កាត់​ហើយ ឬ​មិន​ទាន់​បាន​ឆ្លង​កាត់៖ ១) មិន​និយម​កម្សាន្ត​ជាមួយ​របស់​សប្បាយៗ​ដូច​មុន​ទេ ​មាន​អារម្មណ៍​ឆាប់​នឿយណាយ តែ​យូរ​បន្តិច​វិល​មុខ​ខ្ញាល់ ២) ពេល​អ្នក​ដល់​អាយុ ៣០ ឆ្នាំ តែងតែ​ទទួល​អារម្មណ៍ Surprise តាម​រយៈ​របស់របរ​តូច បើ​ទោះ​បី​ជា​អំណោយ​ទទួល​បាន​នោះ​មិន​មាន​តម្លៃ ឬ​របស់​ធំ​អ្វី​ក៏​ដោយ ៣) ពេល​អ្នក​ដល់​អាយុ ៣០ ឆ្នាំ…

KNONGSROK
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី! ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់!

#ការកំណត់ទំហំអាជីវកម្ម (ធ្វើពីតូចទៅធំ) ធ្វើជំនួញ ប្រៀបបាននឹងការរៀនសូត្រដែរ យើងត្រូវរៀនពីថ្នាក់តូចទៅថ្នាក់ធំ ឬពីទាបទៅខ្ពស់ គឺយើងមិនអាចវឹបឡើងលោតផ្លោះឡើងថ្នាក់ធំតែម្តងទេ លើកលែងករណីខ្លះ ដែលសឹងតែគ្មាននៅលើលោក។ ជំនួញដែលជោគជ័យ ភាគច្រើនគឺគេធ្វើពីតូចទៅធំ ហើយតាមបទពិសោធរបស់ខ្ញុំ ខ្ញុំមើលឃើញថា បុគ្គលមួយចំនួននិយមចូលចិត្តបើកអាជីវកម្មដំបូងៗ មានលក្ខណៈទ្រង់ទ្រាយធំតែម្តង ខណៈពួកគាត់មានដើមទុនតិចតួច។ ការបើកអាជីវកម្មបែបនេះ មិនអាចជោគជ័យយូរអង្វែងទេ ព្រោះនៅពេលពួកគាត់ជួបបញ្ហា ឬប្រឈមកង្វះថវិកា ក្នុងកំណែទម្រង់ផ្សេងៗ ដែលត្រូវការដើមទុនបន្ថែម នោះនឹងធ្វើឱ្យអាជីវកម្មពួកគាត់បរាជ័យ និងក្ស័យទុន។ ចូរចងចាំថា ធ្វើជំនួញអ្វីក៏ដោយ គឺត្រូវចាប់ផ្ដើមពីតូចទៅធំ ហើយធ្វើដោយភាពប្រាកដប្រជា។ មូលហេតុដែលយើងត្រូវចាប់ផ្ដើមជំនួញពីតូចទៅធំ មិនមែនមានន័យថា មកពីយើងមានដើមទុនតិចតួច ឬខ្សត់ខ្សោយនោះទេ…

១
PR

TikTok ពង្រឹងការកំណត់ឯកជនភាព និងសុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិត និងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ និងមានអាយុចន្លោះពី១៣ ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់ «ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន «បិទ» តាមលំនាំដើម (default) សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១៖ ទម្រង់កម្មវិធីវីដេអូលើទូរស័ព្ទ TikTok ដែលមានបេសកកម្មក្នុងការចែករំលែកភាពច្នៃប្រឌិត…

De Gea As Kid
កីទ្បា

មុន​ពេល​ក្លាយ​ជា​អ្នក​ចាំទី​លំដាប់​ពិភពលោកដូចបច្ចុប្បន្ន David de Gea លេងក្នុងតំណែងជា​ខ្សែ​ប្រយុទ្ធ​

David De Gea មិនដែលរំពឹងក្លាយអ្នកចាំទីលំដាប់ពិភពលោកនោះទេ។ ហើយ​គាត់ខ្លួនឯង​ក៏​មិន​រំពឹង​ថា​នឹង​ក្លាយជា​អ្នក​ចាំ​ទី​របស់​ក្លិប​ At. Madrid ទៅ​ទៀត។ មែន​ទែន​ទៅ! De Gea ចាប់​ផ្ដើម​លេង​បាល់​ទាត់​ដំបូង ​គឺ​បាល់​ទាត់ហ្វូតសាល​ដូច​វីរបុរសបាល់​ទាត់​ប្រេស៊ីល Ronaldinho អីចឹង​ដែរ។ ហ្វូតសាលហ្នឹង​ទៀត​ក៏​គាត់​មិន​លេង​ជា​អ្នក​ចាំ​ទី​ដែរ គឺ​លេង​ជាខ្សែបម្រើ រហូត​ដល់គាត់​មាន​វ័យ​១៤​ឆ្នាំទើប​ប្ដូរ​តំណែង​លេងដោយសារតែគាត់​ ពិបាក​ក្នុង​ការ​រៀន​ទាត់​បញ្ចូល​ទី​។ នៅ​ពេល​ដែល​គាត់ចាប់​ផ្ដើម​បាល់​ទាត់​ហ្វូតសាល​ដំបូង មាន​កីឡាករ​ចាស់​មួយចំនួន​ទៅ​​មើល​គាត់​លេង។ ឪពុករបស់ De Gea ជា​អ្នក​ចាំ​ទី​ក្នុង​ក្លិប​មួយ​លេង​ក្នុង​លីគ​ទី៣​អេស្ប៉ាញ។ “ខ្ញុំលេង​ជាខ្សែប្រយុទ្ធ​នៅ​ឯសាលា​ក្នុងទីក្រុងម៉ាឌ្រីដ បន្ទាប់​មក​ខ្ញុំក៏លេង​បាល់​ទាត់​ប្រចាំសាលាផង​ដែរ។ ខ្ញុំធ្លាប់​លេង​២​តួនាទី​ដោយ​លេង​ជា​ខ្សែ​ប្រយុទ្ធ និង​ខ្សែបម្រើ។ ប៉ុន្តែ​ទីបំផុត​ខ្ញុំលេង​ជា​អ្នក​ចាំ​ទី​ល្អ​ជាងទៅវិញ”។ គាត់​ (ឪពុករបស់​គាត់)បាន​បង្រៀន​ខ្ញុំ”។…

Light A Candle And Find Out What Feeling Your Soul Needs Most
សង្គម

អុជ​ភ្លើងបំភ្លឺ​​ទៀន​មួយ​ដែល​អ្នក​ពេញ​ចិត្ត អាច​ប្រាប់​ពី​តម្រូវការ​ធំ​បំផុត​របស់​អ្នក​នៅ​ឆ្នាំ ២០២១

ស្រមៃ​ថា​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ងងឹត​សូន្យ​ឆឹង ហើយ​អ្នក​មាន​ទៀន​ចំនួន ៤ នៅ​ក្នុង​ដៃ ដូច​បង្ហាញ​តាម​រយៈ​រូបភាព​ខាង​លើ ហើយ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​អុជ​ភ្លើង​បំភ្លឺ​​ទៀនតែ​មួយ​ប៉ុណ្ណោះ តើ​ក្នុង​ចំណោម ៤ នោះ​អ្នក​ជ្រើសរើស​យក​មួយ​ណា? ទៀន​មួយ​ដែល​អ្នក​ជ្រើសរើស អាច​បង្ហាញ​អំពី​តម្រូវ​ការ​ធំ​បំផុត​របស់​អ្នក​សម្រាប់​ឆ្នាំ ២០២១ នេះ។ តោះ​ទៅ​សាកល្បង​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ១) ទៀន​ពណ៌​បៃតង ក្នុង​ចិត្ត​របស់​អ្នក​គឺ​ត្រូវ​ការ​ភាព​ស្ងប់.ស្ងាត់ និង​សន្តិភាព​ផ្លូវ​ចិត្ត​ធំ​បំផុត​នៅ​ពេល​នេះ ដោយ​តាំង​ពី​ចុង​ឆ្នាំ ២០២០ មក​ដល់​ដើម​ឆ្នាំ ២០២១ នេះ មាន​រឿងរ៉ាវ​មិន​ស្ងប់​ជា​ច្រើន​ក្នុង​ចិត្ត​របស់​អ្នក ហើយ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ។ ជា​ទូទៅ​អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ពឹងផ្អែក​ច្រើន រហូត​ដល់​ពេល​ខ្លះ​លែង​មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង។ អ្នក​ត្រូវ​ចាំ​ថា មុន​នឹង​ជួយ​អ្នក​ដទៃ​បាន ដំបូង​ឡើយ​ត្រូវ​ជួយ​ទាញ​ខ្លួន​ឯង​ចេញ​ពី​អារម្មណ៍​ដ៏​អាក្រក់​មួយ​សិន។ ២) ទៀន​ពណ៌​ក្រហម…