ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tt
សង្គម

មនុស្ស​ប្រុស​បើ​ស្រលាញ់​អ្នក​ពិត គេ​នឹង​បង្ហាញ ៥ ចំណុច​នេះ​មក​ហើយ

ការ​ដែល​ចង់​សម្គាល់​មើល​ថា តើ​បុរស​ម្នាក់​នោះ​គ្រាន់​តែ​លេង​សើច​នឹង​យើង​ឬ ស្រលាញ់​យើង​ពិត​ប្រាកដ ជឿ​ថា​ស្រីៗ​គ្នា​យើង​ពេល​ខ្លះ​បែងចែក​មិន​ទាន់​ត្រូវ​នោះ​ទេ។ ពេល​ខ្លះ​ស្រីៗ​គិត​ខុស​តែ​ម្នាក់​ឯង ហើយ​ពេល​ខ្លះ​មើល​រំលង នាំ​ឲ្យ​មាន​ការ​សោកស្តាយ​ទៅ​ថ្ងៃ​ក្រោយ។ ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ​វិធី ៥ ដើម្បី​សម្គាល់​ច្បាស់​ថា​បុរស​នោះ​ពិត​ជា​ស្រលាញ់​អ្នក​ប្រាកដ​ពិត​មែន៖ ៥) គេ​តែងតែ​នៅ​ក្បែរ​អ្នក បុរស​ដែល​ស្រលាញ់​អ្នក​ពិត ក៏​នឹង​បង្ហាញ​ទាំង​មុន​និង​ក្រោយ​នៃ​ការ​ណាត់​ជួប​ជា​លើក​ដំបូង (First Date)។ ខណៈ​ដែល​បុរស​ខ្លះ គេ​ខំ​ធ្វើ​ល្អ​ឬ​មក​ក្បែរ​យើង តែ​ពេល​គេ​ញ៉ែ​យើង​នោះ​ទេ លុះ​បាន​យើង​ក្លាយ​ជា​គូស្នេហ៍​គេ​ហើយ គេ​បែរ​ជា​ប្រើ​ចរិត លែង​សូវ​អើពើ​នឹង​យើង​ដូច​មុន ជា​ពិសេស​គឺ​ពេល​ជួប​បញ្ហា មិន​ដែល​សូវ​ឃើញ​វត្តមាន​របស់​គេ​ឡើយ។ បើ​ជួប​ប្រភេទ​នោះ គួរ​តែ​ជៀសវាង​ឲ្យ​ហើយ កុំ​ឲ្យ​ស្រក់​ទឹក​ភ្នែក​ទាន់។ ៤) និយាយ​ហើយ​ធ្វើ​បាន បុរស​ដែល​និយាយ​តែ​មាត់…

T
សង្គម

ជ្រើសរើស​ទ្វារ​មួយ ដើម្បី​ស៊ីជម្រៅ​ថា​តើ​អ្នក​កំពុង​មាន​រឿង​អ្វី​លាក់​ទុក​ក្នុង​ចិត្ត

ការ​ជ្រើសរើស​ពណ៌​នៃ​ទ្វារ​ដែល​អ្នក​ចង់​បើក​ដើម្បី​ទទួល​បាន​សារ​ក្នុង​អត្ថបទ​នេះ ក៏​អាច​លាតត្រដាង​ច្បាស់​នូវ​អារម្មណ៍​ដែល​អ្នក​កំពុង​លាក់​ទុក​ផង​ដែរ។ រវាង​ទ្វារ​ទាំង ៤ តើ​អ្នក​សម្រេច​ជ្រើសរើស​យក​ទ្វារ​ណា​មួយ? ទ្វារ​ពណ៌​ខៀវ ទ្វារ​ពណ៌​ខៀវ គឺ​តំណាង​នៅ​ភាព​ខ្មៅ​ងងឹត​ដែល​អ្នក​នៅ​តែ​ចងចាំ​ទុក​ក្នុង​ចិត្ត ហើយ​ពេល​ខ្លះ​បាន​បណ្តាល​ឲ្យ​អ្នក​ខូច​អារម្មណ៍ និង​គេង​មិន​សូវ​លក់​ស្កប់ស្កល់។ ក្នុង​រឿងរ៉ាវ​នេះ អ្នក​គួរ​តែ​សម្រេច​ចិត្ត​រៀន​កាត់​ចិត្ត​ពី​វា​ទៅ ហើយ​រៀន​បំភ្លេច​វា​ចោល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ទ្វារ​ពណ៌​លឿងចាស់ វា​ក៏​តំណាង​នៅ​ការ​ចងចាំ​មួយ​ដែរ ប៉ុន្តែ​ជា​ការ​ចងចាំ​បែប​វិជ្ជមាន។ ជាក់ស្ដែង​ដូច​ជា​ការ​បាន​ជួប​មនុស្ស​ណា​ម្នាក់ ស្នាម​ញញឹម​របស់​នរណា​ម្នាក់ ដែល​អ្នក​មិន​អាច​បំភ្លេច​បាន ហើយ​វា​ជា​ការ​ចងចាំ​ដ៏​ល្អ​នៅ​ក្នុង​អត្ថន័យ​នៃ​ពណ៌​លឿង​មួយ​នេះ។ ទ្វារ​ពណ៌​បៃតង អ្នក​កំពុង​លាក់បាំង​ភាព​សោកសៅ​ក្នុង​ខ្លួន ​ហើយ​កំហុស​ពី​អតីតកាល​មួយ​ចំនួន​បាន​បន្ត​លងបន្លាច​អ្នក​មក​ទល់​បច្ចុប្បន្ន។ អ្នក​ត្រូវ​ចាំ​ថា គ្មាន​នរណា​ដែល​មិន​ចេះ​ខុស​នោះ​ទេ ចូរ​កុំ​មាន​វិប្បដិសារី​ចំពោះ​ខ្លួន​ឯង​ពេក​អី ហើយ​ចូរ​យក​កំហុស​នោះ​មក​រាប់​ជា​បទពិសោធន៍ និង​កែប្រែ​ទៅ​ថ្ងៃ​មុខ​វិញ​ល្អ​ជាង។ ទ្វារ​ពណ៌​ក្រហម ប្រសិន​អ្នក​បាន​ជ្រើសរើស​នូវ​ទ្វារ​ពណ៌​ក្រហម​នេះ គឺ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​រឹងមាំ…

T
សង្គម

ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត

​អនាគត​គឺ​ជា​អាថ៌កំបាំង​ដែល​គ្មាន​នរណា​ម្នាក់​ទស្សន៍ទាយ​ទុក​ជា​មុន​បាន​ឡើយ ប៉ុន្តែ​យើង​អាច​ដឹង​នូវ​តម្រុយ​ខ្លះ​បាន ​ផ្អែក​តាម​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​និង​គោលដៅ​ដែល​បាន​រៀបចំ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ យ៉ាង​ណា​អ្នក​ក៏​រមែង​ជួប​នូវ​រឿងរ៉ាវ​លំបាក​ជា​បន្តបន្ទាប់ ហើយ​ពាក្យ​លើក​ទឹក​ចិត្ត សារ​គំនិត​ល្អៗ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បំផុត​នៅ​ពេល​នេះ។ ចូរ​ជ្រើសរើស​ដប​ថ្នាំ​វេទមន្ត​មួយ ដើម្បី​ទទួល​បាន​សារ​ដូច​ខាង​ក្រោម៖ ដប​ថ្នាំ​វេទមន្ត​ទី ១ អ្វីៗ​មិន​ងាយ​ស្រួល​ទេ ពេល​ខ្លះ​រមែង​តែង​ជួប​រឿង​លំបាក ហើយ​ចំណង់​ខ្លះ​ដែល​យើង​ចង់​បាន​ក៏​សម្រេច​មិន​បាន។ នៅ​ស្ថានភាព​ខ្លះ យើង​ពិត​ជា​ពិបាក​នឹង​ឆ្លងកាត់ សឹង​តែ​ចង់​បោះបង់​ម្តងៗ​ហើយ យ៉ាង​ណា​រឿង​ខ្លះ​អ្នក​ត្រូវ​ចាំ​ថា ក្រៅ​ពី​ការ​ខិតខំ​ហើយ គឺ​មាន​តែ​រង់ចាំ​ពេលវេលា​និង​សំណាង​តែ​ប៉ុណ្ណោះ។ ព្រះ​អាទិត្យ​ដែល​លិច​បាត់​ហើយ ក៏​ថ្ងៃ​ស្អែក​គង់​តែ​រះ​ឡើង​វិញ ប្រៀប​បាន​នឹង​ជីវិត មិន​ចេះ​តែ​ធ្លាក់​រហូត​នោះ​ទេ បើ​អ្នក​នៅ​មាន​ក្តី​សង្ឃមឹ​និង​បន្ត​ខិតខំ នោះ​ភាព​ជោគជ័យ ក៏​ដូច​ជា​ផ្លែផ្កា​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ។ អ្នក​ជា​មនុស្ស​រឹងមាំ ឆ្លាតវៃ បែប​នេះ​រឿង​ល្អៗ​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក ដោយ​ត្រូវ​ការ​តែ​ពេលវេលា​ប៉ុណ្ណោះ ចូរ​អត់ធ្មត់​បន្តិច​ទៅ។ ដប​ថ្នាំ​វេទមន្ត​ទី…

Thumnail Logo
ព័ត៌មានជាតិ

ក្រសួងកសិកម្មរកឃើញថា សត្វស្លាបនៅទួលពាន់តាឡី ខេត្តព្រៃវែង ងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1

(ភ្នំពេញ)៖ បើតាមលិខិតរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វស្លាបដែលងាប់ជាបន្តបន្ទាប់ នៅទួលពាន់តាឡី បឹងស្នេហ៍ ខេត្តព្រៃវែង គឺងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1។ លិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន ដែលផ្ញើជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសុំកិច្ចសហការបានបញ្ជាក់ថា «ផ្អែកលើលទ្ធផលវិភាគ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុម AH5N1»។ ជាមួយគ្នានេះ…

Thumnail Logo
សម្រង់

កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមការពារ ទប់ស្កាត់ មេរោគរាតត្បាតជាសកលកូ.វី.ដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមអនឡាញ កិច្ចប្រជុំសអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឺម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ជាប្រធាន មន្ទីរអប់រំ រាជធានីខេត្តទូទាំងប្រទេស។ គោលបំណងនៃកិច្ចប្រជុំគឺធ្វើការផ្សព្វផ្សាយណែនាំ អំពីតួនាទី និងភារកិច្ច…

Thumnail Logo
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ទទួលជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូ.វី.ដ-១៩ ពីអគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋបាភិបាលនៃប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម DATUK ROSTAM AFFENDI BIN DATO’ SALLEH អគ្គនាយក ស្ថាប័នចារកម្មស៊ីវិលម៉ាឡេស៊ី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក DATUK AHMAD NORIHAN BIN JALAL អគ្គនាយកនៃស្ថាប័នចារកម្មយោធាម៉ាឡេស៊ី តំណាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានធ្វើដំណើរទស្សនកិច្ចមកព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំយកនូវជំនួយសម្ភារៈវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូ.វី.ដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស ពេទ្យ (០៣ ស្រទាប់), ស្រោមដៃពេទ្យទំហំ M និងL,…

Thumnail Logo
ព័ត៌មានជាតិ

លោក លឹម ជា សូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន ២៧០បន្ទប់ ចាប់ពីពេលនេៈរហូតដល់បព្ចាប់ព្រឹត្តិការណ៍សហគមន៏ថ្ងៃទី២០ កុម្ភៈ

ខ្ញុំបាទ លឹម ជា នាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្ថិននៅ ផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សូមចូលរួមរំលែកការលំបាករបស់ប្រមុខរាជរដ្ធាភិបាលដែលមានការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជា ដែលខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូ.វិ.ត១៩ នៅក្នុងប្រពឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ កន្លងមកនេះនិងសហការចូលរួមជាមួយអាជ្ញាធមូលដ្ធានក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយការលំបាកនិងបង្កើនជីវភាពរបស់ប្រជាពលរដ្ធនៅក្នុងសហគមន៍ ដោយក្តីគោរពស្រលាញ់និងរាប់អាន ខ្ញុំបាទសូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន ២៧០បន្ទប់ ចាប់ពីពេលនេៈរហូតដល់បព្ចាប់ព្រឹត្តិការណ៍សហគមន៏ថ្ងៃទី២០ កុម្ភៈ។…

Stupefying Coincidences That Actually Happened
ប្លែកៗ

១៧រូបថត រឿងចៃដន្យដែលកើតមានពិត

ពិភពលោករបស់យើងពិតជាអស្ចារ្យ និងមិនអាចទាយទុកជាមុនបានទេ។ ពេលខ្លះរឿងមិនធម្មតាៗបែបនេះកើតឡើងនៅចំពោះមុខរបស់យើង ដែលធ្វើឱ្យយើងសង្ស័យថាសកលលោករបស់យើងកំពុងប្រើកម្មវិធី Photoshop។ ក្នុងពេលដូចនោះអ្វីដែលអ្នកត្រូវធ្វើ គឺយកទូរស័ព្ទថតរូប និងផ្ញើវាទៅមិត្តរបស់អ្នកពីព្រោះគ្មាននរណាម្នាក់ដែលអ្នកប្រាប់នឹងជឿថាវាពិតជាបានកើតឡើងនោះទេ! ១. ពុកចង្ការល្អណាស់! ចាំ​បន្តិច… ២. នៅពេលមនុស្ស និងធម្មជាតិរួមបញ្ចូលគ្នា ៣. ការក្លែងបន្លំដ៏ល្អឥតខ្ចោះ ៤. ពេលក្រោយគួរតែជម្រើសលៀកពាក់ដូចគ្នាជាមួយមនុស្សម្នាក់ទៀតជាជាងដូចកម្រាល ៥. មើលកាបូបស្ពាយគេផង ៦. សាឡាត់ Iceberg ត្រូវបានប្រគល់ឱ្យដោយក្រុមហ៊ុនទីតានិក ៧. នៅពេលដែលពិភពលោកទាំងមូលញញឹមដាក់អ្នក ៨. នរណាៗក៏ចូលចិត្តការ៉េមដែរ! ៩. នៅពេលដែលអ្នក និងមិត្តរួមការងាររបស់អ្នកត្រូវគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ ១០.…

Things Money Cant Buy
ទស្សនៈ

រឿង ១០យ៉ាង ដែលលុយមិនអាចទិញបាន

លោក Benjamin Franklin ធ្លាប់បាននិយាយថាលុយតែម្យ៉ាងមិនធ្វេីឱ្យមនុស្សរីករាយនោះទេ។ លុយមិនអាចទិញសុភមង្គលបានទេ ហើយនៅពេលដែលអ្នកមានកាន់តែច្រេីន អ្នកកាន់តែចង់បានថែមទៀត។ អ្នកនឹងកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃលុយនៅពេលអ្នកចាស់។ ពិតណាស់លុយនឹងធ្វេីឱ្យអ្នកចេញឆ្ងាយពីភាពក្រីក្រ។ នៅពេលមនុស្សធំឡើងនៅក្នុងគ្រួសារក្រីក្រ ពួកគេមានទំនោរចង់ក្លាយជាអ្នកមានខ្លាំងណាស់។ វាមិនមានអ្វីខុសទេក្នុងការមានលុយច្រេីន ប៉ុន្តែការផ្តល់អាទិភាពលើប្រាក់ជាងអ្វីៗផ្សេងនឹងផ្តល់ឱ្យអ្នកនូវបញ្ហាជាច្រើន។ ប្រសិនបើអ្នកចង់រីករាយ ហេីយឈប់គិតរឿងលុយ នោះអ្នកគិតខុសហេីយ។ តើអ្នកដឹងទេថាមានអ្វីកើតឡើងចំពោះតារាហូលីវូដ? ពួកគេជាប់នឹងគ្រឿងញៀន គ្រឿងស្រវឹង ការបាក់ទឹកចិត្ត និងការញៀន។ Robin Williams បានធ្វើអត្តឃាតខ្លួនឯង ហើយគាត់មានបញ្ហាជាមួយនឹងជំងឺបាក់ទឹកចិត្តខ្លាំង។ គាត់ជាមនុស្សមានទ្រព្យស្តុកស្តម្ភ និងជោគជ័យ ប៉ុន្តែលុយមិនអាចធ្វើឱ្យគាត់សប្បាយចិត្តបានទេ។ លុយមិនអាចទិញសុភមង្គល និងរឿងផ្សេងៗជាច្រេីនទៀត៖ ១. ស្នេហា…

Health When Sitting At Work
ទស្សនៈ

វិធី ៦យ៉ាង ដើម្បីការពារសុខភាពអ្នកពេលអង្គុយធ្វើការ

យោងតាមវេជ្ជបណ្ឌិត ការអស់កម្លាំង ការឈឺសាច់ដុំ និងសន្លាក់ គឺ ៧៥% បណ្តាលមកពីឥរិយាបថមិនត្រឹមត្រូវនៅពេលអង្គុយមុខកុំព្យូទ័រ និង ២៥% ដោយសារការមិនគោរពតាមតុល្យភាពរវាងការងារ និងសម្រាក។ ខាងក្រោមនេះ គឺជារបៀបអង្គុយឱ្យបានត្រឹមត្រូវនៅកន្លែងធ្វើការ ដើម្បីកុំអោយមានបញ្ហាសុខភាព។ ១. ឈឺជើង កុំអង្គុយខ្វែងជើងយូរពេក។ វាធ្វើឱ្យឈាមរត់មិនបានល្អ ហើយកៀបសរសៃឈាម និងបណ្តាលឱ្យមិនស្រួលក្នុងទម្រង់ដូចជា ស្ពឹកជើង។ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវកែសម្រួលកៅអី។ ជើងរបស់អ្នកមិនគួរខ្វែងទេ ហើយគែមកៅអីមិនគួរចុចឱ្យនៅក្រោមជង្គង់របស់អ្នកឡើយ។ ដាក់ជើងរបស់អ្នកនៅលើឥដ្ឋ ឬ កម្រាលដើម្បីឱ្យជើងរបស់អ្នកកោងនៅមុំលើសពី ៩០° បន្តិច។ ២​. ឈឺខ្នង…

Ccc
សង្គម

កូនៗ​ដែល​បន្ទោស​ឪពុកម្ដាយ​រឿង​ ៥ យ៉ាង​នេះ ចាំ​ទៅ​គ្មាន​ផ្លូវ​រកស៊ី​មាន​បាន​ដូច​គេ​ទេ

ធ្លាប់​លឺ​ពាក្យ​គេ​និយាយ​ទេ “កូន​ដែល​ចេះ​ដឹង​គុណ​ឪពុកម្តាយ ក៏​ជា​កូន​ដែល​រមែង​ទទួល​បាន​ជោគជ័យ​ធំ​បំផុត​ក្នុង​ជីវិត” ហើយ​ត្រូវ​ចាំ​ថា​គ្មាន​អ្វី​ដែល​ធំ​ជាង​គុណ​លោក​ទាំង​ពីរ​នោះ​ឡើយ។ យ៉ាង​ណា​តាម​តំណាល​ចាស់​ពី​បុរាណ​បាន​ពោល​ថា កូន​ប្រុស​ស្រី​ទាំង​ឡាយ ដែល​បាន​តិះដៀល​និង​បន្ទោស​ឪពុកម្តាយ​រឿង ៥ យ៉ាង​នេះ គឺ​រមែង​ធ្លាក់​ក្នុង​ជីវិត​អភ័ព្វ ហើយ​ការ​រកស៊ី​ធ្វើការ​អ្វី​ក៏​មិន​ទទួល​បាន​ជោគជ័យ អាច​មាន​បាន​ដូច​កូន​គេ​ឯ​ទៀត​ដែរ៖ ៥) បន្ទោស​ឪពុកម្តាយ​ដែល​អសមត្ថភាព គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​នោះ​ទេ ការ​ដែល​លោក​ទាំង​ពីរ​ផ្តល់​កំណើត​ឲ្យ​យើង​មក​ហើយ នោះ​គឺ​រាប់​ថា​ជា​គុណ​ដ៏​ធំ​មួយ​ហើយ។ ការ​ដែល​លោក​បីបាច់​ថែ​រក្សា​យើង​បាន​ធំ​ប៉ុណ្ណេះ ក៏​រាប់​ថា​ជា​ការ​ខិតខំ​មួយ​ទៀត​ហើយ​ដែរ បើ​ទោះ​បី​ម្តាយ​យើង​ក្រ ឪពុក​យើង​គ្មាន​ចំណេះ ក៏​កុំ​បន្ទោស​លោក​ទាំង​ពីរ ផ្ទុយ​ទៅ​វិញ​យើង​គួរ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ស្រវា​យក​ចំណេះ​ប្តូរ​យក​ជំនាញ​បង្កើត​ជា​លុយ​មក​ស្រោចស្រង់​ពួក​លោក​វិញ។ ៤) បន្ទោស​ឪពុកម្តាយ​ដែល​និយាយ​ច្រើន ជឿ​ទៅ​ឪពុកម្តាយ​ណា​ក៏​ដូច​គ្នា រមែង​និយាយ​ច្រើន​បន្តិច​ហើយ តែ​ពួក​លោក​និយាយ​ក៏​ចង់​ឲ្យ​យើង​ល្អ ចង់​ឃើញ​យើង​ដើរ​ផ្លូវ​ត្រូវ។ ពេល​នេះ​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​សម្តី​របស់​គាត់ តែ​ថ្ងៃ​ខាង​មុខ​អ្នក​នឹង​យល់…

Untitled 1
សង្គម

រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ

ភ្នំពេញ៖ ការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់ពេលនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមយយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមេត្តាអនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ៕