មូលនិធិ Manchester United គ្រោងចែកសៀវភៅ៥ពាន់ក្បាល​និងបាល់ជាច្រើន​គ្រាប់ដល់កុមារ

03ec6bb5 Fd41 44ef 9c7d 19f4b92233f4
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Sky Sport មូលនិធិបិសាចក្រហម Manchester United នឹងបរិច្ចាគសៀវភៅចំនួន ៥,០០០ ក្បាលនិងបាល់ជាច្រើន​គ្រាប់ដល់កុមារដែលរស់នៅក្នុងតំបន់ដែលកំពុងខ្វះខាតនៅសង្កាត់ក្រីក្រ Greater Manchester។

Skysports Man Utd_5376694
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គំនិតផ្តួចផ្តើមនេះគឺសម្រាប់ការផ្សព្វផ្សាយប្រចាំសប្តាហ៍នៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តជាមួយនឹងសារនៃភាពវិជ្ជមានដែលត្រូវបានបោះពុម្ពជាអក្សរនៅលើបាល់ទាត់។

ការផ្សាយពាណិជ្ជកម្ម
405D5F34 ACD5 460A B3CC 91F1547041EC
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្លឹបនេះក៏កំពុងចាប់ដៃគូជាមួយអ្នកបោះពុម្ពផ្សាយសៀវភៅនៅចក្រភពអង់គ្លេស ដើម្បីចេញផ្សាយសៀវភៅដែលមាន ៤៨ ទំព័រដែលមានចំណងជើងថា ‘United Minds: Be positive. Be curious. Be united’ សម្រាប់ក្មេងអាយុ ៨-១២ ឆ្នាំ។

36906748 0 Image A 19_1608108379824
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រធានក្រុម Harry Maguire និង Katie Zelem(ប្រធានក្រុមឈុតនារី) គឺជាផ្នែកមួយនៃយុទ្ធនាការនេះដោយសារក្លឹបមានគោលបំណងជួយក្មេងៗនិយាយដោយបើកចំហអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម