
ជ្រើសរើសខ្លែងមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា តើអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណាខ្លះ?
តាមរយៈខ្លែងដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតប្រាកដដែលអ្នកមាន។ តោះ! សាកល្បងធ្វើតេស្ត ជ្រើសរើស និងទៅមើលចម្លើយទាំងអស់គ្នា។ A. ខ្លែង A និយមន័យនៃភាពស្រស់ស្អាតអាចខុសគ្នា អ្នកមិនមែនជាមនុស្សដែលស្អាតខ្លាំង ឬស្អាតជាងគេទេ ប៉ុន្តែសម្រស់បុគ្គលិកលក្ខណៈរបស់អ្នក គឺជាអ្វីដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ អ្នកគឺប្រភេទមនុស្សដែលស្ថិតនៅក្នុងក្រុមដែលមានឆន្ទៈ ក្នុងការការពារមនុស្សជុំវិញខ្លួន ជាពិសេសអ្នកដែលមានវ័យក្មេងជាងអ្នក ដោយអស់ពីចិត្ត។ អ្នកគឺជាមនុស្សដែលមានភាពរស់រវើក រីករាយ ហើយមានស្មារតីរីកចម្រើន ជាមួយនឹងការខិតខំព្យាយាម។ អ្នកជាមនុស្សឯករាជ្យមានការគោរពខ្លួនឯងខ្ពស់ គ្មានការលំបាកណាមួយដែលអាចធ្វើឱ្យអ្នកពិបាកឡើយ។ សូម្បីតែមិនមានមុខមាត់លេចធ្លោ អ្នកនៅតែភ្លឺដោយមានបុគ្គលិកលក្ខណៈប្លែក និងឆន្ទៈរឹងមាំ។ B. ខ្លែង B អ្នកគឺជាមនុស្សដែលមានចរិតសាមញ្ញ មានចិត្តល្អ…











