
បញ្ហាចម្បងទាំង៣ចំណុច ដែលអ្នកមិនគិតមុនពេលរៀបការ តែអាចនឹងបែកបាក់គ្រួសារ ដោយសារតែចំណុចទាំង៣នេះ ទៅថ្ងៃក្រោយ
មានគូស្នេហ៍ខ្លះ ស្រឡាញ់គ្នាខ្លាំងពេលនៅជាសង្សារ ក៏មិនដែលគិតអំពីបញ្ហាណាមួយដែរ ជាពិសេសគឺ រឿងលុយកាក់ ឬបញ្ហាគ្រួសាររបស់ដៃគូុ។ តែយ៉ាងណាមិញ តទៅ២ ៣ឆ្នាំខាងមុខទៀត ជីវិតគូអាចនឹងរកាំរកូស ព្រោះតែបញ្ហាទាំង៣ចំណុចខាងក្រោមនេះ ដែលជាចំណុចអ្នកមិនគិតគូរ ពេលដែលស្រឡាញ់គ្នា និងមុនពេលរៀបការ។ ១. សាវតាគ្រួសារ តាមពិត នៅតែមានគូស្នេហ៍មួយចំនួន ទោះបីជាមានភាពខុសគ្នាខ្លាំងក្នុងប្រវត្តិគ្រួសារក៏ដោយ ក៏ពួកគេនៅតែរស់នៅជាមួយគ្នា រៀបការនឹងគ្នាដដែល។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាករណីបុគ្គល ហើយជារឿយៗពួកគេត្រូវចំណាយពេលច្រើនក្នុងការផ្សះផ្សាអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល។ ចាស់ៗពីមុនច្រើនតែគិតថា ការសាងជីវិតគូ ឬគ្រួសារ មិនត្រឹមតែទាក់ទងនឹងអ្នកមាន និងអ្នកក្រប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ភាពស្រដៀងគ្នានៃវប្បធម៌…











