
តើអ្នកមានចំណុចអវិជ្ជមានអ្វី ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សភេទផ្ទុយ ហាក់ទាស់ចិត្តនឹងអ្នក?
ជ្រើសរើសរូបបបូរមាត់មួយ ដែលអ្នកយល់ថាមានភាពទាក់ទាញចិត្តអ្នកជាងគេ ដើម្បីដឹងពីចំណុចអវិជ្ជមានរបស់អ្នក ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សភេទផ្ទុយ នៅពេលជួបអ្នកជាលើកដំបូង។ ក. អឹមអៀនខ្លាំងពេក អ្នកជាមនុស្សមានរបៀបរៀបរយ ឬមានភាពអៀនខ្មាសខ្លាំងពេកនៅចំពោះមុខមនុស្សភេទផ្ទុយ។ អ្នកមានគុណសម្បត្តិជាច្រើន ប៉ុន្តែមិនមានទំនុកចិត្ត តែងតែគិតថាអ្នកជាមនុស្សអន់ ឬអាក្រក់។ អ្នកមិនហ៊ានបញ្ចេញកាយវិការបែបសកម្ម ដោយខ្លាចសូម្បីតែញញឹមដាក់គេ ដោយមានអារម្មណ៍ថា អ្នកមិនសូវពូកែនឹងត្រូវគេមើលងាយ។ រហូតមកដល់ពេលនេះ អ្នកមានទំនាក់ទំនងតិចតួចណាស់ជាមួយមនុស្សភេទផ្ទុយ ហើយសូម្បីតែពេលបច្ចុប្បន្ននេះ វាគ្រាន់តែជាការធ្វើឱ្យមានលក្ខណៈសង្គមតែប៉ុណ្ណោះ។ ខ. អ្នកមើលទៅទៀងត្រង់ ហើយរឹងមាំខ្លាំងពេក អ្នកជាមនុស្សស្មោះត្រង់ និងសោះកក្រោះបន្តិចហើយ មាត់ឆៅ និយាយមិនសូវមានភាពស្រទន់ប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណា អ្នកក៏មានប្រជាប្រិយភាពគួរសមដែរ។ តែអ្នកមិនឆ្លាតក្នុងការនិយាយស្ដីទេ ដែលជាហេតុធ្វើឱ្យអ្នកបាត់បង់ចំណុចល្អយ៉ាងធ្ងន់ធ្ងរ…











