
រឿង៥យ៉ាង ដែលអ្នកត្រូវតែធ្វើដើម្បី«ផ្លាស់ប្តូរខ្លួនឯង»
ដង្កូវមិនប្រែទៅជាមេអំបៅដោយសារសំណាងនោះទេ គឺវាត្រូវដេីរតាមវដ្តជីវិតរបស់វា។ ការផ្លាស់ប្តូរខ្លួនឯងក៏មិនខុសគ្នាដែរ យេីងត្រូវការពេលវេលា និងឆ្លងកាត់ដំណាក់កាលជាច្រើន។ សូម្បីតែឥឡូវនេះអ្នកប្រហែលជាមានអារម្មណ៍ ភ័យខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯងទៅជាអ្វីមួយ ឬ រៀនជំនាញដែលហាក់ដូចជាមិនអាចទៅរួច។ ប៉ុន្តែការផ្លាស់ប្តូរ គឺជាការចាំបាច់សម្រាប់ការកែលម្អខ្លួនឯង និងដើម្បីទទួលបានភាពជោគជ័យបន្ត។ វាដូចជាដង្កូវដែលត្រូវប្រយុទ្ធប្រឆាំងនឹងដំណាក់កាលផ្សេងៗនៃដំណើរការលូតលាស់របស់វា។ ៥ ជំហានខាងក្រោមនេះនឹងជួយអ្នកឱ្យមានការផ្លាស់ប្តូរទៅជាអ្វីដែលប្រសើរជាងនេះ៖ ១. ស្វែងរកមូលហេតុដេីម្បីជាកម្លាំងជំរុញ(Find your why) ការលើកទឹកចិត្ត មានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរខ្លួនឯង ដូចជាលោក Richard Branson អ្នកជំនួញ ជនជាតិអង់គ្លេស គាត់មានច្រេីនជាង ៣៦០ ក្រុមហ៊ុន។ ហើយនេះបានជំរុញឱ្យគាត់សាងសង់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic…











