PSG អាចនឹង​ប្រកាសកុងត្រាថ្មីរបស់ Neymar Jr នៅ​យប់នេះ

4ae9a200 651f 4d1d 9db1 7c83b6fbd2f7
ការផ្សាយពាណិជ្ជកម្ម

របាយការណ៍កាសែត L’Equipe របស់បារាំងបាននិយាយថាការបន្តកុងត្រារបស់ Neymar នៅ Paris Saint-Germain នឹងត្រូវប្រកាសនៅថ្ងៃសៅរ៍ទី ៨ ខែឧសភានេះ។

Neymar Ligue 1 Stade De Reims PSG 2020 1020x681
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កីឡាករ​សញ្ជាតិប្រេស៊ីលនឹង​បន្ត​កុងត្រាថ្មី​ជាមួយ PSG ដែល​អាច​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Parc des Princes​ដល់ឆ្នាំ២០២៦។កុងត្រាថ្មី​នេះ​នឹង​ឲ្យ​ Neymar ទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣០លានអឺរ៉ូ។

ការផ្សាយពាណិជ្ជកម្ម
Neymar Ligue 1 Stade De Reims PSG 2020 1020x681
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទន្ទឹមនឹងនេះដែរ! ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថាក្រុម Barcelona បានធ្វើឱ្យ Neymar ក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់​រដូវក្តៅនេះ ដោយពួគ​គេអះអាងថាគាត់នឹងបើកចំហសម្រាប់ការវិលត្រឡប់មក​កាន់កីឡដ្ឋាន Camp Nou វិញ ខណៈដែលគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយ Leo Messi ម្តងទៀត។

4ae9a200 651f 4d1d 9db1 7c83b6fbd2f7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែ​យ៉ាងណា! នេះ​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ។ Neymar បានចូលរួមជាមួយ PSG ក្រោយចាកចេញពី Barca ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្រ្តដោះដូរកីឡាករ៕

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម