ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Thumnail Logo
កីទ្បា

ទីលានកីឡាបម្រើដល់ការប្រកួតមួយចំនួនកំពុងសាងសង់ស្របគ្នា ក្រៅពីដំណើរការកីឡដ្ឋានធំដែលសម្រេចបាន ៩៥%

ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការ សាងសង់ឆ្ពោះ ទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅ អំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុង បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងថា ក្រៅពីការសាងសង់កីឡដ្ឋានធំ ដែលកំពុងសម្រេចបាន…

Thumnail Logo
ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក! ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ ដេីម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរឲ្យបានច្បាស់លាស់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃឬកុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩…

Thumnail Logo
ប្រវត្តិសាស្រ្ត

ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង

ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។ លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា…

Thumnail Logo
សង្គម

លោក ណុប បាយ៉ារិទ្ធ ផ្ញើសារក្រើនរំលឹកដល់ប្រជាជនកម្ពុជា ក្រោយលោកបានជាពីជំងឺកូ.វី.ដ-១៩

ក្រោយពីសម្រាកព្យាបាលជំងឺកូ.វី.ដ -១៩ រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke Hotel រួចមក ពេលនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានជាហើយអាចត្រលប់ទៅផ្ទះវិញហើយ។ បន្ទាប់ពីបានត្រលប់ទៅដល់ផ្ទះវិញ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារ ជាមួយនិងរូបភាពប្រៀបធៀបមួយសន្លឹក ដើម្បីក្រើនរំលឹកដល់ប្រជាជនកម្ពុជា ដោយលោក បានសរសេររៀបរ៉ាប់ថា៖ ខ្ញុំចង់អោយបងប្អូនឆ្លៀតពេលអាន 🙏🏻🙏🏻🙏🏻 រូបភាពនេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ពិតប្រាកដ្តបំផុត បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់គឺជាអ្នកជម្ងឺកូ.វី.ដ១៩ ដែលត្រូវសម្រាកព្យាបាលអស់រយៈពេល២៥ថ្ងៃនៅសណ្ឋាគារ The great Duke…

Thumnail Logo
ព័ត៌មានជាតិ

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តរអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​ 

ទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២១​។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ៥:០០នាទីភ្លឺ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩​ ៕ បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។ មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។ ការពារប្រសើរជាងព្យាបាល “៣កុំ ៣ការពារ” ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Thumnail Logo
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានាសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់ ហើយខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមីនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ ✍️✍️សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal/1682 ប្រភព៖…

Thumnail Logo​១
ប្រវត្តិសាស្រ្ត

កម្រងរូបថតលើទឹកដីអង្គរខេត្តសៀមរាបកាលពីជាង២០០ឆ្នាំមុន

ថ្ងៃនេះយើងនឹងលើកយករូបភាពអតីតកាលដ៏កម្រយកមកបង្ហាញជូនលោកអ្នកទាំងអស់គ្នាឲ្យបានទស្សនា ហើយរូបថតទាំងនេះជារូបថតរបស់ប្រជាជនកម្ពុជាយើងដែលរស់នៅលើទឹកដីអង្គរខេត្តសៀមរាប កាលពីជាង ២០០ ឆ្នាំមុន ដែលនឹងបង្ហាញពីរបៀបរស់នៅមួយចំនួននិងការស្លៀកពាក់កាលពីអតីតកាល។ តើទិដ្ឋភាពនៅពេលនោះមានអ្វីខុសប្លែកពីបច្ចុប្បន្ននេះខ្លះ? ហើយប្រសិនបើយើងប្រៀបធៀបអតីតកាលជាមួយបច្ចុប្បន្នដែលយើងបានឃើញ យើងប្រាកដជាអាចយល់ថាការរស់នៅរបស់ប្រជាជនយើងបានជឿនលឿននិងប្រែប្រួលយ៉ាងខ្លាំងយ៉ាងណា។ ដើម្បីជ្រាបកាន់តែច្បាស់សូមទៅទស្សនាទាំងអស់គ្នា៖ ប្រភពរូបភាព ៖ រាជិនីលង្វែក Reachny LongVek អត្ថបទ៖ Mr. Fun Cambodia

3
ប្លែកៗ

រយៈចម្ងាយនៃស្នេហា តើអ្នកអាចថែរក្សាចំណងស្នេហារបស់អ្នកបានយូរដល់ពេលណា?

ជ្រើសរើសធាតុមួយ ដែលអ្នកចូលចិត្ត ឬជាធាតុរបស់អ្នកផ្ទាល់ ដើម្បីដឹងថា តើអ្នកអាចថែរក្សាចំណងស្នេហារបស់អ្នកបានយូរដល់ពេលណា? ១. ធាតុភ្លើង ប្រសិនបើអ្នកត្រូវតែលង់ស្រលាញ់ អ្នកនឹងអាចរក្សាទំនាក់ទំនងនេះបានតែកន្លះឆ្នាំប៉ុណ្ណោះ។ មនុស្សពីរនាក់ក្នុងទិសដៅពីរ លើកលែងតែរក្សាទំនាក់ទំនង និងផ្លាស់ប្តូរអារម្មណ៍ជានិច្ច អ្នកក៏ត្រូវរៀនលុបបំបាត់ភាពឯកោនៅក្នុងខ្លួនអ្នកផងដែរ។ វាពិបាកក្នុងការទទួលយកស្ថានភាពនេះតាំងពីដំបូង ព្រោះអ្នកដឹងថាអ្នកតែងតែខ្វះអារម្មណ៍សុវត្ថិភាព ដូច្នេះវាមិនអាចទៅរួចទេក្នុងការទ្រាំទ្រអារម្មណ៍នៅពេលដៃគូរបស់អ្នកមិននៅជាមួយអ្នក។ ដូច្នេះសម្រាប់អ្នកត្រូវនិយាយថា ការរក្សាសេចក្តីស្រឡាញ់រយៈពេលកន្លះឆ្នាំ គឺយូរណាស់ផង។ ២. ធាតុទឹក ប្រឈមមុខនឹងការបំផ្លិចបំផ្លាញនៃពាក្យថា “ចម្ងាយនៃស្នេហា” អ្នកមានបទពិសោធមុនរួចហើយ ដូច្នេះប្រសិនបើរឿងនោះកើតឡើងម្តងទៀត អ្នកនឹងស្នើឱ្យបែកគ្នាភ្លាមៗតែម្ដង។ ពេលស្រលាញ់ គេគ្រប់គ្នាចង់នៅជាមួយគូស្នេហ៍របស់គេ ដើម្បីមានអារម្មណ៍ស្រលាញ់ និងយកចិត្តទុកដាក់ ដើម្បីឱ្យអារម្មណ៍ថា នោះជាស្នេហាដែលគួរឱ្យស្រលាញ់បំផុត។…

កីឡដ្ឋាន
កីទ្បា

ក្រៅពី​កីឡដ្ឋានធំ ទីលានកីឡាផ្សេង​ទៀតក៏​ជិតរួច​អស់​ហើយ​ដែរ

ស្របពេលដែល កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ឆ្ពោះទៅបញ្ចប់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រៅអំពីកីឡដ្ឋានធំ ដែលស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតមួយចំនួន ដើម្បីបំពេញបន្ថែមផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ថ្លែងថា ក្រៅពីការ​សាង​សង់កីឡដ្ឋានធំ ដែលកំពុងធ្វើសម្រេចបាន៩៥%នោះ គឺនៅផ្នែកខាងក្រៅកីឡដ្ឋានធំ ក៏មានការសាងសង់ទីលានកីឡាមួយចំនួនទៀតសម្រាប់បម្រើដល់ប្រភេទកីឡាក្នុងសាល ដូចជាកីឡាវាយកូនឃ្លីលើតុ វាយសី ហុកគី រួមទាំងទីលានមួយចំនួនទៀតកំពុងត្រូវបានសាងសង់បំពេញបន្ថែម ដើម្បីត្រៀមហេដ្ឋារចនាសម្ព័ន្ធមួយភាគធំឲ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២…

Artist Brutally Illustrates FB
ប្លែកៗ

៤៥រូបភាពនេះបង្កប់អត្ថន័យជ្រៅ អាចនឹងជួយជម្រះចិត្តគំនិតរបស់អ្នក

វិចិត្រករជាច្រើនពិភាក្សាអំពីប្រធានបទពិបាកៗតាមរយៈស្នាដៃរបស់ពួកគេធ្វើឱ្យទស្សនិកជនរបស់ពួកគេគិត និងពិនិត្យមើលបញ្ហាផ្សេងៗគ្នា។ លោក Stephan Schmitz គឺជាអ្នកជាងគំនូរមកពីប្រទេសស្វីស។ លោក Stephan ប្រើពណ៍ រូបរាងផ្សេងៗ និង រូបភាពបំភាន់ភ្នែក។ ភាគច្រើននៃរូបភាពរបស់គាត់អាចធ្វេីឱ្យអ្នកមានអារម្មណ៍ចម្លែក ដោយបង្ហាញអ្វីមួយដែលអាចលាក់បាំងពីក្រោយការពិត។ សូមក្រឡេកមើលស្នាដៃរបស់គាត់មួយចំនួនដូចខាងក្រោម។ ព័ត៌មានបន្ថែម: Instagram ១. ២. ៣. ៤. ៥. ៦. ៧. ៨. ៩. ១០. ១១. ១២. ១៣. ១៤. ១៥.…

3
ស្នេហាយុវវ័យ

១០ចំណុច! រៀបរាប់ពីចិត្តរបស់បុរស តោះ! ទៅសិក្សាឈ្វេងយល់ទាំងអស់គ្នា

#១០ចំណុចអំពីចិត្តបុរស ១. បុរសប្រើខួរក្បាលច្រើនជាងបេះដូង។ ដូច្នេះទើបបានជាបុរសភាគច្រើន មានមនោសញ្ចេតនារឹងៗជាងនារី។ មានតែបុរសមួយចំនួនក្នុងចំណោមពួកសិល្បករ និងពួកកវីនិពន្ធប៉ុណ្ណោះ ដែលអាចនឹងមានមនោសញ្ចេតនាទន់ភ្លន់ជាងនារីបាន។ ២. បុរសស៊ូស្រក់ញើសឈាម ហើយមិនងាយស្រក់ទឹកភ្នែកទេ។ តែបើបុរសយំវិញ មានន័យថាគាត់ឈឺចាប់ជាងនារីទៅទៀត។ ៣. គ្មានស្រីស្អាតណា ដែលគេចផុតពីខ្សែភ្នែកបុរសៗតាមប្រមាញ់នោះឡើយ។ បុរសរហ័សចាប់ចិត្តស្រឡាញ់លើនារីទាំងឡាយ តែមិនងាយចង់បានមកធ្វើជាប្រពន្ធនោះទេ។ ៤. បុរសភាគច្រើនលង់ស្រឡាញ់នារីស្អាត តែយកនារីល្អមករៀបការ។ ៥. មិនថាព្រាននារី ឬសុភាពបុរសទេ ពួកគេសុទ្ធតែជាអ្នកចូលចិត្តរាយអន្ទាក់ស្នេហ៍ គ្រាន់តែបច្ចេកទេសខុសគ្នា។ ព្រាននារីខ្លាំងខាងលែបខាយសម្ដី ចំណែកសុភាពបុរសខ្លាំងខាងរៀបឫក។ ព្រាននារីពូកែខាងឆក់យកបេះដូងនារី រីឯសុភាពបុរសពូកែខាងថែរក្សាបេះដូងនារី។ ៦. បុរសភាគច្រើនថ្វីបើមិនងាយស្មោះនឹងនារី…

Thumnail Logo
ព័ត៌មានជាតិ

ការចុះត្រួតពិនិត្យដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ ក្នុងថ្ងៃទីបួន

រាជធានីភ្នំពេញ ៖ ថ្ងៃទីបួន នៃដំណើរការផ្តល់វ៉ាក់សាំងការពារ​ជំងឺ​កូ.វី.ដ-១៩ ជូន​បុគ្គលិក​អប់រំ លោកគ្រូអ្នកគ្រូ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ​គ្រប់ជាន់ថ្នាក់ ទាំង​ក្នុង​វិស័យសាធារណៈ និងឯកជន ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និងស្មារតីអនុគ្រោះកម្រិតខ្ពស់ ដោយមានគោលដៅធានាសុខភាព សុខមាលភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំកម្ពុជាទាំងអស់គ្នា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងជាសមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដោយ​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា និង​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកផងដែរ បានអញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូ.វី.ដ-១៩ នា​ថ្ងៃអាទិត្យ…