ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

T1
សង្គម

ជ្រើសរើស​ចង្កៀង​វេទមន្ត​មួយ ដើម្បី​ដឹង​ថា​តើ​អ្វី​កំពុង​រង់ចាំ​អ្នក​សម្រាប់​ខែ​ឧសភា​នេះ?

តើ​អ្នក​រំពឹង​ចង់​បាន​អ្វី​ខ្លះ​សម្រាប់​ជីវិត​នៅ​ខែ​ឧសភា​នេះ? សល់​តែ​រយៈ​ពេល​ជាង ២០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទំព័រ​ធំ​ទី ៦ នៃ​ឆ្នាំ ២០២១ ក៏​នឹង​ឈាន​ចូល​មក​ដល់។ មក​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ចូរ​ជ្រើសរើស​នូវ​ចង្កៀង​មួយ​ក្នុង​ចំណោម​ចង្កៀង​ទិព្វ​ទាំង ៣ ដើម្បី​ដឹង​ថា តើ​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ​នៃ​ឧសភា​នេះ? ចង្កៀង​ទិព្វ​ទី ១ ខែ​ឧសភា​នេះ នឹង​នាំ​មក​នូវ​ថាមពល​វិជ្ជមាន​ជួយ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ច្រើន។ ទាំង​ក្នុង​ទំនាក់ទំនង​ស្នេហា មិត្តភក្តិ ឬ​ជាមួយ​គ្រួសារ គឺ​មាន​ភាព​ល្អ​ជាង​មុន ហើយ​បើ​មាន​ស្នាម​របួស​ចាស់ ក៏​នឹង​ត្រូវ​បាន​ព្យាបាល​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ជីវិត​នៅ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​កាន់​តែ​ប្រសើរ​ឡើង​ដូច​គ្នា តែ​ត្រូវ​ចាំ​អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​បោះបង់​នៅ​ពេល​នេះ​ឡើយ។ មួយ​ទៀត​ចូរ​លុប​បំបាត់​នូវ​ការ​គិត​បែប​ទុទ្ទិដ្ឋិនិយម​ចេញ​ពី​ខ្លួន ហើយ​ជា​ពិសេស​ភាព​ខ្ជិលច្រអូស​ក៏​ដូច្នោះ​ដែរ។ ចង្កៀង​ទិព្វ​ទី ២ ក្នុង​ខែ​នេះ​ដំណឹង​ល្អ​បំផុត​ដែល​អ្នក​នឹង​ទទួល​បាន…

Van De Beek
កីទ្បា

ពីមុនចង់បាន Mata, Matic ពេល​នេះ Van de Beek ក៏​ស្ថិតក្នុងរ៉ាដារបស់​លោក Mourinho នៅ Roma ដែរ

យោងតាមរបាយការណ៍ពីប្រទេសអ៊ីតាលី Calcio Mercato បានឱ្យដឹងថាលោក Jose Mourinho ចង់ផ្ទេរយកខ្សែបម្រើ Donny van de Beek របស់ក្រុម Manchester United នៅរដូវក្តៅនេះ។ ក្នុងរយៈពេលមិនដល់មួយខែផងបន្ទាប់ពីត្រូវបានបណ្តេញចេញដោយក្រុម Tottenham Hotspur អតីតគ្រូបង្វឹកក្រុម Man United រូបនេះត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹករបស់ក្លិប AS Roma ។​ ក្រុមមួយនេះ ត្រូវ​បាន​ក្រុមបិសាចក្រហម Manchester United របស់​លោក Ole Gunnar…

Man Utd
កីទ្បា

ផ្លូវការ៖ Man Utd និង​ក្លិប៨​ទៀត​ដែលចូលដៃចូលជើងបង្កើតពាន Super League ជាប់​ពិន័យរបស់ UEFA

ក្លិប​ទាំង៩​ដែល​ចូល​ដៃចូល​ជើង​បង្កើតពាន​រង្វាន់ Super League កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ហើយ​បាន​ដកខ្លួន​ទាន់​ពេលវេលាមក​រួម​រស់​នៅ​ជាមួយ UEFA វិញនោះ នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់ពិន័យរបស់សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអឺរ៉ុបដដែល តែ​យ៉ាងណា​ពួក​គេ​នៅ​តែមានសិទ្ធចូល​រួម​ប្រកួតប្រជែង​ពាន​រង្វាន់ទ្វីបអឺរ៉ុប។ ការ​ជាប់​ពិន័យនេះ​គឺមានន័យថា ក្រុម Manchester United, Chelsea, Tottenham, Arsenal, Manchester City, Liverpool, AC Milan, Inter Milan និង Atletico Madrid នឹងធ្វើការបរិច្ចាគប្រាក់រួមគ្នាសរុបចំនួន ១៥ លានផោនដើម្បីសប្បុរសធម៌។ ពួកគេក៏នឹងបាត់បង់ប្រាក់ចំណូល ៥ ភាគរយនៃប្រាក់ចំណូលពីការប្រកួតប្រជែងរបស់ UEFA…

4ae9a200 651f 4d1d 9db1 7c83b6fbd2f7
កីទ្បា

PSG អាចនឹង​ប្រកាសកុងត្រាថ្មីរបស់ Neymar Jr នៅ​យប់នេះ

របាយការណ៍កាសែត L’Equipe របស់បារាំងបាននិយាយថាការបន្តកុងត្រារបស់ Neymar នៅ Paris Saint-Germain នឹងត្រូវប្រកាសនៅថ្ងៃសៅរ៍ទី ៨ ខែឧសភានេះ។ កីឡាករ​សញ្ជាតិប្រេស៊ីលនឹង​បន្ត​កុងត្រាថ្មី​ជាមួយ PSG ដែល​អាច​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Parc des Princes​ដល់ឆ្នាំ២០២៦។កុងត្រាថ្មី​នេះ​នឹង​ឲ្យ​ Neymar ទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣០លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ! ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថាក្រុម Barcelona បានធ្វើឱ្យ Neymar ក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់​រដូវក្តៅនេះ ដោយពួគ​គេអះអាងថាគាត់នឹងបើកចំហសម្រាប់ការវិលត្រឡប់មក​កាន់កីឡដ្ឋាន Camp Nou វិញ ខណៈដែលគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយ Leo Messi ម្តងទៀត។…

6
ប្លែកៗ

តារានិករទាំង១២ តើគួរមានប្រជ្រុយនៅត្រង់ណា ទើបនាំលាភសំណាង និងមានលុយច្រើន?

ប្រជ្រុយអាំចនាំលាភសំណាងដល់ម្ចាស់ តែយ៉ាងណាមិញ ប្រជ្រុយខ្លះ ពិតជាសក្តិសមបំផុតទៅតាមក្រុមតារានិករបែបផ្សេងៗគ្នា។ តោះ! តើអ្នកស្ថិតក្នុងក្រុមតារានិករមួយណា ហើយអ្នកមានប្រជ្រុយតាមការទស្សន៍ទាយរបស់អ្នកជំនាញដែរទេ? 1. Aries : ប្រជ្រុយលើផ្ទៃមុខ ឬថ្ពាល់ Aries មានប្រជ្រុយដែលមានទីតាំងនៅលើថ្ងាស ឬថ្ពាល់ ដែលជានិមិត្តរូបនៃទេពកោសល្យ ឆន្ទៈ និងវាសនាអំណោយផលបំផុត។ 2. Taurus : ត្រចៀក ឬ ក ប្រជ្រុយនៅក្នុងត្រចៀក ឬក នឹងជួយឱ្យ Taurus បង្កើនការទាក់ទាញដល់ភេទផ្ទុយដែលជានិមិត្តរូបនៃជោគវាសនា ទេពកោសល្យ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ 3.…

3f25eaf3 02e1 4ab1 83fe E3800b3354b1
កីទ្បា

ព័ត៌មានអំពី​ព្រឹត្តិការណ៍ Euro 2020: កាលវិភាគ កីឡដ្ឋាន ពូល មាន​នៅ​ទីនេះ​ទាំងអស់

ពានរង្វាន់ Euro 2020 តាមពិត​ទៅ​ត្រូវ​លេង​នៅ​ឆ្នាំ​២០២០មក​ម្ល៉េះប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយ​សារ​តែ​ការ​រីករាលដាល​នៃ​វីរុសកូវីដ១៩ក្នុង​ប្រទេសជាច្រើន​នៅ​តំបន់​អឺរ៉ុបហើយពេល​នេះ​បួក​គេ​នឹង​លេង​ឡើង​វិញ​នៅ​ខែ​មិថុនាខាងមុខ​នេះ។ ការប្រកួតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ នៅទូទាំង ១២ ទីក្រុងផ្សេងៗគ្នានៅអឺរ៉ុប។ ព័ត៌មានលម្អិតខាងក្រោម៖ Euro 2020 Groups Group A: Italy, Switzerland, Turkey, Wales Group B: Belgium, Denmark, Finland, Russia Group C: Austria,…

Real Madrid
កីទ្បា

Real Madrid អាច​ធ្វើបដិវត្តក្រុមកញ្ចុំផ្កាយជាថ្មី​ក្រោយបញ្ចប់​រដូវ​កាល​នេះ

ការ​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ក្រោមថ្វី​ជើង Chelsea ក្នុង​វគ្គ៤ក្រុម​ចុង​ក្រោយ​អាច​និយាយ​បាន​មិន​ជា​អាក្រក់ណាស់​ណាស់​នោះ​ទេ សម្រាប់​ Real Madrid ប៉ុន្តែ​បើ​ក្លិប​មិន​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​រដូវ​កាល​ក្រោយ​នោះ វា​កាន់​តែ​ពិបាក។ កាសែត​អេស្ប៉ាញ Diario AS បាន​ឲ្យ​ដឹង​ថាដល់​ពេល​ដែល Real Madrid ត្រូវ​ធ្វើបដិវត្ត​ក្រុមកីឡាកររបស់​ខ្លួនហើយ។ ការ​ធ្លាក់ចេញ​ពី​ពាន​ដែល​ Real Madrid គិត​ថា​ជា DNA របស់​ខ្លួនរដូវកាលនេះលើ​ថ្វី​ជើងក្រុមតោខៀវ Chelsea បានបើកលទ្ធភាពឲ្យ​ក្លិបក្នុងការចាប់ផ្តើមការផ្លាស់ប្តូរកញ្ចុំផ្កាយរបស់ខ្លួនហើយ។ អនាគតរបស់លោក Zinedine Zidane កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយ​…

1231460519
កីទ្បា

លោក Unai Emery ថា៖”ជួប​ Man Utd ជា​រឿង​ដ៏ពិបាក​តែ​ពេល​នេះ​សុំសប្បាយចិត្តសិន​ព្រោះយើងឡើងវគ្គផ្ដាច់ព្រ័ត្រ”

អ្នកចាត់ការក្រុម Villarreal លោក Unai Emery បានសារភាពជាចំហថាវានឹងពិបាកសម្រាប់ក្រុមរបស់គាត់ ក្នុងការប្រឈមមុខជាមួយក្រុម Manchester United ក្នុងការប្រកួត Europa League 2020/21 វគ្គផ្តាច់ព្រ័ត្រនៅចុងខែនេះ។ ក្រុមគូប្រជែងក្នុង La Liga មួយនេះនឹងរីករាយនឹងការលេងជាលើកដំបូងរបស់ពួកគេនៅក្នុងវគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ UEFA Europa League បន្ទាប់ពីបានយកឈ្នះក្រុមចាស់របស់លោក Emery គឺក្រុម Arsenal ជាមួយនឹងជ័យជម្នះសរុប ២-១ ។ វាពិតជារាត្រីដ៏មានអត្ថន័យសម្រាប់លោក Emery ដែលគាត់ត្រូវបានគេបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្រុម Arsenal…

៦
សង្គម

និយាយត្រង់ ខ្ញុំពិតជាហត់នឿយ ជាមួយនឹងក្ដីស្រឡាញ់មួយនេះណាស់!

ខ្ញុំក៏ហត់​ ខ្ញុំក៏ឈឺ​ ខ្ញុំក៏ជាមនុស្សស្រីដែលត្រូវការ ការបារម្ភ​ យកចិត្តទុកដាក់ពីមនុស្សខ្លួនឯងស្រឡាញ់​ ខ្ញុំក៏ចង់ឱ្យគេទុកខ្ញុំសំខាន់​ តែគ្រប់យ៉ាងខ្ញុំក៏មិនដែលទទួលបាន​ ខ្ញុំបានត្រឹមតែធ្វេីជាអ្នកផ្តល់ឱ្យ​ ផ្តល់ឱ្យគេនូវក្តីស្រឡាញ់អស់ពីចិត្ត​ ផ្តល់នូវ​ការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ​ ជ្រៅរហូតដល់ថ្នាក់គេបែរជាមានអារម្មណ៍ថារំខាន​ មានអារម្មណ៍ថាធុញទ្រាន់នឹងវត្តមានរបស់ខ្ញុំ​ទៅវិញ។ កុំភ័យ​ កុំព្រួយ​ កុំបារម្ភ​ បេីក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នកវារំខានជីវិតអ្នកដល់ថ្នាក់នេះ​ ខ្ញុំនឹងទៅ​ មិននៅឱ្យអ្នកទេីសទាល់ក្នុងចិត្តទៀតទេ​។ តែខ្ញុំគ្រាន់តែចង់ផ្តាំថា ថ្ងៃណាមួយអ្នកនឹកឃេីញទង្វេីល្អៗរបស់ខ្ញុំ​ នឹកដល់មនុស្សរំខានម្នាក់នេះ​ ហេីយអ្នកនឹងដឹងថា អ្ន​កពិតជាមិនអាចរកបានមនុស្សដូចគ្នាពីរដងក្នុងមួយជីវិតនោះឡើយ…។ ក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នក​ អ្នកនឹងមិនអាចទៅរកវាបានពីអ្នកផ្សេងទេ…ហេីយអ្នកក៏នឹងដឹងថាគ្មានអ្នកណាស្រឡាញ់ ហេីយបារម្ភពីអ្នកស្មេីខ្ញុំទេ…ទម្រាំតែអ្នកដឹងគ្រប់យ៉ាងក៏ហួសពេល ព្រោះខ្ញុំទៅហេីយ ខ្ញុំនឹងមិនត្រឡប់មកឱ្យអ្នកជាន់ឈ្លីក្តីស្រឡាញ់ខ្ញុំម្តងទៀតឡេីយ…។ ពេលនេះខ្ញុំអាចមិនសំខាន់​ តែពេលក្រោយអ្នកនឹងបានត្រឹមតែញញឹមនឹកដល់ការស្រឡាញ់របស់ខ្ញុំចំពោះអ្នក រួចក៏ងេីយមេីលទៅលេីមេឃហើយនិយាយថា​ “ខ្ញុំនឹកគេម្នាក់នោះ”។…

KNONGSROK
PR

ការផ្តល់ឱកាសរៀនសូត្រដល់កុមារក្រីក្រជួយឱ្យលោកគ្រូ ឡុញ នាង ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រនិងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកគ្រូត្រូវបានគេជ្រើសរើសជាជ័យលាភី លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ ជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨១ លោកគ្រូឆ្លងកាត់បទពិសោធនិងមានស្នាដៃជាច្រើនក្នុងវិស័យអប់រំ រហូតដល់លោកគ្រូត្រូវបានតែងតាំងជានាយកវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុងឆ្នាំ១៩៩៩។ ក្នុងតួនាទីជានាយក លោកគ្រូ ឡុញ នាង និងលោកគ្រូអ្នកគ្រូជាសហការីរបស់លោកបានផ្តួចផ្តើមគំនិតជាច្រើនដើម្បីជួយធ្វើឱ្យការអប់រំនៅក្នុងមូលដ្ឋានមានភាពរីកចម្រើន។ លោកគ្រូថ្លែងថា៖ “ដំបូងហ្នឹងយើងបានសហការគ្នារកគន្លឹះយ៉ាងម៉េចដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមរបស់សិស្ស…

៦
សង្គម

ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?

“កុហកដេីម្បីឱ្យសប្បាយចិត្ត” ពាក្យមួយឃ្លានេះដែលមនុស្សកុហកនិយមយកមកគាំទ្រការបោកប្រាស់​  យកមកកែខ្លួនដេីម្បីឱ្យការកុហករបស់គេក្លាយទៅជាទង្វេីត្រឹមត្រូវ​។ នៅលេីលោកសន្និវាសយេីងនេះ​  តេីមានមនុស្សប៉ុន្មាននាក់ចង់ឱ្យគេកុហក? មានមនុស្ស​ប៉ុន្មាននាក់សប្បាយចិត្ត នឹងក្លាយទៅជាមនុស្សល្ងង់នោះ?​ កុហក គឺកុហក​នៅពេលដែលអ្នកកុហកនរណាម្នាក់​ ព្រោះអ្នកដឹងយ៉ាងច្បាស់ក្នុងចិត្តថា​ ទង្វេីដែលអ្នកធ្វេី បេីគេដឹងគេនឹងមិនសប្បាយចិត្ត​ ក៏អាចនឹងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប្រសិនបេីគេដឹងឮពីអ្វីដែលអ្នកបានធ្វេី​។ ដូច្នេះហេីយទេីបអ្នកកុហកគេដេីម្បីលាក់បាំងមិនឱ្យគេដឹង​ ចុះបេីអ្នកដឹងថាទង្វេីនោះធ្វេីហេីយគេមិនសប្បាយចិត្ត អ្នកកុំធ្វេីទៅ វារួចបាត់ទៅហេីយ​ ចាំបាច់អីធ្វេីហេីយក៏ប្រេីពាក្យកុហកមកលាក់បាំង អ្នកមិនធ្លាប់គិតទេមែនទេ បេីសិនអ្នកជាមនុស្សដែលត្រូវគេកុហកវិញ តេីអ្នកមានអារម្មណ៍បែបណា? ប្រសិនបេីអ្នកនិយាយថាកុហក ដេីម្បីឱ្យសប្បាយចិត្ត ខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំសុខចិត្តឈឺចាប់ព្រោះដឹងការពិតវាក៏ល្អជាងការដែលមកអង្គុយសប្បាយចិត្តដោយមិនដឹងខ្យល់អីសោះបែបនេះ​។ បេីកុហកខ្ញុំរួចទៅហេីយ កុំព្យាយាមប្រេីលេសមកគាំទ្រ ថាការដែលអ្នកកុហកខ្ញុំវាជារឿងត្រឹមត្រូវនោះ​ រួចបេីអ្នកនិយាយថាកុហកខ្ញុំ ព្រោះមិនចង់បែកបាក់​ មិនចង់បាត់បង់​…

៦
សង្គម

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់?

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់? ប្រសិនបេីគេជាមនុស្សតែម្នាក់​ ពេលនេះខ្ញុំក៏មិនចាំបាច់មកអង្គុយឈឺចាប់​  ដេកយំព្រោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ​ ឯមនុស្សដែលស្រឡាញ់ខ្ញុំ ក៏មិនបាច់ហត់ចិត្តដែលត្រូវមកអង្គុយមេីលខ្ញុំស្រឡាញ់អ្នកផ្សេងនោះឡើយ។​ មនុស្សដែលខ្ញុំស្រឡាញ់ក៏គ្មានឱកាសមកធ្វេីបាបចិត្តខ្ញុំបែបនេះ​។ គិតៗទៅក៏ឆ្ងល់ដែរ ថាហេតុអីកាមទេពរៀបចំប្រព័ន្ធស្នេហាឱ្យស្មុគស្មាញបែបនេះធ្វេីអី? តែត្រឡប់មកគិតសារឡេីងវិញ ទេីបដឹងថាកាមទេពមិនមែនជាអ្នករៀបចំនោះទេ តែយេីងខ្លួនឯងទៅវិញទេ ដែលជាអ្នកជ្រេីសតាមបេះដូង​ សុខចិត្តឈឺកំដរចិត្តស្រឡាញ់គេ​ តែមិនព្រមប្រគល់បេះដូងទៅឱ្យមនុស្សម្នាក់ដែលតាមស្រឡាញ់យេីងបានមេីលថែ​ ​ហេតុផលព្រោះយេីងមានមនុស្សដែលយេីងស្រឡាញ់រួចទៅហេីយ​។ ទោះបីជាដឹងថាការដែលទៅស្រឡាញ់មនុស្សដែលយេីងស្រឡាញ់គេជាងដែលគេស្រឡាញ់យេីង​ នឹងត្រូវរងទឹកភ្នែកក៏ដោយចុះ ក៏ពេញចិត្តឱ្យតែបាននៅក្បែរគេ​ ដូចពាក្យគេថា ក្តីស្រឡាញ់ជារឿងហាមមិនបាន​ ស្រឡាញ់​គឺស្រឡាញ់​ ទោះគេធ្វេីឱ្យឈឺក៏នៅតែស្រឡាញ់​…។ ដោយសារតែភាពចចេសរឹងរូសនៅតែទ្រាំឈឺបែបនេះ ទេីបត្រូវឈឺមិនចេះចប់មិនចេះហេីយ​ ព្រោះក្តីស្រឡាញ់ខ្ញុំគេមិនសូវឱ្យតម្លៃ​ គេមិនផ្តល់ភាពសំខាន់សម្រាប់ខ្ញុំ​ ស្រឡាញ់វាស្រឡាញ់ហេីយ​ តែថាបេីតទៅគេនៅតែមិនខ្លាចបាត់បង់ខ្ញុំ​ ខ្ញុំក៏នឹងដេីរចេញ​ មនុស្ស…