ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gfg
សង្គម

ស្រក​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន បើ​ទម្លាប់​បន្ថែម​ផ្លែឈើ ៥ ប្រភេទ​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

ជឿ​ថា​គ្នា​យើង​ខ្លះ​ចង់​ស្រក​ទម្ងន់​ខ្លាំង​ណាស់ ហើយ​ទម្លាប់​មួយ​គឺ​ផ្តោត​លើ​ការ​ហាត់ប្រាណ ប៉ុន្តែ​មិន​សូវ​បាន​ចាប់​អារម្មណ៍​លើ​របប​អាហារ​ដែល​ខ្លួន​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ឡើយ។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​ផ្លែ​ឈើ ៥ ប្រភេទ ដែល​អ្នក​គួរ​តែ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​ត្រឹម​រយៈ​ពេល​ខ្លី ថា​ស្រក​ទម្ងន់​កម្រិត​ណា៖ ៥) ផ្លែ​ក្រូចថ្លុង ក្រូចថ្លុង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រភេទ​ផ្លែ​ឈើ​សម្រាប់​សម្រក​ទម្ងន់​ដ៏​ល្អ​បំផុត​មួយ ព្រោះ​វា​មាន​កាឡូរី​ទាប ហើយ​មាន​ជាតិ​សរសៃ​ខ្ពស់។ ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​ក្រូចថ្លុង​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ ហើយ​វា​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ឆ្អែត និង​មិន​សូវ​មាន​ចំណង់​លើ​ការ​ទទួល​ទាន​អាហារ​មាន​កាឡូរី​ខ្ពស់​នោះ​ទេ។ ៤) ក្រូចឆ្មារ ក្រូចឆ្មារ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​រាងកាយ។ ការ​ទទួល​ទាន​ទឹក​ក្រូចឆ្មារ អាច​ជួយ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ឆ្អែត ពោល​គឺ​មាន​ប្រសិទ្ធភាព​ល្អ​ណាស់​សម្រាប់​ការ​ចង់​សម្រក​ទម្ងន់។ ៣) ផ្លែ​ក្រូច ផ្លែ​ក្រូច​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់ ហើយ​ក៏​ជា​ប្រភព​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ ផ្លែក្រូច…

Fddf
សង្គម

បុរស ៤ ប្រភេទ​ដែល​ស្រីៗ​ត្រូវ​ជៀស​ឆ្ងាយ កុំ​ឲ្យ​ចុង​ក្រោយ​ត្រូវ​ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត​ឥត​អំពើ

ក្នុង​ការ​ជ្រើសរើស​គូស្រករ​ម្នាក់​មក​ធ្វើ​ជា​គូស្នេហ៍ ឬ​អ្នក​ច្បាស់លាស់​ជាមួយ​ក្នុង​រយៈ​ពេល​យូរ គឺ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ។ ជា​ពិសេស​គឺ​សម្រាប់​នារីៗ​ដែល​ជ្រើសរើស​បុរស​ណា​ម្នាក់ ខ្លះ​ល្អ​តែ​នឹង​មុខ តែ​ក្រោយ​ខ្នង​ផ្សេង ហើយ​ខ្លះ​ល្អ​តែ​ដំបូង ចុង​ក្រោយ​ចរិត​ពិត​សុទ្ធ​តែ​លេង​សម្តី​បែប​ការទូត។ យ៉ាង​ណា​យើង​ណែនាំ​ឲ្យ​មនុស្ស​ស្រី​គួរ​ជៀសវាង​ពី​បុរស ៤ ប្រភេទ​នេះ ព្រោះ​មុន​និង​ក្រោយ​នាំ​ឲ្យ​តែ​អ្នក​ខាតបង់​ពេលវេលា​ឥត​អំពើ​ជាមួយ​ពួក​គេ​ទេ៖ ៤) បុរស​ដែល​មាន​លេស​ឥត​ឈប់ មនុស្ស​ប្រុស​ប្រភេទ​នេះ​គ្មាន​ទេ​ទំនួល​ខុស​ត្រូវ ហើយ​រមែង​មាន​តែ​ពាក្យ​សុំទោស​នៅ​ពេល​ដែល​ធ្វើ​ខុស។ ពេល​ខ្លះ​ពួក​គេ​មាន​លេស​នេះ​នោះ​ចេញ​មក​រហូត ដោយ​មិន​ងាយ​មើល​ឃើញ​កំហុស​ខ្លួន​ឯង និង​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ខុស​នោះ​ឡើយ។ ៣) មនុស្ស​ប្រុស​រស់​ក្នុង​អតីតកាល ជា​បុរស​ដែល​នៅ​ដក់ជាប់​អារម្មណ៍​ជាមួយ​សង្សារ​ចាស់ ឬ​មនុស្ស​ស្រី​ដែល​គេ​ធ្លាប់​ទាក់ទង​ពី​មុន​មក។ បើ​ទោះ​បី​ពេល​នេះ​នៅ​ជាមួយ​អ្នក​ថ្មី តែ​គេ​រមែង​លើក​យក​ឈ្មោះ​អ្នក​ចាស់​មក​និយាយ មក​ប្រៀបធៀប នោះ​ក៏​ឲ្យ​គេ​ទៅ​រក​អ្នក​ចាស់​ទៅ​ចុះ។ ២) បុរស​គំរិះ បុរស​ខ្លះ​គឺ​អ៊ីចឹង​មែន មិន​មែន​ថា​អត់​លុយ​ទេ តែ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​បែរ​ជា​ដក​លុយ​មិន​ចេញ​ទៅ​វិញ។…

Rew
សង្គម

ឪពុកម្ដាយ​ត្រូវ​ដឹង! កុំ​ធ្វើ​ឲ្យ​កូន​តូច​ភ្ញាក់​ចន្លោះ​ម៉ោង ២ នេះ​ឲ្យ​សោះ ព្រោះ​ជា​ម៉ោង​អភិវឌ្ឍ​ផ្នែក​បញ្ញា​បាន​ល្អ​បំផុត

តាម​ការ​ស្រាវជ្រាវ ការ​ទទួល​ទាន​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​បញ្ញា​ស្មារតី និង​រាងកាយ​របស់​ក្មេង​តូចៗ ដោយ​វា​ត្រូវ​បាន​គេ​ផ្តល់​ចំណាត់ថ្នាក់​លើស​ពី​របប​អាហារ​ដែល​ត្រូវ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ទៀត​ផង។ យ៉ាង​ណា​តាម​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក​បាន​ណែនាំ​ម៉ោង​មាស​ចន្លោះ​ពេល ២ ដូច​ខាងក្រោម ដែល​អាណាព្យាបាល​គួរ​ទម្លាប់​ឲ្យ​ពួក​គេ​ចូល​ដំណេក ហើយ​កុំ​ដាស់​ឲ្យ​ពួក​គេ​ភ្ញាក់​ឲ្យ​សោះ។ ចន្លោះ​ម៉ោង ២១ ដល់​ម៉ោង ០០ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អាណាព្យាបាល​គួរ​តែ​ទម្លាប់​ឲ្យ​ក្មេង​ចាប់​ចូល​ដំណេក​ពី​ម៉ោង ២១:០០ ឬ​ម៉ោង​ ៩ យប់ ហើយ​ទម្រាំ​ដល់​ម៉ោង ១០ យប់​ពួក​គេ​អាច​គេង​លក់​ស្កប់ស្កល់។ ជា​ទូទៅ​ចន្លោះ​ពី​ម៉ោង ១០ យប់​ដល់​ម៉ោង ១២:០០ នាទី​រំលង​អាធ្រាត្រ​នេះ គឺ​ជា​ពេល​អភិវឌ្ឍ​រាងកាយ​និង​បញ្ញា​របស់​កុមារ​តូចៗ​បាន​ល្អ​បំផុត បែប​ហ្នឹង​ហើយ​គួរ​កុំ​ធ្វើ​អ្វី​ឲ្យ​ពួក​គេ​ភ្ញាក់​ចន្លោះ​ម៉ោង​ហ្នឹង​ឲ្យ​សោះ។ ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង…

VAR
កីទ្បា

ម៉ាឡេស៊ីត្រៀមខ្លួន​ប្រើ VAR មក​ជំនួយដល់​អាជ្ញាកណ្ដាល​ដែលមិនសូវមានគុណភាពក្នុងលីគរបស់ខ្លួន

សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិចារណាលើការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ក្នុងការប្រកួតប្រជែងលីគកំពូលម៉ាឡេស៊ី ដើម្បីបង្កើនគុណភាពបន្ថែពីលើអាជ្ញាកណ្តាល។ យោងតាមរបាយការណ៍ពីកាសែត New Straits Times ប្រធានគណៈកម្មាធិការវិនិច្ឆ័យ FAM លោក Datuk S. Sivasundaram បាននិយាយថាភាគីរបស់លោកកំពុងរង់ចាំរបាយការណ៍ស្តីពីការប្រើប្រាស់ VAR ពីប្រទេសជិតខាង (ថៃនិងវៀតណាម) ។ “ វាល្អ (ដើម្បីអាចប្រើ VAR) ប៉ុន្តែយើងត្រូវធ្វើការស្រាវជ្រាវជាមុនសិន។ នឹងមានការប្រជុំដើម្បីជួបអ្នកប្រឹក្សាយោបល់។ នេះទាក់ទងនឹងការចំណាយលុយច្រើន ហើយខ្ញុំមិនអាចប្រាប់អ្នកថាពេលណាយើងអាចប្រើ VAR បានទេ”។ “អ្វីដែលសំខាន់បំផុតនោះគឺយើងសិក្សាអ្វីៗគ្រប់យ៉ាងជាមុនសិន។…

T4
សង្គម

ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក​នៅ​ពេល​នេះ

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ ពេល​ខ្លះ​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រង់​ដែល​គ្មាន​ឧបសគ្គ តែ​សុខៗ​ក៏​ធ្លាក់​ចូល​ក្នុង​អន្លង់​ដែល​មិន​ធ្លាប់​គិត​ទុក ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឈឺចាប់​និង​ត្រូវ​ការ​ជំនួយ​ជា​ខ្លាំង។ តាម​រយៈ​អត្ថបទ​នេះ សូម​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​កាត​មួយ​សន្លឹក ដើម្បី​ទទួល​បាន​នូវ​សារ​អប់រំ​ចិត្ត​ដែល​អ្នក​គួរ​តែ​ទទួល​បាន​នៅ​ពេល​ដ៏​តានតឹង​នេះ៖ កាត​ទី ១ គ្រប់​ពេល​អ្នក​ត្រូវ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​នៅ​ការ​ប្រើប្រាស់​អារម្មណ៍ ការ​ទប់​កំហឹង ហើយ​ត្រូវ​រក្សា​នៅ​ជោគជ័យ​ដែល​ធ្លាប់​សម្រេច​បាន និង​បន្ត​ការ​កោតសរសើរ​ចំពោះ​ខ្លួន​ឯង​លើ​រឿង​ដែល​បាន​ឆ្លង​កាត់។ ក្នុង​ពេលវេលា​នេះ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​នូវ​ការ​សេពគប់​មនុស្ស​ជុំវិញ​ខ្លួន មិន​ថា​តែ​អ្នក​ជិតស្និទ្ធ ឬ​អ្នក​ឆ្ងាយ​ខ្លួន ហើយ​ត្រូវ​ឈរ​លើ​គោលជំហរ​មើល​តែ​មុខ​ឲ្យ​បាន​ឆ្ងាយ ជៀសវាង​គិត​ខ្លីៗ​តែ​មួយ​ពេលៗ។ គ្មាន​វាសនា​ណា​មក​កំណត់​អ្នក​នោះ​ទេ ដោយ​បច្ចុប្បន្នកាល​ដែល​អ្នក​កំពុង​ធ្វើ​នេះ​ហើយ ជា​អ្នក​កំណត់​អនាគតកាល​នៃ​ព្រេងវាសនា​របស់​អ្នក។ កាត​ទី ២ អ្នក​ត្រូវ​ស្វាហាប់​ជាង​នេះ​បន្តិច រឹងមាំ​ជាង​នេះ​បន្តិច ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​អ្នក​ហាក់​ដូច​ជា​អស់កម្លាំង និង​ទន់​ខ្សោយ​បន្តិច​ហើយ។ ចូរ​ពង្រឹង​ស្មារតី​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ហើយ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ត្រូវ​គិត​ឲ្យ​បាន​ល្អិតល្អន់ និង​ឆ្លងកាត់​ទាំង​បេះដូង​និង​ខួរក្បាល។ បន្ត​ប្រើ​កម្លាំង​បញ្ញា​មក​ថ្លឹងថ្លែង​រឿង​នោះ ហើយ​ចូរ​បង្កើត​តុល្យភាព​នៃ​ការ​សម្រេច​ចិត្ត​នោះ…

២
គ្រួសារ

មនុស្សស្រីដែលមានសរីរាង្គទាំងនេះ កាន់តែតូច នឹងកាន់តែទាក់ទាញសំណាងស្ទើតែគ្រប់យ៉ាង

ស្ត្រីដែលមានសរីរាង្គទាំងនេះកាន់តែតូចជាងមុន ពួកគេនឹងមានអាយុកាន់តែច្រើន ជីវិតកាន់តែប្រសើរ ហើយអាពាហ៍ពិពាហ៍ក៏ពោរពេញដោយសុភមង្គលផងដែរ។ ចាំមើលតើមួយណាជាចំណុចទូទៅរបស់អ្នក? ១. ចង្កេះតូច គូទមូល   ស្ត្រីមានចង្កេះតូច ហើយគូថមូល ត្រូវបានគេនិយាយថា ជាសញ្ញានៃការមានកូនរបស់ពួកគេ។ ប្រសិនបើស្ត្រីដែលមានចង្កេះតូច និងតូចរាងពងក្រពើមានសភាពធូររលុង។ លើសពីនេះទៀត ស្ត្រីដែលមានចង្កេះតូចនៅតែដឹងពីរបៀបដាំដុះគ្រួសារឱ្យមានសន្តិភាពជានិច្ច ចេះចែករំលែកដើម្បីឱ្យស្វាមីអាចធូរស្បើយ ដឹងពីរបៀបស្រឡាញ់និងធ្វើឱ្យកូន ៗ ស្តាប់បង្គាប់។ ជាពិសេសពួកគេចេះរកលុយ ហើយមិនខ្លាចរងទុក្ខ និងជួយប្តីកសាងសេដ្ឋកិច្ចគ្រួសារទៀតផង។ បុរសដែលរៀបការជាមួយមនុស្សនេះមានសំណាងយ៉ាងខ្លាំង។ ២. ទ្រូងតូច ស្ត្រីជាច្រើនគិតថា ពួកគេត្រូវតែមានដើមទ្រូងពេញលេញ ដើម្បីទាក់ទាញបុរស។ ប៉ុន្តែការពិត គឺថាប្រភេទនារីដែលមានដើមទ្រូងតូចក៏មានមន្តស្នេហ៍ប្រណីតដ៏អស្ចារ្យផងដែរ។…

Liverpool
កីទ្បា

ក្រោយដឹងលទ្ធផលយប់មិញ៖ Real Madrid បាន​បង្រៀន Liverpool បីចំណុច​នេះ

Real Madrid បាន​ឈានមួយ​ជំហ៊ានទៅ​កាន់​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Champions Leagueបន្ទាប់​ពី​បួក​គេ​បាន​យក​ឈ្នះ Liverpool ៣​ទល់​១​នៅ​កីឡដ្ឋាន​ Bernabue កាលពី​យប់មិញ។ ២​គ្រាប់​របស់ប្រុសម៉ៅ Vinicius Jnr និងមួយគ្រាប់របស់ Marco Asensio បានបង្ហាញថា Los Blancos នៅ​តែ​អាច​ឲ្យ​ក្រុមរបស់​លោក Jurgen Klopp​ចកចិត្ត​ទាល់​តែ​បាន​ត្បិត​តែ​គ្មានវត្តមានខ្សែការពារសំខាន់​២រូបក៏ដោយ។ ជំនួប​នេះ Real Madrid អាច​បង្រៀន Liverpool បី​យ៉ាង​គឺ៖ 1- Old Master: ជាការពិត! Vinicius…

Fff
កីទ្បា

ក្រោយ​ចាញ់​យប់មិញ តើ​នៅ​ជើង​ទី ២ Liverpool&Dortmund ត្រូវ​ការ​លទ្ធផល​បែប​ណា​ដើម្បី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់?

ដូច​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់​ហើយ កាល​ពី​យប់​មិញ​ក្រុម Real Madrid បាន​យក​ឈ្នះ ៣-១ ទៅ​លើ Liverpool នៅ​ឯ​កីឡដ្ឋាន Estadio Alfredo di Stefano ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ ស្រប​ពេល​ដែល Man City ក៏​យក​ឈ្នះ Borussia Dortmund ២-១ ​ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ប្រទេស​អង់គ្លេស​ដូច​គ្នា។ យ៉ាង​ណា​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​សួរ​មក​កាន់​ពួក​យើង ថា​តើ​លទ្ធផល​នៅ​ជើង​ទី ២ សម្រាប់​ក្រុម​ដែល​ចាញ់​នៅ​ជើង​ទី ១ កាល​ពី​យប់​មិញ ពួក​គេ​ត្រូវ​ការ​ឈ្នះ​បែប​ណា ដើម្បី​អាច​ចាប់​យក​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ? ជា​ការ​ពិត​អាភិនិហា​ក្នុង​វិស័យ​បាល់ទាត់​រមែង​តែង​កើត​មាន​ជា​រឿយៗ បែប​នេះ​គេ​នៅ​តែ​ជឿ​ថា…

Thumnail Logo
ព័ត៌មានជាតិ

ករណីផ្ទុះអាវុ.ធនៅក្រោមស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យបុរសម្នាក់បានស្លា.ប់(មានវីឌីអូ)

ព័ត៌មានបឋប៖ ក្តៅៗ នាវេលាម៉ោងប្រមាណជា២១:០០ មានករណីផ្ទុះអាវុធនៅមុខធានាគា ABA ស្ពានអាកាសផ្សារដីហ៊ុយ បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។ បើតាមការបង្ហាញរបស់ វីឌីអូ កាម៉េរ៉ាសុវត្តិភាពបានបង្ហាញឲ្យឃើញថា មុនពេលដែលជនរងគ្រោះបានស្លា.ប់ គឺជនរងគ្រោះបានយកកាំបិ.តបម្រុងនឹងចូលចា.ក់ជនដៃដល់ ហើយជនដៃដល់ក៏បានដកកាំ.ភ្លើ.ងមកគម្រាមដែរ ប៉ុន្តែជនរងគ្រោះតែមិនស្តាប់ កាន់កាំបិតរត់ចូលទៅចាក់ជនដៃដល់តែម្តង ទើបធ្វើឲ្យជនដៃការពារខ្លួនឈានដល់ការបា.ញ់ជនរងគ្រោះស្លា.ប់តែម្តងទៅ។   សម្រាប់ព័ត៌មានលំអិត យើងនឹងធ្វើការជម្រាបជូននៅពេលក្រោយ៖ វីឌីអូមុនពេលឈានដល់ការផ្ទុះអា.វុ.ធ បណ្តាលឲ្យស្លា.ប់បុរសម្នាក់មុខធានាគា ABA ស្ពានអាកាសផ្សារដីហ៊ុយ នៅវេលាម៉ោង ០៩:០០នាទី 06/04/2021

២
គ្រួសារ

លក្ខណៈពិសេស៩ចំណុចរបស់ប្រពន្ធល្អ! បើនារីណាមាន៣ចំណុចឡើង ដណ្ដឹងទៅមិនខុសទេប្រុសៗ

មានគេសួរថា តើនារីបែបណា ទើបចាប់ទុកថាជាប្រពន្ធល្អ? តាមពិតទៅល្អ និងអាក្រក់ ពីដើមមកសុទ្ធតែមិនអាចប្រៀបធៀបគ្នាបាននោះទេ ថ្ងៃនេះយើងខ្ញុំសូមលើកពីចំណុចទូទៅមួយចំនួនរបស់ប្រពន្ធល្អ ដែលបុរសភាគច្រើនប្រាថ្នាចង់បានជាភរិយា យកមកសម្រាយខ្លីៗជូនដល់មិត្តអ្នកអានដើម្បីចូលរួមមកវែកញែកទាំងអស់គ្នា។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសធំៗទាំង៩យ៉ាង ដែលនៅក្នុងនោះមានចាប់ពី៣ឡើងទៅ បញ្ជាក់ថាក្នុងផ្ទះអ្នកមានវត្ថុទិព្វហើយ! ១. ចិត្តល្អ ៖ ចិត្តល្អមិនចាំបាច់និយាយនោះទេ នេះគឺជាលក្ខខ័ណ្ឌមូលដ្ឋានរបស់ប្រពន្ធល្អ ឱ្យតែមានចិត្តស្អាតស្អំ ជីវិតទើបកាន់តែស្រស់បំព្រង។ ២. នាងដឹងរឿងគ្រប់យ៉ាង តែបែរជាមិនខ្វល់ខ្វាយច្រើន ៖ និយាយឱ្យស្រួលស្តាប់ នាងរាងល្ងង់បន្តិច ល្ងង់នេះមិនមែនបានន័យថាល្ងង់ខ្លៅនោះទេ ប៉ុន្តែគឺនាងជានារីដែលមិនចូលចិត្តប្រកាន់ច្រើនធ្វើខ្លួនឯងល្ងង់បន្តិច ពីព្រោះរឿងក្នុងគ្រួសារបើធ្វើខ្លួនជានារីឈ្លាសវៃពេក នោះនឹងមានរឿងប្រកាន់ច្រើនជាមិនខាន ។ ៣. កត្តញ្ញូ…

Thumnail Logo
ព័ត៌មានជាតិ

បិទការធ្វើដំណើរឆ្លងខេត្ត និង រមនីយដ្ឋានទេសចរណ៍ជាបណ្ដោះអាសន្នទូទាំងប្រទេសរយៈពេល១៤ថ្ងៃ

ក្តៅៗយោងតាមការបង្ហោះរបស់ ផេកផ្លូវការ Samdech Hun Sen, Cambodian Prime Minister នាយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ដោយមានខ្លឹមសារថា៖ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូ.វី.ដ១.៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនេះទេ៕ ខាងក្រោមនេះជា…

Your Friend Crush On You
ទស្សនៈ

សញ្ញា១០យ៉ាង បង្ហាញថាមិត្តរបស់អ្នកស្រលាញ់អ្នក

តើអ្នកមានការសង្ស័យទេថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នកមែនទេ? អ្នកប្រហែលជាមានអារម្មណ៍ថាគាត់ចាត់ទុកអ្នកលេីសពីមិត្តធម្មតា។ អ្នកប្រហែលជាភ័យខ្លាច ក្នុងការបញ្ជាក់ចំពោះរឿងនេះ ព្រោះវាអាចបំផ្លាញចំណងមិត្ដភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកចង់ដឹងពីការពិត ដូច្នេះអ្នកនឹងត្រូវដឹងថាធ្វេីដូចម្តេច ដើម្បីកុំឱ្យគាត់ឈឺចាប់។ ប្រសិនបើអ្នកចង់ដឹងថាតើមិត្តរបស់អ្នកកំពុងស្រលាញ់អ្នក ឬ យ៉ាងណានោះ ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលអ្នកអាចយកទៅពិចារណាបាន។ ១. តែងតែផ្ញើសារមកអ្នកតាំងពីពេលព្រឹករហូតដល់យប់ ប្រសិនបើមិត្តភក្តិរបស់អ្នកតែងតែស្វាគមន៍អ្នកដូចជា «អរុណសួស្តី» «ញុំបាយថ្ងៃត្រង់នៅ?» «រាត្រី​សួស្តី» តាមការផ្ញេីរសារជារៀងរាល់ថ្ងៃ ហេីយគាត់ព្យាយាមរក្សាការសន្ទនានៅពេលអ្នកឆ្លើយតប នេះគឺអាចជាសញ្ញាមួយ។ មិត្ដភក្ដិរបស់អ្នកនឹកឃេីញអ្នកជានិច្ច ហើយគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក សូម្បីនៅពេលអ្នកនៅឆ្ងាយពីគ្នាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អប្រសិនបើអ្នកអាចធ្វេីការព្យាយាមត្រួតពិនិត្យទម្លាប់គេមុនពេលសន្មត់។ ប្រសិនបើគាត់តែងតែធ្វើបែបនេះជាមួយមិត្តភក្តិផ្សេងទៀត នោះវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។ ២.…