ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
កីទ្បា

Chelsea បង្ហាញឈុតរដូវកាលថ្មីហើយ ចុះប្រិយមិត្តយល់​យ៉ាងណាដែរ?

ក្រុមតោខៀវ Chelsea បានបង្ហាញឈុតថ្មីក្នុងដីរដូវកាល២០២១/២០២២របស់ពួកគេជាផ្លូវការសម្រាប់យុទ្ធនាការនាពេលខាងមុខ បន្ទាប់​ពី​មាន​ការ​រំពឹង​ទុក​ជា​ច្រើនខែកន្លងមក។ យោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្លឹបបានបង្ហាញថាការរចនាស្រដៀងឈុត​របស់​ខ្លួនដោយបំផុសគំនិតវប្បធម៌របស់ក្លិបនៅទសវត្សឆ្នាំ ១៩៦០។ ឈុតថ្មីដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nike នឹងត្រូវពាក់ជាលើកដំបូងនៅថ្ងៃសៅរ៍ នៅពេលដែលក្រុមតោខៀវត្រូវជួបក្រុម Leicester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។ តោះ​ទស្សនាឈុត​នេះ​ទាំងអស់​គ្នាហើយកមភ្លេចបញ្ចេញមតិយោបល់ផង។

Cover Sree
PR

ផុតកង្វល់អស់ស្ត្រេស! តោះទៅលំហែរអារម្មណ៍ជាមួយនឹង រមណីយដ្ឋាន​ធម្មជាតិ ស្រះខ្វាវ

មួយរយៈនេះ ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។ នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ » ។ « ធម្មជាតិស្រះខ្វាវ » ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ «…

១
ប្លែកៗ

តើរ.វាងអ្នក និងដៃ.គូរបស់អ្នក មានអារម្ម.ណ៍បែប.ណាចំ.ពោះគ្នា?

ជ្រើសរើសផ្លូវមួយដែលអ្នកចង់ដើរ ដើម្បីដឹងពីទំនាក់ទំនងរវាងអ្នក និងដៃគូ ស្ថិតក្នុងអារម្មណ៍បែបណាចំពោះគ្នា។ 1. ផ្លូវទី 1 ជាផ្លូវជាតិវាលរហោលឋាន ផ្លូវមួយនេះបង្ហាញថា អាកប្បកិរិយារបស់អ្នកទាំងពីរចំពោះក្តីស្រលាញ់ គឺគ្រាន់តែជាការជួបភ្លាមៗប៉ុណ្ណោះ។ អ្នក និងដៃគូរបស់អ្នក គ្រាន់តែចង់ពិសោធន៍នូវអារម្មណ៍នៃការស្រឡាញ់ដោយមិនចង់ផ្លាស់ទីទៅក្នុងទំនាក់ទំនងច្បាស់លាស់នោះឡើយ។ តាមពិតអ្នកទាំងពីរមិនទាន់ស្គាល់គ្នាច្បាស់នៅឡើយទេ។ អ្នកទើបតែប្រឡូកក្នុងអារម្មណ៍នៃមនោសញ្ចេតនាស្នេហា និងមនោសញ្ចេតនាដូចក្នុងរឿងអ៊ីចឹង រមែងមានការឡើងចុះ។ នៅពេលដែលចំណង់ចំណូលចិត្តរលាយបាត់ អ្នកនឹងត្រូវប្រឈមមុខនឹងអារម្មណ៍ពិតរបស់អ្នក។ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាវង្វេងវង្វាន់បាត់បង់ និងមានគម្លាតរវាងអ្នកទាំងពីរនឹងកាន់តែឃ្លាតឆ្ងាយ និងឆ្ងាយពីគ្នា។ នៅទីបំផុតនឹងនាំឱ្យមានការបែកបាក់កើតឡើង។ 2. ផ្លូវទី 2 ជាផ្លូវលំទទួលរងការខូចខាត រូបនេះបង្ហាញថា អ្នក និងមនុស្សម្នាក់នោះពិតជាមាននិស្ស័យជាមួយគ្នា។ ទោះជាយ៉ាងណាក៏ដោយ…

១
ប្លែកៗ

តើអ្នកនឹងបានជួបមនុស្សក្នុងសុបិនរបស់អ្នក នៅកន្លែងណា?

ជ្រើសរើសស្បែកជើងដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា កន្លែងណា ដែលអ្នកនឹងបានជួបមនុស្សដែលអ្នកតែងតែស្រមៃចង់បាន? A. ស្បែកជើង A អ្នកនឹងជួបមនុស្សក្នុងសុបិនរបស់អ្នកនៅហាងលក់សៀវភៅ ឬបណ្ណាល័យ។ អ្នកត្រូវបានគេណែនាំឱ្យស្គាល់តាមរយៈមិត្តភក្តិ។ អ្នកពូកែបង្ហាញអារម្មណ៍របស់អ្នកតាមរយៈតន្ត្រី អក្សរសាស្ត្រ និងសិល្បៈ។ ដូច្នេះអ្នកច្រើនតែទៅហាងលក់សៀវភៅ។ នៅទីនេះអ្នកក៏ជួបមនុស្សភេទផ្ទុយដែលចែករំលែកចំណាប់អារម្មណ៍របស់អ្នកផងដែរ។ B. ស្បែកជើង B អ្នកគឺជាព្រះដែលអវត្តមាន។ អ្នកតែងតែភ្លេច ហើយជារឿយៗបាត់បង់របស់របរដូចជាទូរស័ព្ទ កាបូប… វាសនាល្អណាស់នៅពេលដែលរៀបចំឱ្យអ្នកបានជួបមនុស្សម្នាក់ដែលអាចជួយអ្នកដោះស្រាយបញ្ហាបាន។ មនុស្សម្នាក់នេះនឹងជួយអ្នកពីបញ្ហារបស់អ្នក ហើយនឹងទទួលបានពិន្ទុដាច់ខាតនៅក្នុងបេះដូងរបស់អ្នក។ C. ស្បែកជើង C អ្នកនឹងជួបដៃគូរបស់អ្នកតាមរយៈការផ្គូផ្គង។ អ្នកគឺជាមនុស្សដែលមានអារម្មណ៍បន្តិច អ្នកមិនចូលចិត្តនិយាយច្រើនទេ។ អ្នកក៏មិនចូលចិត្តការប្រជុំ…

Ole
កីទ្បា

គ្រូបង្វឹកភ្នំពេញ​ក្រោនប្រតិកម្មកាលវិភាគប្រកួតថ្មី​លេង​តិចពេក ស្រប​ពេល MCL ក្លាយ​ជា​លីគប្រកួតប្រជែងថ្មី

គ្រូបង្វឹក​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi បាន​និយាយ​ថា កាលវិភាគប្រកួតថ្មី​នេះ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នោះ​ទេ ​ពី​ព្រោះក្រុម​ទាំងអស់​ចង់​លេងខ្លាំង​ហើយ​ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន។ និយាយក្នុងហ្វេសបុករបស់​ក្លិប​ គ្រូបង្វឹក​សញ្ជាតិ​អ៊ុយក្រែនបានថ្លែងបែបនេះ៖« យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ៣ប្រកួតប៉ុណ្ណោះ »។ «ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន៥ទៀតលេងបានត្រឹមតែ១ប្រកួត »។ តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅ​ខែមិថុនា»។ លោកបន្ត​ថា៖«ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់…

Bb
សុខភាព

ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ម៉ោង ៨ ព្រឹក នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺស្អាត​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ

រៀងរាល់​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​គេង តើ​អ្នក​ទម្លាប់​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ជា​ប្រចាំ? តើ​សកម្មភាព​ទាំង អស់​នោះ បាន​នាំ​ផល​វិជ្ជមាន​សម្រាប់​សុខភាព​ឬ​រាងកាយ​របស់​អ្នក​ដែរ​ឬ​ទេ? យើង​ណែនាំ​ទម្លាប់ ៣ ដែល​អ្នក​គួរ​តែ​អនុវត្ត​រៀងរាល់​ក្រោយ​ក្រោក​ពី​គេង ឬ​មុន​វេលា​ម៉ោង ០៨ ព្រឹក​គឺ​ល្អ​បំផុត ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ស្អាត មិន​ចាញ់​ក្មេង​ប្រុស​ក្មេង​ស្រី​ស្រករ​អាយុ ១៨ ឆ្នាំ៖ ៣) ទទួល​ទាន​ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូចឆ្មា​ទឹក​ឃ្មុំ មុន​អាហារ​ពេល​ព្រឹក ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​នៅ​ពេល​ក្រោក​ពី​ដំណេក គឺ​អាច​នាំ​ផល​ល្អ​ជា​ច្រើន​សម្រាប់​រាងកាយ​របស់​អ្នក។ ដោយ​វា​មិន​ត្រឹម​តែ​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក និង​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ក្នុង​ការ​ប្រកប​ការងារ​ផ្សេងៗ​នា​ពេល​បន្ទាប់​ផង​ដែរ។ ជាង​នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​នៅ​ពេល​ព្រឹក ដែល​ទម្លាប់​ឲ្យ​អ្នក​ទទួល​ទាន​តិច ហើយ​ជួយ​ផ្តល់​វីតាមីន C ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​ថែម​ទៀត។ ២) ដក​ដង្ហើម​វែង​និង​យឺតៗ តាម​ការ​ស្រាវជ្រាវ មនុស្ស​ភាគ​ច្រើន​ដែល​ដក​ដង្ហើម​វែង…

Bb
សង្គម

មេ​ផ្ទះ ៩០ ភាគរយ​មិន​ធ្លាប់​ដឹង នេះ​ក្បាច់​ពិសេស​ប្រើ​កូកា​សម្អាត​ខ្ទះ​ខ្លោច ឆ្នាំង​ខ្លោច​បាន​ងាយ

នៅ​ក្នុង​ផ្ទះ​បាយ​មាន​របស់របរ​ជា​ច្រើន​ដែល​កខ្វក់ ហើយ​ទាមទារ​ការ​សម្អាត​ជា​ប្រចាំ។ ជា​ពិសេស​គ្រឿង​ឆ្នាំង​ខ្ទះ ​បើ​យើង​ហ៊ាន​តែ​ទុក​ចោល​យូរ វា​នឹង​កក​ខ្លាញ់ ឬ​កក​ជាតិ​ខ្លោច​ជាប់ ធ្វើ​ឲ្យ​ពិបាក​សម្អាត និង​ពេល​ខ្លះ​សម្អាត​មិន​ជ្រះ​ក៏​មាន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​វិធី​ពិសេស ២ ដែល​យើង​អាច​ប្រើប្រាស់​ភេសជ្ជៈ កូកា​កូឡា​មក​សម្អាត​នូវ​របស់​មួយ​ចំនួន​ក្នុង​ផ្ទះ​បាយ ដែល​ពិបាក​នឹង​សម្អាត​បាន៖ ១) សម្អាត​ខ្ទះ​ឆ្នាំង​ដែល​ជាប់​កំណក​ខ្លោច​ដោយ​កូកា ជា​ការ​ពិត​កូកាកូឡា​ក៏​មាន​ជាតិ​អាស៊ីត​នៅ​ក្នុង​នោះ​ដែរ ហើយ​វា​អាច​សម្អាត​បាន​យ៉ាង​ល្អ ដោយ​មិន​ទាមទារ​ឲ្យ​យើង​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ដុះច្រែះ​ខ្លាំង​នោះ​ឡើយ។ អ្នក​គ្រាន់​តែ​ចាក់​ទឹក​កូកាកូឡា​ចូល​ទៅ​ក្នុង​ឆ្នាំង​ឬ​ខ្ទះ ហើយ​ត្រាំ​វា​ចោល​ប្រហែល ១ ម៉ោង បន្ទាប់​មក​យក​ទឹក​មក​លាង​សម្អាត​ រួច​ដុះ​ថ្នមៗ​លើ​ផ្ទៃ​ដែល​បាន​ខ្លោច​នោះ អ្នក​នឹង​ឃើញ​លទ្ធផល។ បើ​ចង់​ឃើញ​លទ្ធផល​លឿន អ្នក​អាច​ចាក់​កូកា​ចូល រួច​យក​ឆ្នាំង​ទៅ​ដុត ហើយ​មិន​ត្រឹម​តែ​ឆ្នាំង​ប៉ុណ្ណោះ​ទេ តាម​ពិត​ឲ្យ​តែ​របស់​មាន​ធ្វើ​ពី​ស្ពាន់…

T
សង្គម

ជ្រើសរើស​សៀវភៅ​វេទមន្ត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត

មនុស្ស​ជា​ច្រើន​បាន​ជួប​បញ្ហា​ឥត​ឈប់​ជា​រៀងរាល់​ថ្ងៃ ហើយ​ពេល​ខ្លះ​មាន​តែ​ការ​ណែនាំ​នូវ​មតិ​ល្អ ឬ​ស្តាប់​នូវ​យោបល់​ល្អៗ នោះ​គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​យក។ ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សៀវភៅ​វេទមន្ត​មួយ​ក្នុង​ចំណោម​សៀវភៅ​ទាំង ៥ ដើម្បី​ទទួល​បាន​សារ​ណែនាំ​នូវ​ខាង​ក្រោម៖ សៀវភៅ​ទី ១ វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​អារម្មណ៍​ខាង​ក្នុង​របស់​ខ្លួន​ឯង​ហើយ ដោយ​សារ​តែ​អារម្មណ៍​ភ័យខ្លាច អារម្មណ៍​គិត​ថា​មិន​អាច​ទៅ​រួច នាំ​ឲ្យ​អ្នក​ខកខាន​នូវ​ការ​ចាប់​យក​ឱកាស​ល្អៗ​ជា​ច្រើន។ ចូរ​ប្រមូល​ផ្តុំ​នូវ​ថាមពល ការ​គិត​វិជ្ជមាន ហើយ​ព្យាយាម​ធ្វើ​រឿង​នោះ​ទៅ វា​នឹង​ចេញ​ជា​រូបរាង​មក​ហើយ ខុស​ពី​អ្នក​នៅ​អង្គុយ​តែ​មួយ​កន្លែង ហើយ​រង់ចាំ​តែ​ខ្លាច គឺ​គ្មាន​សង្ឃឹម​ដែល​អាច​ទៅ​មុខ​បាន​ឡើយ។ សៀវភៅ​ទី ២ ចូរ​ប្រើប្រាស់​អារម្មណ៍​ខាង​ក្នុង និង​ឥទ្ធិពល​ខាង​ក្រៅ មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ។ ជួប​រឿង​អ្វី​ក៏​ដោះ​ហ្នឹង​ទៅ បើ​រឿង​មិន​ទាន់​ជួប​ទេ ក៏​កុំ​គិត​វែងឆ្ងាយ​ពេក រហូត​ដល់​ធ្វើ​ឲ្យ​បាត់បង់​ភាព​ជឿជាក់…

១
សុខភាព

អាហារទាំង ៩ ប្រភេទ ដែលល្អបំផុតសម្រាប់ទទួលទាននៅពេលព្រឹក

ជាទូទៅមនុស្សភាគច្រើនមិនបានយកចិត្តទុកដាក់ទៅលើអាហារពេលព្រឹកប៉ុន្មានឡើយ។ តែផ្ទុយពីការគិតបែបនេះ អាហារពេលព្រឹក វាជាអាហារដែលមិនអាចខ្វះបានក្នុងរបបអាហាប្រចាំថ្ងៃ ដោយសារតែអាហារពេលព្រឹកវាផ្តល់នូវថាមពល និងជួយយើងមិនឱ្យបរិភោគច្រើនហួសនៅពេលថ្ងៃ និងរសៀល។ យ៉ាងណាមិញអាហារពេលព្រឹក ប្រសិនបើយើង បរិភោគអាហារដែលមិនល្អសម្រាប់សុខភាពវាអាចផ្តល់ទុកទោសដល់អ្នកបរិភោគវិញ ជាជាងការមិនបរិភោគអាហារពេលព្រឹកទៅទៀត។ ខាងក្រោមនេះជាប្រភេទអាហារល្អៗសម្រាប់បរិភោគនៅពេលព្រឹក។ ១. ស៊ុត ស៊ុតជាអាហារដែលល្អបំផុតសម្រាប់បរិភោគនៅពេលព្រឹក។ ដោយសារតែវាជួយឱ្យយើងឆ្អែតបានយូរ ហើយអាចជួយកាត់បន្ថយការស្រូបយកកាឡូរី នៅពេលដែលយើងបរិភោគអាហារបន្ទាប់ ព្រមទាំងជួយដល់ការគ្រប់គ្រងស្ករក្នុងឈាម និងកម្រិត អាំងស៊ុយលីនផងដែរ។ ២ យ៉ាអ៊ួរ យ៉ាអ៊ួរ វាមានរសជាតិឆ្ញាញ់ មនុស្សភាគច្រើនស្គាល់វា និងចូលចិត្តទទួលទានវាផងដែរ។ វាធ្វើឡើងដោយសារទាញ ប្រូតេអ៊ីន whey និងជាតិទឹក ចេញពីទឹកដោះគោ…

១
សុខភាព

សារធាតុក្នុងអាហារទាំង៥នេះហើយ ដែលឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

១. ប្រេងចម្រេញចេញពីគ្រាប់ធុញ្ញជាតិ ឬបន្លែ ប្រេងបន្លែ និងប្រេងដែលចម្រេញចេញពីគ្រាប់ធញ្ញជាតិ ដែលរួមមាន ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ធញ្ញជាតិផ្សេងទៀត។ ធាតុពិតទៅប្រជាជនប្រើប្រាស់ ប្រេងទាំងនោះជំនួស ប្រេងដែលយកចេញពីសត្វ ដើម្បីបញ្ចៀសពីជំងឺបេះដូង តែប្រេងប្រភេទទាំងនោះ វាក៏អាចបង្កផលប៉ះពាលដល់សុខភាពរបស់មនុស្សបានដែរ ដោយវានឹងបញ្ចេញជាពុល នៅពេលដែលប្រើវាច្រើនដង សម្រាប់ចម្អិនម្ហូប ឬយើងប្រើកម្ដៅខ្លាំងពេកក្នុងការចម្អិនដែលធ្វើឱ្យប្រេងទាំងនេះបញ្ចេញនូវជាតិពុលរបស់ពួកវា។ ២. សារធាតុ BPA ចេញពីផ្លាស្ទិច Bisphenol-A (BPA) ជាសារធាតុគីមីដែលមាននៅក្នុងប្លាស្ទិច។ អាហារជាច្រើនដែលប្រើប្រាស់ប្លាស្ទិច សម្រាប់ធ្វើការវិញខ្ចប់។ សារធាតុនេះ វាអាចលេចចេញពីប្លាស្ទិចទាំងនោះ ចូលទៅក្នុងអាហារ…

១
សង្គម

មនុស្សដែលមានអារ.ម្មណ៍លើអ្នក គេមិនអាចបដិសេធចំពោះរឿងទាំង ៣ នេះឡើយ

មនុស្សប្រុសដែលមានអារម្មណ៍មកលើអ្នក អ្នកមានអារម្មណ៍ប្លែកម៉្យាងចំពោះរូបគេ គេចេះតែរកឱកាសនិយាយរកអ្នកមុន ហើយនៅក្នុងចិត្តរបស់អ្នកវិញមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង។ ប៉ុន្តែ មនុស្សដែលតាមស្រលាញ់អ្នក អ្នកមិនស្រលាញ់គេទេនោះ ដូច្នេះក្នុងចិត្តអ្នកសង្ឃឹមថានៅឱ្យឆ្ងាយពីគេ ព្រោះខ្លាចអ្នកដទៃយល់ច្រលំ។ ដូច្នេះនៅក្នុងទំនាក់ទំនងស្នេហា ចំពោះរឿងទាំង៣នេះ បើគេមិនបានបដិសេធទេ បញ្ជាក់ថាគេមានអារម្មណ៍លើអ្នក និងចង់នៅជាមួយអ្នកហើយ។ ១. អ្នកណាត់គេមុន បើមនុស្សម្នាក់គ្មានអារម្មណ៍លើអ្នកទេ អ៊ីចឹងពេលដែលគេដឹងថាអ្នកមានគំនិតលើគេនោះ ភាគច្រើនអាចជ្រើសរើសការដោះស្រាយយ៉ាងលឿនចំពោះការចូលចិត្តរបស់អ្នកមកលើគេ។ ដូច្នេះហើយ ទោះជាអ្នកណាត់គេជាញឹកញាប់យ៉ាងណា ក៏គេបដិសេធដោយគ្មានការស្ទាក់ស្ទើរឡើយ ថែមទាំងមិនខ្វល់ថាអ្នកឈឺចាប់ឬក៏អត់ដែរ។ យ៉ាងណា គេគិតថា កាត់ចិត្តមិនដាច់ធ្វើស្តេចមិនបាន កុំអូសបន្លាយយូរ។ ហើយបើមនុស្សម្នាក់គេមិនដែលបដិសេធអំពីការណាត់របស់អ្នកទេ ហើយនៅសប្បាយចិត្ត ចំពោះការណាត់ជួបជាមួយអ្នករាល់ដងដោយសុទ្ធតែមិនបដិសេធ មនុស្សបែបនេះ គេប្រាកដជាមានអារម្មណ៍មកលើអ្នកហើយ។…

៨
សង្គម

រាងកាយ និងការផ្ដោ.តអារម្មណ៍ ក៏អាចបញ្ជាក់ថាគេស្រឡាញ់អ្នកពិត ឬអត់ដែរ

ស្រលាញ់មនុស្សម្នាក់ គឺពិបាកក្នុងការប្រើភាសាមកបង្ហាញណាស់ តែបើមិនស្រលាញ់មនុស្សម្នាក់វិញ គ្រាន់តែមើលកាយវិកាយទៅក៏អាចដឹងហើយ។ នៅក្នុងរឿងស្នេហា អ្វីដែលខ្លាចបំផុត គឺស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើងទាល់តែសោះ ហើយអ្នកនៅក្នុងរឿងស្នេហានេះ មានអារម្មណ៍ថាកាន់តែនឿយហត់ កាន់តែគ្មានតម្លៃ ។ អ្នកខិតខំប្រែទៅជាល្អ ដើម្បីយកចិត្តគេ អ្នកខិតខំលះបង់ ដើម្បីបំពេញចិត្តគេ ដូច្នេះអ្នកបានបាត់បង់សភាពដើមរបស់អ្នកបាត់ទៅហើយ ហើយអ្នកប្រែទៅជាមិនសប្បាយចិត្ត ឯគេវិញបែរជាទាមទារមកលើរូបអ្នកដោយភាពអាត្មានិយមទៅវិញ។ ដ្បិតតែគេចេះតែនិយាយថា ដើម្បីតែអ្នកល្អ ដ្បិតតែគេនិយាយថា ស្រលាញ់អ្នកណាស់ តែសកម្មភាព និងខ្លួនប្រាណរបស់គេបែរជាប្រាប់អ្នកថា គេកំពុងនិយាយកុហកទៅវិញ។ បើយោងតាមចិត្តវិទ្យាមកមើល មនុស្សម្នាក់ដែលស្រលាញ់អ្នកពិត ខ្លួនប្រាណរបស់គេ គឺជាការបង្ហាញដ៏ស្មោះត្រង់បំផុត។ ១. ភាពស្និទ្ធស្នាល មនុស្សប្រុសម្នាក់ប្រសិនបើស្រលាញ់អ្នក…