
ការឱ្យតម្លៃខ្លួនឯង ជាវិធីមួយដែលយើងដឹងអំពីខ្លួនយើង
ការស្វែងយល់ពីភាពខ្លាំងនិងភាពទន់ខ្សោយរបស់ខ្លួន គឺជាការវាយតម្លៃដែលសំដែងចេញការពិតរបស់ខ្លួនដោយខ្លួនឯង និងជាការយកចិត្ដទុកដាក់ទាំងផ្នែកចំណេះដឹងទាំងផ្នែកសុខភាពក្នុងការច្នៃប្រឌិត។ ការទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាមនុស្សមា្នក់អាចធ្វើឱ្យយើងសប្បាយរីករាយនៅពេលដែលគេសរសើរយើង ។ ការស្គាល់តម្លៃរបស់ខ្លួនគឺជាចំណេះមួយដែលកើតទ្បើងនៅពេលមនុស្សមា្នក់បានទទួលការគោរព និងការឱ្យតម្លៃពីអ្នកដទៃ។ មនុស្សស្រីប្រុសគ្រប់រូបសុទ្ធតែកើតមកជាមួយនឹងអំណាចនៃការច្នៃប្រឌិត និងអាចធ្វើអ្វីៗតាមសមត្ថភាពរបស់ខ្លួនហើយសមត្ថភាពនេះនឹងបញ្ជាក់ឱ្យឃើញពីឧត្ដមភាពនៃការច្នៃប្រឌិតសម្រាប់លើកតម្កើងតម្លៃ និងភាពពិតរបស់ខ្លួន ។ ១.និយមន័យ៖ ការឱ្យតម្លៃខ្លួនឯងគឺសំដៅទៅលើវិធីដែលយើងគិតអំពីខ្លួនយើង ហើយនិងស្វែងយល់ពីមជ្ឈដ្ឋានខាង ក្រៅផងដែរ។ ការឱ្យតម្លៃខ្លួនឯង គឺជាការទទួលស្គាល់នូវស្នាដៃរបស់ខ្លួនដែលធ្វើអ្វីមួយបានសម្រេច ហើយអាចធ្វើឱ្យមានមោទនៈភាពក្នុងការរស់នៅប្រចំាថ្ងៃ និងសមស្របតាមគោលការណ៍សីលធម៌ ច្បាប់របស់សង្គម ។ ការឱ្យតម្លៃខ្លួនឯង គឺជាសភាពនៃការបញ្ចេញគំនិតរាល់ថ្ងៃក្នុងជីវិត ហើយគំនិតនេះមានឥទ្ឋិពលទៅលើអ្វីទាំងឡាយ ដែលយើងបានគិត អ្វីដែលយើងនិយាយ និងអ្វីដែលយើងធ្វើ ។ ការឱ្យតម្លៃខ្លួនឯង អាចមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ឬប្រែប្រួលស្ថានភាពផ្សេងៗគ្នា ។…






![Yt]](https://knongsrok.com/wp-content/uploads/2021/01/yt-768x403.jpg)




