តាមការរាយការណ៍ពីកាសែតមួយបានឲ្យដឹងថា Donny van de Beek ចង់នៅ Premier League បន្តទៀត ប្រសិនបើគាត់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។ យោងតាមប្រភពពី FCInterNews ដែលជាប្រភពលំដាប់ទី ៣ នៃប្រទេសអ៊ីតាលី បានអោយដឹងថា De Beek ពេញចិត្តក្នុងការចូលរួមជាមួយក្រុម Arsenal ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមបីនៃក្របខ័ណ្ឌ Serie A ក៏ដោយ។ ក្លិប Inter Milan, AC Milan…
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងធ្វើការសម្រេចចិត្តថា តើប្រទេសណានឹងក្លាយជាកន្លែងសម្រាប់ការប្រកួតពានរង្វាន់ AFC Cup រដូវកាលនេះនៅសប្តាហ៍ក្រោយនេះហើយ។ បើតាមអគ្គលេខាធិការរបស់ AFC លោក Datuk Windsor Paul John គណៈកម្មការរៀបចំប្រកួតប្រជែងរបស់ AFC បានសំរេចលើករណីជ្រើសរើសទីលាននេះហើយ។ គណៈកម្មាធិការប្រកួតប្រជែងរបស់ AFC បានធ្វើការសម្រេចចិត្តរួចហើយ ហើយជាធម្មតាសេចក្តីសំរេចនឹងដាក់ជូនទៅ AFC Exco ដើម្បីអនុម័ត។ លោកបានមានប្រសាសន៍ថា៖“ ជាធម្មតា! ការសម្រេចចិត្តចុងក្រោយឬអនុម័តឲ្យប្រើប្រាស់ពី AFC Exco នឹងត្រូវពិនិត្យក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណៈកម្មាធិការប្រកួតប្រជែងរបស់ AFC…