ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Lkkl
សង្គម

៧ វិធី​អាច​សង្កេត​មើល​បុរស​ណា​ម្នាក់​បាន ថា​គេ​ត្រឹម​តែ​មក​លេង​សើច ឬ​ស្រលាញ់​យើង​ច្បាស់លាស់?

ការ​ដែល​គេ​ធ្វើ​ល្អ​ដាក់​យើង និយាយ​ផ្អែម​ដាក់​យើង មិន​សុទ្ធ​តែ​គេ​ស្រលាញ់​យើង​ទាំង​អស់​នោះ​ទេ បុរស​ខ្លះ​ក៏​ត្រឹម​តែ​មក​លេង​សើច​ធ្វើ​ឲ្យ​យើង​ខូច​អារម្មណ៍​ឥត​អំពើ ហើយ​បុរស​ខ្លះ​ទៀត​យើង​រៀប​នឹង​ស្រលាញ់ បែរ​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​វិញ និយាយ​ទៅ​គឺ​មិន​ច្បាស់លាស់​ជាមួយ​យើង​ឡើយ។ ក្នុង​អត្ថបទ​នេះ Knongsrok ចែករំលែក​នូវ​តិចនិក ៧ យ៉ាង​ ដើម្បី​ដឹង​ច្បាស់​ថា​បុរស​ម្នាក់​នោះ គេ​ត្រឹម​តែ​មក​លេង​សើច​នឹង​យើង ហើយ​ពុំ​បាន​ស្រលាញ់​យើង​ពិត​ទេ៖ ៧) គេ​គ្រាន់​ប្រើ​អ្នក​ជា​ឈ្នាន់​ទុក​ពឹង​ពាក់ បុរស​ខ្លះ​ខូច​ហើយ​ស្តាប់​ទៅ​ថោកទាប​បំផុត​ការ​ដែល​មក​លេង​សើច​អារម្មណ៍​មនុស្ស​ស្រី ហើយ​ធ្វើ​ដើម្បី​តែ​ប្រយោជន៍​ការងារ ឬ​ការ​រកស៊ី​ណា​មួយ​របស់​គេ។ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន បើ​រឿង​ភាគ​ច្រើន​ដែល​គេ​និយាយ​ជាមួយ​អ្នក គឺ​ទាក់ទង​នឹង​ប្រយោជន៍​របស់​គេ​តែ​ម្ខាង​នោះ អ៊ីចឹង​ត្រូវ​ប្រញាប់​រា​ថយ។ ៦) ស្គាល់​អ្នក​តែ​ពេល​ចេញ​លុយ បុរស​ខ្លះ​ខូច គេ​សម្លឹង​ឃើញ​ទ្រព្យ​របស់​អ្នក បែប​ហ្នឹង​ហើយ​ពេល​ត្រូវ​ទៅ​ទិញ​របស់​អ្វី​មួយ គេ​តែង​តែ​ធ្វើ​និយាយ​ហៅ​អ្នក​ទៅ​ជាមួយ។ ដល់​ពេល​ចេញ​លុយ គេ​ធ្វើ​ដូច​ជា​យឺតយ៉ាវ…

ឌេា
កីទ្បា

ការ​ប្រកួតប្រជែងយក​តំណែងអ្នក​ចាំ​ទីដៃទីមួយនៅ Man Utd រវាង​ Henderson និង​ De Gea អ្នក​ជំនាញបកស្រាយបែបនេះ

សូមអានរបាយការណ៍វិភាគស្តីពីស្ថានភាពអ្នកចាំទីនៅ Manchester United ។ អ្នកនឹងដឹងថាតើលោក Solskjaer គ្រប់គ្រងការប្រកួតប្រជែងដ៏​ល្អរវាង David De Gea និង Dean Henderson ដោយ​របៀបណា។ គេ​គិត​ថាការ​ប្រកួតប្រជែង​របស់​អ្នក​ចាំ​ទី​ទាំងពីរអ្នក។ Solskjær មានផែនការរក្សា David de Gea សម្រាប់ការប្រកួតនៅ Gdansk (វគ្គផ្ដាច់​ព្រ័ត្រ Europa League ) សូម្បីតែមុនពេលការបង្ហាញខ្លួនជាមួយនឹងក្រុម Roma កាលពីថ្ងៃព្រហស្បតិ៍ មានអ្នកផ្សេងទៀតដែលនៅជិតនឹងក្រុម Manchester United…

Mnmn
សង្គម

បើ​ចង់​បាន​អាយុ​វែង ទីតាំង​ផ្សេង​មិន​ដឹង​ទេ តែ​ទីតាំង​លើ​រាងកាយ​ ៣ នេះ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ

ប្រសិន​អ្នក​ចង់​បាន​អាយុ​វែង ត្រូវ​ចងចាំ​ថា​ផ្នែក​ទាំង ៣ នេះ​លើ​រាងកាយ ចាំ​បាច់​ត្រូវ​សម្អាត​ឲ្យ​បាន​ដិតដល់ និង​ស្អាត​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ៖ ៣) ផ្នែក​ក្លៀក ជា​កន្លែង​ដែល​ផ្ទុក​បាក់តេរី​ច្រើន​បំផុត​មួយ​លើ​រាងកាយ បែប​នេះ​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ដិតដល់​ជា​ប្រចាំ ជា​ពិសេស​រៀងរាល់​ពេល​ងូត​ទឹក គឺ​មិន​ត្រូវ​ចន្លោះ​ផ្នែក​មួយ​នេះ​ឡើយ។ ២) ផ្នែក​កំភួន​ជើង កំភួន​ជើង​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​ត្រូវ​សម្អាត​ជា​ចាំ​បាច់​ដូច​គ្នា ព្រោះ​វា​ជា​ផ្នែក​ទ្រទ្រង់​ទម្ងន់​នៃ​រាងកាយ ហើយ​ប្រសិន​អ្នក​ជា​មនុស្ស​អង្គុយ​ញឹកញាប់ ឬ​អង្គុយ​ច្រើន​ផង​នោះ កំភួន​ជើង​គឺ​ងាយ​នឹង​ឈឺ​ចាប់ ព្រោះ​ពេល​អ្នក​អង្គុយ​ឈាម​នឹង​រត់​ចុះ​មក​ក្រោម ហើយ​បណ្តាល​ឲ្យ​អ្នក​ស្ពឹក​ជើង​ឬ​ហើម​ជើង។ តាម​អ្នក​ជំនាញ ពេល​ងូត​ទឹក​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ដុស​សម្អាត ហើយ​ម៉ាស្សា​ថ្នមៗ ដើម្បី​ឲ្យ​ចរាចរ​ឈាម​ត្រលប់​មក​ភាព​ប្រក្រតី​វិញ។ ទន្ទឹម​នេះ​ពេល​អ្នក​សម្អាត​កំភួន​ជើង​បាន​ស្អាត​នោះ វា​ក៏​នឹង​ជួយ​ឲ្យ​រាងកាយ​អ្នក​មិន​សូវ​ឈឺ ហើយ​មាន​ផាសុកភាព​ផង​ដែរ។ ១) ផ្នែក​ម្រាម​ជើង យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា…

T1
សង្គម

គិត​បន្តិច ហើយ​ជ្រើសរើស​ស្លាប​បក្សី​មួយ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​អ្នក​ជ្រើសរើស​ស្លាប​បក្សី​មួយ​ក្នុង​ចំណោម​ស្លាប​បក្សី​ទាំង ៥ ដើម្បី​ទម្លាយ​ថា តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា? ចូរ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ស្លាប​បក្សី​ទី ១ សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​ជា​អ្វី​ដែល​អ្នក​ចង់​បាន​បំផុត ហើយ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហើយ​មិន​ងាយ​និយាយ​ថា​ “ទេ” នោះ​ទេ ឲ្យ​តែ​គេ​ពឹង។ អ្នក​ដទៃ​មើល​មក​ពេល​ខ្លះ​គិត​ថា​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ តែ​ធាតុ​ពិត​នេះ​ជា​ចរិត​ទន់ភ្លន់​របស់​អ្នក ដែល​អ្នក​គោរព​ទៅ​ពួក​គេ​ប៉ុណ្ណោះ។ អ្នក​មាន​មិត្តភ័ក្ដិ​ច្រើន​ក្នុង​ជីវិត ហើយ​នោះ​ក៏​កើត​ឡើង​ដោយសារ​តែ​អ្នក​ចូលចិត្ត​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ។ ស្លាប​បក្សី​ទី ២ អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​សម្រប​ខ្លួន និង​ឆាប់​រៀនសូត្រ​យល់​ពី​រឿង​ណា​មួយ​បាន​លឿន​ខ្លាំង​ណាស់។ យ៉ាង​ណា​ពេល​ខ្លះ​អ្នក​មិន​សូវ​ចូលចិត្ត​មាន​មនុស្ស​នៅ​ក្បែរ​ច្រើន​ឡើយ ហើយ​ក៏​ចូលចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ជួបជុំ​មិត្តភ័ក្ដិ​អី​ជា​ដើម ​ព្រោះ​អ្នក​ច្រើន​តែ​យក​ពេល​នោះ​ទៅ​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន ដោយ​ចូលចិត្ត​អង្គុយ​ ហើយ​គិត​នូវ​ផែនការណ៍ ឬ​ការងារ​អ្វី​ថ្មី​មួយ​ដោយ​ឯកឯង មិន​សូវ​ចង់​មាន​មនុស្ស​ច្រើន​ឡើយ។ ស្លាប​បក្សី​ទី…

១
បច្ចេកវិទ្យា

មុខងារពិសេស ៥ យ៉ាង ដែលមានតែទូរស័ព្ទ Android ប៉ុណ្ណោះ ដែលអាចធ្វើបានហើយ iPhone មិនអាចធ្វើបានឡើយ

ទោះបីជាទូរស័ព្ទ iPhone កំពុងទទួលបានប្រជាប្រិយភាពក៏ដោយ ក៏មានមុខងារមួយចំនួនដែលប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើបាន តែចំពោះ iPhone មិនអាចធ្វើបាននោះឡើយ។ 1. ទាញយកកម្មវិធីពីគេហទំព័រ រឿងអស្ចារ្យមួយអំពីស្មាតហ្វូន គឺវាអនុញ្ញាតឱ្យអ្នកទាញយកកម្មវិធីផ្សេងៗគ្នាជាច្រើនសម្រាប់ស្តាប់តន្ត្រី ការទិញទំនិញ និងច្រើនទៀត។ អ្នកអាចទាញយកកម្មវិធីទាំងនេះនៅលើទូរស័ព្ទ Android តាមរយៈ Google Play ឬនៅលើ iPhone តាមរយៈ App Store ។ យោងតាមលោក Lance Ulanoff និពន្ធនាយកនៃ Lifewire ភាពខុសគ្នាធំបំផុតរវាង…

១
សង្គម

ហេតុអ្វីមនុស្សស្រីពេលខឹង ហើយគេលួង កាន់តែខឹងខ្លាំងឡើងបែបហ្នឹង?

អ្នកណាថាមនុស្សស្រីកាន់តែលួងកាន់តែបានចិត្ត? មនុស្សស្រីណាថាមិនចូលចិត្តការលួងលោម​ មិនចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទ្រ​ ពេលខ្លះខឹងពិតមែន​ តែមានជួនកាលគ្រាន់តែធ្វេីជាខឹងងក់ងរ ព្រោះចង់ឱ្យលួងហ្នឹងណា​។ ហេីយមិនមែនថាគេលួងបានចិត្តបានថ្លេីមអីនោះទេ​ តែដឹងខ្លួនអត់ថា ពេលអ្នកតាមលួង ជាពេលដែលខ្ញុំសប្បាយចិត្តណាស់​ អ្នកក៏មេីលទៅគួរឱ្យស្រឡាញ់បំផុតហេីយ​ ទេីបធ្វេីជាខឹងតបន្តិចសិនដេីម្បីឱ្យអ្នកលួងឱ្យបានយូរ។ បេីអ្នកមិនលួងក៏កាន់តែខឹងរំលងយប់រំលងថ្ងៃហ្នឹងឯង​ មិនត្រឹមតែខឹងប៉ុណ្ណឹងទេ តែមានថែមអារម្មណ៍មួរម៉ៅ គិតច្រេីនរហូតដល់គេងយំទៀតផង​ ព្រោះបេីមិនលួងក៏គិតថាគេឈប់ស្រឡាញ់យេីងហេីយ​ គេមិនខ្វាយខ្វល់ពីយេីងទៀតទេ​ យេីងលែងសំខាន់សម្រាប់គេទៀតហេីយ​។ ត្រូវដឹងថា មនុស្សស្រីនាងគិតច្រើនណាស់ កាន់តែមិនលួងក៏កាន់តែគិត​ កាន់តែពិបាកចិត្ត​ ផ្ទុយទៅវិញបេីខឹងភ្លាមលួងភ្លាមវិញនោះ​ សប្បាយចិត្ត​លួចញញឹមញញែមបិទមាត់មិនជិតមុខរីកដូចគ្រាប់ជីអ៊ីចឹងឯង​ ហេីយក៏កាន់តែស្រឡាញ់ថែមទៀតនៅពេលដែលបានគេលួងបែបនេះ​ រួចក៏ធ្វេីជាអូសក្រឡាខឹងថែមទៀតឱ្យគេតាមលួងឱ្យបានយូរៗ​។ ឃេីញអត់ គេគ្រាន់តែចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់លួងលោម ផ្ហែមល្ហែមដាក់​តែប៉ុណ្ណោះ មិនមែនកាន់តែលួងកាន់តែបានចិត្តទេ​ តែកាន់តែលួងកាន់ស្រឡាញ់ខ្លាំងឡើងទ្វេដង…

១
សង្គម

ព្រោះតែស្រឡាញ់ ទើបខ្ញុំព្រមលះបង់គ្រប់យ៉ាង តែអ្វីដែលខ្ញុំទទួលបាន គឺការក្បត់ចិត្ត និងការមើលរំលង

ចង់ជួបមនុស្សដែលខ្លាចបាត់បង់ខ្ញុំខ្លះ​ ព្រោះកន្លងមក ខ្ញុំជួបតែមនុស្សដែលខ្ញុំខ្លាចបាត់បង់តែម្ខាង​ ខ្ញុំមានអារម្មណ៍ហត់នឿយចិត្តខ្លាំងណាស់ចំពោះស្នេហាបែបនេះ​ ស្នេហាដែលខ្ញុំព្យាយាមតែម្ខាង​ មានតែខ្ញុំដែលធ្វេីគ្រប់យ៉ាងព្រោះមិនចង់បាត់បង់គេ​ តែទង្វេីគេបានបង្ហាញឱ្យខ្ញុំបានឃេីញថា គេមិនដែលខ្វាយខ្វល់​ ភ័យព្រួយខ្លាចបាត់វត្តមានខ្ញុំចេញពីជីវិតគេនោះទេ​។ ទង្វេីគេធ្វេីឱ្យខ្ញុំឈឺមិនគ្រប់ គេថែមទាំងបោះពាក្យសម្តីដាក់ខ្ញុំថា​ គ្មានខ្ញុំម្នាក់ក៏គេមិនស្លាប់ដែរ​ សម្តីគេមួយឃ្លានេះ ខ្ញុំឮហេីយឆ្អែតមួយជីវិតពិតមែន​ ស្តាប់ឮហេីយខ្ញុំអួលណែននិយាយអ្វីមិនចេញ​ ចេញតែទឹកភ្នែកស្រក់ហូរមកព្រោះការឈឺចាប់ខ្លាំងពេក​។ បេីសម្តីនេះខ្ញុំបានទទួលពីមាត់អ្នកផ្សេង ខ្ញុំក៏ប្រហែលជាមិនឈឺដល់ថ្នាក់នេះដែរ​ តែនេះមនុស្សដែលខ្ញុំស្រឡាញ់គេជាអ្នកនិយាយ​ បេះដូងខ្ញុំហាក់ដូចជាត្រូវកាំបិតចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹង​ បន្ទាប់មកខ្ញុំក៏ត្រូវបង្ខំចិត្តដេីរចេញពីគេទាំងចិត្តនៅសល់ការស្រឡាញ់​លាយឡំ​ជាមួយអារម្មណ៍ឈឺ​ តែខ្ញុំក៏សម្រេចចិត្តបញ្ចប់ ព្រោះដឹងថាបន្តទៅក៏គ្មានន័យ​  ពេលនេះខ្ញុំក៏ប៉ងប្រាថ្នាឱ្យខ្លួនឯងជួបមនុស្សដែលគេស្រឡាញ់ខ្ញុំ ខ្លាចបាត់បង់ខ្ញុំ ហេីយក៏ទុកខ្ញុំជាចំណែកខ្វះមិនបាននៅក្នុងជីវិតរបស់គេ។ ធ្លាប់តែជាមនុស្សដែលលះបង់ដើម្បីអ្នកដទៃ ធ្លាប់តែជាមនុស្សដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ព្រោះតែការស្រឡាញ់ដ៏លើសលប់ ទើបគោរព ឱ្យតម្លៃ និងលះបង់…

១
សង្គម

បែកគ្នាភ្លាមៗ អ្នកណាក៏ត្រៀមចិត្តមិនទាន់ ឈឺវាប្រាកដជាឈឺហើយ

បែកគ្នាភ្លាមៗអ្នកណាក៏ឈឺ​ អ្នកណាក៏ពិបាកទទួលយក​ ជាពិសេសបេីការបែកគ្នានោះត្រូវបែកទាំងមិនត្រៀមចិត្ត វារឹតតែឈឺចាប់ទ្វេដងថែមទៀត​ គ្មានថ្នាំណាដែលអាចព្យាបាលរបួសផ្លូវចិត្ត​ អារម្មណ៍ឈឺចាប់ពេលបាត់បង់ស្នេហាបានឡើយ​ មានតែពេលវេលាប៉ុណ្ណោះ ដែលជាគ្រូពេទ្យអាចព្យាបាលគ្រប់យ៉ាងបាន​។ បែកគ្នាភ្លាមៗ ភ្លេចគេមិនបានក៏កុំបង្ខំចិត្តភ្លេច បេីកាលណាយេីងកាន់តែដាក់សម្ពាធខ្លួនឯងឱ្យកាន់តែភ្លេចគេច្រេីនប៉ុនណា ខួរក្បាលយេីងនឹងកាន់តែនឹកឃេីញ នឹកឃេីញគ្រប់យ៉ាង​ គ្រប់រូបភាព​ គ្រប់ការចងចាំ និងអនុស្សារីយ៍ទាំងអស់​ យកទូរស័ព្ទមកឆែកឃេីញសារចាស់ៗក៏ហូរទឹកភ្នែក​ ចេញទៅខាងក្រៅឃេីញកន្លែងដែលធ្លាប់មកជាមួយគេ ក៏ត្រឡប់មកយំម្ដងទៀត​ បេីបែបនេះកុំព្យាយាមបង្ខំខ្លួនឯងឱ្យភ្លេច ព្រោះវាកាន់តែធ្វេីឱ្យយេីងទទួលអារម្មណ៍ឈឺថែមមួយកម្រិតប៉ុណ្ណោះ​។ តែទោះជាយ៉ាងណា គឺមានតែបណ្តោយឱ្យគ្រប់យ៉ាងដេីរទៅមុខ​ ទុកឱ្យពេលវេលាជាអ្នកលុបគ្រប់យ៉ាងចេញពីខួរក្បាល និងបេះដូងរបស់យេីង​ ឱ្យពេលវេលាធ្វេីជាថ្នាំផ្សះព្យាបាលរបួសបេះដូង​ យេីងក៏គង់តែភ្លេចគេបាន គ្រាន់តែយូរ ឬឆាប់អាស្រ័យទៅលេីក្តីស្រឡាញ់របស់យេីងថាធ្លាប់ស្រឡាញ់តិច ឬខ្លាំងប៉ុនណា​ យូរៗយេីងនឹងប្រឈមមុខជាមួយគ្រប់យ៉ាងបាន​ គ្មានអារម្មណ៍ឈឺនៅពេលឃេីញ…

៥
សង្គម

ដៃគូស្នេហាបែបនេះហើយ ដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន

មនុស្សដែលស្រឡាញ់យេីងពិត គេមិនត្រឹមតែធ្វេីឱ្យចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍គេប៉ុណ្ណោះទេ​ តែគេនឹងធ្វេីឱ្យយេីងបាក់ចិត្តស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងថែមទៀតផង​។ ក្តីស្រឡាញ់ពិតប្រាកដ វាជាការដែលយេីងដេីរចូលទៅក្នុងជីវិតរបស់នរណាម្នាក់ដែលយេីងស្រឡាញ់​ រួចយេីងក៏ធ្វេីជាអ្នកបំពេញចន្លោះខ្វះខាតដល់គ្នាទៅវិញទៅមក​ ជាដៃគូស្នេហាមិនមែនជាជនល្មេីស និងសមត្ថកិច្ចដែលត្រូវអង្គុយចាំចាប់កំហុសគ្នានោះទេ​។ ជារឿយៗ យេីងគ្រប់គ្នាសុទ្ធតែបានដឹងរួចទៅហេីយថា គ្មានមនុស្សណាល្អឥតខ្ចោះនោះទេ​ ប៉ុន្តែមនុស្សដែលគេស្រឡាញ់យេីងពិតមែននោះ គេនឹងទទួលយកបានទាំងចំណុចល្អ និងចំណុចមិនល្អរបស់យើង​ ហេីយគេម្នាក់នោះនឹងជួយកែតម្រូវនូវចំណុចមិនល្អរបស់យេីង​ បំពេញចំណុចដែលយេីងខ្វះខាតឱ្យយើងឱ្យបានពេញលេញ​។ មួយវិញទៀត ​គេក៏នឹងកោតសរសេីរចំពោះចំណុចល្អៗរបស់យេីង​ ធ្វេីឱ្យយេីងមានអារម្មណ៍ថាមានមោទកភាពចំពោះខ្លួនឯង កាន់តែស្រឡាញ់ខ្លួនឯងក៏កាន់តែច្រើន​ នៅពេលយេីងធ្វេីអ្វីខុសឆ្គង គេក៏មិនស្តីបន្ទោស​ ឬ​បន្តុះបង្អាប់​ឱ្យយេីងមានអារម្មណ៍ថាស្អប់ខ្លួនឯងនោះដែរ​ តែគេនឹងជំនួសវិញដោយពាក្យប្រៀនប្រដៅយ៉ាងពីរោះ ដែលធ្វេីឱ្យយេីងបានដឹងពីកំហុសខ្លួនឯង និងត្រូវកែខៃបែបណា​ ដោះស្រាយ​យ៉ាងម៉េចចំពោះកំហុសឆ្គងនោះ​ ដោយគេមិនបានធ្វេីឱ្យយេីងត្រូវមកអង្គុយបន្ទោសខ្លួនឯងទៀតផង​។ សាកស្រមៃលមេីលទៅ ដៃគូស្នេហាបែបនេះ ជាមនុស្សដែលធ្វេីឱ្យយេីងមានតែថាមពលវិជ្ជមានក្នុងជីវិត​ តែងតែមានកម្លាំងចិត្តស៊ូបន្ត…

១
សង្គម

ស្នេហា ការស្រឡាញ់សម្រាប់អ្នក តើមានន័យបែបណាទៅ?

អន់ចិត្ត​ណាស់ នៅពេលមនុស្សម្នាក់ដែលយេីងទុកគេជាមនុស្សសំខាន់​ តែគេបែរជាមិនខ្វាយខ្វល់​ ឬ​ចាប់អារម្មណ៍​ជាមួយយេីង​ ពេលខ្លះក៏ងក់ងរ​ រករឿង​ចង់ឱ្យគេលួង តែគេបែរជាមិនលួង ហេីយថែមធ្វេីមិនដឹងទៀត​។ មាត់បង្ហេីរពាក្យថាស្រឡាញ់ តែ​ហេតុអីខ្ញុំបែរជាមិនទទួលបានទង្វេីបញ្ជាក់ថាស្រឡាញ់បែបនេះ? ពាក្យថាស្រឡាញ់របស់អ្នក វាមានន័យយ៉ាងម៉េចវិញទៅ? សាកប្រាប់ខ្ញុំបន្តិចមេីល ថានិយមន័យនៃពាក្យថាស្រឡាញ់របស់អ្នក វាដូចនឹងនិយមន័យរបស់ខ្ញុំដែរឬក៏អត់ទេ? សម្រាប់ខ្ញុំ ស្រឡាញ់គឺជាការផ្តល់ឱ្យ​នូវការយកចិត្តទុកដាក់​ ការដែលអាចស្តាប់ឮពីគ្នាបានដោយម្នាក់ទៀតមិនចាំបាច់និយាយ។​ ការដែលហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីឱ្យមនុស្សដែលយេីងស្រឡាញ់មានក្តីសុខ​ ចុះអ្នកវិញមានន័យបែបនេះទេ? ឬការស្រឡាញ់របស់អ្នកគ្រាន់តែសម្តូីនិយាយឱ្យតែរួចពីមាត់​។ អ្នកនិយាយទាំងដែលមិនស្គាល់ថាអ្វីជាក្តីស្រឡាញ់ពិតប្រាកដ? ស្រឡាញ់​គ្នា មិនមែនចេះតែស្រឡាញ់​ មិនមែនត្រូវព្រងេីយកន្តេីយដាក់គ្នាទេ​ តែត្រូវរៀនយល់ពីអារម្មណ៍គ្នាទៅវិញទៅមក​ មានភាពផ្អែមល្ហែមខ្លះទេីបស្នេហាយេីងមិនសោះអង្គេីយ​ តែបេីចេះតែនិយាយថាស្រឡាញ់ហេីយ មិនខ្វាយខ្វល់ពីគ្នាផងនោះ​ វាមិនមែនជាស្នេហាទេ​ ហៅវាថាជាការល្បែងកម្សាន្តវិញទៅសមទំនងជាង៕ អត្ថបទ…

១
ប្លែកៗ

តើឈានដល់អាយុប៉ុន្មាន ទើបអាជីពការងាររបស់អ្នក អាចឈានដល់កម្រិតកំពូល?

ជ្រើសរើសកែវកាហ្វេមួយ ដើម្បីដឹងពីវ័យដែលអ្នកនឹងទទួលបានជោគជ័យលើអាជីពការងារ ឈានដល់ចំណុចកំពូល។ 1. អាយុប្រហែលជា ៤០ ឆ្នាំ អ្នកត្រូវតែមានជំហរខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធ និងខិតខំប្រឹងប្រែងមួយជំហានម្តងៗ ដោយផ្អែកលើភាពចាស់ទុំ និងកម្លាំងផ្ទាល់ខ្លួន ដើម្បីអាជីពរបស់អ្នករីកចម្រើនទៅថ្ងៃមុខ។ អ្នកនឹងពិបាកក្នុងការឈានដល់កម្រិតកំពូលនៃអាជីពរបស់អ្នក នៅពេលដែលអ្នកនៅក្មេង ពីព្រោះអ្នកមានភាពរអិលខ្លាំងពេកនៅកន្លែងធ្វើការ អាស្រ័យលើគ្រួសារនិងមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។ ទោះបីអ្នកនៅតែបន្តកែកំហុសអ្នកមិនដែលទទួលបានសមិទ្ធិផលណាមួយឡើយ។ 2. មុនអាយុ ៣៥ ឆ្នាំ ទោះបីជាអ្នកនៅក្មេងក៏ដោយ អ្នកមិនមែនជាមនុស្សពូកែនោះទេ ប៉ុន្តែអ្នកប្រាកដជានឹងធ្វើឱ្យមានការផ្លាស់ប្តូរ និងមានរបកគំហើញជាងមិត្តភក្តិរបស់អ្នក។ អ្នកទំនងជាឈានដល់ចំណុចកំពូលនៃអាជីពរបស់អ្នកទាំងវ័យក្មេង។ មុនអាយុ ៣៥ ឆ្នាំអ្នកប្រាកដជាទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់អ្នកជាក់ជាមិនខាន។ 3. ក្រោយអាយុ…

Cover Napo
សេដ្ឋកិច្ច

ប្រវត្តិណាប៉ូឡេអុង និងក្បួនទស្សន៍ទាយលេខ ដែលគ្រប់គ្នាជឿថាឆុតពិតៗ

ក្បួនទស្សន៍ទាយនៅលើលោកនេះមានច្រើនខ្លាំងណាស់  អាស្រ័យទៅលើំជំនឿរៀងៗខ្លួន  ដោយមនុស្សគ្រប់គ្នាគឺចង់ដឹងពីវាសនារបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន ​និងអនាគត។ នៅក្នុងនោះ មានក្បួនទស្សន៍ទាយមួយដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងមានគេជឿថាពិតជាឆុតខ្លាំងមែនទែនតាមរយៈការគិតលើតួអក្សរឡាតាំង មានឈ្មោះថា « ក្បួនណាប៉ូឡេអុង»។ តោះ មកតាមដានប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលយើងខ្ញុំដកស្រង់ចេញពី គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » ដូចខាងក្រោមនេះ៖ ចៅៗ ធ្លាប់ឮការទស្សន៍ទាយតាមក្បួនណាប៉ូឡេអុងទេ? ណាប៉ូឡេអុង មានឈ្មោះពេញគឺ Napoléon Bonapart។ លោកកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៧៦៩ និងទទួលមរណភាពនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៨២១។…