
អត្តចរិតពិត និងចំណុចដ៏គួរឱ្យទាក់ទាញបំផុតបំផុត របស់អ្នកកើតក្នុងខែទាំង១២
ជាក់ស្ដែងណាស់ មនុស្សម្នាក់ៗ តែងតែមានចិត្តគំនិត និងអត្តចរិតផ្សេងៗគ្នា យ៉ាងណាមិញ ចរិត បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ក៏បង្ហាញទៅតាមខែដែលអ្នកកើតផងដែរ។ 1. អ្នកកើតខែ មករា មនុស្សដែលកើតក្នុងខែមករា គឺមានចរិតរឹងចចេស មានការប្តេជ្ញាចិត្តម៉ឹងម៉ាត់ និងមានឆន្ទៈខ្ពស់។ ពួកគេតែងតែសង្កេតមើលមនុស្សជុំវិញខ្លួន និងជួយពួកគេកែលម្អខ្លួនឯង។ មនុស្សដែលកើតក្នុងខែនេះ ក៏មានភាពអត់ធ្មត់ផងដែរ នៅពេលបង្រៀនអ្នកដទៃ។ 2. អ្នកកើតខែ កុម្ភៈ មនុស្សដែលកើតក្នុងខែកុម្ភៈ គឺជាមនុស្សដែលមានភាពច្នៃប្រតិដ្ឋ ហើយឆ្លាតវៃណាស់។ ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផ្នែកខាងក្នុងរបស់ពួកគេ ហើយរហ័សរហួនខ្លាំង។ មនុស្សនេះចូលចិត្តសេរីភាព ដូច្នេះមិនចូលចិត្តឱ្យអ្នកណាមកបំពានព្រំដែនគេបានឡើយ។ លើសពីនេះ មនុស្សនេះក៏ជាមនុស្សដែលមានអារម្មណ៍ជ្រាលជ្រៅ…











