
មិនមែនតមអាហារប្រៃហើយរួចខ្លួនទេ បើអ្នកនៅបន្តទម្លាប់ ៦ នេះ ហានិភ័យកើតជំងឺតម្រងនោមគឺនៅតែមាន
ជំងឺមួយចំនួនដែលកើតមានមកលើខ្លួនយើងម្នាក់ៗ វាមិនសុទ្ធតែជាដើមចមកើតចេញពីអាហារដែលយើងទទួលទានទាំងអស់នោះទេ ផ្ទុយទៅវិញកត្តាខ្លះក៏មកពីទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ ជាទូទៅជំងឺតម្រងនោម ច្រើនត្រូវបានគេដឹងថា មកពីអ្នកជំងឺនោះទទួលទានអាហារប្រៃខ្លាំងនូវបរិមាណច្រើនពេក តែបើយើងស៊ីជម្រៅឲ្យច្បាស់ទៅទម្លាប់ ៦ នេះ ក៏អាចបណ្តាលឲ្យអ្នកកើតជំងឺនោះបានដែរ។ ៦) ទម្លាប់ទប់នោម ពេលត្រូវបន្ទោរ បង់អ្នកបែរជាទម្លាប់ទប់ ថាចាំបន្តិចទៀត ឬបង្ហើយការងារបន្តិច យូរទៅវានឹងវិវត្តទៅរក គ្រួសក្នុងថង់ទឹកប្រមាត់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោម។ ៥) ទទួលទានទឹកមិនគ្រប់គ្រាន់ រាងកាយខ្សោះជាតិទឹក នឹងធ្វើឲ្យក្រលៀនធ្វើការកាន់តែខ្លាំង បែបនេះគេណែនាំឲ្យអ្នកផឹកទឹកក្នុងបរិមាណជាមធ្យម ១-២ លីត្រ/ថ្ងៃ ឬក៏ទទួលទានបន្លែផ្លែឈើដែលមានជាតិទឹក ដើម្បីជួយមកបំពេញ។ ៤) បរិភោគផ្អែម តាមការស្រាវជ្រាវបានបង្ហាញថា ហេតុផលមួយនៃជំងឺតម្រងនោម…











