សូម្បីតែបន្ទប់ទឹកតូចបំផុតក៏អាចប្រែក្លាយទៅជាផ្នែកមួយដ៏កក់ក្តៅ និងមានមុខងារសំខាន់បំផុតនៅក្នុងផ្ទះរបស់អ្នកដែរ។ អ្វីដែលចាំបាច់គឺជ្រើសរើសការរចនាត្រឹមត្រូវ និងប្រើកន្លែងទំនេរជាក់ស្តែងឱ្យអស់លទ្ធភាព។ ដើម្បីជួយដល់អ្នក យើងបានដាក់ឧទាហរណ៍ដែលទទួលបានជោគជ័យបំផុតមួយចំនួនដែលយើងអាចរធ្វើបានសម្រាប់ជូនប្រិយមិត្តរចនាបន្ទប់ទឹកដែលមានទំហំតូច។
ទ្វារដែលមានកញ្ចក់អាចជួយឱ្យមានពន្លឺកាន់តែភ្លឺក៏ដូចជាបង្កើតអារម្មណ៍នៃទំហំបន្ទប់កាន់តែធំផងដែរ។


មានបន្ទប់ងូតទឹកតូចមួយតាមស្តង់ដានៅកាច់ជ្រុងបន្ទប់ ដោយមានរន្ធបង្ហូរទឹកផងដែរ

មានអាងងូតទឹករាងត្រីកោណពិតជាអាចជួយសន្សំសំចៃសម្រាប់ប្រិយមិត្ត

ការជ្រើសរើសគ្រឿងតុបតែងឱ្យភ្លឺអាចជួយធ្វើឱ្យកន្លែងតូចមួយមានភាពរីករាយជាងមុន


ការដាក់ធាតុសំខាន់ៗទាំងអស់នៃបន្ទប់ទឹកនៅកាច់ជ្រុងអាចបំបាត់នូវអារម្មណ៍ចង្អៀតបាន

ការងូតទឹកក្នុងអាងតូចនេះល្អសម្រាប់បន្ទប់ទឹកតូចប្រសិនបើអ្នកចង់សន្សំសំចៃកន្លែងទំនេរ

អ្នកអាចជំនួសអាងងូតទឹកដោយធ្វើជាបន្ទប់ងូតទឹកផ្កាឈូក


ការជ្រើសរើសសំភារៈធ្វើពីលោកហៈ និងការរចនាបែបអតីតកាលអាចផ្តល់ឱ្យបន្ទប់ទឹកតូច ទទួលបាននូវអារម្មណ៍ប្រណីតដ៏អស្ចារ្យ
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក


