ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

បើដឹងថាគេមានសង្សារ ឬម្ចាស់ចិត្តហើយ តើគួរបន្ត ឬក៏បញ្ឈប់ចិត្តស្រឡាញ់គេត្រឹមហ្នឹង?!!

ឱ្យស្រឡាញ់វាងាយណាស់ តែបើឱ្យកាត់ចិត្ត ឈប់ស្រឡាញ់វិញ វាជារឿងមួយដែលពិបាកធ្វើបំផុត ព្រោះចិត្តដែលស្រឡាញ់ហួសហើយ គឺមិនងាយនឹងកាត់ចិត្តបានងាយៗនោះឡើយ។ គ្មានអ្នកណាប្រាប់ឱ្យខ្លួនឯង ទៅស្រឡាញ់អ្នកដែលគេមានម្ចាស់ ឬមានសង្សារហើយនោះទេ តែពេលខ្លះ ជ្រុលចិត្តស្រឡាញ់ហើយ ទើបដឹងថា ការពិតគេនោះ មានម្ចាស់ មានសង្សាររួចទៅហើយ ហើយពេលខ្លះទៀត ដឹងហើយឮហើយថាគេមានសង្សារ មានដៃគូ តែចិត្តដែលលង់ស្រឡាញ់ភ្លាមៗ ប្រាកដជាមិនបានត្រៀមទុកមុនទេ។ តែពាក្យគេច្រើននិយាយថា ប្ដីប្រពន្ធការហើយមានកូន នៅអាចលែងគ្នា គូដណ្ដឹងភ្ជាប់ពាក្យហើយ នៅអាចផ្ដាច់ពាក្យបាន ចុះត្រឹមជាសង្សារ រឿងអីបែកគ្នាមិនបាននោះ អ៊ីចឹង ប្រាកដជាត្រូវបន្តស្រឡាញ់ ដើម្បីរង់ចាំថ្ងៃគេបែកគ្នាមែនទេ? មិនអាចទេ ចាំគេបែកគ្នា…

New Copy
សង្គម

ហត់ចិត្តខ្លាំង! ដែលគ្រប់យ៉ាង ព្យាយាមតែម្ខាង គេមិនបានគិតដូចយើងទេ

គេថាស្នេហា បើព្យាយាមតែម្ខាង វាគ្មានប្រយោជន៍ទេ ពិតណាស់ ការចាប់ផ្ដើម ការព្យាយាមថែរក្សា ការដែលយើងខំប្រឹងផ្គាប់ចិត្តគេតែម្នាក់ឯង វាគ្មានន័យឡើយ ហើយវាក៏ហត់ចិត្តណាស់ដែរ ពេលខ្លះ មានអារម្មណ៍ថា ខ្លួនឯងនេះ កាន់តែថោកទាបទៀតផង។ កន្លងមក គឺមានតែយើងតែម្នាក់ដែលព្យាយាមថែរក្សា មានតែយើងទេដែលព្យាយាមផ្គាប់ចិត្ត ហើយក៏មានតែយើងដែរ ដែលខ្លាចបាត់បង់ ខ្លាចបែកបាក់ប្រេះឆា តែសម្រាប់គេ គឺធម្មតា ជួនកាល គេបញ្ចេញកាយវិការ និងទង្វើ ធ្វើដូចមនុស្សមិនដែលស្គាល់គ្នា ធ្វើដូចជាអ្នកដទៃអ៊ីចឹង សួរថា ការខំប្រឹងមួយហ្នឹងមានន័យអ្វី? ចម្លើយយ៉ាងខ្លីគឺ​ យើងស្រឡាញ់ គោរព ឱ្យតម្លៃគេតែម្ខាង…

២
ប្លែកៗ

អ្នកដែលកើតក្នុងថ្ងៃទាំងនេះ នឹងក្លាយជាអ្នកមាន ជីវិតមានភាពរុងរឿងខ្លាំង នៅពេលដែលឈានដល់វ័យកណ្ដាល ឬអាយុចាប់ពី ៤០ឆ្នាំទៅ

ប្រសិនបើអ្នកបានកើតនៅក្នុងតារាងថ្ងៃកំណើតដូចប៉ុន្មានខាងក្រោមនេះ នោះបង្ហាញថា អ្នកនឹងអាចទទួលបាននូវជីវិតរុងរឿងបរិបូណ៌ និងសេចក្តីសុខក្នុងវ័យកណ្តាល។ ១. អ្នកកើតក្នុងថ្ងៃទី ១៣ និងថ្ងៃទី ២០ អ្នកដែលកើតនៅក្នុងថ្ងៃទាំងពីរនេះ ត្រូវបានគេដឹងថា គឺជាមនុស្សដែលមានមានសុទិដ្ឋិនិយមខ្លាំង សកម្ម ទោះបីវាពិបាកយ៉ាងណាក៏មិនចុះចាញ់ដែរ តែងតែញញឹម និងមានក្ដីសង្ឃឹមជានិច្ច។ អាកប្បកិរិយាសុទិដ្ឋិនិយម និងទស្សនវិស័យវិជ្ជមានចំពោះជីវិត បានធ្វើឱ្យអ្នកដទៃកោតសរសើរលើមនុស្សនេះជាខ្លាំង។ នៅយុគសម័យបុរេប្រវត្តិសាស្ត្រ ពួកគេបានរស់នៅដោយទទួលបាននូវភាពរីករាយ ដូច្នេះហើយ ពួកគេមិនមានភាពស្ដាយក្រោយអ្វីឡើយ។ ហេតុដូច្នេះហើយពួកគេតែងតែដឹងពីវិធីដើម្បីបន្ធូរអារម្មណ៍របស់ពួកគេ ហើយជីវិតខាងវិញ្ញាណ និងភាពសម្បូរបែបរបស់ពួកគេ ក៏ជួយពួកគេឱ្យមានការលើកទឹកចិត្តបន្ថែមទៀតក្នុងការខិតខំមិនដែលធ្វើឱ្យមានកំហុសឆ្មើងឆ្មៃ និងភ័យខ្លាចអ្វីទាល់តែសោះ។ ការខិតខំដើម្បីជួយជីវិតរបស់ពួកគេប្រែទៅជាទំព័រថ្មីនៅពេលចូលដល់មជ្ឈឹមវ័យ។ នៅពេលនេះសំណាងរបស់ពួកគេបានមកដល់ហើយ។ ពួកគេមានប្រាក់ខែល្អ វិបុលភាព…

P=88149
គ្រួសារ

បោះបង់ និងចាកចេញពីរឿងទាំង ៣ ក្រែងជីវិតនេះ បានសល់ក្ដីសុខខ្លះ

ជាការពិតណាស់ មូលហេតុដែលធ្វើឱ្យជីវិតយើងមិនសប្បាយចិត្ត ព្រោះយើងនៅតែប្រកាន់ខ្ជាប់នូវរបស់ទាំងនេះ។ ជាក់ស្ដែង មនុស្សដែលឆ្លាតវាងវៃ នឹងមិនព្យាយាមឱបក្រសោបទុក នូវរឿងទាំង៣នេះឡើយ នៅពេលដែលយើងព្រមបោះបង់ និងចាកចេញហើយ នោះជីវិតយើង ច្បាស់ជាអារកឃលញសេចក្ដីសុខមួយភាគធំមិនខានឡើយ។ ១. ភាពសោកសៅ ជីវិតមនុស្សយើង មិនមែនត្រូវជួបរឿង ឬក៏រឿងរីករាយសប្បាយចិត្តគ្រប់ពេលនោះឡើយ យ៉ាងណាមិញ យើងរមែងជួបរឿងដែលធ្វើឱ្យចិត្តមិនរីករាយ បាត់បង់សេចក្ដីសុខ ជាពិសេស ជួបរឿងដែលមិនសមបំណង ដែលធ្វើឱ្យយើងកើតមានអារម្មណ៍ឈឺចាប់ អស់សង្ឃឹម និងសោកសៅជាខ្លាំង។ ប៉ុន្តែ ប្រសិនបើយើងព្រមលះបង់អារម្មណ៍នៃការព្យាយាម ទាមទារចង់បាន បោះបង់នូវសេចក្ដៅទោមនស្ស ដែលធ្វើឱ្យយើងកើតទុក្ខទាំងនោះបាន ជីវិតយើងក៏បានស្រាកស្រាន្តបានខ្លះ។ លើសពីនេះ ពេលដែលយើងព្រមបើកចិត្ត…

KNONGSROK
សេដ្ឋកិច្ច

ឪពុកម្ដាយភាគច្រើនរវល់រកស៊ីខ្លាំងពេក រហូតភ្លេចផ្ដល់​ភាពកក់ក្ដៅដល់កូន!!!

ដោយសារតែ​ការរស់នៅ​ជាមួយគ្នា​ក្នុង​សាមញ្ញភាព​ដដែល​ៗ​ ​អ្នកខ្លះ​មិន​ចាប់អារម្មណ៍​ ​មិន​យកចិត្តទុកដាក់​ ​មើល​រំលង​ ​ឬ​មើលស្រាល​នូវ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​និង​គ្នា​។​ ​ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់ដៃ​គូ​ ​ទោះ​គ្មានអ្វី​ធំដុំ​ផ្ដល់​ដៃគូ​ក៏​ពិតមែន​ ​ប៉ុន្ដែ​រឿង​តិចតួច​ពោរពេញ​ដោយ​អត្ថន័យ​ ​ដូចជា​ការ​ផ្ដល់​អំណោយ​ក្ដី​ស្រឡាញ់​ដល់គ្នា​ ​ការ​នាំ​កូន​ទៅ​ញ៉ាំ​អាហារ​ដែល​គាត់​ចូលចិត្ត​ ​គឺជា​គ្រឿងគ្រៅ​នៃ​សេចក្ដី​សុខ​ ​ជា​អនុ​ស្សា​វ​រី​យ៍​ផ្អែមល្ហែម​នៅ​ក្នុង​គ្រួសារ​។​ ​ ការ​ធ្វើ​បែប​នេះ​ ​ដើម្បី​បន្ត​ការរស់នៅ​ចុះ​សម្រុង​សុខដុម​ជាមួយគ្នា​តទៅ​ថ្ងៃមុខ​។​ ​នេះ​ជា​ការ​ផ្ដល់​វិចារ​ប្បញ្ញា​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ថ្លែង​ក្នុង​វាទិកា​រ​ ​«​បរាជ័យ​នៅ​ពីក្រោយ​ជោគជ័យ​»​ ​កាលពី​ពេល​ថ្មី​នេះ​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកឡើង​ថា​ ​នៅ​ស្រុកខ្មែរ​យើង​ភាគច្រើន​ភ្លេច​ ​គឺ​ភ្លេច​ធ្ងន់​តែម្ដង​ ​ភ្លេច​ដោយសារតែ​ងប់​នឹង​ការ​លេង​ទូរសព្ទ​ ​ហ្វេសប៊ុក​…

KNONGSROK
PR

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅភ្នំពេញត្រូវបានរៀបចំឡើងដោយទទួលបានការគាំទ្រពីមូលនិធិ​ទឹកប្រាក់១លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូវីដ១៩ របស់ក្រុមហ៊ុន Smart Axiata

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ – ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៤ កន្លែងនៅជំុវិញរាជធានី។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ១៤ កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន ៤,២០០ នាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ​(Sinovac) ចំនួន ១,៥ លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន។ ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)…

KNONGSROK
សេដ្ឋកិច្ច

ទស្សនៈ​ពេញដោយអត្ថន័យ​៩​ឃ្លា ​របស់​បុគ្គល​ដ៏​មាន​ប្រជាប្រិយ​៣​អង្គនា​ក់!!!

​ព្រះមហាវិមលធម្ម​ ​ពិន​ ​សែម​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និង​ឯកឧត្តម​ ​ម៉ៅ​ ​ធនិន​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​កំពុង​មាន​ប្រជាប្រិយភាព​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​ក្នុង​ការ​​​ចែករំលែកយ៉ាងសកម្ម​នូវ​ទ​ស្សនៈ​ល្អ​ៗ​ស្ដីពី​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ជីវិត​ដល់​ប្រជាជន​​ទូទៅ​។​ ​ថ្ងៃនេះយើង​បាន​ដកស្រង់​នូវ​ទ​ស្សនៈ​អប់រំ ​និងមាន​អត្ថន័យ​៩​ឃ្លា​ ​របស់​ព្រះមហាវិមលធម្ម​ ​ពិន​ ​សែម​ និង​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ព្រមទាំង​​ឯកឧត្តម​ ​ម៉ៅ​ ​ធនិន ដើម្បីជាការឈ្វេងយល់ និងត្រិះរិះពិចារណាទាំងអស់គ្នា​។​ ​សម្រាប់សង្ឃដីកា​​របស់​ព្រះមហាវិមលធម្ម​ ​ពិន​…

ស្វាយរៀង
កីទ្បា

អាស៊ីអឺរ៉ុបនិង​ស្វាយរៀង​ទាត់បញ្ចូល​ទី​គ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយក​បាន​៣ពិន្ទុពីនគរបាលជាតិ

ក្រុមអង្គរថាយហ្គឺរទទួលបាន​បី​ពិន្ទុ​បន្ថែម​ពីការ​ប្រកួតជាមួយនគរបាលជាតិនៅ​ល្ងាច​នេះ​ក្នុង​សប្ដាហ៍​ទី​៦ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​ឈ្នះ​ក្នុង​លទ្ធផល​១​ទល់​០ ខណៈដែលព្រះខ័នរាជស្វាយរៀង​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប​ដេល​មាន​គ្នាតែ​១០​នាក់​ក្នុង​លទ្ធផល​គ្រាប់បាល់​៤​ទល់​៣។ ការ​ប្រកួតនៅ​ទីលាន​អគ្គិសនីកម្ពុជា មួយ​គ្រាប់​របស់​អង្គរថាយហ្គឺ​រក​បាន​ដោយ​កីឡាករ Iago Bento Fernandes តែ​មួយ​គ្រាប់​គត់​នៅនាទី២១។ ចំណែក​៧​គ្រាប់​ក្នុង​ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park គឺ​ព្រះខ័នរាជស្វាយរៀង​បួន​គ្រាប់​ដេល​រក​បាន​ដោយកីឡាករ  MIKA ២​គ្រាប់នៅ​នាទី៤១ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទីនិង​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៥។ ប្រាក់ មុន្នីឧត្តមស៊ុតVolley មួយគ្រាប់​នៅនាទី៤៦ និង​កីឡាករ PRIVAT មួយ​គ្រាប់នៅ​នាទី​៦៤។ បី​គ្រាប់​របស់អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ Ajayi Gbenga Samuel និង​កីឡាករ  Abee…

២
គ្រួសារ

ភាពស្ងៀមស្ងាត់របស់មនុស្សស្រី គឺមានន័យថា នាងកំពុងតែឈឺចាប់ខ្លាំងបំផុត ក៏ជាពេលដែលនាងបញ្ចប់ទំនាក់ទំនងស្នេហាផងដែរ

នៅក្នុងជីវិតស្នេហា និងជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើថ្ងៃណាមួយនាងស្រាប់តែស្ងាត់ស្ងៀម ហើយមិនចង់ពិភាក្សាបញ្ហាអ្វីជាមួយនឹងដៃគូ វាក៏មានន័យថានាងចាត់ទុកដៃគូរបស់នាង ដូចជាអ្នកដទៃអ៊ីចឹង។ កុំគិតថានៅពេលដែលមនុស្សស្រីម្នាក់ខូចចិត្តក្នុងរឿងស្នេហា ឬជីវិតរៀបការ នាងនឹងបង្ហាញនូវសកម្មភាពអវិជ្ជមានដូចជាការយំ ការស្រែក ឬការនិយាយរៀបរាប់ពីការឈឺចាប់។ ផ្ទុយទៅវិញស្ត្រីភាគច្រើនដែលធ្លាក់ចូលក្នុងស្ថានភាពស្ងៀមស្ងាត់ ស្ងប់ស្ងៀមបំផុត ដែលគ្មាននរណាម្នាក់ អាចស្មានដឹងទេថា ក្នុងចិត្ត និងអារម្មណ៍របស់នាង កំពុងតែមានរឿងអ្វី? ១. ស្ត្រីស្ងៀមស្ងាត់ក្នុងអាពាហ៍ពិពាហ៍ ចិត្តនាងត្រជាក់ដូចជាទឹក គេអាចនិយាយបានថាវាគឺជា “ភាពស្ងៀមស្ងាត់នៃភាពអស់សង្ឃឹម” ។ ភាពស្ងប់ស្ងាត់ក៏ជាលទ្ធផលនៃដំណើរការនៃក្តីសង្ឃឹមសម្រាប់មនុស្សស្រីម្នាក់ ដែលនឹងទទួលបានការខកចិត្តយ៉ាងខ្លាំង ចំពោះដៃគូរបស់នាង។ ដូច្នេះ ប្រសិនបើមនុស្សស្រីនាងចាប់ផ្ដើមស្ងៀមស្ងាត់ហើយនោះ វាក៏ជាសញ្ញាមួយ ដែលបង្ហាញពីផលលំបាក ដែលអ្នកមិនអាចស្រោចស្រង់ទំនាក់ទំនងឡើងវិញបានឡើយ។…

FIFA Pakistan
កីទ្បា

FIFA ប្រកាសព្យួរសហព័ន្ធកីឡាបាល់​ទាត់​ប៉ាគីស្ថានក្រោយ​ជនទីបីឡើង​កាន់កាប់ទីស្នាក់ការ និង​គ្រប់​គ្រងទំព័រហ្វេសបុករបស់ PFF ខុសច្បាប់

ការិយាល័យរបស់ក្រុមប្រឹក្សា FIFA បានព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន (PFF) ជាធរមានភ្លាមៗដោយសារការជ្រៀតជ្រែកពីភាគីទីបីដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA ។ ស្ថានភាពនេះត្រូវបានកើតឡើងដោយក្រុមបាតុករមួយក្រុមឡើងកាន់កាប់ទីស្នាក់ការកណ្តាលរបស់ PPF នៅក្រុង  Lahore ហើយបុគ្គលម្នាក់ដែល​ស្ថិត​នៅ​ក្រៅរង្វង់កា​រទទួលស្គាល់​ពីន​ FIFA ​បានដកសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការធ្វើប្រក្រតីភាពរបស់ PPF ដែលកាន់ន​កាប់​ដោយ​លោក  Haroon Malik ហើយ​ឲ្យ​លោក Syed Ashfaq Hussain Shah កាន់​កាប់​ជំនួសវិញ។ FIFA បានចេញលិខិតព្រមានថា ប្រសិនបើការកាន់កាប់មិនស្របច្បាប់របស់ទីស្នាក់ការ PPF មិនត្រូវបានបញ្ឈប់ទេ ហើយអ្នកកាន់ការិយាល័យ​ដែលត្រូវបានទទួលស្គាល់ដោយ FIFA មិនត្រូវបានអនុញ្ញាតឱ្យចូលអគារដោយសេរី…

កីឡាករវៀតណាមប្រើហិង្សា
កីទ្បា

ប្រធានក្រុម Hanoi FC កីឡាករ Nguyen Van Quyet ត្រូវសហព័ន្ធបាល់​ទាត់វៀតណាមពិន័យដោយសារលេងបាល់ប្រើហិង្សា

ប្រធានក្រុមHanoi FC កីឡាករ Nguyen Van Quyet និងខ្សែការពារ Bui Hoang Viet Anh ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់​វៀតណាមពិន័យព្យួរចំនួន ២ ប្រកួតនិង ៣ ប្រកួតរៀងៗខ្លួនពីបទប្រើអំពើហឹង្សា និងប្រើប្រាស់កាយវិការមិនមែន​ជាអ្នក​កីឡាបាល់​ទាត់​ក្នុង​ការ​ប្រកួតលីគរបស់​ខ្លួន។ លើស​ពី​នេះ! សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានពិន័យកីឡាករទាំង ២ នាក់ក្នុងម្នាក់ៗ ១៥ លានដុង (៦៥២ ដុល្លារ) បន្ថែម​ទៀតផងដែរ។ នៅនាទីទី ៨៥ នៃការប្រកួត V.…

២
ទស្សនៈ

លេខកូដទាំង៧ ដែលមាននៅលើផលិតផលប្លាស្ទិក ដែលអ្នកគួរតែដឹងឱ្យបានច្បាស់ មុនប្រើប្រាស់ ដើម្បីសុខភាពអ្នក

ការប្រើប្រាស់នៃផលិតផលប្លាស្ទិកបាននាំមកនូវភាពងាយស្រួលជាច្រើនដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ប៉ុន្តែយ៉ាងណា វាក៏តែងតែមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ប្រសិនបើប្រើមិនត្រឹមត្រូវ។ ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាផលិតផលធ្វើពីប្លាស្ទិក ដែលមានលក់នៅលើទីផ្សារសព្វថ្ងៃមានច្រើនប្រភេទតាមរចនាបថ និងប្រភេទផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ សុខភាពរបស់អ្នកអាចត្រូវបានចុះថយទាំងស្រុង ប្រសិនបើអ្នកមិនដឹងពីរបៀបប្រើផលិតផលងាយៗទាំងនេះ។ អាចនិយាយបានថាសព្វថ្ងៃនេះផលិតផលប្លាស្ទិចមាននៅគ្រប់ទីកន្លែង ចាប់ពីដបទឹកផឹក រហូតដល់ប្រអប់ម្ហូបអាហារជាដើម…ហើយទាំងនេះក៏ជាផលិតផលដែលមនុស្សប្រើច្រើនជាងគេផងដែររាល់ថ្ងៃនេះ។ ដូចដែលអាចមើលឃើញគុណសម្បត្តិនៃវត្ថុប្លាស្ទិក វាមានភាពងាយស្រួល និងពិបាកក្នុងការបំបែកតម្លៃឱ្យកាន់តែថោក … ប៉ុន្តែក្រៅពីគុណសម្បត្តិទាំងនេះ មានគុណវិបត្តិជាច្រើន ជាពិសេសគឺការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ប្រសិនបើវាមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវ បន្ទាប់ពីការប្រើប្រាស់ ជាពិសេសបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ – អ្វីមួយដែលយើងត្រូវតែឮច្រើន ឬតិចជាងមុនអស់រយៈពេលជាយូរមកហើយ។ នេះបើយោងតាមសាលាអនាម័យទីក្រុងឡុងដ៍ និងវេជ្ជសាស្ត្រត្រូពិក ចែករំលែកបានឱ្យដឹងថា “ប្លាស្ទិកមានទាំងគ្រោះថ្នាក់ដល់បរិស្ថាន និងមិនល្អសម្រាប់សុខភាពរបស់យើងទេ” នៅក្នុងកោសិកា…