
សុំចិត្តអ្នកមានកូនប្រុសទាំងឡាយ កុំនិយាយពាក្យថា មានកូនប្រុសមិនបាច់ខ្វល់ មិនខ្លាចនឹងបង់ខាត ត្រូវគេបំពាន អ្នកគិតខុសហើយ
មនុស្សមួយចំនួន តែងតែប្រកាន់គំនិត និងនិយាយថា “បានកូនប្រុសស្រួលណាស់ មិនបាច់ព្រួយបារម្ភ ខ្លាចវាបង់ខាតអី មិនដូចកូនស្រី ត្រូវតាមថែ ការពារ ខ្លាចគេបំពាន”។ ចុះអ្នកដែលមានកូនប្រុស អ្នកមានគិតខ្លះទេថា កូនអ្នកជាកូនប្រុស អាចមិនមានការបង់ខាត ព្រោះតែគេបំពាន ឈ្លានពានប៉ះពាល់ តែកូនរបស់អ្នក អាចនឹងក្លាយជាភាគី ដែលបង្កើតការបំពាន ធ្វើឱ្យកូនស្រីគេជាអ្នកបង់ខាត។ សួរថា តើវាល្អទេ ដែលកូនប្រុសរបស់ ក្លាយជាជនបាតសង្គម ដើរតែធ្វើបាប និងបំពានដល់រាងកាយកូនស្រីគេបែបហ្នឹង? អ្នកត្រូវដឹងថា ការដែលមានកូនប្រុស គឺជារឿងដែលអ្នកត្រូវគិត បារម្ភឱ្យមែនទែន មិនអាចបណ្ដែតបណ្ដោយ ឱ្យកូនធ្វើអ្វីតាមតែអំពើចិត្ត…











