
ផ្នែកលើតួខ្លួនទាំង ៥ របស់ស្ត្រី ទំហំកាន់តែតូច កាន់តែនាំភាពរុងរឿងដល់ជីវិត
ផ្នែកនៃរូបរាងកាយទាំង ៥ របស់ស្រ្តី ដូចបង្ហាញខាងក្រោម តាមក្បួនហុងស៊ុយ ទំហំកាន់តែតូច នោះកាន់តែនាំលាភ នាំសំណាង និងជីវិតអាពាហ៍ពិពាហ៍ពោរពេញទៅដោយក្តីសុខ៖ ៥) ដើមទ្រូងតូច តាមរយៈការសិក្សាមួយបង្ហាញថា ស្រ្តីដែលមានដើមទ្រូងតូច សូមកុំប្រញាប់មានការអាក់អន់ចិត្តអី ព្រោះជាទូទៅប្រភេទដើមទ្រូងតូចគឺគេមើលមកជាស្រ្តីដែលមានភាពប្រណីត និងស៊ីវិល័យទៅវិញទេ។ លើសពីនេះតាមការស្រាវជ្រាវ បុរសដែលខ្លាំងខាងផ្នែកហិរញ្ញវត្ថុ រមែងសម្លឹងឃើញតែនារីដែលមានដើមទ្រូងតូចមកធ្វើជាគូអនាគតទេ។ ៤) ស្មាតូច ក្នុងក្បួនហោរាសាស្ត្រ ស្រ្តីដែលមានស្មាតូច ក្រៅពីអនុញ្ញាតឲ្យពួកគេអាចស្លៀកពាក់មើលទៅឃើញស្អាត ជាងនេះពួកគេក៏រមែងជាស្រ្តីដែលមានភាពឆ្លាតវៃ ពូកែខាងទំនាក់ទំនង និងជាមនុស្សមានយុទ្ធសាស្រ្តខ្ពស់ផងដែរ។ ការប្រកបរបររកស៊ីអ្វី គឺឆាប់បានលាភ បានចំណេញ ហើយមុខតំណែងការងារក៏ឆាប់នឹងឡើងខ្ពស់យ៉ាងរហ័សដែរ។ ៣)…











