
តើ Glazers ទទួលបានការទូទាត់ភាគលាភសម្រាប់រដូវកាល 2020/21ពី Manchester United ប៉ុន្មានលានផោន?
Man United បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់សំណងយ៉ាងពេញលេញដល់ម្ចាស់ភាគហ៊ុនរបស់ពួកគេ សម្រាប់រដូវកាល ២០២០/២១ ដែលក្នុងនោះរាប់បញ្ចូលទាំងថវិកាមួយចំនួនដល់ក្រុមត្រកូល Glazers ។ ម្ចាស់ក្លិប United ទាំងអស់ត្រូវបានគេកំណត់ថានឹងទទួលបានប្រាក់ប្រហែល ២៣ លានផោនក្នុងការទូទាត់ភាគលាភសម្រាប់រដូវកាលមុនដែលក្លិបានចំណេញ។ ទឹកប្រាក់ប្រហែល ១១ លានផោនបានបែកចែករួចហើយ ខណៈប្រាក់ដែលនៅសល់នឹងត្រូវបង់នៅខែកក្កដាខាងមុខ។ លោក Joel Glazer បាននិយាយអំពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ United ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប៉ុន្តែបានបដិសេធមិននិយាយច្រើនឡើយអំពីភាគលាភរបស់គាត់ នៅក្នុងការបើកវេទិកាជួបជុំអ្នកគាំទ្រនាពេលថ្មីៗនេះដែលបង្ហាញថាវាយុត្តិធម៌សម្រាប់លោកនិងក្លិបហើយ។ លោកក៏បានសន្យាផងដែរថា ពួកគេនឹងធ្វើការវិនិយោគដ៏អត្ថន័យក្នុងការជ្រើសរើសកីឡាករ និងជួយកសាងក្រុមឲ្យខ្លាំងមួយ ដែលអាចប្រកួតប្រជែងដណ្តើមតំណែងលីគកំពូលអង់គ្លេស និងពានរង្វាន់កំពូល…











