ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Web Copy
សង្គម

កុំព្រោះតែពាក្យថាស្រឡាញ់ ហើយបែរជាបន្ទាបតម្លៃខ្លួនឯង ចេះតែនៅទ្រាំនឹងមនុស្ស ដែលគេមិនឱ្យតម្លៃយើង

ស្រឡាញ់​ទេីបទ្រាំ​ ស្រឡាញ់​ទេីបធ្វេីល្ងង់​ តេីអ្នកចង់ប្រេីទ្រឹស្តីមួយនេះដល់ពេលណាទៀត? វាដល់ពេលហេីយ ដែលយេីងត្រូវរក្សាតម្លៃក្នុងភាពជាមនុស្សស្រីរបស់យេីងម្តង​ បេីគេមិនឱ្យតម្លៃក្តីស្រឡាញ់របស់យេីង​ គេមិនដែលមេីលឃេីញការលះបង់របស់យេីង​ គេមិនដែលមេីលឃេីញភាពល្អនៅក្នុងខ្លួនរបស់យេីង​ ហេីយគេក៏មិនដែលខ្លាចនឹងបាត់បង់យេីងផង​ តេីយេីងត្រូវទ្រាំស្រឡាញ់គេដល់ពេលណាទៀត? នៅពេលដែលគេបានសម្រេចចិត្តថាលួចលាក់ទាក់ទងអ្នកផ្សេងនៅក្រោយខ្នងយេីង​ វាក៏បានបញ្ជាក់រួចបាត់ទៅហេីយថា​ គេមិនបានទុកយេីងនៅក្នុងចិត្តបន្តិចណាសោះឡេីយ​ គេមិនខ្លាចក្រែងរអែងចិត្តយេីងដែលជាសង្សារគេទេ​ គេហ៊ានកុហកបោកប្រាស់​ ក៏បានន័យថា គេមិនគោរពឱ្យតម្លៃដល់យេីងនោះទេ​ យេីងព្រមលេីកលែងឱ្យគេម្តងហេីយម្តងទៀត​ ផ្តល់ឱកាសឱ្យគេជាច្រេីនលេីកច្រេីនសារ ព្រោះយល់ថាមនុស្សស្រឡាញ់អ្នក​ ត្រូវចេះអត់ឱនឱ្យគ្នា​ តែគេបែរជាយល់ថាឱកាសរបស់យេីងដូចជាទំនិញមានលក់នៅលេីទីផ្សារ​ ចង់បានពលណាក៏ទិញពេលនោះ​។ ទង្វីសព្វគ្រប់បែបយ៉ាងរបស់គេបានបង្ហាញយ៉ាងច្បាស់ក្រឡែតហេីយថា​ គេមេីលងាយជាន់ឈ្លីក្តីស្រឡាញ់យើងដល់កម្រិតណា​ ព្រោះតែយេីងធ្វេីឱ្យគេដឹងចិត្តថា យេីងរស់ខ្វះគេមិនបាន​ គេក៏គិតថា យេីងនឹងទ្រាំជាមួយគេរហូត​ គេធ្វេីអីមិនចាំបាច់គិតដល់អារម្ម៍យេីង ព្រោះយ៉ាងណាក៏យេីងនៅតែស្រឡាញ់គេ​ កាន់តែស្រឡាញ់កាន់តែលះបង់​…

Web Copy
សង្គម

មនុស្សប្រុសពូកែកុហក ឬមកពីមនុស្សស្រីតែងតែជឿសម្ដីគេពេក?

មនុស្សប្រុសពូកែកុហក​ ឬ​មនុស្ស​ស្រីងាយនឹងជឿ? ភាគច្រេីននៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសចូលចិត្ត​ប្រេីពាក្យសន្យាមកបញ្ជាក់ចិត្ត​ស្មោះ​ គេចូលចិត្តបង្កេីតពាក្យសន្យាឡេីង ដេីម្បីឱ្យមនុស្សស្រីជឿទុកចិត្ត​។ មិនមែនថាមនុស្សស្រីងាយនឹងជឿសម្តីគេមិនមេីលមុខក្រោយនោះទេ​ តែដែលនាងព្រមជឿព្រោះនាងគិតថាទំនាក់ទំនងស្នេហាមួយរឹងមាំ ហេីយដេីរទៅមុខបានលុះត្រាណាតែយេីងទាំងពីរចេះជឿទុកចិត្តលេីគ្នាទៅវិញទៅមក​។ រហូតដល់ពេលដែលទំនុកចិត្តត្រូវបានបំផ្លាញ​ ព្រោះពាក្យសន្យាត្រូវបានបំពានជាញឹកញាប់ពេក ទេីបធ្វេីឱ្យខ្ញុំយល់ថា ពាក្យសន្យាគ្រាន់តែជាពាក្យកុហកដែលគួរសមបំផុតតែប៉ុណ្ណឹងឯង​។ សន្យាគ្រាន់តែជាពាក្យឱ្យខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ។​ ស្ងប់ចិត្តមិនសង្ស័យ ថាគេអាចនឹងធ្វេីរឿងមិនគប្បីចំពោះខ្ញុំ​ ព្រោះគេបានសន្យារួចទៅហេីយ​ ប៉ុន្តែអ្វីៗមិនដូចការគិតទេ​ សន្យាបានក៏ក្បត់សន្យាបានដែរ បង្កេីតឡេីងបានតែមិនធ្វើវាបាន​ នេះហេីយជាអ្វីដែលមនុស្សបំពានពាក្យសន្យាតែងតែគិត។ នៅពេលដែលអ្នកបានបំពានសន្យារបស់ខ្លួនឯង​ ក៏បានន័យថា តទៅសម្តីរបស់អ្នកលែងមានតម្លៃអីទៀត​ហើយ ហេីយអ្នកក៏លែងបានទទួលការទុកចិត្តតទៅទៀត​ ដូច្នោះហេីយ​ ខ្ញុំគ្រាន់តែចង់ផ្តាំប្រាប់ទៅមនស្សប្រុសទាំងឡាយថា​ កុំសន្យានូវអ្វីដែលអ្នកធ្វេីមិនបាន​ មនុស្សស្រីពូកែចាំណាស់​ នាងចាំគ្រប់សម្តីដែលអ្នកនិយាយ​ អ៊ីចឹងកុំប្រញាប់សន្យានៅពេលអ្នកសប្បាយចិត្ត​ ក្រែងថ្ងៃក្រោយទៅអ្នកភ្លេចសន្យារបស់អ្នក​…

Web Copy
ប្លែកៗ

៦ផ្នែកលើរាងកាយមនុស្សស្រី អាចមើលទៅមិនស្អាតទេ តែជាចំណុចទាក់ទាញហុងស៊ុយ នាំសំណាងដល់ម្ចាស់យ៉ាងខ្លាំង

នារីដែលចំណុចខុសប្លែកទាំងនេះ មើលទៅមិនស្អាតឡើយ ហើយសូម្បីតែនាងខ្លួនឯង ក៏មិនពេញចិត្តនឹងចំណុចដែលកើតមានលើរាងកាយនាងដែរ ប៉ុន្តែមានមនុស្សតិចតួចទេដែលដឹងថា នេះជាចំណុចនៃ“ សំណាង” ដោយព្យាករណ៍ពីអនាគត ជួយឱ្យគាត់ក្លាយជាស្ត្រីជោគជ័យ ក្លាយជាអ្នកមាន និងជានារីដែលនាំសំណាងដល់ស្វាមីថែមទៀតផង។ ១. មុខធំ និងមូល មនុស្សស្រីជាច្រើនតែងតែប្រាថ្នាចង់មានផ្ទៃមុខស្រស់ស្អាត មានទម្រង់មុខ V ថ្ពាល់ខ្ពស់ ដែលមើលទៅមានភាពទាក់ទាញ គួរឱ្យស្រឡាញ់។ លើសពីនេះ គ្រប់គ្នាក៏តែងតែបង្អាប់ចំពោះមនុស្សស្រីតែមានមុខធំ ថ្ពាល់ប៉ោង ដែលមើលទៅដូចជាធាត់ណាស់ មិនស្អាតទេ។ តែគ្រប់គ្នាមិនដឹងទេថា មនុស្សស្រីដែលមានមុខធំ មូល គឺជាទម្រង់មុខដែលនាំហុងស៊ុយយ៉ាងខ្លាំងដល់ម្ចាស់។ ស្ត្រីជាច្រើនជឿថា ស្ត្រីត្រូវតែជាមានទម្រង់មុខជារាងពងក្រពើ មុខតូចទើបមានមន្តស្នេហ៍។…

Knongsrok
ប្លែកៗ

ហេតុផលទាំង ៩ នឹងធ្វើឲ្យអ្នកស្រឡាញ់ចូលចិត្ត និងក្លាយជា Fan របស់ Cristiano Ronaldo

Cristiano Ronaldo ជាកីឡាករអាជីព ហើយយើងអាចនិយាយបានថាគាត់ជាកីឡាករបាល់ទាត់ល្អបំផុតលើពិភពលោកបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេរូបគាត់ជា មហាសេដ្ឋី ផងដែរ។ គាត់ជាវីរៈបុរសរបស់អ្នកគាំទ្ររូបគាត់គ្រប់គ្នា ដោយសារតែគាត់ជាមនុស្សម្នាក់ដែលធ្វើល្អ និងមានមហិច្ឆតាខ្ពស់។ ដូច្នេះ កាលីប៩ មានហេតុផលទាំង៩ដែលអ្នកមិនគួរស្អប់កីឡាករបាល់ទាត់ Cristiano Ronaldo ។ ១. គាត់បរិច្ចាគឈាមយ៉ាងទៀងទាត់ កីឡាកររូបនេះមិនមានសាក់លើខ្លួនរបស់គាត់ឡើយ ដោយសារតែគាត់ចង់ផ្ដល់ឈាមរបស់គាត់ដើម្បីជួយជីវិតអ្នកដែលត្រូវការឈាម។ រូបគាត់បានផ្ដល់ឈាមតាំងពីអាយុ ២០ឆ្នាំ ហើយគិតមកដល់ពេលនេះគាត់មានអាយុ ៣៣ឆ្នាំហើយ។ ២. គាត់លះបង់ពេលវេលារបស់គាត់ជាច្រើនដើម្បីធ្វើការសប្បុរសធម៌ ទោះបីជាកីឡាកររបស់ Juventus រូបនេះមិនបានផ្សាយពីការបរិច្ចាករបស់លោកក៏អ្នកសារព័ត៌មាននៅដែលបានស្វែងរក ដូចជាការបរិច្ចាកសម្រាប់ការវះកាត់របស់ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា និងនៅក្នុងមន្ទីពេទ្យផ្សេងទៀតផងដែរ។ យោងតាមសារព័ត៌មានគួរឱ្យទុកចិត្តមួយបានបញ្ជាក់ថា កីឡាកររូបនេះធ្វើការងារសប្បុរសធម៌ញឹកញាប់ដូចការបរិច្ចាគឈាមរបស់គាត់ដែរ។ Cristiano…

Untitled 1
សុខភាព

លេចឡើងអាការៈទាំង ៩ នេះ អ្នកត្រូវតែកាត់បន្ថយការទទួលទានសាច់ជាបន្ទាន់ បើមិនចង់ស្តាយក្រោយ!

មនុស្សភាគច្រើន គឺចូលចិត្តទទួលទានសាច់ជាងបន្លែផ្លែឈើ។ ថ្វីត្បិតតែសាច់ដែលពោរពេញទៅដោយសារធាតុចិញ្ចឹមក៏ដោយ ប៉ុន្តែវាក៏ផ្ទុកជាតិពុលគីមីធម្មជាតិ ជាតិខ្លាញ់ និងធាតុដែលធ្វើឱ្យរាងកាយពិបាកក្នុងការរំលាយផងដែរ។ ការទទួលទានសាច់ច្រើនពេកអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរផ្សេងៗដូចជា ការកើនឡើងនូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។  ខាងក្រោមជាសញ្ញាមួយចំនួនដែលបង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់អ្នកមិនអាចដំណើរការរំលាយសាច់បានល្អ ហើយវាដល់ពេលដែលអ្នកត្រូវពិចារណាចំពោះរបបអាហាររាល់ថ្ងៃ ដោយគួរតែចាប់ផ្ដើមកាត់បន្ថយការទទួលទានសាច់ ៖ ៩. មានអាការៈទល់លាមក មនុស្សម្នាក់ៗមានប្រព័ន្ធរំលាយអាហារខុសៗគ្នាផ្អែកទៅលើហ្ស៊ែន និងទម្លាប់នៃរបបអាហាររបស់ពួកគេ។ បើនិយាយពីសាច់ ផ្នែកខ្លះគឺសម្បូរទៅដោយខ្លាញ់។ ការទទួលទានខ្លាញ់ធ្វើឲ្យរាងកាយប្រើពេលយូរជាងធម្មតាដើម្បីរំលាយ ហើយវាក៏ជាមូលហេតុដែលអាចធ្វើឲ្យមានការពិបាករំលាយអាហារនៅថ្ងៃបន្ទាប់។ ការទល់លាមក អាចជាលទ្ធផលនៃជាតិដែកខ្ពស់ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុងសាច់ក្រហម (សាច់គោ សាច់ជ្រូក ឬសាច់ចៀម)។ ក្រៅពីនេះសាច់ក្រហមមានផ្ទុកជាតិសសៃដែលចាំសម្រាប់ចលនាពោះវៀនតិចបំផុត។ ទោះជាយ៉ាងណា ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនពេកអាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។ សូមព្យាយាមទទួលទានសាច់ក្រហមក្នុងបរិមាណបម្រុងត្រឹមតែ ១០០ ទៅ ២០០ ក្រាម ពីរដងក្នុងមួយសប្តាហ៍បានហើយ ដោយទទួលទានលាយជាមួយបន្លែ ឬធញ្ញជាតិឲ្យច្រើន។ សូមព្យាយាមជៀសវាងការបរិភោគថ្លើម និងតម្រងនោម…

Vv
សង្គម

ជ្រើសរើសដើមដំបងយក្សមួយ ដើម្បីទទួលបានសារដែលផ្លូវក្នុងចង់ប្រាប់មកអ្នក

អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវដើមដំបងយក្សមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក? ដើមដំបងយក្សទី ១ ចូរអ្នកឈរខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលសម្លឹងឃើញតែប្រយោជន៍ពីអ្នកតទៅទៀត ហើយចូរយកចិត្តទុកដាក់ចំពោះនរណាដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ។ កុំព្យាយាមបំពេញអារម្មណ៍អ្នកដទៃ រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង ព្រោះក្តីសុខពិតគឺជាអ្វីដែលកើតចេញពីខ្លួនយើង មិនមែនស្ថិតនៅលើមាត់របស់គេនោះទេ។ ដើមដំបងយក្សទី ២ សូមសរសើរអ្នកនៅភាពស្ងៀមស្ងាត់ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ដែលអ្នកមានកន្លងមក។ មិនថាមានបញ្ហាអ្វីក៏ដោយ អ្វីដែលអ្នកត្រូវការគឺភាពស្ងៀមស្ងាត់បន្តិច ដើម្បីយកពេលនោះទៅគិត និងរកដំណោះស្រាយ ហើយចម្លើយក៏តែងតែចេញមក។ ចូរចាំថា ដាក់ខ្លួនឯងជាអាទិភាព កុំគិតពីសុខទុក្ខអ្នកដទៃខ្លាំងពេក ជួយខ្លួនឯងឲ្យរួចសិន សឹមជួយអ្នកដទៃពេលក្រោយ។…

Web Copy
ប្លែកៗ

មិនថាបុរស ឬស្ត្រីដែលមានប្រជ្រុយទាំង ៣ កន្លែងនេះ មិនភ័.យព្រួ.យរឿងខ្វះខាតលុយកាក់នៅក្នុងជី.វិតឡើយ

ប្រសិនបើអ្នកមានប្រជ្រុយមួយ ក្នុងចំណោមប្រជ្រុយទាំង៣ខាងក្រោមនេះ នោះក៏មានន័យថា អ្នកជាមនុស្សដែលមានសំណាងខ្ពស់ម្នាក់ ដែលជីវិតពៅរពេញដោយភាពសម្បូរបែប និងរុងរឿងខ្លាំង ជីវិតងាយទទួលបានជោគជ័យ អ្វីដែលសំខាន់ មិនបាច់ភ័យព្រួយ រឿងខ្វះខាតលុយកាក់ទៅថ្ងៃមុខនោះឡើយ។ 1. ប្រជ្រុយនៅក្នុងរោមចិញ្ចើម តាមក្បួនហោរាសាស្ត្រ និងវិទ្យាសាស្ត្រ បានស្ដីអំពីប្រជ្រុយនាំសំណាង ប្រសិនបើអ្នកមានប្រជ្រុយនៅកន្លែងណាមួយនៅចន្លោះចិញ្ចើមរបស់អ្នក ហើយគ្របដណ្ដប់ដោយចិញ្ចើម នេះបង្ហាញថាជាប្រជ្រុយដែលនាំសំណាងខ្លាំងដល់ម្ចាស់។ ប្រសិនបើនរណាម្នាក់មានវាសូមអបអរសាទរ ពីព្រោះជីវិតរបស់អ្នកទាំងមូលនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលជាទីតាំងដែលមិនមានការព្រួយបារម្ភអំពីការខ្វះលុយកាក់ឡើយ។ ជីវិតរបស់អ្នក មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ តែក៏មានក្ដីសុខ សុភមង្គលណាស់ដែរ។ នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្សទាំងនេះ ក៏មានភាពវាងវៃផងដែរ ជាមនុស្សដែលមានទេពកោសល្យឆ្នើមនៅក្នុងគ្រួសារ។ អ្នកដែលមានប្រជ្រុយនេះ ទៅដល់ទីណា ក៏មានតែអ្នកគាំទ្រ ជួយជ្រោមជ្រែងគេដែរ…

6c4da586 Bdd3 41fd 9a87 212daf030c9a
កីទ្បា

United ចង់​ចុះកុងត្រាយក Sancho ឱ្យបាន​មុន​ Euro 2020 ក្នុង​តម្លៃ៧៧លានផោន

Man United ប្តេជ្ញាថានឹងចុះកុងត្រាយក Jadon Sancho ពី Borussia Dortmund មុនពេលចាប់ផ្តើម Euro ឆ្នាំ ២០២០ នេះបើតាមការផ្សាយពី​កាសែត Bild របស់អាឡឺម៉ង់។ ប្រភពដដែលបន្ត​ថាបិសាចក្រហមសុខចិត្តដាក់សំណើ ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីផ្សាភ្ជាប់កិច្ចព្រមព្រៀងនេះ។នៅពេលនេះបន្ទាប់​ពីខកខានមិនបានទិញគាត់ឲ្យបានកាលពីឆ្នាំមុន។ កាសែត Bild ជាប្រភពច្បាស់ៗដឹង​រឿង​ច្រើនរបស់ក្លឹបធំ ៗ របស់អាឡឺម៉ង់ក៏ព្យាករណ៍ថាការផ្ទេរនឹងកើតឡើង។ តាមរបាយការណ៍ដដែលរបស់ Dortmund ទម្លាក់តម្លៃរបស់​ខ្លួន​មក​ត្រឹម​៧៧លានផោន ខណៈ​ដែល​ពួក​គេ​ពី​មុនន​ដាច់ខាតយក​ដល់​ទៅ​១២០ផោនឯណោះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅ​តែ​មាន​រដូវ​កាល​មួយដ៏​អស្ចារ្យ​ទោះ​បី​ជា​របួសញឹកញាប់​ដ៏ដោយ ដោយរកបាន…

Web Copy
សង្គម

ឈ្មោះជាសង្សារ តែកាយវិការ ដូចជាអ្នកដទៃ

ទាក់ទងគ្នាយូរទៅក៏កាន់តែយូរទៅ​ សារក៏កាន់តែខ្លីទៅៗ​ ពេលវេលាដែលមានឱ្យគ្នា វាក៏កាន់តែខើចទៅៗ។​ ពិតណាស់ ពាក្យថាសង្សារ ក៏ស្តាប់ទៅយេីងដូចជិតដិតនឹងគ្នាខ្លាំងណាស់​ តែទង្វេីរបស់អ្នកធ្វេីឱ្យខ្ញុំគិតថា យេីងហាក់នៅឆ្ងាយពីគ្នារាប់មុឺនយោជន៍ចឹងឯង។ អ្នកមិនដែលសួរទេថា ខ្ញុំកេីតអី​? មិនខ្វល់ទេថាធ្វេីចឹងខ្ញុំនេះខឹងអត់​? មិនបារម្ភទេថា ខ្ញុំមានអារម្មណ៍បែបណា​? ខ្ញុំអន់ចិត្តដែរទេ?​ គ្រប់ពេលខ្ញុំសួរនាំ អ្នកបែរឆាប់ខឹងមិនដែលចេះមានកំហុស​ អ្នកក្បត់ខ្ញុំហេីយ បែរជាខ្ញុំអ្នកខុសទៀតអ្នកថាខ្ញុំសាំ​ ប្រារព្ធពិធីអបអរទេ?​ អបអរដែលអ្នកអស្ចារ្យខណៈនេះ​ តម្លៃខ្ញុំដូចសន្លឹកបៀរ២ប៊ិកអ៊ីចឹងដែរមែនអត់?​ បេីបែបហ្នឹង ខ្ញុំសុខចិត្តធ្វេីជាអ្នកចាញ់​ មិនសុំធ្វេីជាមនុស្សស្រីល្អពូកែទ្រាំតទៅទៀតទេ​ ព្រោះខ្ញុំកាន់តែទ្រាំអ្នកកាន់តែមិនឱ្យតម្លៃ​ បេីអ្នកចង់បញ្ចប់ក៏ប្រាប់ខ្ញុំតាមត្រង់មកចុះ​ កុំធ្វេីព្រងេីយៗ​ដូចអ្នកដទៃបែបនេះអី​ ខ្ញុំហត់ចិត្តខ្លាំងណាស់​ ឋានៈខ្ញុំពេលនេះមិនស្មេីអ្នកដទៃផង មែនអត់?​ ព្រោះខ្ញុំឃេីញកាយវិការ…

Web Copy
សង្គម

អ្នកក្បត់ខ្ញុំ ព្រោះអ្នកស្រឡាញ់អ្នកថ្មីជាងខ្ញុំ ខ្ញុំក្បត់អ្នក ព្រោះអ្នកថ្មីស្រឡាញ់ខ្ញុំជាងអ្នក

ពីមុនអ្នកក្បត់ខ្ញុំ ព្រោះអ្នកមិនចេះឆ្អែតឆ្អន់​ ពេលនេះខ្ញុំក្បត់អ្នកវិញម្តង ព្រោះគេស្រឡាញ់ខ្ញុំជាងអ្នក។​ ក្តីស្រឡាញ់មនុស្សប្រុស និងមនុស្សស្រីមិនដូចគ្នាទេ​ មនុស្សប្រុសដំបូងៗក៏ស្រឡាញ់ណាស់ យូរៗទៅក៏ថយទៅបន្តិចម្តងរហូតដល់អស់រលីងនៅពេលបានជួបអ្នកថ្មី​។ ចំណែកឯមនុស្សស្រីវិញ ដំបូងៗមិនសូវជាស្រឡាញ់ប៉ុន្មានទេ តែយូរៗទៅក៏ស្រឡាញ់ខ្លាំងទៅៗ​ ស្រឡាញ់​ខ្លាំង ​ស្មោះស្ម័គ្រ​មិនដែលគិតថាក្បត់ ឬមានចិត្តទៅឱ្យអ្នកណាផ្សេង​ រហូតដល់ត្រូវបានមនុស្សដែលខ្លួនឯងស្រឡាញ់ក្បត់ក៏នៅតែលេីកលែងទោសម្តងហេីយម្តងទៀត​។ តែដោយគេរវល់តែលួចលាក់ជាមួយមនុស្សស្រីថ្មីរបស់គេ​ គេក៏មិនដែលខ្វាយខ្វល់ចាប់អារម្មណ៍យកចិត្តទុកដាក់នឹងយេីងដូចកាលស្រឡាញ់គ្នាដំបូងៗឡេីយ​ ក្នុងពេលជាមួយគ្នានេះ ក៏មានមនុស្សប្រុសម្នាក់ផ្សេងទៀត​ ដែលគេសុំស្រឡាញ់យេីងដំណាលគ្នានឹងសង្សារយេីងដែរ តែយេីងបែរជាមិនជ្រេីសរេីសយកគេនោះ​។ មើលរំលងមនុស្សដែលតែងតែនៅក្បែរយេីង​ លួងលោមយេីងពេលដែលសង្សារយេីងធ្វេីបាបចិត្ត​  តាំងពីដេីមមកដល់ឥឡូវ គេម្នាក់នោះនៅតែដូចដេីម​ នៅតែស្រឡាញ់​ខ្ញុំ​ បារម្ភ​ភ័យព្រួយពីខ្ញុំ​ ទោះបីខ្ញុំនៅក្បែរអ្នកណាក៏ដោយចុះ​ គេក៏ស្ម័គ្រចិត្តនៅក្បែរខ្ញុំ​ ធ្វេីគ្រប់យ៉ាងឱ្យតែខ្ញុំសប្បាយចិត្ត គេក៏ពេញចិត្ត ហេីយ​…

Web Copy
ទស្សនៈ

ជីវិតអ្នកណា ក៏ធ្លាប់ជួប និងឆ្លងកាត់បញ្ហាដែរ មិនមែនមានតែយើងម្នាក់នោះទេ ដូច្នេះសូមកុំបាក់ទឹកចិត្ត រឹតតែកុំអស់សង្ឃឹម

ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាមិនសប្បាយចិត្ត​ ខ្ញុំក៏ដូចគ្នា ខ្ញុំធ្លាប់ជួបបញ្ហា​ ខ្ញុំធ្លាប់មានអារម្មណ៍ថាធុញថប់នឹងបរិយាកាសជុំវិញខ្លួន​ ខ្ញុំចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់​ ដែលអាចឱ្យខ្ញុំបំភ្លេចចោលបញ្ហាគ្រប់យ៉ាងបាន​ អាចឱ្យខ្ញុំសាកថ្មផ្តល់ថាមពលដល់ជីវិតដេីម្បីប្រឈមមុខនឹងរឿងគ្រប់យ៉ាង រួចបន្តដំណេីរទៅមុខទៀត​។ ខ្ញុំប្រហែលជាមិនហ៊ាននិយាយថាខ្ញុំជួបបញ្ហាច្រេីនជាងអ្នកណាទេ​ តែខ្ញុំគ្រាន់តែដឹងថាគ្រប់សព្វបែបយ៉ាងដែលខ្ញុំធ្លាប់បានជួបកន្លងមក ពិតជាបានធ្វេីឱ្យខ្ញុំកាន់តែយល់ពីជីវិតរឹតតែច្បាស់ជាងមុនពិតមែន​។ ខ្ញុំយល់ថាជីវិតត្រូវតែ​ជួបរឿងពិបាកៗខ្លះបែបហ្នឹងឯង ទេីបជីវិតយេីងមានន័យ​ បេីយេីងស្គាល់តែភាពសប្បាយៗមិនធ្លាប់ភ្លក្សរសជាតិផ្សេងៗនៃជីវិតខ្លះ ម៉េចនឹងពេញលេញ​ទៅ។ មិនថាជួបបញ្ហាពិបាកយ៉ាងណាយេីងក៏ត្រូវតស៊ូ​ បេីហត់ក៏សម្រាកបានតែកុំឈប់​ ប្រសិនបេីយេីងឈប់​ មិនបន្តដំណេីរជីវិតមួយនេះ​ យេីងម៉េចនឹងដឹងថានៅខាងមុខមានអ្វីខ្លះ​ រឿងណាដែលធ្វេីឱ្យយេីងមិនសប្បាយចិត្ត​ ត្រូវបំភ្លេចបានក៏ភ្លេចទៅ​ រៀនដោះលែងអ្វីដែលបំផ្លាញក្តីសុខរបស់យេីង​ ដោះលែងខ្លួនឯងពីអតីតកាល​ កុំបណ្តោយឱ្យអតីតកាលក្លាយជារនាំងឃាំងជីវិតយេីងឱ្យបញ្ចប់តែត្រឹមនេះ​។ យេីងមានរឿងជាច្រេីនទៀតដែលត្រូវធ្វេី​ កុំរវល់តែលង់លក់នឹងរឿងដែលកន្លងហួស​ ហេីយធ្វេីឱ្យខកខានទទួលបានក្តីសុខក្នុងពេលបច្ចុប្បន្ន​។ ខ្ញុំរឹងមាំ​ ព្រោះខ្ញុំធ្លាប់ត្រូវគេធ្វេីបាប​ ខ្ញុំចេះប្រុងប្រយ័ត្ន​ ព្រោះខ្ញុំធ្លាប់ត្រូវគេបោក​…

ចិន
កីទ្បា

ចិន​បង្ហាញបញ្ជី​ឈ្មោះកីឡាករ២៦នាក់ត្រៀមជម្រុះ World Cup កីឡាករ​ចូលសញ្ជាតិមាន​ដល់​ទៅ​៥នាក់

សហព័ន្ធកីឡាបាល់​ទាត់​ចិន បាន​បង្ហាញបញ្ជី​ឆ្មោះ​កីឡាករ​ជម្រើស​ជាតិ​ចំនួន​២៦​នាក់​ត្រៀម​ហ្វឹកហាត់​ក៏​ជា​បន្ត​យុទ្ធនាការការ​ប្រកួត​វគ្គ​ជម្រុះពាន​រង្វាន់ FIFA World Cup 2022 & AFC Asian Cup 2023 ខណៈ​ដែល​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​កីឡាករចូលសញ្ជាតិ​ដល់​ទៅ​៥​នាក់។ តារាបាល់​ទាត់​ចិន We Lei នឹង​ត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​វិញ​បន្ទាប់​ពី​គាត់​បាន​ជ័យក្លិប Espanyol ឡើង​មក​លីគកំពូល​អេស្ប៉ាញ La Liga កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន។ កីឡាករវ័យ២៩ឆ្នាំអវត្តមាន​ពី​ក្រុមជម្រើស​ជាតិ​ចិន​តាំង​ពី​ឆ្នាំ២០១៩​ហើយ​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សហព័ន្ធបាល់​ទាត់​ចិន ក្លិប​​ Espanyol បាននិយាយថា​ We Lei នឹង​ចាកចេញ​ពី​ក្លិប​មក​ស្រុក​កំណត់​ក្រោយ​ពេល​លេង​ជាមួយក្លិប ​FC Cartagena នៅ​ថ្ងៃ​សុក្រ​នេះ។ យោងទៅតាមបញ្ជី​ឈ្មោះរបស់…