ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dancing Queen
ប្លែកៗ

ក្មេងប្រុសនីហ្សេរីយ៉ាម្នាក់ទទួលបានអាហារូបករណ៍ បន្ទាប់ពីបានរាំក្រោមភ្លៀងធ្លាក់ ក្រោយវីដេអូនោះមានអ្នកមើលច្រើនខ្លាំង

ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ មកពីប្រទេសនីហ្សេរីយ៉ាបានឈ្នះអាហារូបករណ៍ពី Ballet Theater នៅញូវយ៉កប្រទេសអាមេរិក។ គាត់ត្រូវបានគេទទួលស្គាល់ពីវីដេអូរបស់គាត់ នៃការរាំដោយជើងទទេរនៅក្នុងពេលភ្លៀង។ វីដេអូមានគេមើល និងចែករំលែកជាច្រើន ហើយបានទៅដល់ដៃមនុស្សដ៏ត្រឹមត្រូវ។ Anthony Mmesoma Madu ជាក្មេងប្រុសអាយុ ១១ឆ្នាំ មកពីប្រទេសនីហ្សេរីយ៉ា ដែលបានឈ្នះអាហារូបករណ៍ទៅសាលារបាំ នៅញូវយ៉កដ៏ល្បីល្បាញមួយ។ គាត់មានចំណង់ចំណូលចិត្តចំពោះការរាំណាស់ ដែលគាត់បានយកឈ្នះបេះដូងរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ក្មេងប្រុសដែលមានទេពកោសល្យម្នាក់នេះ​មានគេស្គាល់ច្រើន នៅពេលដែលរបាំរបស់គាត់ត្រូវបានថត និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ វីដេអូនេះបានចេញនៅលើ Instagram ក្នុង ខែមិថុនាឆ្នាំ២០២០ ។ ចាប់តាំងពីពេលនោះមកមនុស្សច្រើនជាង ៣៤៥ ០០០…

23 Year Old Mother Of 11 Wants To Have Another 100 Children To Form The Worlds Largest Family
ប្លែកៗ

ម្តាយអាយុ២៣ឆ្នាំមានកូន១១នាក់ ហើយមានបំណង់ចង់មានកូន ១០០នាក់ ដើម្បីក្លាយជា “គ្រួសារដែលធំជាងគេលើពិភពលោក”

ត្រីរុស្ស៊ីម្នាក់បានប្រកាសថានាងចង់មានកូន ១០០នាក់។ នាងឈ្មោះគ្រីស្ទីណាអូហ្សាទឺក(Christina Ozturk) អាយុ ២៣ឆ្នាំ ហើយរហូតមកដល់ពេលនេះ នាងមានកូន ១១នាក់ហើយ។ ការមានកូនក្រោយៗទៀតក្នុងរយៈពេល ២០ឆ្នាំខាងមុខ នាងចង់បានដោយមានគេពពោះជំនួសផង នាងខ្លួនឯងផង។ នាងមានប្តីឈ្មោះហ្គាលីបអូហ្សុត(Galip Ozturk) គាត់ចង់បានកូនមួយរយនាក់។ ពួកគេមានបំណងចង់ក្លាយជាគ្រួសារធំបំផុតនៅលើពិភពលោក។ គ្រីស្ទីណា(Christina) បានផ្តល់កំណើតឱ្យកូនដំបូងរបស់នាង នៅមុនពេលនាងបានជួបហ្គាលីបម្ល៉េះ។ កូនៗ១០នាក់ទៀត គឺជាមួយ កាលីប(Galip) ហើយបច្ចុប្បន្នពួកគេរស់នៅក្នុងរដ្ឋចចជៀ(Georgia)។ នៅក្នុងប្រទេសនេះការមានកូនតាមរយៈការពពោះជំនួស គឺស្របច្បាប់។ តើអ្នកដឹងទេថា ការពពោះជំនួស គឺជាអ្វី? ការដាក់មេជីវិតញី និងមេជីវិតឈ្មោលឱ្យមានទំនាក់ទំនងជាមួយគ្នា ហើយដាក់ចូលទៅក្នុងខ្លួនរបស់ស្ត្រីស្ម័គ្រចិត្តម្នាក់…

​Rhali Dobson
កីទ្បា

រំភើបឡើង​ស្រក់ទឹកភ្នែក! កីឡាការិនីម្នាក់សុខចិត្តចូលនិវត្តន៍​ពី​បាល់​ទាត់ទាំងដើម្បីមើលថែមិត្តប្រុសកើតមហារីកខួរក្បាល

ក្នុង​កីឡារកម្រមាន​នរណាម្នាក់បញ្ចប់​អាជីព​ដូច​ជារឿង​ព្រេងនិទាន​ឬ​រឿង​ប្រលោមលោក​បែប Happy Ending ណាស់ ប៉ុន្តែ​កីឡាការិនី ​Rhali Dobson ទទួល​បាន​លើស​ពី​ការ​ស្រមៃរបស់​នាង​ទៅ​ទៀត។ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​បើក​ឆាក​អំឡុង​ការ​ប្រកួត​ក្នុង​លីគ​នារី​អូស្រ្តាលី ដែល​ក្លិប​ Melbourne City ឈ្នះ​លើ​ក្រុម Perth Glory ២​ទល់​១​ កីឡាការិនី Dobson កាល​ពី​ប៉ុន្មាន​នាទីមុននេះបាន​ប្រកាស​ថា​ថ្ងៃនេះ​គឺ​ជារដូវ​កាល​ចុង​ក្រោយសម្រាប់​នាង​ហើយ នាង​បាត់​រត់​ទៅ​អបអរជាមួយ​មិត្តភ័ត្រ​និង​ក្រុមគ្រួសារបស់​នាង។ លើស​ពី​នេះ​ទៅ​ទៀត​នោះ! គេស្មានថា ​នាង​រត់​ទៅអបអរបែប​បុកបង្គោលជ្រុង​ដូច Tim Cahill​ធ្លាប់​ធ្វើ​ ប៉ុន្តែ​នាង​បាត់​រត់​ទៅ​ជិត​មិត្តប្រុសរបស់នាង​ឈ្មោះ Matt។ អ្វីដែល​កើ​តឡើង​គឺ​នាង​មិន​ដែលគិត​នោះ​ទេ Matt បាន​លុយ​ជង្គង់​ហើយ​ស្នើ​សុំនាងចូលនិវ​ត្តន៍​ដើម្បី​រៀប​ការ​ជាមួយគាត់។ នាង​បាន​ឆ្លើយយល់​ព្រម ពីព្រោះ​កាល​ពី​ថ្មី​ៗ​នេះ​នាង​មាន​ស្នើ​សុំ…

Felix
កីទ្បា

Felix G. Dalmas បន្សល់ទុកអ្វីខ្លះ​ក្រោយ​ចាកចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា?

លោក Felix G. Dalmas មិន​បាន​បន្ត​ដឹកនាំ​ក្រុមជម្រើស​ជាតិ​កម្ពុជាទៀត​ទេ​ ដោយ​សារ​លោក​មាន​បញ្ហាផ្ទាល់​ខ្លួន តែ​យ៉ាង​ណា! ក្នុង​រយៈ​ពេល២ឆ្នាំ​នេះលោក​បាន​រួម​ចំណែកជួយកសាង​ក្រុម​ជម្រើស​ជាតិ​មួយ​ និង​បំបែកកំណត់​ត្រា​ពិសេស​ៗ​មួយចំនួន​ទៀត។ ក្នុងរយៈពេលតែពីរឆ្នាំមក​នេះ លោក​និង​ក្រុម​ការងារ បានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះ​ដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាននិងទទួលបានលទ្ធផលមិនគួរឱ្យជឿដូចជា៖ – ការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ – ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។ – និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។ អ្វីដែលសំខាន់ យុទ្ធសាស្រ្តដឹកនាំរបស់​គាត់ បានផ្សាភ្ជាប់ទស្សនៈបាល់ទាត់…

៣
ប្លែកៗ

តើអ្នកជាមិត្តប្រភេទណា?មានអត្តចរិតបែបណា?

ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើអ្នកជាមិត្តដែលមានអត្តចរិតបែបណា ជាមិត្តប្រភេទណា? 1. រូបទី 1 អ្នកគឺដូចជាម្តាយនៅក្នុងក្រុមមិត្តភក្តិ។ អ្នកនៅទីនោះសម្រាប់មនុស្សដែលអ្នកស្រឡាញ់។ មនុស្សនឹងមានអារម្មណ៍ច្របូកច្របល់ ហើយហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ប្រសិនបើក្នុងក្រុមគ្មានវត្តមានអ្នក។ អ្នកតែងតែធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នា បានប្រសើរខាងផ្លូវចិត្ត ហើយប្រសិនបើមានជម្លោះណាមួយ អ្នកតែងតែជាអ្នកសម្រុះសម្រួល។ ពេលខ្លះអ្នកអាចមានការប្រុងប្រយ័ត្ន និងហួសហេតុបន្តិច ប៉ុន្តែអ្នកគ្រាន់តែចង់ធ្វើឱ្យមនុស្សគ្រប់គ្នាមានសុវត្ថិភាព និងគ្មានបញ្ហា។ 2. រូបទី 2 អ្នកជាមនុស្សដែលមានភាពអត់ធ្មត់ ចិត្តធ្ងន់ ដូច្នេះ នៅក្នុងក្រុម អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់បំផុត ដែលធ្វើឱ្យគ្រប់គ្នាខ្លាចអ្នក។ កុំមានគំនិតខុស – អ្នកនៅតែចិត្តល្អ…

៣
ប្លែកៗ

តើអ្នកមានគំនិតបែបណា នៅក្នុងរឿងស្នេហា ចំពោះអាយុ?

ជ្រើសរើសរូបមួយ ដើម្បីដឹងពីគំនិតរបស់អ្នកចំពោះរឿងស្នេហា តើអ្នកនឹងគិតបែបណាខ្លះ? ក. ដើមឈើ ក ទោះបីជាស្នេហាមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះក៏ដោយ អ្នកនៅតែប្រកាន់យកគំនិតនៃច្បាប់វិន័យតឹងតែង។ តែយ៉ាងណា អ្នកក៏នៅតែមានគំនិត ចំពោះវ័យ ឬអាយុរវាងមនុស្សពីរនាក់ មុននឹងចាប់ផ្ដើមស្នេហា។ ចំពោះភាពខុសគ្នានៃអាយុ ប្រាកដជានឹងមានភាពខុសគ្នាច្រើន ឬតិចនៅក្នុងទិដ្ឋភាពនៃជីវិត មិនថាបច្ចុប្បន្ន ឬអនាគតទេ ដែលបញ្ហាចៀសមិនរួច។ ដូច្នេះ ចំពោះអាយុ អ្នកប្រាកដជាចង់បានមនុស្សដែលមានការយល់ដឹង និងអាចក្លាយជាដៃគូបែបចាស់ទុំសម្រាប់អ្នក។ ខ. ដើមឈើ ខ ទំនងជាអ្នកនឹងធ្លាក់ចូលក្នុងទំនាក់ទំនងដែលមានភាពខុសគ្នានៃអាយុ អាចមានអាយុប្រហែល ១ ទៅ ២ ឆ្នាំ…

Mount Tuchel F365
កីទ្បា

Mason Mount: Tuchel ស្នើឲ្យខ្ញុំលេង​៥​តំណែង​ក្នុង​មួយប្រកួត

ខ្សែបម្រើក្លិប​តោ​ខៀវ Chelsea កីឡាករ Mason Mount បាន​ទទូច​ថា​គាត់​ទទួល​បាន​ការងារ​ធំ​មួយ​ក្នុង​ក្រុម​ដោយ​ធ្វើ​ជា​កីឡាករសំខាន់តាម​ការ​ចង់​បាន​ពី​គ្រូបង្វឹក​លោក Thomas Tuchel ។ ដំបូងឡើយ! អ្នកគាំទ្រក្នុង English Premier League (EPL) រំពឹងថា Mason Mount នឹងលែងជាជំរើសទី ១ ទៀតហើយ បន្ទាប់ពីលោក Frank Lampard ត្រូវបាន​ក្លិប​ដក​តំណែង ប៉ុន្តែការប៉ាន់ស្មាននោះបែរជាខុស​ទៅ​វិញ ស្រប​ពេល​ដែលលោក Tuchel បន្ត​ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករវ័យ ២២ ឆ្នាំរូបនេះដដែល។ រូប​គេ​តែងតែជាប់​ជម្រើស១១នាក់ដំបូងរបស់​លោក…

F457d9bf Ca37 4ad0 Bd13 78283abcb1a5
កីទ្បា

ដោះដូរកីឡាករ៖ Man Utd ចង់បានខ្សែប្រយុទ្ធម្នាក់ស៊ុតបញ្ចូលទី​២៧​គ្រាប់ក្នុង​រដូវ​កាល​នេះតម្លៃតែ២០លានអឺរ៉ូ

ខ្សែប្រយុទ្ធជម្រើស​ជាតិហ្សំបៀរូបនេះ​មាន​តម្លៃប្រហាក់ប្រហែល​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះហើយ​គេ​បញ្ជាក់​ថា Man Utd និង​ក្លិបក្នុង​ Premier League ៤ផ្សង​ទៀតកំពុងប្រជែង​គ្នាចង់​បានដែរ។ កាសែតមាន​ប្រភព​មក​ពី​ប្រទេស​អូទ្រីស Salzburger Nachrichten បាន​បញ្ជាក់​ថា Arsenal, Liverpool និង Man Cityក៏​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Patson Daka ​របស់​ក្លិប RB Salzburg នេះ​ដែរ។ ខ្សែ​ប្រយុទ្ធវ័យ២២ឆ្នាំ​រូបនេះស៊ុត​បញ្ចូល​ទី​បាន២៧​គ្រាប់​ក្នុង​៣១​ប្រកួត​គ្រប់​កម្មវិធី​ឲ្យ​ក្លិប RB Salzburg​ហើយរូប​គេ​មានតម្លៃ​ត្រឹម​តែ​២០​លាន​អឺរ៉ូប៉ុណ្ណោះ។ ពិត​ណាស់! ក្លិប​មួយ​នេះ​គឺ​ជា​អតីតទ្រនំមួយ​ដែល​ជួយឲ្ យ​​Erling Haaland អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជា​ខ្សែប្រយុទ្ធលំដាប់​ពិភពលោក​ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ស្ថិត​ក្នុង​បញ្ជី​គោលដៅរបស់ Man Utd…

Thumnail Logo
សម្រង់

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា

ទីស្ដីការក្រសួង៖ ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានគោលបំណងចូលរួមក្នុងការកែលំអគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិក លើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។ គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា មានទំហំថវិកា ចំនួន៧លានដុល្លារអាមេរិក ដែលត្រូវអនុវត្តរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ គាំទ្រថវិកាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គម្រោងនេះនឹងផ្ដោតលើសកម្មភាពជាអាទិភាពរួមមាន (១).ការកែលំអកម្មវិធីសិក្សា និង សៀវភៅសិក្សាគោល ICT (២).អភិវឌ្ឍសមត្ថភាពលើការបង្រៀន និងរៀន ICT…

Thumnail Logo​ថ
ព័ត៌មានជាតិ

សូមអំពាវនាវដល់បងប្អូន ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅហាង រចនា​ បុកល្ហុងជិតព្រះបរមរាជវាំង

📣សេចក្តីជូនដំណឹង ​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ 🔴​ ហាង រចនា​ បុកល្ហុង ជិតព្រះបរមរាជវាំង ផ្ទះលេខ ៣២, ផ្លូវលេខ ២៤០, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ ⏰ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១​ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ​ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#C.O.V.I.D.-19) ដែលមានទីតាំងនៅ 📌​វិទ្យាល័យ​បាក់ទូក​…

Thumnail Logo
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់​ រៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកកូ.វី.ដ-១៩​

ព្រឹកថ្ងៃពុធ ១១កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវ​និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវី.រុសកូ.រ៉ូ.ណា(កូ.វី.ដ-១៩​)។ ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ​ ក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពសុីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវីរុ.សកូ.រ៉ូ.ណាបាន។ អង្គភាពសុីម៉ាក់​ ត្រៀមសុនខ​ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល​។ ឯកឧត្តម ហេង រតនា បានពិភាក្សាការងារនេះជាមួយ ឯ.ឧសាស្ត្រាចារ្យ​ ម៉ម​…

Screen Shot 2021 03 24 At 12.25.59 PM
សង្គម

ស្រឡាញ់គ្នាសុខៗ ក៏ល្អនឹងគ្នាខ្លាំងណាស់ តែបែរជាត្រូវមកបែកគ្នា ធ្វើចិត្តមិនទាន់ មិនដឹងថា គួរកាត់ចិត្តបែបណាទើបសក្តិសមឡើយ

តើឱ្យកាត់ចិត្តបែបណា មនុស្សពីរនាក់ស្រឡាញ់គ្នា ខំសង្ឃឹមថា​ នឹងអាចកាន់ដៃគ្នាដើររួមដំណើរជីវិតជាមួយគ្នាជារៀងរហូត មិនថាមានបញ្ហា ការលំបាកច្រើនប៉ុនណា​ ក៏ប្ដេជ្ញាថានឹងតស៊ូជាមួយគ្នា ប្រឈមមុខជាមួយគ្នា ពុះពារ ហែលឆ្លងទុក្ខលំបាកជាមួយគ្នា មិនរារែក មិនបោះបង់ មិនចុះចាញ់ ព្រោះយើងស្រឡាញ់គ្នាដោយចិត្ត និងចិត្ត ក៏មិនដែលគិតថានឹងត្រូវបែកបាក់គ្នានោះឡើយ។ តាំងពីចាប់ផ្ដើមស្រឡាញ់គ្នា គិតរហូតមកដល់ពេលនេះ យើងមិនទាន់ដើរដល់ផ្លូវពាក់កណ្ដាលទេ តែហេតុអ្វី ក៏ពេលនេះ ផ្លូវមួយនេះ ខ្ញុំត្រូវដើរតែម្នាក់ឯង ស្របពេលដែលអ្នកចូលមកប្រាប់ខ្ញុំថា អ្នកប្ដូរដៃគូផ្សេងដើរហើយ ព្រោះពេលនេះ មានមនុស្សផ្សេងទៀត កំពុងតែរង់ចាំកាន់ដៃអ្នកដើរបន្តទៅមុខជំនួសខ្ញុំ។ ទោះកន្លងមកនេះ ការស្រឡាញ់មួយនេះ ស្នេហាមួយនេះ ធ្លាប់មានការអាក់អន់ចិត្ត…