ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកឧស្សាហ៍ឈាមច្រមុះ គួរស្វែងយល់ពីបញ្ហានេះ!!!!

​ច្រមុះ​មនុស្ស​មាន​រន្ធ​ពីរ​ ​ខណ្ឌ​ចែក​ដោយ​រនាំង​ឆ្អឹងខ្ចី​។​ ​នៅត្រង់​ឆ្អឹងខ្ចី​ជាប់នឹង​ចុង​ច្រមុះ​ ​គឺជា​កន្លែង​សើម​ជាប់​ជានិច្ច​ ​និង​ជាទី​ជួបគ្នា​នៃ​ពពួក​សរសៃឈាម​តូច​ៗ​ ​ដែល​ងាយ​នឹង​ដាច់​ចេញឈាម​ណាស់​។​ ចំណុច​ប្រសព្វ​រវាង​ចុង​ច្រមុះ​និង​រនាំង​ឆ្អឹងខ្ចី​នេះ​ ​ពិតជា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​ធ្លាយ​ចេញឈាម​ខ្លាំង​ភ្លាម​ៗ​ ​គ្រាន់តែ​តឹង​សរសៃឈាម​ ​ឬ​គ្រាន់តែ​លូក​កូនដៃ​កេះ​ខូង​ក្នុង​ច្រមុះ​ធ្ងន់​ដៃ​បន្តិច​ក៏​ឈាម​ច្រមុះ​ដែរ​។​ ​ ជាពិសេស​ ​នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ផ្ទៃ​មុខឡើងក្រហម​ ​សរសៃឈាម​ចាប់ផ្តើម​រីក​ ​និង​បើ​មាន​កណ្តាស់​តែមួយ​ឆែត​ផង​ ​នោះ​ច្បាស់​ណាស់​នឹង​ធ្លាយ​សរសៃឈាម​ ​បណ្តាល​ឱ្យ​ចេញឈាម​តាម​ច្រមុះ​ភ្លាម​។​ ​ថ្វីបើ​ការ​ឈាម​ច្រមុះ​មាន​អា​កា​រៈ​សញ្ញា​ស្រាល​ ​ក៏ប៉ុន្តែ​នៅ​កម្ពុជា​ហាក់​មាន​កើត​ញឹកញាប់​ណាស់​ ​មិនថា​ចំពោះ​កុមារ​ ​មនុស្ស​ពេញវ័យ​ ​ឬក៏​មនុស្សចាស់​ឡើយ​។​ ​តាម​ការ​កត់​សម្គាល់​របស់​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឈាម​ច្រមុះ​មាន​អា​កា​រៈ​ធម្មតា​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ​និង​ព្រួយបារម្ភ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ​តែ​អ្វី​ដែល​គួរ​បារម្ភ​និង​ប្រុងប្រយ័ត្ន​នោះ​ ​គឺ​នៅពេលដែល​មានការ​ហូរ​ឈាម​ច្រើនពេក​។​ ​ ដ្បិត​ថា​…

KNONGSROK
សេដ្ឋកិច្ច

ប្រការគួរយល់ដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកចូលចិត្តទទួលទានមី ប្រយ័ត្នស្លាប់មិនដឹងមូលហេតុ

​ក្នុង​បទ​សម្ភាស​ស្ដីពី​ចំណេះ​ដឹង​ផ្នែក​សុខ​សាធារណៈមួយកាលពីឆ្នាំ​កន្លងទៅ ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​លើកយក​ផល​ប៉ះ​សុខភាព​ពី​ការ​ទទួលទានមី​ជាប្រចាំ​ ​មួយ​កំប៉ុង​ ​ឬមួយ​កញ្ចប់​គ្រប់ពេល​ ​ជា​រៀងរាល់ថ្ងៃ​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ដោយ​មិន​ដឹង​ពី​មូលហេតុ​។​ ​ លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍ថា​ ​កាលពី​កំលុងពេល​ដែល​លោក​កំពុង​រៀន​ជំនាញ​ពេទ្យ​នៅ​សហរដ្ឋអាមេរិក​ ​លោក​បាន​សិក្សាស្រាវជ្រាវ​អំពី​ផល​ប៉ះ​នៃ​ការ​ទទួលទាន​មី​នេះ​រួច​ម្ដង​មក​ហើយ​។​ ​ លទ្ធផល​នៃ​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​ការ​ទទួលទាន​មី​ ​ទោះ​មី​ប្រភេទ​អ្វី​ក៏ដោយ​ ​បើ​ទទួលទាន​គ្រប់ពេល​ ​និងជា​​រាល់ថ្ងៃ​ ​ត្រឹមតែ​៣​០​ថ្ងៃ​ប៉ុណ្ណោះ​ ​អាច​បណ្ដាល​ឱ្យ​មនុស្ស​បាត់បង់ជីវិត​។​ លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ពន្យល់​ថា​ ​នៅ​ក្នុង​សរសៃ​មី​មាន​សារធាតុ​គីមី​ច្រើន​ ​ហើយ​គីមី​ទាំងនោះ​ភាគច្រើន​ជា​គីមី​ ​ដើម្បី​រក្សា​មី​ទុកឱ្យ​​បាន​យូរ ​កុំ​ឱ្យ​វា​ផ្អួរ​ ​កុំ​ឱ្យ​ស្អុយ​…

Ole
កីទ្បា

Solskjaer: ‘Liverpool សមតែឈ្នះហ្នឹង​ហើយ

លោក Ole Gunnar Soslkjaer បាននិយាយថា United បានបណ្តោយឱ្យរបូតគ្រាប់បាល់នៅក្នុងគ្រាសំខាន់នៃការប្រកួតនេះ។ បិសាចក្រហមគួរតែតស៊ូឲ្យខ្លាំងជាងមុនបន្ទាប់ពីចាប់ផ្តើមការ​ប្រកួតបាន​ល្អ។ នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតលោក Ole Gunnar Solskjaer បាននិយាយថា៖“ ពួកគេ [Liverpool] សមនឹងទទួលបានជ័យជម្នះ។យើងបានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងពេលដ៏សំខាន់នៃការប្រកួត”។ “យើងបានផ្តល់ឱ្យពួកគេយ៉ាងហោចណាស់ ២ គ្រាប់។ បន្ទាប់មកយើងរកគ្រាប់បាល់បានម្តងទៀត និងមានឱកាសដ៏ធំមួយគ្រាសំខាន់ៗ ប៉ុន្តែ​មិនអាច​សម្រេច​បាន”។ គ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះបានបន្តទៀតថា៖“ ភាពមុតស្រួច និងការដាក់សម្ពាធរបស់ពួកគេគឺខ្លាំងក្លាណាស់។ យើង​លេង​មិនល្អ​ដោយ​ខ្លួនឯង ។ នៅ​វគ្គ​ទី​២​យើង​ឲ្យ​ពួក​គេ​រក​បាន​គ្រាប់បាល់​ស្រួលៗ​ពេក ហើយចូល​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ក៏​មិន​គួរប្រហែស​បែប​នេះ​ដែរ”។ នេះ​គឺ​ជាបរាជ័យ​ទី​២​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​លើក​ទី​មួយ​ចាញ់​ក្រុម Leicester…

T1
សង្គម

ឆុត ៩០ ភាគរយ! បើក​ទ្វារ​មួយ ដើម្បី​លាតត្រដាង​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា?

ក្នុង​ចំណោម​ទ្វារ​ទាំង ៤ នេះ ចូរ​អ្នក​ធ្វើ​ការ​ជ្រើសរើស​មួយ ដើម្បី​លាតត្រដាង​បង្ហាញ​នូវ​ចម្លើយ​ច្បាស់ៗ ថា​តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ដែល​ចំណុច​ខ្លះ​អ្នក​ខ្លួន​ឯង​ក៏​មិន​ធ្លាប់​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ដែរ៖ ទ្វារ​ទី ១ ពណ៌​ទឹកក្រូច អ្នក​ដែល​ជ្រើសរើស​ទ្វារ​នេះ គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រថុយ ហើយ​មិន​ខ្លាច​ហានិភ័យ​នោះ​ទេ។ ពួក​គេ​ធ្វើ​អ្វី​មួយ​ដោយ​ប្រញាប់ប្រញាល់ លឿនៗ តែ​ក៏​ច្បាស់លាស់​ណាស់​ដែរ និង​មិន​ងាយ​បង្ក​កំហុស​ណា​មួយ​ឡើយ។ ទ្វារ​ទី ២ ពណ៌​បៃតង ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់ ចេះ​អាណិត​អាសូរ​អ្នក​ដទៃ និង​ចេះ​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គុណ​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ ពួក​គេ​មិន​ឲ្យ​នរណា​ដឹក​មុខ​បាន​ទេ ហើយ​ចេះ​គ្រប់គ្រង​និង​បង្កើត​ផែនការណ៍​សម្រាប់​ខ្លួន​ឯង​បាន​យ៉ាង​ច្បាស់លាស់។ ទ្វារ​ទី ៣ ពណ៌​មាស ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​គឺ​អំណោយទាន​ពី​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​រីករាយ​នឹង​នៅ​ក្បែរ​ជា​និច្ច។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ…

Hh
សង្គម

មិន​បាច់​ទៅ​រក​មូលហេតុ​ច្រើន​ទេ ដោយសារ ៧ ចំណុច​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ចុង​ខ្នង​ផ្នែក​ខាង​ក្រោម

អាការៈ​នៃ​ការ​ឈឺ​ចុង​ចាប់​ផ្នែក​ឆ្អឹង​ខ្នង គឺ​បណ្តាល​ឲ្យ​អ្នក​ពិបាក​ទាំង​ការ​គេង អង្គុយ និង​សូម្បី​តែ​ឈរ​ពេល​ខ្លះ​ក៏​ពិបាក​ដែរ។ បើ​សួរ​ថា​មូលហេតុ​មក​ពី​អ្វី? វា​មាន​ច្រើន​កត្តា ច្រើន​ហេតុផល​ផ្សេងៗ​ពី​គ្នា។ ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​ពី​មូលហេតុ​ទាំង ៧ បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់​ខ្នង​ផ្នែក​ខាង​ក្រោម៖ ៧) ស្លៀក​សំពត់​តឹង និង​ស្បែក​ជើង​កែង នៅ​ពេល​ដែល​អ្នក​ស្លៀក​សំពត់​តឹង វា​នឹង​បណ្តាល​ឲ្យ​កើត​មាន​ភាព​តានតឹង​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង ហើយ​ស្រប​គ្នា​នេះ​ដែរ ពេល​អ្នក​ពាក់​ស្បែកជើង​កែង​ខ្ពស់ នោះ​វា​នឹង​លើក​កែង​ជើង​របស់​អ្នក​ខុស​ពី​កម្ពស់​ធម្មតា ធ្វើ​ឲ្យ​សាច់ដុំ​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ក៏​មាន​ការ​ប៉ះ​ទង្គិច​ដែរ។ ៦) ទទួល​ទាន​សូដា​ញឹកញាប់ ទម្លាប់​នៃ​ការ​ផឹក​សូដា​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ អាច​បណ្តាល​ឲ្យ​មាន​គ្រួស​ក្នុង​តំរង​នោម លើស​ពី​នេះ​ក៏​នាំ​ឲ្យ​អ្នក​ឈឺ​ចាប់​ត្រង់​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ថែម​ទៀត។ ណា​មួយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន ក៏​នាំ​ឲ្យ​ឧស្ម័ន​នោះ​ដក​ជាប់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ ហើយ​បណ្តាល​ឲ្យ​ដាក់​សម្ពាធ​ទៅ​លើ​ផ្នែក​ឆ្អឹង​ខ្នង​ដូច​គ្នា។ ៥) ស្ត្រេស​ពេក នៅ​ពេល​រាងកាយ​បញ្ចេញ​អរម៉ូន​ស្រ្តេស​ច្រើន វា​នឹង​បណ្តាល​ឲ្យ​សាច់ដុំ​ឡើង​តឹង…

1
ប្លែកៗ

តើអ្វីដែលកំពុងតែរារាំងអ្នក មិនឱ្យទទួលបានភាពជោគជ័យ?

អ្វីដែលអ្នកកំពុងតែធ្វើ និងអ្វីដែលអ្នកកំពុងតែគិត តើមានអ្វីដែលមករាំងពាំងផ្លូវរបស់អ្នក ជាហេតុធ្វើឱ្យមិនទទួលបានជោគជ័យបែបនេះ? 1. ស្លាបសត្វដំបូង អ្នកជាមនុស្សខ្វះការតស៊ូ ងាយនឹងបោះបង់ណាស់។ ប្រសិនបើអ្នកចង់សម្រេចគោលដៅរបស់អ្នក អ្នកត្រូវតែបង្កើនការខិតខំឡើងវិញ។ អ្នកអាចរង់ចាំសុភមង្គលធ្លាក់ពីលើមេឃបាន ប៉ុន្តែអ្នកត្រូវរង់ចាំយូរ។ ប៉ុន្តែប្រសិនបើអ្នកចេះបង្កើត និងក្ដោបក្ដាប់ឱកាស ច្បាស់ណាស់ថា អ្នកនឹងឆាប់ទទួលបាន។ 2. ស្លាបសត្វទី 2 អ្នកមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្តោតលើអាទិភាពរបស់អ្នកទេ។ អ្នកត្រូវជ្រើសរើស និងផ្តល់អាទិភាពដល់អ្វីដែលសំខាន់ ហើយភ្លេចអ្វីដែលមិនចាំបាច់។ អ្នកមានការលំបាកក្នុងការកំណត់អាទិភាព។ មានមេត្តាករុណាលើខ្លួនអ្នក។ ដូច្នេះអ្នកអាចមានជីវិតប្រកបដោយសន្តិភាព។ 3. ស្លាបសត្វទី 3 អ្នកមិនសូវក្ដោបក្ដាប់ព័ត៌មានលម្អិត និងច្បាស់លាស់នោះឡើយ។…

៨
ប្លែកៗ

ភ្នែកទិព្វ! នឹងប្រាប់ពីអ្វីដែលអ្នកកំពុងតែត្រូវការ នៅក្នុងពេលនេះ

តាមរយៈភ្នែកទិព្វដែលអ្នកបានជ្រើសរើស នឹងបង្ហាញឱ្យអ្នកបានដឹងពីអ្វីដែលអ្នកំពុងតែត្រូវការ។ 1. ភ្នែកទិព្វទី 1 អ្នកត្រូវពិនិត្យមើលព្រំដែនរបស់អ្នក។ ដល់ពេលដែលត្រូវរៀនដឹងពីអ្វីដែលគួរនិយាយ និងអ្វីគួរស្ងៀមស្ងាត់។ វាជាការល្អប្រសើរជាងមុន ក្នុងការនិយាយត្រូវជានិច្ច ហើយតែងតែឱ្យមនុស្សស្តាប់អ្នករស់នៅតែក៏គោរពមតិរបស់ពួកគេដែរ ទោះបីជាអ្នកមិនយល់ស្របនឹងអ្វីៗក៏ដោយ។ 2. ភ្នែកទិព្វទី 2 ចំណុចគួរដែលអ្នកត្រូវការ គឺជាជំនាញមូលដ្ឋានរបស់មនុស្ស។ យើងកាន់តែមានភាពភ្ញាក់ផ្អើទៅនឹងពិភពលោកអភិវឌ្ឍបញ្ញាទាំង ៥ ហើយដូច្នេះធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់យើង។ អ្នកត្រូវព្យាយាមមើលអ្វីដែលអ្នកកំពុងដឹង និងស្តាប់ អ្វីដែលមនុស្សនិយាយទៅកាន់អ្នក អ្នកត្រូវតែព្យាយាមត្រង់ត្រាប់ស្ដាប់ដោយការយកចិត្តទុកដាក់។ 3. ភ្នែកទិព្វទី 3 ក្នុងពេលនេះ អ្នកមិនគួរបារម្ភអ្វីច្រើនទេ។ តើអ្នកចំណាយពេលវេលាប៉ុន្មានសម្រាប់ការចងចាំពីមុន ឬទាយទៅកាន់អនាគត។…

4
ប្លែកៗ

តើសារសំណាងអ្វី ដែលឆ្មាសំណាងនឹងនាំមកឱ្យអ្នក?

ជ្រើសរើសឆ្មានាំសំណាមួយ ដើម្បីដឹងពីសំណាងដែលអ្នកនឹងទទួលបានពីកូនឆ្មាមួយនេះ។ ១. ឆ្មានាំសំណាងទី ១ សំណាងនៃឆ្មាដំបូងនេះដែលនឹងនាំមកនូវជីវិត និងដំណឹងល្អសម្រាប់អ្នក។ សូមចងចាំថា នៅពេលដែលអ្នកផ្លាស់ប្តូរការយល់ឃើញរបស់អ្នក អំពីរឿងលុយកាក់ ហើយទទួលយកថាយើងរស់នៅក្នុងពិភពលោកដែលសម្បូរបែប និងភាពរុងរឿង អ្នកនឹងរស់នៅក្នុងជីវិតដែលរីកចម្រើនជាងមុន។ ២. ឆ្មានាំសំណាងទី ២ សត្វឆ្មាដែលមានទេពកោសល្យនេះការពារផ្ទះ និងសមាជិកគ្រួសាររបស់អ្នក។ ចងចាំថាកន្លែងណាមានសន្តិភាពមានក្តីស្រឡាញ់ ទីនោះគឺមានតែផ្ទះ និងក្រុមគ្រួសាររបស់អ្នកតែប៉ុណ្ណោះ។ ៣. ឆ្មានាំសំណាងទី ៣ ឆ្មាដែលមានទេពកោសល្យនេះ នាំមកនូវសំណាងល្អ ជួយអ្នកឱ្យសម្រេចនូវបំណងប្រាថ្នា អ្វីដែលអ្នកប៉ងនឹងក្លាយជាការពិត។ សូមចាំថា ក្តីសុបិនគឺជាចំណុចចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង ពីព្រោះគ្មានអ្វីដែលក្លាយជាការពិតដោយគ្មានការស្រមៃជាមុនទេ ហើយអ្នកគឺជាវិមាត្រនៃក្តីសុបិន…

KNONGSROK
PR

វីដេអូសិក្សាពីកម្មវិធី «Smart 1,000 Grade 12 Video Collection» បានបញ្ចូលទៅក្នុង E-learning App របស់ក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ – វីដេអូមេរៀនសម្រាប់សិក្សាតាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រដល់សិក្សានុសិស្សដែលការសិក្សារបស់គេមិនអាចធ្វើទៅបានដោយសារការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាតជាសកលកូវីដ-១៩។ កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្សស្វែងរកមាតិកាអប់រំទាក់ទងនិងមេរៀននៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះនឹងផ្ដល់មេរៀនទាំងអស់ដល់សិស្សគ្រប់ថ្នាក់ទាំងអស់ផងដែរ។ ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្នមានតែមាតិកាអប់រំសម្រាប់ថ្នាក់ទី ១២ ប៉ុណ្នោះត្រូវបានបញ្ចប់ជាស្ថាព និងបានដាក់បញ្ចូលទៅក្នុងកម្មវិធីស្វ័យសិក្សា…

4
សង្គម

ឱ្យតែបានស្រឡាញ់គ្នាជាមួយអ្នក ទោះត្រឹមមួយថ្ងៃ ក៏ខ្ញុំមានក្ដីសុខ និងសប្បាយចិត្តដែរ

ខ្ញុំដឹងច្បាស់ណាស់ ថារវាងយើងទាំងពីរនាក់គឺវាមិនអាចនឹងមានផ្លូវអាចទៅរួចនោះឡើយ រឹតតែមិនអាចនឹងមានអនាគតមួយជាមួយនឹងគ្នា ពួកយើង មិនអាចក្លាយជាគូនឹងគ្នាជាដាច់ខាត។ ខ្ញុំដឹងថារវាងពួកយើង គឺស្ថិតនៅចំណុចនៃខ្សែបន្ទាត់ឆ្លាស់គ្នាណាស់ តែស្នេហា ខ្ញុំពិតជាមិនអាចឃាត់ការស្រឡាញ់ចំពោះអ្នកបានពិតមែន ខ្ញុំលង់ចិត្តស្រឡាញ់អ្នកតាំងពីដំបូង នៅពេលដែលដឹងថា ពួកយើងមិនអាចមានផ្លូវនឹងចាប់ផ្ដើមនឹងគ្នា ខ្ញុំបែរជារឹតតែស្រឡាញ់អ្នកខ្លាំងឡើង ខ្លាំងរហូតដល់មិនអាចដកចិត្ត កាត់ចិត្តពីអ្នកបាននោះឡើយ។ ខ្ញុំលួងខ្លួនឯងរាល់ថ្ងៃ ប្រាប់ខ្លួនឯងថា ឱ្យតែបានស្រឡាញ់អ្នកប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ខ្ញុំពុំដែលចង់ទាមទារអ្វីឱ្យលើសពីនេះនោះឡើយ ព្រោះដឹងថាវាមិនអាចទៅរួច ដូច្នេះហើយ កុំទាមទារនាំតែធ្វើឱ្យខ្លួនឯងរឹតតែឈឺចាប់។ ការស្រឡាញ់ ដែលសុំត្រឹមតែស្រឡាញ់អ្នក មនុស្សម្នាក់នេះ ពេលខ្លះ​ ក៏ស្រមៃតែឯងថា ប្រសិនបើមានអភិនិហា ទេវតាអាណិតខ្ញុំពិតមែន ខ្ញុំសុំតែមួយដងប៉ុណ្ណោះ គឺសុំធ្វើជាសង្សាររបស់អ្នក…

១
សង្គម

កុំអាងអី និយាយពាក្យបែក! ពាក្យបែកដែលនិយាយដដែលៗ អ្នកណាៗក៏គេធុញដែរ

កុំសង្ឃឹមថាស្នេហារបស់នឹងរឹងមាំ គង់វង្ស យូរអង្វែង​ដូចទៅនឹងសុីម៉ងត៍នោះ​ ប្រសិនបេីអ្នកតែងតែយកពាក្យបែកគ្នាមកដាក់នៅពីមុខ គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ទែងគ្នានោះ​ ពាក្យថាបែកគ្នា អាចនឹងងាយស្រួលនិយាយ​ តែអ្នកដែលស្តាប់បានឮហេីយ ក៏រមែងតែមានអារម្មណ៍ថាមិនស្រណុកនឹងពាក្យមួយនេះទាល់តែសោះ។​ ពាក្យថាបែក អាចជាពាក្យតែមួយម៉ាត់ក៏ពិតមែន តែពេលដែលស្តាប់ឮហេីយ វាពិតជាទេីសចិត្តខ្លាំងមែនទែន​ ជួនកាលអ្នកក៏ធ្វេីឱ្យដៃគូរបស់អ្នក មានអារម្មណ៍ធុញទ្រាន់នឹងចរិតមួយនេះរបស់អ្នកដែរ​ អាងអីអាងបែក​ អាងអីអាងចែកផ្លូវគ្នា​ វាពិតជាសង្គៀរត្រចៀកខ្លាំងណាស់។ បេីមានបញ្ហាអីមិនយល់ចិត្ត ហេតុអីមិននិយាយគ្នាឱ្យស្រួលៗ​ ពន្យល់​គ្នាម្នាក់ម្តង​ និយាយគ្នាដោយប្រេីហេតុផល​ វាល្អប្រសេីរជាងការដែលយេីងប្រេីពាក្យបែកដាក់គ្នាជាច្រេីនលើកច្រើនសារបែបនេះ។​ ត្រូវចាំថា សម្តីដែលចេញពីមាត់យេីងរួចទៅហេីយ យេីងមិនអាចលេបចូលទៅវិញបាននោះទេ​ ជួនកាលយេីងនិយាយថាបែក ឯម្នាក់ទៀតតែងតែជាអ្នកប្រកែកថាមិនបែក​ រួចយេីងក៏ជានាគ្នាវិញ។ តែអ្នកត្រូវដឹងថា ពាក្យបែកដែលអ្នកបាននិយាយចេញទៅនោះ…

១
សង្គម

ស៊ូនៅក្បែរមនុស្សប្រុសសាមញ្ញ តែមានអារម្មណ៍ថាអស្ចារ្យ​ ក៏ប្រសេីរជាងនៅក្បែរមនុស្សប្រុសអស្ចារ្យ តែមានអារម្មណ៍ថាយេីងមិនដល់គេ

មនុស្សស្រីណា សុខចិត្តធ្វេីជាព្រះនាងរបស់ប្តីអ្នកក្រ​ ក៏មិនទៅធ្វេីជាខ្ញុំកំដររបស់ប្តីអ្នកមានដែរ​ និយាយបែបនេះមិនមែនបានន័យថា​ មនុស្សប្រុសដែលមានទ្រព្យសម្បត្តិសុទ្ធសឹងតែទុកមនុស្សស្រីជាទាសករទាំងអស់នោះឡើយ​ ហេីយក៏មិនមែនបានន័យថា មនុស្សស្រីប៉ងប្រាថ្នាតែមនុស្សប្រុសដែលមិនសូវមានជីវភាពធូរធារជាគូជីវិតនោះដែរ។ ខ្ញុំចង់បានន័យថា ស្នេហារបស់ខ្ញុំមិនបានផ្តោតសំខាន់ទៅទ្រព្យសម្បត្តិក្រៅខ្លួនទេ​ តែខ្ញុំឱ្យតម្លៃទៅលេីភាពស្មោះត្រង់ច្រេីនជាង​ ការដែលខ្ញុំយល់ព្រមស្រឡាញ់នរណាម្នាក់ ខ្ញុំមេីលទៅចរិត​ ក្តីស្រឡាញ់​ និង​ ភាពស្មោះត្រង់របស់គេដែលមានឱ្យខ្ញុំ​។ មនុស្សស្រីដូចជាពួកខ្ញុំ មិនត្រេកត្រអាលនឹងលុយកាក់មាសប្រាក់របស់អ្នកណាទេ​ ខ្ញុំមានសមត្ថអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន​ ដោយមិនចាំបាច់ត្រូវទៅសម្លឹងរកមនុស្សប្រុសមានទ្រព្យច្រេីនដេីម្បីឱ្យខ្ញុំពឹងផ្អែកទៅលេីលុយកាក់មាសប្រាក់របស់គេដេីម្បីរស់នោះឡេីយ​។ សម្រាប់ខ្ញុំ គូជីវិតមានឬក្រមិនសំខាន់​ទេ អ្វីដែលសំខាន់ នៅត្រង់ថា តេីគេអាចមានសមត្ថភាពមេីលថែមនុស្សស្រីម្នាក់ដែលគេស្រឡាញ់ឱ្យមានក្ដីសុខ សុភមង្គល មានស្នាមញញឹមច្រេីនជាងការសម្រក់ទឹកភ្នែកដែរឬទេ? លុយកាក់​ មាសប្រាក់ ទ្រព្យ​សម្បត្តិ​​ ជារបស់ក្រៅខ្លួនដែលពួកយេីងអាចបង្កេីតវាជាមួយគ្នាបាន​ សំខាន់ឱ្យតែមានគំនិតចេះគិតគូរ​ ព្រោះថាមនុស្សស្រីក៏មិនត្រូវការមនុស្សប្រុសដែលទន់ខ្សោយ​…