សុំចិត្តអ្នកមានកូនប្រុសទាំងឡាយ កុំនិយាយពាក្យថា មានកូនប្រុសមិនបាច់ខ្វល់ មិនខ្លាចនឹងបង់ខាត ត្រូវគេបំពាន អ្នកគិតខុសហើយ

១
ការផ្សាយពាណិជ្ជកម្ម

មនុស្សមួយចំនួន តែងតែប្រកាន់គំនិត និងនិយាយថា “បានកូនប្រុសស្រួលណាស់ មិនបាច់ព្រួយបារម្ភ ខ្លាចវាបង់ខាតអី មិនដូចកូនស្រី ត្រូវតាមថែ ការពារ ខ្លាចគេបំពាន”។

ចុះអ្នកដែលមានកូនប្រុស អ្នកមានគិតខ្លះទេថា កូនអ្នកជាកូនប្រុស អាចមិនមានការបង់ខាត ព្រោះតែគេបំពាន ឈ្លានពានប៉ះពាល់ តែកូនរបស់អ្នក អាចនឹងក្លាយជាភាគី ដែលបង្កើតការបំពាន ធ្វើឱ្យកូនស្រីគេជាអ្នកបង់ខាត។ សួរថា តើវាល្អទេ ដែលកូនប្រុសរបស់ ក្លាយជាជនបាតសង្គម ដើរតែធ្វើបាប និងបំពានដល់រាងកាយកូនស្រីគេបែបហ្នឹង?

ការផ្សាយពាណិជ្ជកម្ម

181324997_317087823120547_1648067183569200094_n

អ្នកត្រូវដឹងថា ការដែលមានកូនប្រុស គឺជារឿងដែលអ្នកត្រូវគិត បារម្ភឱ្យមែនទែន មិនអាចបណ្ដែតបណ្ដោយ ឱ្យកូនធ្វើអ្វីតាមតែអំពើចិត្ត ព្រោះតែគិតថា​ វាមិនបង់ខាត បែបហ្នឹងនោះឡើយ។ កូនប្រុសរបស់អ្នក​មិនបង់ខាតអ្វីទេ តែកូនរបស់អ្នក អាចក្លាយជាចំណែកដែលធ្វើឱ្យកូនស្រីគេខាតបង់ ត្រង់ចំណុចនេះ វាបាបធ្ងន់ណាស់ ហើយក៏មានឈ្មោះជាជនថោកទាប បាតសង្គម គ្រប់គ្នាគេស្អប់ខ្ពើមផងដែរ។

ការផ្សាយពាណិជ្ជកម្ម

កុំបណ្ដោយកូនប្រុសពេក ព្រោះតែគិតថាមិនខាតបង់អ្វី តែចូរបង្រៀនកូនប្រុសរបស់អ្នក ឱ្យដឹង និងចេះឱ្យតម្លៃ គោរពដល់មនុស្សស្រីទាំងអស់ មិនថាកូនគេ ឬកូនយើង ឪពុកម្ដាយគេ ក៏គេបារម្ភ ស្រឡាញ់កូនគេដែរ។

173363992_301924221303574_4195181002440750336_n

ការផ្សាយពាណិជ្ជកម្ម

កុំចាក់បណ្ដោយកូន ឱ្យធ្វើអ្វីតាមតែអំពើចិត្ត ព្រោះមិនចង់ឱ្យកូនចុះញម ឬខ្លាចអ្នកដទៃ។ តែចូរបង្រៀនកូនឱ្យមានភាពក្លាហាន ដែលប្រកបដោយចំណេះដឹង និងទំនួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលខ្លួនបាននិយាយ និងបានធ្វើ ព្រោះវាជាគុណតម្លៃនៃកូនប្រុសរបស់អ្នក។

កុំទម្រើសកូនប្រុស រហូតដល់កូនលែងដឹងពីតម្លៃរបស់អ្នកដទៃ រហូតដល់ល្ងង់ឆោត ភ្លីភ្លើ ហ៊ានរហូតដល់ទៅបំពាន ឬយកជីវិតកូនស្រីគេមកលេងសើច។

ការផ្សាយពាណិជ្ជកម្ម

174638367_308488417313821_4711240967720611986_n

ចូរបង្រៀនកូនប្រុសរបស់អ្នក ឱ្យយល់អំពីការបង់ខាត និងការដែលខ្លួនគេធ្វើទង្វើដែលបណ្ដាលឱ្យកូនស្រីគេត្រូវខាតបង់ វាជាទោសធ្ងន់ណាស់ ដែលខ្លួនក្លាយជាចំណែក ទៅបំផ្លាញចិត្ត ជីវិត និងអនាគតរបស់អ្នកដទៃ។

ការផ្សាយពាណិជ្ជកម្ម

កុំបង្កើតទោសកំហុស ធ្វើឱ្យខ្លួនឯងមានចំណែកខុស ព្រោះតែមិនចេះគិតគូរដល់ប្រយោជន៍អ្នកដទៃ បំផ្លាញអ្នកដទៃ កុំធ្វើខ្លួនជាមនុស្សចង្រៃដែលសង្គមគេស្អប់ខ្ពើម។ ទោះបីកូនប្រុសរបស់អ្នក មិនខាតបង់ តែសូមដឹងពីការបង់ខាតរបស់អ្នកដទៃផង។

166050206_294172875412042_5626438803019995069_n

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាកូនប្រុស ក្នុងនាមជាម្ដាយឪពុកគេ ជឿថាអ្នកក៏គ្មានក្ដីសុខនោះដែរ ដែលកូនប្រុសមានឈ្មោះជាមនុស្សអាក្រក់ បំផ្លាញ បំពានកូនស្រីអ្នកដទៃ អ្នកក៏គ្មានមុខមាត់អីក្នុងសង្គមនេះដែរ។ ដូច្នេះហើយ សូមកុំប្រើពាក្យថា “មានកូនប្រុសស្រួលណាស់ មិនបាច់បារម្ភ ខ្លាចខាតបង់ព្រោះគេបំពាន”​ សូមឱ្យតម្លៃដល់អ្នកដែលមានកូនស្រី សូមគោរពដល់តម្លៃនៃកូនស្រីអ្នកដទៃផង៕

178723912_310636580432338_3982259683303118162_n

ការផ្សាយពាណិជ្ជកម្ម

160405805_285211236308206_1011397951207258895_n

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម