ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
គ្រួសារ

ស្រលាញ់មនុស្សម្នាក់ កុំស្រលាញ់ពេញបេះដូងពេក ទុកខ្លះឱ្យខ្លួនឯងផង

នៅក្នុងរឿងមនោសញ្ចេតនា រឿងដែលធ្វើឱ្យគេមានវិប្បសារីបំផុត គឺមិនមែនស្រលាញ់គ្នាហើយមិនបានគ្នានោះទេ ក៏មិនមែនមើលរំលងរូបគេនោះដែរ តែមនុស្សដែលយើងបានជួបនោះ ព្រោះតែស្រលាញ់គេខ្លាំងពេក បានធ្វើឱ្យបាត់បង់ខ្លួនឯងទៅវិញ។ កាលពីមុន អ្នកគឺជាមនុស្សសាមញ្ញាម្នាក់ ពេលសប្បាយចិត្តក៏សើច ពេលពិបាកចិត្តក៏យំ ពិភពក្នុងចិត្តស្អាតស្អំប្រៀបដូចជាកូនក្មេងអ៊ីចឹង។ រហូតទាល់តែបានជួបនឹងមនុស្សម្នាក់នោះ វត្តមានរបស់គេហាក់ដូចជានាំមកឱ្យអ្នកនូវភាពស្រស់បំព្រង និងទាក់ទាញនូវក្រសែភ្នែករបស់អ្នក អង្រួនចិត្តរបស់អ្នក។ ចាប់ពីពេលនោះមក អារម្មណ៍របស់អ្នកបានផ្លាស់ប្តូរទៅតាមគេ ព្រោះតែគេធ្វើល្អដាក់អ្នកបន្តិចបន្តួច អ្នកក៏សប្បាយចិត្តដូចជាបានញុំាស្ករគ្រាប់អ៊ីចឹង ក៏អាចព្រោះតែមិនយកចិត្តទុកដាក់នឹងអ្នកទុកអ្នកចោល ហើយធ្វើឱ្យ អ្នកពិបាកចិត្តប្រៀបដូចជាធ្លាក់ចូលក្នុងរណ្តៅដ៏ជ្រៅ។ ពេលដែលអ្នកខ្វល់ខ្វាយពីមនុស្សម្នាក់ហួសហេតុពេក អ្វីៗដែលនៅជុំវិញអ្នកទាំងអស់ ប្រៀបដូចជាមានទំនាក់ទំនងជាមួយគេ សូម្បីតែរឿងដែលគ្មានទាក់ទងគ្នាបន្តិចសោះ ក៏អ្នកនៅសុខៗគិតដល់គេដែរ។ ដោយសារតែអ្នកស្រលាញ់គេខ្លាំងពេកហើយ ក៏រមែងឱ្យអ្នកនឿយហត់ខ្លាំង។ ពីព្រោះអ្នកប្រែទៅជាមានជំងឺភ័យខ្លាចការបាត់បង់ ពេលដែលនៅជាមួយគេចេះតែខ្លាចបាត់បង់រូបគេ…

Thumnail Logo
ព័ត៌មានជាតិ

ទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១

កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តរការចុះអនុវត្តបម្រាមគោចរជារៀងរាល់យប់យ៉ាងយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការីករាលដាលនៃជំងឺកូ.វីដ១៩បន្ថែមទៀត ពីព្រោះតែនៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានគោរពតាមបម្រាមគោចរនេះនៅឡើយ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ​ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង​ ៨:០០នាទីយប់​ ដល់ម៉ោង​ ៥:០០នាទីភ្លឺ​ ដេីម្បីបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូ.វី.ដ១៩​ ៕ បើសិនជាមិនមានការចាំបាច់ទេ សូមបងប្អូនមេត្តាកុំចេញក្រៅផ្ទះ ឬ ទៅហូបអាហារខាងក្រៅចន្លោះម៉ោងដែលជាប់បម្រាមគោចរនេះតែម្តង។ មួយវិញទៀត សម្រាប់ពុកម៉ែបងប្អូនដែលនៅផ្ទះ សូមផ្អាកការជួបជុំមួយរយៈពេលសិនទៅ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូ.វី.ដ១៩នេះ ព្រោះយើងមិនបានដឹងច្បាស់ថាអ្នកណាកើត ឬមិនកើតនោះទេ។ ការពារប្រសើរជាងព្យាបាល “៣កុំ ៣ការពារ” ខាងក្រោមនេះជាទិដ្ឋភាពកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២១​។ សូមទស្សនាវីឌីអូខាងក្រោម៖ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

3
ប្លែកៗ

៩៩% នៃអ្នកមានស្ដុកស្ដម្ភ គឺច្រើនតែមានច្រមុះប៉ុន្មានប្រភេទដូចខាងក្រោមនេះ

ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យរតនសម្បត្តិ។ នៅពេលយើងចង់ដឹងថា តើអ្នកមាន ឬអ្នកក្រ យើងក៏អាចមើលតាមរយៈប្រភេទច្រមុះបានដែរ។ ភាគច្រើននៃអ្នកដែលមានស្ដុកស្ដម្ភ មានទ្រព្យច្រើន គឺមានច្រមុះដូចប៉ុន្មានប្រភេទខាងក្រោមនេះ។ ១. ខ្ទង់ច្រមុះត្រង់ខ្ពស់ស្មើ ច្រមុះប្រភេទនេះ មិនត្រឹមតែមើលទៅស្អាតប៉ុណ្ណោះទេ តែក៏ជាច្រមុះដែលនាំលាភសំណាងជាច្រើនដល់ម្ចាស់ផងដែរ។ អ្នកដែលមានច្រមុះបែបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ និងមានសំណាងខ្ពស់ មានថាមពលដ៏អស្ចារ្យថែមទៀផង។ ២. ច្រមុះតោ ច្រមុះតោ គឺជាច្រមុះដែលមានភាពរីកធំត្រង់ស្លាបច្រមុះ មានសាច់ក្រាស់ ដែលមើលទៅរាងដូចច្រមុះរបស់តោអ៊ីចឹង។ សម្រាប់អ្នកដែលមានច្រមុះនេះ ច្រើនតែជាមនុស្សរឹងមាំ ពួកគេជាបុគ្គលដែលមានសំណាងណាស់ និងទទួលបានឱកាសរីកចម្រើនជាច្រើនជាបន្តបន្ទាប់ផងដែរ។ មនុស្សប្រភេទនេះ រមែងទទួលបានឱកាសល្អៗជាច្រើន ដើម្បីធ្វើការរកលុយ តែមនុស្សប្រភេទនេះ ជាមនុស្សដែលសាមញ្ញខ្លាំង…

3
ប្លែកៗ

លេខចុងក្រោយនៃថ្ងៃកំណើតអ្នក អាចទាយដឹងពីជោគជវាសនារបស់អ្នកបានយ៉ាងច្បាស់ ថាមាន ឬក្រ

តោះ! សាកល្បងទស្សន៍ទាយជោគវាសនារបស់អ្នក ចង់ដឹងថា អ្នកនឹងក្លាយជាអ្នកមាន ឬក្រ តាមរយៈលេខចុងក្រោយនៃថ្ងៃកំណើតរបស់អ្នក។ ០. លេខចុងក្រោយនៃថ្ងៃកំណើតអ្នកគឺ លេខ ០ អ្នកដែលមានលេខចុងចុងបញ្ចប់នៃថ្ងៃកំណើតគឺសូន្យ ភាគច្រើនជាមនុស្សឆ្លាតវៃ មានសន្ដានចិត្តល្អ និងពោរពេញដោយថាមពលរឹងមាំ។ ពួកគេងាយទទួលបានជោគជ័យដ៏អស្ចារ្យនៅក្នុងអាជីពរបស់ពួកគេណាស់។ មនុស្សទាំងនេះមានមុខជំនួញមួយចំនួនមុនអាយុ ៣០ ឆ្នាំ ពួកគេបានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយឆាប់ក្លាយជាមហាសេដ្ឋី មានលុយច្រើនក្នុងជីវិត ដោយមិនមានការភ័យបារម្ភ រឿងខ្វះខាតនោះឡើយ។ ១. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ១ អ្នកមានថ្ងៃកំណើតដែលលេខចុងក្រោយជាលេខ១ គឺមានន័យថា អ្នកជាមនុស្សដែលមានជីវិតរលូន កម្រជួបប្រទះរលកធំ ៗ ឬខ្យល់បក់ខ្លាំងណាស់…

KNONGSROK
PR

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ​ផ្តើមជើងហោះហើរ​​អន្តរជាតិឡើង​វិញ ក្នុង​ខែមេសា!

(ក្រុង​ហូជីមិញ ថ្ងៃកាលពីទី​២ ខែ​មេសា ឆ្នាំ​២០២១)៖ ក្រុមហ៊ុនអាកាសចរណ៍​ Vietjet បាន​ផ្តើមជើងហោះហើរ​អន្តរជាតិធម្មតា​ឡើងវិញ​ដោយ​ត​ភ្ជាប់ជើង​ហោះហើរសំខាន់ៗពីប្រទេស​វៀតណាម ទៅកាន់ទីក្រុង​បាង​កក ​តូក្យូ សេអ៊ូល និង​តៃប៉ិ ។ល។ ដោយ​ចាប់​ផ្តើម​តាំងពីថ្ងៃទី ​២ ខែមេសា ឆ្នាំ​២០២១​ មកម្លេះ។ ជា​ពិសេស​នោះ ជើង​ហោះ​ហើរ​ពី​ទីក្រុង​ហូជីមិញ​ទៅកាន់ទីក្រុង​បាងកក គ្រោង​នឹង​ចាប់​ផ្តើម​ហោះ​ហើរ​រៀងរាល់​ថ្ងៃ​សុក្រ។ ជើង​ហោះហើរ​ពី​ទីក្រុងហាណូយទៅ កាន់ទីក្រុង​សេអ៊ូល (ព្រលាន​យន្តហោះ​អន្តរជាតិ​អ៊ីនជុន) គ្រោង​នឹង​ចាកចេញ​នៅថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ ជើង​ហោះហើរ​ពីទីក្រុង​ហាណូយ​ទៅ​កាន់ទីក្រុង​តូក្យូ  (ព្រលាន​យន្តហោះ​អន្តរជាតិ​ណារីតា) គ្រោង​នឹង​ហោះហើរ​នៅ​ថ្ងៃទី​៦, ៧, ១០, ១១,​…

D
សង្គម

តាមការស្រាវជ្រាវ៖ មនុស្សស្រីទទួលទានកាហ្វេច្រើន នាំឲ្យដើមទ្រូងតូច តែបង្កប់ប្រយោជន៍ធំមួយ

មិនថាតែជានិស្សិត ឬបុគ្គលិកបម្រើការនៅស្ថាប័នណាមួយ រៀងរាល់ពេលព្រឹក បើអត់កាហ្វេចូលពោះ គឺហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ហើយគ្មាន​កម្លាំងកំហែងបំពេញកិច្ចការងារនោះទេ។ យ៉ាងណាសម្រាប់ស្រ្តីដែលមានទម្លាប់ទទួលទានកាហ្វេជាប្រចាំ ខ្លះ ២​-៣ កែវក្នុងមួយថ្ងៃ ជាលទ្ធផលគឺរមែងនាំឲ្យទំហំដើមទ្រូងមានទំហំតូច និងមិនងាយរីកធំនោះទេ។ នេះបើតាមការស្រាវជ្រាវពីស្ថាប័នមួយនៅឯប្រទេសស៊ុយអែត។ ពួកគេបានបង្ហាញឲ្យដឹងថា សារធាតុកាហ្វេអ៊ីនពិតជាមានទំនាក់ទំនងជាមួយនឹងទំហំដើមទ្រូងរបស់ស្រ្តីពិតមែន ដោយផ្អែកតាមការធ្វើតេស្តជាមួយស្រ្តីចំនួន ២៧០ នាក់សម្រាប់ស្រ្តីដែលទម្លាប់ទទួលទានកាហ្វេ ២-៣ កែវក្នុងមួយថ្ងៃ គឺពួកគេមានហានិភ័យនៃការកើតជំងឺមហារីកសុដន់ទាបខ្លាំងណាស់ ដោយនេះគឺជាប្រយោជន៍ដ៏ធំមួយសម្រាប់ការរស់នៅ។ ប៉ុន្តែគុណវិបត្តិដ៏ធំនោះ គឺប៉ះពាល់ទៅលើអរម៉ូនអឺស្រ្តូសែន ដែលវាទទួលខុសត្រូវលើការរីកធំធាត់នៃទំហំដើមទ្រូងរបស់ស្រ្តី។ ប្រភពបន្ថែមថា តាមពិតបញ្ហានេះវាមិនជាអ្វីដែលស្រ្តីគ្រប់រូបត្រូវបារម្ភនោះទេព្រោះទំហំនៃដើមទ្រូង ការដែលមានទំហំតូចគឺល្អចំពោះសុខភាពទៅវិញ ហើយអ្នកមានទំហំធំគឺអាចជួបផលប៉ះពាល់ច្រើនទៅថ្ងៃខាងមុខ ជាពិសេសគឺប្រឈមជំងឺមហារីកសុដន់ហ្នឹងតែម្តង៕ ប្រភព៖ បរទេស…

Tt
សង្គម

ចេញអាការៈ ៤ នេះលើផ្ទៃមុខ មានន័យថាថ្លើមអ្នកមានបញ្ហា បើជួបចំណុចទី ២/៤ ប្រញាប់ទៅរកពេទ្យជាបន្ទាន់

ប្រសិននៅលើផ្ទៃមុខរបស់អ្នក កើតមាននូវអាការៈនិងរោគសញ្ញាទាំង ៤ ដូចខាងក្រោម សូមប្រញាប់ទៅពិនិត្យ និងទទួលយកយោបល់ពីវេជ្ជបណ្ឌិតអ្នកជំនាញផ្នែកថ្លើម ព្រោះសញ្ញាទាំងនោះបង្ហាញច្បាស់ៗណាស់ថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖ ១) កើតមុននៅតំបន់ចង្កា ជាទូទៅនៅលើផ្ទៃមុខរបស់យើង កន្លែងដែលកើតមានមុននីមួយៗ គឺសុទ្ធតែមានអត្ថន័យតំណាងច្បាស់លាស់ណាស់។ ដោយឡែកសម្រាប់តំបន់ចង្កា បើមុននាំគ្នាទៅប្រមូលផ្តុំកើតឡើងនៅក្បែរនោះ មានន័យថា ថ្លើមរបស់អ្នកកំពុងមានផ្ទុកជាតិពុល ហើយត្រូវទៅរកវេជ្ជបណ្ឌិតដើម្បីសួរនាំ និងទទួលយកការណែនាំណាមួយ។ ២) ស្បែករិល ស្បែកលើផ្ទៃមុខរបស់អ្នកក៏អាចជាសញ្ញាតំណាងឲ្យឃើញថា អ្នកមានជំងឺឬអត់នោះដែរ។ ជាទូទៅស្បែកមុខមនុស្សមានសុខភាពល្អ គឺមានសភាពស្រស់ថ្លា និងឡើងពណ៌ស៊ីជម្ពូទៀតក៏មាន។ ផ្ទុយទៅវិញបើផ្ទៃមុខរបស់អ្នក មានស្បែកស្រអាប់ ហើយមិនសូវភ្លឺថ្លា និងជាំមុខអីជាដើមទៀតនោះ វាច្បាស់ៗណាស់ថាអ្នកមានបញ្ហាផ្នែកថ្លើមមិនល្អ។ ៣) លេចចេញស្នាមពណ៌លើមុខចម្លែកៗ…

T4
ប្លែកៗ

ជ្រើសរើស​រ៉ូប​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​មានការ​លះបង់​កម្រិត​ណា​ក្នុង​ទំនាក់ទំនង​ស្នេហា?

ជា​ទូទៅ​រ៉ូប​រៀបការ​គឺ​ជា​របស់​មួយ​ដែល​មនុស្ស​ស្រី​ចង់​ស្លៀក​តែ​ម្តង​គត់​ក្នុង​ឆាក​ជីវិត ហើយ​ថ្ងៃ​ដែល​នាង​ស្លៀក​វា គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​និង​មិន​អាច​បំភ្លេច​បាន។ យ៉ាង​ណា​តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​នេះ យើង​ចង់​ឲ្យ​អ្នក​ជ្រើសរើស​រវាង​រ៉ូប​រៀបការ​ទាំង ៣ ដើម្បី​លាតត្រដាង​នូវ​ការ​លះបង់​របស់​អ្នក​ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់។ បើ​បាន​ជ្រើសរើស​ហើយ សូម​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ រ៉ូប​ទី ១ មនុស្ស​ដែល​អ្នក​បាន​ជ្រើសរើស​យក​មក​ធ្វើ​ជា​គូ​ស្នេហ៍ គឺ​អ្នក​រមែង​ឲ្យ​តម្លៃ​ទៅ​លើ​គេ​ខ្ពស់​ណាស់​មិន​ថា​ស្ថិត​នៅ​ពេលវេលា​ណា​ក៏​ដោយ។ បែប​នេះ​ហើយ​អ្នក​បាន​លះបង់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដើម្បី​គេ ធ្វើ​បែប​ណា​ក៏​បាន ​ឲ្យ​តែ​គេ​ទទួល​បាន​ភាព​រីករាយ​ទាំង​ផ្លូវការ​និង​ផ្លូវ​ចិត្ត។ ទោះ​ជា​យ៉ាង​សុំ​កុំ​លះបង់​អ្វី​ដែល​ជា​ខ្លួន​ឯង​សម្រាប់​គេ​ច្រើន​ពេក ដោយឡែក​មិន​ថា​តែ​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​អ្នក។ ត្រូវ​ចាំ​ថា អ្នក​ជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង ហើយ​មាន​តែ​ខ្លួន​ឯង​ទេ​ដែល​នៅ​ជាមួយ​ខ្លួន​ឯង​អស់​មួយ​ជីវិត។ រ៉ូប​ទី ២ អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ហើយ​ប្រកាន់​ភ្ជាប់​នូវ​ភាព​បត់បែន​ជាមួយ​នឹង​ដៃ​គូ ដោយ​ធ្វើ​អ្វី​មិន​ឯកច្ឆន្ទ​តែ​ខ្លួន​ឯង​ឡើយ។ យ៉ាង​ណា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ឯករាជ្យ ហើយ​ផ្តល់​សេរីភាព​ទៅ​ឲ្យ​អ្នក​ដទៃ ដោយ​មិន​ដាក់​គំនាប​លើ​គេ​ពេក​ឡើយ បើ​ទោះ​បី​ជា​ស្រលាញ់​គ្នា​ដល់​ចំណុច​ណា​មួយ​ក៏​ដោយ។ ក្នុង​ន័យ​ស្នេហា អ្នក​រមែង​ចង់​បង្កើត​ពេលវេលា​ល្អៗ​ជាមួយ​គ្នា​ច្រើន…

T2
សង្គម

ជ្រើសរើស​សន្លឹក​បៀរ​មួយ ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

តើ​ព្រេងវាសនា​បាន​នឹង​កំពុង​រៀបចំ​អ្វី​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹក​បៀរ ក៏​នឹង​អាច​លាត​ត្រដាង​បាន​ខ្លះ​ដែរ អំពី​រឿងរ៉ាវ​ជីវិត​នៅ​អនាគតកាល។ ចូរ​ជ្រើសរើស​សន្លឹក​បៀរ​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ សន្លឹក​បៀរ​ទី ១ អ្នក​ដែល​ជ្រើសរើស​សន្លឹក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អ្នក​នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ ហើយ​គ្មាន​បញ្ហា​រាំងស្ទះ​ឬ​ការ​លំបាក​ណា​មួយ​ឡើយ។ ជាង​នេះ​ការ​ប្រាថ្នា​អ្វី ក៏​នឹង​លេចចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​ដូច​គ្នា តែ​ត្រូវ​ចាំ​ចូរ​បន្ត​រក្សា​ឥរិយាបថ​វិជ្ជមាន និង​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រឿង​ល្អៗ​នឹង​មក​ជា​បន្តបន្ទាប់។ សន្លឹក​បៀរ​ទី ២ ប្រសិន​អ្នក​ជ្រើសរើស​សន្លឹក​បៀរ​នេះ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ អ្នក​ត្រូវ​តែ​ពឹងផ្អែក​លើ​ខ្លួន​ឯង ដោយ​មិន​អាច​រង់ចាំ​ជំនួយ​ពី​ភាគី​ទី ៣ បាន​នោះ​ទេ។ សុំ​កុំ​ល្បួង​ខ្លួន​ឯង​ឲ្យ​ចាំ​មើល​ជំនួយ​ពី​គេ នោះ​ការងារ​លំបាក​ក្តី មិន​លំបាក​ក្តី គឺ​អ្នក​មិន​អាច​សម្រេច​បាន​ឡើយ​នៅ​ពេល​ខាង​មុខ។…

SolTiolo
កីទ្បា

TIFFY ARMY FC រក​បាន​បីពិន្ទុមក​វិញក្នុង​ទឹក​ដីសៀមរាបក្រោយឈ្នះសូលទីឡូអង្គរ៣​ទល់​០

បន្ទាប់​ពី​រងបរាជ័យក្នុង​ការ​ប្រកួត​ជាមួយ​អង្គរថាយហ្គឺរ​៣​ទល់​២​កាល​ពី​សប្ដាហ៍មុន ពេល​នេះ​ TIFFY ARMY FC ទទួលបាន​បីពិន្ទុមក​វិញហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មាន​មូលដ្ឋានក្នុង​ទឹក​ដី​សៀមរាបមួយ​ទៀត​គឺ​សូលទីឡូអង្គរក្នុងលទ្ធផល​៣​ទល់​០។ ជំនួប​នេះ​គឺ​ជាជំនួបសម្រាប់​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១។ បី​គ្រាប់​របស់ក្រុម​កងយោធិពលខេមរៈភូមិន្ទ​រក​បាន​ដោយ​កីឡាករ YUYA KIKUCHI នាទី​ទី​៤ ROMARIO នាទី​៣១​និង​មួយ​គ្រាប់​ចុង​ម៉ោង​រក​បាន​ដោយ​កីឡាករ DEBIRO DZARMA BATA នៅ​នាទី​៩០+៣។ ថ្ងៃស្អែកគឺ​ជា​ជំនួប​រវាង​ម្ចាស់​ផ្ទះបឹងកេតអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ៕  

Thumnail Logo
សង្គម

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានអញ្ជើញធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងដង្វាយ ភ្លេងពិណពាទ្យ របាំជូនពរ និងរបាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន…

Thumnail Logo1
បច្ចេកវិទ្យា

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន… អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK