ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

G
សង្គម

ជ្រើសរើស​បើក​ស្រោម​សំបុត្រ​មួយ អាច​ដឹង​ថា​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ

ជីវិត​មនុស្ស​ម្នាក់ៗ​ទាមទារ​ការ​ផ្លាស់ប្តូរ​ជា​ចាំ​បាច់ ទើប​អាច​ឲ្យ​ជីវិត​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ និង​ឈាន​ដល់​ចំណុច​ជោគជ័យ​ដែល​ចង់​បាន​មួយ។ ការ​ដែល​នៅ​មួយ​កន្លែង​មិន​អភិវឌ្ឍ​ខ្លួន​ទៅ​ណា អ្នក​នឹង​នៅ​តែ​បាន​ប៉ុណ្ណឹង ហើយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ នឹង​អាច​កើត​មាន​ខ្ពស់ ព្រោះ​មនុស្ស​ជុំវិញ​ខ្លួន​គេ​មិន​នៅ​ធ្មឹង​ទាំង​អស់​នោះ​ទេ។ ខាង​ក្រោម​ចូរ​អ្នក​ជ្រើសរើស​នូវ​ស្រោមសំបុត្រ​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​គួរ​ផ្លាស់ប្តូរ​អ្វី ទើប​អាច​ធ្វើ​ឲ្យ​ជីវិត​មួយ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បាន៖ ស្រោម​សំបុត្រ​ទី ១ ការ​ផ្លាស់ប្ដូរ​ផ្នែក​ចរិត​ឬកពារ​របស់​អ្នក​គឺ​ជា​រឿង​ចាំ​បាច់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ។ អ្នក​គប្បី​មាន​ភាព​ស្មោះត្រង់ និង​មាន​សីលធម៌​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​ពេល​នេះ​បន្ថែម​ទៀត។ ស្រោម​សំបុត្រ​ទី ២ ការ​វិវត្ត​នៃ​ផ្នែក​ហិរញ្ញវត្ថុ​ជា​តម្រូវការ​ចាំ​បាច់​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ ចូរ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត និង​ផ្តោត​លើ​ការ​កែលម្អ​ចំណុច​មួយ​ចំនួន​ក្នុង​អាជីវកម្ម ហើយ​ប្រសិន​អាជីព​ការងារ​គួរ​តែ​ស្វះស្វែង​រក​អ្វី​ដែល​ថ្មី​អាច​ឲ្យ​អ្នក​អភិវឌ្ឍ​ខ្លួន​បន្ថែម។ ស្រោម​សំបុត្រ​ទី ៣ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ភាព​ស្ងាត់ស្ងៀម ដោយ​កុំ​ចូលចិត្ត​រស់នៅ​បែប​ម្នាក់​ឯង​ពេក ចូរ​បើក​ចិត្ត​ទទួល​យក​ការ​ជួបជុំ​ថ្មី ការ​ជួប​ដៃ​គូ​សហការ​ថ្មី ឱកាស​ថ្មី តែ​ក៏​ត្រូវ​មើល​ឲ្យ​បាន​ល្អិតល្អន់​ផង​ពី​មនុស្ស​ដែល​អ្នក​ជួប។ ក្នុង​កាលៈទេសៈ​នេះ​បើ​អ្នក​ជួប​មនុស្ស​ត្រូវ នោះ​ជោគជ័យ​អ្នក​នឹង​កើត​មាន​យ៉ាង​ធំធេង។…

CR7
កីទ្បា

កំពូលភ្នាក់ងារកីឡាករលំដាប់ផ្កាយ៥លោក Jorge Mendes​​ បដិសេធការវិលត្រឡប់​ទៅ​ព័រទុយហ្គាល់របស់ Cristiano Ronaldo

ភ្នាក់ងាកីឡាករដ៏ល្បីលោក Jorge Mendes បានឱ្យដឹងថាកីឡាករ Cristiano Ronaldo មិនមានគម្រោងនឹងវិលត្រឡប់មកកាន់ Sporting CP ក្នុង​ប្រទេស​ព័រទុយហ្គាល់នៅរដូវក្តៅនេះទេ។ អនាគតរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅក្លឹប Juventus មិនច្បាស់ក្នុងចិត្តទេ ជាមួយនឹងការរំពឹងទុកថាការផ្លាស់ប្តូររដូវក្តៅនឹងឈានដល់ពេលចាប់ផ្តើម ខណៈដែលគាត់នៅ​សល់​កុងត្រា​១២ខែ​ទៀត​ក្នុង​ទឹក​ដី​ Turin ។ ការរំពឹងទុកមួយចំនួនបានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះអាចនឹង​ត្រឡប់​ទៅ​ចូល​រួម​ជាមួយ Sporting ដែល​ជាក្លិប​លេង​កាល​ពី​កុមារភាព តែ​យ៉ាងណា! លោក Mendes បាន​ច្រានចោលការ​លើកឡើង​និង​ការ​រំពឹង​ទុក​ទាំងនេះចេញទាំងអស់។​ដំបូង​ឡើយ​គឺ​បែបនេះ! ម្តាយរបស់ Ronaldo គឺលោកស្រី Dolores Aveiro ដែលបានជួយជំរុញឱ្យមានពាក្យចចាមអារាមអំពីការវិលត្រឡប់មកកាន់…

Cover Nature 1
ដើរកម្សាន្ត

មិនថាស្អាត ទំនើប ស្កឹមស្កៃបែបណា ធម្មជាតិគង់តែយកត្រលប់មកវិញដូចរូបភាព ២៥សន្លឹកនេះ

ផែនដី ត្រូវបានអ្នកវិទ្យាសាស្រ្តជាច្រើនមូលមតិគ្នាថាមានអាយុកាលប្រមាណជា ៤.៦ពាន់លានឆ្នាំមកហើយ ដែលជាអាយុដ៏វែងអន្លាយ និងបានទ្រទ្រង់អាយុជីវិតសត្វលោក មនុស្ស រុក្ខជាតិ និងរបស់មានជីវិតនៅលើផែនដីប្រកបដោយភាពសុខសាន្ត ក្រោមធម្មជាតិដ៏ខៀវស្រងាត់។ យ៉ាងណាមិញ មនុស្សកាន់តែមានភាពជឿនលឿន និងពោរពេញដោយបច្ចេកវិទ្យាទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ហើយដើម្បីអភិវឌ្ឍន៍នូវទំនើបកម្មរបស់ខ្លួនបាន មនុស្សបានបំពានទៅលើធម្មជាតិជាច្រើន ដូចជាការកាប់បំផ្លាញព្រៃឈើយកឈើប្រើប្រាស់ ទន្ទ្រានដីធម្មជាតិ ដើម្បីពង្រីកជម្រករបស់មនុស្ស រួមទាំងសម្រាប់ការសាងសង់សំណង់ផ្សេងៗគ្មានទីបញ្ចប់។ កត្តាទាំងនេះបានធ្វើឱ្យធម្មជាតិដែលធ្លាប់ផ្តល់ភាពសុខសាន្តដល់មនុស្ស ប្រែក្លាយជាបង្កមហន្តរាយសងត្រលប់វិញដល់មនុស្សទៅវិញដែលបំផ្លាញធម្មជាតិទាំងនោះ ពិសេសមិនថាអ្នករីកចម្រើនកម្រិតណា ទំនើបដល់លំដាប់ខ្ពស់ក៏ដោយ នៅទីបញ្ចប់ធម្មជាតិគង់តែទន្ទ្រានយកត្រលប់មកវិញចៀសមិនផុត។ -មិនថាសំណង់ធំ ស្អាត ស្កឹមស្កៃ មហិមា ប៉ុនណាគង់តែត្រូវចាស់ ទ្រុឌទ្រោម ដួលរលំ បាក់បែក ទៅតាមពេលវេលា…

Cover Apsara 1
ប្រវត្តិសាស្រ្ត

ម៉ូតសក់ដ៏ប្លែកៗ របស់អប្សរានៅប្រាសាទអង្គរវត្តកម្ពុជា

រូបអប្សរា គឺ​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រាសាទ​បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖ រូប​មួយ​បង្ហាញ​ ពី​លក្ខណៈ​កំពុង​តែ​រាំ ឬរៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។ រូប​ចំលាក់​អប្សរា​មាន​ច្រើន​នៅ​លើ​ប្រាសាទអង្គរវត្ត។ ហើយអ្នក​ប្រាជ្ញ​បាន​រាប់​ឃើញ​ថា មាន​រូប​អប្សរា​ចំនួន​ច្រើន​ជាង ១ ៨៦០ នៅ​លើ​ប្រសាទ​សវ.​ទី​១២​នេះ ខ្លះ​ឆ្លាក់​លើ​សសរ ខ្លះ​លើ​ជញ្ជាំង ខ្លះ​លើ​កំពូល​ប្រសាទ។ ការ​សិក្សា​មួយ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២៧ ដោយ​លោក​ Sappho Marchal បាន​រៀប​រាប់​អំពី​ម៉ូត​សក់ ការតុប​តែងលើ​​ក្បាល សំលៀក​បំពាក់ ជំហរ គ្រឿង​អល្លង្ការ និង​ផ្កា​លំអ ដែល​លោក​…

Web Copy
ប្លែកៗ

តើពិភពខាងក្នុងរបស់អ្នក ស្ថិតនៅក្នុងសភាពបែបណា?

ជ្រើសរើសកូនឈើមួយដែលនោក្នុងផើងទាំងនេះ ដើម្បីដឹងការពិត ពីពិភពខាងក្នុងរបស់អ្នក។ 1. ផើងផ្កាទី 1 នៅក្នុងពិភពខាងក្នុងរបស់អ្នក មានទឹកដីនៃក្តីសង្ឃឹមដ៏ធំទូលាយ និងអស្ចារ្យបំផុត។ ទោះបីជាជីវិតពិត គឺជាមេឃ មានពពក និងអាកាសធាតុមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ក៏វាមិនអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្រៀមក្រំ ឬចុះខ្សោយបានដែរ។ អ្វីៗនៅតែឆ្លាក់នៅក្នុងបេះដូងអ្នក ថែមទាំងដឹងគុណចំពោះការលំបាកទាំងនោះ ដែលបានជួយអ្នកឱ្យរីកចម្រើនថែមទៀតផង។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលអ្នកនៅតែអាចរក្សាថាមពលវិជ្ជមាន និងសុទិដ្ឋិនិយមរបស់អ្នក ខណៈពេលដែលពិភពលោកជុំវិញអ្នក អួរអាប់យ៉ាប់យ៉ឺនយ៉ាងណា។ អ្នកតែងតែរំឭកខ្លួនឯង ឱ្យឆ្ពោះទៅមុខដោយការខិតខំប្រឹងប្រែងព្យាយាម ដើម្បីឈានឱ្យដល់គោលដៅចុងក្រោយ។ 2. ផើងផ្កាទី 2 ប្រសិនបើគ្រាន់តែក្រឡេកមើលទៅខាងក្រៅ មនុស្សគ្រប់គ្នាមានអារម្មណ៍ដូចគ្នា ថាអ្នកជាមនុស្សសុទិដ្ឋិនិយម…

4
ប្លែកៗ

នៅក្នុងជី.វិតរបស់អ្នក តើអ្វីដែលនឹងសំខាន់ខ្លាំ.ងបំផុតសម្រាប់អ្នក?

ជ្រើសរើសគ្រាប់ត្បូងមួយ ក្នុងចំណោមគ្រាប់ត្បូងទាំង៤នេះ ដើម្បីដឹងច្បាស់ថា អ្វីដែលអ្នកគិតថានឹងសំខាន់បំផុតនៅក្នុងជីវិតមួយនេះរបស់អ្នក? 1. គ្រាប់ត្បូងទី 1 អ្វីដែលអ្នកពេញចិត្ត និងគិតថាសំខាន់បំផុតក្នុងចិត្ត គឺជាពិភពខាងវិញ្ញាណរបស់អ្នក។ អ្នកអាចរីករាយនឹងការអានសៀវភៅដោយចូលទៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នក។ អ្នកចាប់អារម្មណ៍លើអ្វីដែលស៊ីជម្រៅ ចូលចិត្តគិតចង់សិក្សារៀនសូត្រ ដឹងពីអ្វីដែលជាការពិតនៃពិភពលោកនេះ។ អ្នកស្ទើរតែមិនមានបំណងប្រាថ្នាសម្រាប់វត្ថុសម្ភារអ្វីដែលអ្នកចូលចិត្តបំផុត គឺជាអ្វីដែលអាចបំពេញចិត្តបាន។ អ្នកសមនឹងធ្វើជាអ្នកស្រាវជ្រាវ អ្នកមានអារម្មណ៍ថាអ្នកអាចចូលរួមចំណែកដល់សង្គម។ ការចាកចេញពីសញ្ញាសម្គាល់របស់អ្នក ក្នុងការអភិវឌ្ឍពិភពលោក គឺជារឿងរីករាយបំផុតសម្រាប់អ្នក។ 2. គ្រាប់ត្បូងទី 2 អ្វីដែលអ្នកឱ្យតម្លៃបំផុត គឺលុយ និងថាមពល។ ប្រហែលជាអ្នកធំឡើងនៅក្នុងបរិយាកាសមួយដែលមិនមានស្ថានភាពសុខភាពល្អ។ អ្នកចូលចិត្តរស់នៅក្នុងជីវិតប្រណីត ទ្រព្យសម្បត្តិ និងការស្វែងរកកិត្តិនាម។ អ្នកអាចបន្តអ្វីដែលអ្នកចង់បានដោយមិនគិតពីអ្វីច្រើនឡើយ។…

B189868ae64982b5a7eac905ff552529025019d0 1595333160 5f16da28 1200x630
កីទ្បា

Fabrizio Romano: ព័ត៌មាន​ទាក់​ទងនឹងការ​ចាកចេញរបស់ De Gea គឺ​ Fake News ទាំងអស់

កាល​ពី​ថ្មី​ៗ​នេះកាសែតអេស្ប៉ាញ​បានភ្ជាប់​ទំនាក់ទំនង David De Gea ជាមួយនិង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ AS Roma ក្រោមការ​ដឹកនាំរបស់​លោក Jose Mourinho  តែ​យ៉ាងណា! អ្នក​កាសែត​ល្បី​លោក Fabrizio Romano ថា​ក្លិប​នៅ​អ៊ីតាលី​មិន​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​អេស្ប៉ាញ​រូបនេះ​ទេ។ លោក Jose Mourinho នឹងចូលកាន់តំណែងនៅក្លិប AS Roma នៅរដូវកាលក្រោយ ហើយប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញបាន​ផ្សាយទាក់ទងនឹងគ្រូបង្វឹកព័រទុយហ្កាល់ចង់​បានអតីតកីឡាកររបស់គាត់។ ថ្មីៗនេះមានសេចក្ដីរាយការណ៍ដោយកាសែត Todo Fichajes ថាអតីតអ្នកចាត់ការក្រុម Manchester United រូបនេះចង់នាំ David De…

៩
សង្គម

ជាការពិតមែនទេ ដែលគេតែងនិយាយថា មនុស្សស្រីចូលចិត្តណាស់ ស្រឡាញ់ណាស់ តែប្រុសៗសម្ដីផ្អែម ជាព្រាននារី?

ឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីភាគច្រេីនលង់ស្រឡាញ់មនុស្សប្រុសព្រាននារី​? ខាងក្រោមនេះជាចរិតរបស់មនុស្សប្រុសព្រាននារីដែលធ្វេីឱ្យនារីភាគច្រេីនលង់ស្រឡាញ់ ៖ ១. សម្តីផ្អែម​ មនុស្សប្រុសខិលខូច​ មិនស្មោះស្នេហ៍ ភាគច្រេីនពូកែនិយាយពាក្យផ្អែមល្ហែម​ ព្រោះពួកគេអាចទាក់ចិត្តមនុស្សស្រីឱ្យលង់ស្រឡាញ់គេបានដោយសារតែពាក្យសម្តីរបស់គេនេះហេីយ។ ព្រាននារី​ភាគច្រេីនសុទ្ធសឹងតែជាមនុស្សមានថ្វីមាត់​ ពូកែញ៉ែ​ គេចេះអះអាង​ ស្បថស្បែ គេចពូកែបត់បែន គេចេះស្ទេីរទាំងអស់​ ព្រោះតែគេពូកែរកទំនុកនិយាយ​ ចេះញ៉េះញ៉ោះកំប្លុកកំប្លែង ព្រោះតែបែបនេះហេីយទេីបមនុស្សស្រីភាគច្រេីនធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេយ៉ាងងាយ។ ២. ពូកែលួងលោម ព្រាននារី​ភាគច្រេីនជាមនុស្សពូកែលួងលោមណាស់​ មានពាក្យសម្តីយកមកលួងគ្រប់បែបផែន​ ដោយហេតុថាមនុស្សស្រីយេីងចូលចិត្តឱ្យគេលួងផងនោះ​ រឿងអីថាមិនចាញ់ស្នេហ៍គេនោះ។ មនុស្សប្រុសដែលសាវា ភាគច្រើន ទោះខុសយ៉ាងណា ក៏គេចេះរកទំនុក ចេះលន់តួ លួងលោមមុស្សស្រី មិនត្រឹមតែទន់ចិត្តទេ…

3edb8b58 Dc09 4838 85fe 900e2187e22d
កីទ្បា

កំពូលកុំព្យូទ័រវ័យឆ្លាតព្យាករណ៍ថា​ Man Utd នឹង​ឈរក្នុង​ចំណាត់​មួយ​នេះ​ពេល​ចប់​រដូវ​កាល

និយាយទៅ​សប្ដាហ៍​នេះ​អាច​ចាត់​ទុក​ថា​មិនមែន​ជាពេល​វេលាដ៏​ល្អសម្រាប់ Man Utd ពី​ព្រោះ​ចាញ់​២​ប្រកួត​ក្នុង​ផ្ទះ​ជាប់​ៗ​គ្នា ហើយកំពូល​កុំព្យូទ័រឆ្លាវៃបា​នព្យាករណ៍​ថា​ការ​បាត់​បង់ពិន្ទុ​នេះ​គឺមិនបណ្ដាលឲ្យ​ធ្លាក់ចំណាត់​ថ្នាក់​នោះ​ទេ។ ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវបានក្រុម Leicester City វាយបកយក​ឈ្នះ (២-១) និង Liverpool (៤-២) នៅ Old Trafford ក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ (ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍) ។ ទោះយ៉ាងណា!កំពូលគ្រូទស្សន៍ទាយនៅ FiveThirtyEight បន្តគាំទ្រ Man United ដើម្បីបញ្ចប់យុទ្ធនាការ ២០២០/២១…

៩
សង្គម

គូស្នេហ៍ណា ក៏ធ្លាប់ឈ្លោះ.ទា.ស់ទែងគ្នាដែរ តែគេក៏នៅតែមិនបោះ.បង់ មិនទុកគ្នា.ចោល ព្រោះតែគេស្រឡាញ់គ្នាពិតប្រាកដ

ស្នេហា…ពាក្យមួយនេះវាពិតជាខ្លីខ្លាំងណាស់ ប៉ុន្តែវាបានបង្កប់ទៅដោយអត្ថន័យជាច្រេីន មិនថាសប្បាយ ឬកេីតទុក្ខ ការជួប ឬការបែកបាក់ ទឹកភ្នែក … ទោះវាមិនមែនជាជីវិត តែវាក៏ជាផ្នែកមួយនៃជីវិតរបស់យេីង..។ ហឹម​! វាមិនមែនជារឿងងាយស្រួលនោះទេ​ ការដែលយេីងអាចជួបនឹងមនុស្សម្នាក់ដែលស្រឡាញ់យេីង ហេីយយេីងក៏ស្រឡាញ់គេ ទាំងដែលយេីង និងគេសុទ្ធតែបានដឹង និងឃេីញពីចំណុចអាក្រក់របស់ពួកយេីងទាំងពីរ តាមរយ:ការប្រេីប្រាស់ពេលវេលាស្រឡាញ់គ្នាអស់ជាយូរ…។ ត្រូវហេីយ វាងាយណាស់ ហេីយវាក៏មិនខ្វះមនុស្សដែលគេនិយាយថាស្រឡាញ់យេីងដែរ…តែវាពិបាកណាស់ ក្នុងការជួបមនុស្សម្នាក់ដែលពិតប្រាកដ! ពិតប្រាកដបែបណា?​ ក៏បែបស្រឡាញ់គ្នាយូរៗ​ ស្រឡាញ់គ្នាតាំងពី0ដល់100 ស្រឡាញ់គ្នាខ្លាំងទៅៗ…។ សាកគិតមេីល​ មានមនុស្សស្រីប៉ុន្មាននាក់ព្រមដាក់ចិត្តស្រឡាញ់មនុស្សប្រុសម្នាក់ទាំងដឹងហេីយថាគេសាវា…? ហេីយគិតទៀតមេីលថា មានមនុស្សប្រុសសាវាប៉ុន្មាននាក់ មកខាតពេលញ៉ែមនុស្សស្រីមិនស្អាត​ មិនឆ្លាត​…

Sporting
កីទ្បា

Ronaldo នឹង​យល់​ព្រមកាត់​ប្រាក់ឈ្នួលរបស់​ខ្លួនទៅ​ចូល​រួមជាមួយ Sporting Lisbon

តាមប្រភពព័ត៌មាន Cuatro បានឱ្យដឹងថាតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនដើម្បីចូលរួមជាមួយក្លិប Sporting ដែល​ជាក្លិបរបស់ខ្លួនកាលពីនៅក្មេង។ ការចរចាបានចាប់ផ្តើមរួចហើយអំពីការត្រលប់មកវិញ ដែលអាចធ្វើទៅបាន ហើយម្ដាយរបស់ខ្សែប្រយុទ្ធរូបនេះបានសន្យាអ្នកគាំទ្រកាលពីថ្ងៃពុធថានាងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូល Cristiano ឱ្យមកលេង​នៅ Lisbon វិញ។ បច្ចុប្បន្ន! ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Lisbon បាន​ក្លាយ​ជា​ជើងឯកលីគ​កំពូលព័រទុយហ្គាល់ក្នុង​រដូវ​កាល​២០២០/២០២១នេះ​បន្ទាប់​ពី​ប្រកួត​សឹង​មួយរដូវ​កាល​មុន​ទាន់​ចាញ់ផង​នោះ។ ចំណែក Juventus វិញក្នុង​រដូវ​កាល​នេះ​ឈរ​លេខ​៥ក្នុង​តារាង Serie A អស់ឱកាស​ក្នុងការ​លេង​ Champions League រដូវ​កាល​ក្រោយ​ទៀត​ផង។ ចង់​មិនចង់! នេះ​គឺ​ជា​ករណី​មួយ​ដែល​…

KNONGSROK
សេដ្ឋកិច្ច

លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖ ប្រាប់វិធីហាត់ប្រាណដែលល្អ និងត្រឹមត្រូវបំផុតចំពោះសុខភាព

មាន​អ្នកខ្លះ​និយាយ​ថា​ ​ហាត់ប្រាណ​នៅ​ពេលព្រឹក​ល្អ​ ​និង​ហាត់​នៅ​ពេលល្ងាច​មិន​ល្អ​ ​អ្នកខ្លះ​ទៀត​ហាម​ហាត់ប្រាណ​មុន​ចូលគេង​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ហាត់​ទទួលទានដំណេក​មិន​លក់​ស្កប់ស្កល់​។​ ជុំវិញ​នឹង​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​នូវ​គន្លឹះ​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ ​ដែល​ជា​ជម្រើស​ល្អ​និង​ត្រឹមត្រូវ​បំផុត​សម្រាប់​សុខភាព​។​ ​គន្លឹះ​ទាំងនោះ​ ​លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍​ទាក់ទង​នឹង​ពេលវេលា​ហាត់​ ​ទីកន្លែង​ហាត់​ ​និង​របៀប​ហាត់​ជាដើម​។​ ​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ចំណុច​ដូច​ខាងក្រោម​៖​ ​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​)…