
បទថ្មីរបស់ វណ្ណដា រួមជាមួយលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ប្លែកខ្លាំងនិងពិរោះសាហាវ(មានវីឌីអូ)
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ថាលោក វណ្ណដា គឺជាតារាចម្រៀង Original song ដែលកំពុងតែមានការគាំទ្រ ខ្លាំងពីសំណាក់មហាជនទូទាំងផ្ទៃប្រទេស ជាពិសេសយុវវ័យសម័យថ្មីតែម្តង។ គ្រប់បទដែលលោក វណ្ណដា ផលិតឡើងមកភាពច្រើន គឺប្រើអត្ថន័យបញ្ឆិតបញ្ឆៀង ស្នេហាមិនចំស្នេហា ជីវិតពិតមិនចំជីវិតពិតទាំងស្រុងឡើយ ប៉ុន្តែពាក្យពេចន៍នឹងខ្លឹមសារបទចម្រៀងរបស់លោកនីមួយៗពិតជាជ្រាលជ្រៅខ្លាំងណាស់។ តារាចម្រៀងរូបនេះពិតជាធ្វើបានល្អខ្លាំងជាមួយនឹងការច្រៀងបែបលាយភាសា ដោយភាសាខ្មែរ លាយជាភាសាអង់គ្លេង អមជាមួយនឹងសម្លេងដែលមានទឹកដមល្អរបស់លោកទៀត ទើបលោកអាចទាក់យកបេះដូងយុវវ័យបានយ៉ាងច្រើនក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ នេះផងដែរ លោក វណ្ណដា ក៏បានបង្ហោះបទថ្មីរបស់លោក ដែល បកស្រាយរួមគ្នា ជាមួយលោកតា…











