ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Bukit Jalil National Stadium
កីទ្បា

កីឡដ្ឋាន ​Bukit Jalil ​របស់​ជម្រើស​ជាតិ​ម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំរបស់​ប្រទេស

ទីលានបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ពោលគឺពហុកីឡដ្ឋានជាតិ Bukit Jalil National Stadium នឹងបើកដំណើរការជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង (PPV) ចាប់ពីថ្ងៃទី ២១ ខែមិថុនានេះដែលមានសមត្ថភាពចាក់រហូតដល់ ១០,០០០ ដូសក្នុងមួយថ្ងៃ។ បន្ទាប់ពីស្ងាត់ស្ងៀមអស់រយៈពេលជិត ២ ឆ្នាំ ដោយគ្មានការប្រកួតបាល់ទាត់អន្តរជាតិឥឡូវពហុកីឡដ្ឋាននេះ កំពុងត្រូវបានលែលម្អជា PPV ដ៏ធំមួយដើម្បីអនុញ្ញាតឱ្យមនុស្សកាន់តែច្រើន ជាពិសេសនៅជុំវិញជ្រលងភ្នំ Klang ទទួលការចាក់វ៉ាក់សាំងដោយផ្តោតលើមនុស្សដែលមានអាយុក្រោម ៤០ ឆ្នាំ។ យោងតាមរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Datuk Seri Reezal Merican Naina Merican…

Ggf
បច្ចេកវិទ្យា

ត្រៀម​មុន​ចេញ​លក់​ផ្លូវការ! Samsung ពន្លឿន​ការ​ផលិត​ម៉ូឌែល​ថ្មី​ ២ នេះ ឲ្យ​បាន ៧ លាន​គ្រឿង

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ យើង​ទទួល​បាន​ដំណឹង​ម្តង​រួច​មក​ហើយ ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់ផ្តើម​ចង្វាក់​ផលិតកម្ម​នៃ​ស្មាតហ្វូន​សេរ៊ី​ថ្មី Galaxy Z Fold3 ដែល​ជា​ស្មាតហ្វូន​បត់​ត្រៀម​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។ ដោយឡែក​ថ្មីៗ​នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ FrontPageTech ក៏​បាន​ឲ្យ​ដឹង​ថា ចង្វាក់​ផលិតកម្ម​ទី​ពីរ​នៃ Galaxy Z Flip3 ដែល​ជា​បងប្អូន​ត្រកូល​តែ​មួយ​នោះ ក៏​ចាប់ផ្តើម​ផលិត​ដូច​គ្នា។ ប្រភព​បាន​ឲ្យ​ដឹង​ថា Samsung កំពុង​ពន្លឿន​ល្បឿន​នៃ​ចង្វាក់​ផលិតកម្ម ដោយ​ក្នុង​មួយ​ថ្ងៃ​ចង់​បាន​ចន្លោះ​ពី ៥០ ០០០ ទៅ ៧០ ០០០ គ្រឿង ដើម្បី​ធានា​បាន ​ថា​អាច​មាន​ម៉ូឌែល​ទាំង​ពីរ​ដល់​ខ្ទង់ ៧ លាន​គ្រឿង ត្រៀម​ចរាចរ​លើ​ទីផ្សារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ បញ្ជាក់​ថា​…

Te
សង្គម

ជ្រើសរើស​ផ្កា​ឈូក​មួយ ដើម្បី​ទម្លាយ​ថា តើ​ជីវិត​អ្នក​កំពុង​ជួប​រឿង​អ្វី​នៅ​ពេល​នេះ?

ផ្កា​ឈូក គឺ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​អត្ថន័យ​ផ្សេង​ពី​គ្នា​ទៅ​តាម​ជាតិសាសន៍​នីមួយៗ ដោយឡែក​សម្រាប់​ព្រះពុទ្ធ​សាសនា គឺ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ដោយ​ឈូក​តំណាង​ឲ្យ​បញ្ញា​នៃ​អ្នក​គោរព​ព្រះ​ពុទ្ធ ព្រោះ​ព្រះ​សម្មាសម្ពុទ្ធ​បាន​ចាត់​ទុក​បញ្ញា​របស់​សត្វ​លោក​ដូច​ជា​ផ្កា​ឈូក​បួន​ពួក​ក្នុង​ជលសា។ ក្រឡេក​មក​ក្នុង​អត្ថបទ​នេះ​យើង​ជ្រើសរើស​ផ្កា​ឈូក​ចំនួន ៦ ឲ្យ​អ្នក​ធ្វើ​ការ​ចុច​យក​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម ថា​តើ​ជីវិត​អ្នក​ពេល​នេះ​កំពុង​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អ្វី​ខ្លះ? ផ្កា​ឈូក​ទី ១ ប្រសិន​ជា​ផ្កា​ឈូក​ទី ១ បាន​ទាក់ទាញ​ចិត្ត​អ្នក​ឲ្យ​ជ្រើសរើស​យក​នោះ មាន​ន័យ​ថា អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​នេះ គឺ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​អត់ធ្មត់​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បញ្ហា​របស់​អ្នក គឺ​ទាមទារ​ការ​ប្រើប្រាស់​អារម្មណ៍​ពិត​មក​ដោះស្រាយ តែ​ត្រូវ​ដឹង​ការ​ដែល​អ្នក​ពន្យារ​វា​ឲ្យ​បាន​កាន់​តែ​យូរ គឺ​កាន់​តែ​ល្អ។ ផ្កា​ឈូក​ទី ២ ការ​ដែល​អ្នក​ធ្វើ​សកម្មភាព​អ្វី​មួយ​ដោយ​ពុំ​បាន​គិត​ល្អិតល្អន់ វា​ជា​ធម្មតា​ហើយ​ដែល​បាន​ទាញ​ឲ្យ​អ្នក​ធ្លាក់​មក​ដល់​ចំណុច​នេះ។ បញ្ហា​របស់​អ្នក​បាន​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​មក​ហើយ តែ​យ៉ាង​ណា​ចូរ​បន្ត​ផ្តោត​លើ​ដំណោះស្រាយ និង​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​គិត​ថា​មិន​អី។ បញ្ហា​ហិរញ្ញវត្ថុ​ជា​អ្វី​ដែល​អ្នក​ប្រឈម​ធំ​បំផុត​នៅ​ពេល​នេះ តែ​តាម​មើល​ឃើញ​គឺ​អ្នក​ធ្វើ​បាន​ល្អ​ច្រើន​ជាង​មុន…

Bvbvgf
សង្គម

លាក់ប៉ុណ្ណាក៏នៅតែចាប់បាន! សញ្ញា ៦ បង្ហាញថាច្បាស់ថាដៃគូកំពុងមានរឿងលាក់បាំង

ស្នេហារវាងមនុស្សពីរនាក់ ពេលខ្លះឈានដល់ផ្លូវបម្រុងនឹងបែក ក៏មានរឿងរ៉ាវជាច្រើនដែលលាក់បាំងនឹងគ្នា ហើយខ្លះបម្រុងតែនឹងក្បត់ ក៏ព្យាយាមធ្វើជាមនុស្សល្អនៅនឹងមុខយើង តែក្រោយខ្នងគេរៀបចំផ្លូវដើម្បីដើររួចទៅហើយ។ ខាងក្រោមយើងបង្ហាញការកត់សម្គាល់ ៦ ចំណុច អាចដឹងច្បាស់ថាដៃគូរបស់អ្នកកំពុងមានរឿងអ្វីលាក់បាំងឬអត់៖ ៦) ទៅណាមកណា មិនចង់ឲ្យអ្នកទៅ ជាការពិតមនុស្សស្រលាញ់គ្នា ដើរជាមួយគ្នាគ្មានអ្វីត្រូវលាក់បាំងទេ តែបើថ្ងៃមួយ គេលែងឲ្យអ្នកទៅ ហើយថាចង់ទៅតែម្នាក់ឯង នោះស្មើនឹងការទៅកន្លែងនោះ កំពុងមានអ្វីចង់លាក់នឹងអ្នក ឬមិនចង់ឲ្យអ្នកទៅជួបនរណាម្នាក់ហើយ។ ៥) ចូលចិត្តបំភ្លេចចោលនៅរឿងដែលបាននិយាយឬសន្យាជាមួយអ្នក ពាក្យសន្យា ទាំងឡាយគេលែងឲ្យតម្លៃដូចមុន គេធ្វើដូចធម្មតា ចង់បំភ្លេចក៏បំភ្លេច ហើយនិយាយបានតែនិយាយ មិនបានធ្វើចេញជាសកម្មភាពជាក់លាក់មកនោះទេ។ ៤) ព្យាយាមបង្វែរដានសំណួរ ពេលអ្នកសួរនាំសំណួរណារាងចាក់ដោតអារម្មណ៍…

Roberto Manicni
កីទ្បា

គ្រូបង្វឹក​អ៊ីតាលី​ថា ជម្រើស​ជាតិ​វែល​ខ្លាំង​ដូច​ក្រុម Stoke City អ៊ីចឹង

លោក Mancini បានចំណាយពេល ៣ ឆ្នាំកន្លះក្នុងការធ្វើជាគ្រូបង្វឹករបស់ក្លិប Manchester City ចន្លោះឆ្នាំ ២០០៩ និង ២០១៣ ហើយបាននិយាយថាជម្រើស​ជាតិវេលស៍គឺជាក្រុមខ្លាំងដូច Stoke Cityមុន​ពេលក្រុមទាំងពីរជួបគ្នានៅការ​ប្រកួតចុងក្រោយនៃពូល A នៅកីឡដ្ឋាន Stadio Olimpico នៅថ្ងៃអាទិត្យ ក្នុងពាន​រង្វាន់ Euro ២០២០ ។ គ្រូបង្វឹកជនជាតិអ៊ីតាលីលោក Roberto Mancini បានប្រៀបធៀបជម្រើសជាតិវេលស៍ទៅនឹងក្រុម Stoke City មុនពេលការប្រកួត Euro ២០២០…

KNONGSROK
ស្នេហាយុវវ័យ

ជឿទេថា មនុស្សដែលបែកគ្នាហើយ តែអាចត្រឡប់មករកគ្នាវិញ ហើយថែមទាំងស្រឡាញ់គ្នាជាងមុនទៀត

ចង់ផ្គុំកែវដែលបែកគឺពិបាកណាស់ តែបើចង់ផ្សះផ្សាទំនាក់ទំនងដែលធ្លាប់ប្រេះឆា គឺមិនមានអ្វីដែលពិបាកនោះទេ ព្រោះរាល់ទំនាក់ទំនងទាំងអស់ គឺសុទ្ធតែមានមនោសញ្ចេតនាចាក់ជ្រៅដែលជាធាតុផ្សំ ដូច្នេះ ចង់ឱ្យគ្រប់យ៉ាងត្រឡប់ដូចដើម មិនមានអ្វីដែលថាធ្វើមិនបាននោះឡើយ សំខាន់ឱ្យតែចិត្តគំនិត និងអារម្មណ៍របស់មនុស្សពីរនាក់នៅតែមានចំពោះគ្នា។ យ៉ាងណាមិញ វាក៏មានពិតមែន មិនថាមិត្តភាព ឬគូស្នេហ៍នោះឡើយ អ្នកខ្លះបានបែកគ្នាអស់ពេលជាច្រើនឆ្នាំទៅហើយក្ដី តែបែរជាអាចត្រឡប់មកត្រូវរ៉ូវគ្នាវិញជាថ្មីបាន លើសពីនេះ ពួកគេអាចសាងទំនាក់ទំនងយ៉ាងល្អជាមួយគ្នាថែមទៀត ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ចំណុចរឹតតែពិសេសជាងនេះទៀតនោះគឺ ពួកគេកាន់តែចេះថែរក្សាគ្នា ចេះយល់ពីជម្រៅចិត្តគ្នាកាន់តែស៊ីជម្រៅ។ មនុស្សដែលអាចវិលត្រឡប់មករកគ្នាវិញ ហើយកាន់តែស្រឡាញ់គ្នាទ្វេដង ក៏ព្រោះតែគេដឹងថា មួយរយៈកន្លងមកដែលបានឃ្លាតឆ្ងាយពីគ្នានេះ វាគឺជាពេលវេលាដើម្បីពិសោធន៍នូវអារម្មណ៍រវាងគ្នាឱ្យបានដឹងកាន់តែច្បាស់ថា ពួកគេពិតជាត្រូវការគ្នា ម្នាក់ៗពិតជាមិនអាចបាត់បង់គ្នាបានឡើយ។ ហើយរឿងរ៉ាវអនុស្សាដែលពួកគេបានសាងកន្លងមកនេះ វាពិតជាមានន័យ និងមិនមានអ្វីដែលអាចកាត់ថ្លៃបានដែរ។…

KNONGSROK
មិត្តអ្នកអាន

ហេតុអ្វីជាខ្ញុំដែលចាំតែខុស? កើតមកជាមនុស្សស្រីចាំតែខុស ហើយចាំតែទ្រាំបែបហ្នឹងមែនទេ?

#រឿងរ៉ាវរបស់មនុស្សស្រីម្នាក់ដែលនាងលាក់ទុកយូរជាមកហើយ ពេលខ្លះការអត់ធន់វាក៏អាចអស់សុពលភាពដែរ 📷 ព្រោះខ្ញុំតែងតែព្យាយាមកែប្រែចិត្តគំនិតដើម្បីអ្នក តែអ្នកវិញមិនដែលសូម្បីតែគិតអាណិតដល់ខ្ញុំ (កាន់តែផ្គើនលើសដើម) 📷 រាល់កំហុសរបស់អ្នកខ្ញុំតែងតែអភ័យទោស លើកលែងឲ្យមករហូតមាន ពេលខ្លះសុខចិត្តទទួលខុសខ្លួនឯងទាំងអស់ ព្រោះមិនចង់បាត់បង់ពាក្យថាគ្រួសារ 📷 តែអ្នកមិនដែលកែទេ មិត្តភក្តិរបស់អ្នកសំខាន់ណាស់ សំខាន់ជាងមនុស្សស្រីម្នាក់នេះណាស់ 📷 តែចង់សួរថាពេលអត់លុយ ពេលអ្នកឈឺ ពេលអ្នកគ្មានអ្វីសោះ តើពួកគេមកជួយអ្នកបានអត់? មកក្បែរយើងអត់? ចម្លើយគឺសាមញ្ញបំផុត “អត់ទេ” ព្រោះពួកគេក៏មានមនុស្សដែលពួកគេមើលថែដែរ 📷 ពួកគេអាចក្បែរអ្នកតែពេលគេត្រូវការអ្នកប៉ុណ្ណោះ តែសម្រាប់មនុស្សម្នាក់នេះ តែអតែនៅក្បែរអ្នកគ្រប់ពេលទាំងអស់មិនថាសុខ ឬទុក្ខ 📷📷 ព្រោះខ្ញុំស្គាល់ហើយក៏យល់ច្បាស់ពីអត្ថន័យនៃពាក្យថាគ្រួសារ…. រាល់ពេលដែលខ្ញុំមិនមាត់មិនមែនមានន័យថាខ្ញុំគ្មានអារម្មណ៍អ្វីនោះទេ…

KNONGSROK
សេដ្ឋកិច្ច

សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់

🥱សូមមនុស្សប្រុសទាំងអស់​ អានអត្ថបទអប់រំនេះ​ ដោយយកចិត្តទុកដាក់​ ហើយព្យាយាមយល់​ និងពិចារណាឱ្យច្បាស់ ៖​ (👉ហាមខមមិនផ្ចាញ់ផ្ចាល​ និងជេរអេតមីន​ ប្រយ័ត្នអេតមីនជេរវិញ​ 😒) ១.​ មុនពេលដែលអ្នកថើបនាង​ អ្នកត្រូវប្រាកដថា​ នេះជាស្នេហា​ និងជាអារម្មណ៍ស្មោះពិតប្រាកដរបស់អ្នក​ ដែលមានចំពោះនាង​ មិនមែនជារឿងលេងសេីច​ ឬយកនាងត្រឹមជាការលេងសេីច​ ។ ២.​ មុនពេលដែលអ្នកហារមាត់​ សន្យាចំពោះនាង​ អ្នកត្រូវតែប្រាកដចិត្ត​ថា​ អ្នកអាចធ្វេីវាបានដោយពិតប្រាកដ​ ដែលមិនមែនជាការសន្យាចោលឱ្យរួចពីមាត់នោះឡេីយ។ ៣.​ មុនពេលដែលអ្នកសម្រេចចិត្ត​ ចង់ដោះសម្លៀកបំពាក់របស់នាង​ អ្នកត្រូវប្រាកដថាអ្នកត្រៀមខ្លួនរួចរាល់​ ប្រឈមមុខនឹងរាល់ផលវិបាកទាំងអស់ដែលប្រុងនឹងកេីតឡេីង​ ។ ៤.​ មុនពេលដែលអ្នក…

Cover Sugar Tiger
PR

ទីតាំងថ្មី អារម្មណ៍ថ្មី និងរសជាតិឆ្ងាញ់អស្ចារ្យ ជាមួយ Tiger Sugar សាខា ភ្នំពេញសេនធើ (មានវីដេអូ)

បច្ចុប្បន្ននេះតែគុជ បានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយនៅក្នុងស្រទាប់យុវវ័យ ថាមានរសជាតិឆ្ងាញ់ ញ៉ាំបានគ្រប់វ័យ មានឱជារស។ យ៉ាងណាមិញ សម្រាប់តែគុជដែលជាប្រេនល្បីក៏បាននាំមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការផងដែរ។ នៅក្នុងនោះ Tiger Sugar ត្រូវបានគេស្គាល់ថាជាប្រេនតែគុជលេខ១ ពីតៃវ៉ាន់ និងមានឈ្មោះល្បីគ្រប់បណ្តាប្រទេសជាច្រើន ហើយក៏បានពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតបានបង្កើតសាខាតូចៗជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញទៀតផង។ ថ្មីៗនេះដើម្បីអាចបម្រើអារម្មណ៍ និងអ្នកគាំទ្រចូលចិត្តភេសជ្ជៈប្រភេទតែ និងតែគុជទន់ល្មើយនោះ Tiger Sugar  បានបង្កើតសាខាថ្មីរបស់ខ្លួនឯងមួយកន្លែងទៀតហើយ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញជាកន្លែងប្រមូលម្តុំទីប្រជុំជនតែម្តង នោះគឺ Tiger Sugar PPC នៅភ្នំពេញសេនធើ។ កុំភ្លេចណា ថៃហ្គ័រ ស៊ូហ្គារ ភ្នំពេញសេនធើ…

Cover Mobile
PR

អេមហួស! Mobile Coffee សាខា BKK -57 ថ្មីកាន់តែធំ ស្អាត និងកាន់តែស៊ីវិល័យជាងមុន (មានវីដេអូ)

ប្រសិនជាលោកអ្នកជាអ្នកឈ្លក់វង្វេង និងចូលចិត្តទទួលទានកាហ្វេ ច្បាស់ណាស់ អ្នកណាដែលថាមិនស្គាល់ Mobile Coffee នោះ ព្រោះហាងកាហ្វេនេះបានកសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំមកហើយថាមានបម្រើកាហ្វេឈ្ងុយឆ្ងាញ់ ពិសេសការតុបតែងហាងបែបធម្មជាតិស្រស់ស្រាយសម្រាប់អ្នកមកទទួលទាននៅហាងផ្ទាល់។ ហើយថ្មីៗនេះផងដែរ ក្រោយពីបានបើកដំណើរសាខាជាច្រើនកន្លែងពេលនេះ Mobile Coffee បានបន្តបើកសាខាថ្មីរបស់ខ្លួនកាន់តែធំ និងទូលាយជាងមុននោះគឺ Mobile Coffee  BKK -57 ដែលមានទីតាំងនៅម្តុំបឹងកេងកង។ ហាងសាខាដែលទើបតែដំណើរការថ្មីនេះមានទីតាំងធំទូលាយខ្លាំងណាស់ មានបម្រើកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ជាពិសេសថែមទាំងមានបម្រើអាហារសម្រន់មានរសជាតិឆ្ងាញ់ជាប់ចិត្តទៀតផង។ កាន់តែពិសេសដើម្បីអបអរការបើកដំណើរសាខាថ្មី Mobile Coffee  BKK -57  ក៏មានកម្មវិធីពិសេសផងដែរ នោះគឺការទិញ ១…

Euro2020_PODE
កីទ្បា

តើ Ronaldo អាច​បំបែកកំណត់​ត្រា​ព័រទុយហ្គាល់យក​ឈ្នះក្រុម​កំពុងរងសម្ពាធអាល្លឺម៉ង់យប់​នេះដែរ​ឬទេ?

ពូល F គឺពិតជាពូលមរណៈមែន​ទែននៅយូរ៉ូ ២០២០ ហើយ​នៅ​យប់​ថ្ងៃ​សៅរ៍នេះកាន់​តែ​កក្រើក​ពេលព័រទុយហ្កាល់ដែល​ទទយលបាន​ពិន្ទុក្នុងការ​ប្រកួត​ទី​មួយ ត្រូវ​ជួប​ក្រុម​កំពុងរង់សម្ពាធអាល្លឺម៉ង់នៅទីក្រុងមុយនិច។ ☝️រឿងដែលខ្ញុំគួរយកចិត្តទុកដាក់? បន្ទាប់ពីការបរាជ័យជាមួយបារាំងកាលពីសប្តាហ៍មុន ជម្រើសជាតិអាឡឺម៉ង់ត្រូវការលទ្ធផលល្អក្នុងការ​ប្រកួតនេះ ប្រសិនបើពួកគេចង់ចៀសវាងពីការធ្លាក់ចេញពីវគ្គជម្រុះតាមពូលជាលើក​ទី​២​ជាប់​គ្នា​ក្នុងការ​ប្រកួត​ Euro ។ សម្ពាធដ៏ធំរបស់ក្រុមលោក Joachim Löw កំពុងស្ថិតក្នុងការគំរាមកំហែងរបស់ព័រទុយហ្កាល់ដែល​ធ្វើឲ្យ​ការ​ប្រកួត​កាន់​តែចាប់អារម្មណ៍។ ក្រុម​ណាដែល​ស៊ុត​បញ្ចូល​ទី​មុនគឺ​ពិត​ជាចាបាច់​ក្នុង​ឈ្នះ។ 🔑 កីឡាករសំខាន់ៗក្នុងការ​ប្រកួត​នេះ៖ -Cristiano Ronaldo ជឿសមិនផុតពី Christiano Ronaldo ​នោះ​ទេ​សម្រាប់​អ្នក​បើ​ចង់​រក​ឃើញ​កីឡាករ​ល្អបំផុតក្នុង​ជំនួប​នេះ។ គាត់​បង្ហាញទម្រង់លេងមិនសូវល្អ​ពេល​ប៉ះហុងគ្រី ប៉ុន្តែនៅ​តែ​អាច​រក​បាន​២​គ្រាប់ ខណៈដែល​២​គ្រាប់​នេះ​បាន​បំបែកកំណត់​ត្រាជាច្រើន​ក្នុងពានរង្វាន់ទ្វីបអឺរ៉ុប។ -Joshua Kimmich ការ​ដាក់​គាត់ឲ្យ​លេង​ក្នុង​តំបន់​បម្រការពារ និង​មក​ជួយក្នុងតំបន់ស្លាបស្ដាំបាន​ធ្វើឲ្យ​គាត់​កាន់​តែ​ល្អ។…

ម៉ាឡេស៊ី
កីទ្បា

សមាគមបាល់ទាត់​ម៉ាឡេស៊ី​នឹង​ពិនិត្យឡើង​វិញ​អំពី​ប្រសិទ្ធភាពនៃច្បាប់កីឡាករចូលសញ្ជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Haji Hamidin Mohd Amin បានណែនាំដល់លេខាធិការដ្ឋានរបស់​សមគមកីឡាបាល់​ទាត់​ម៉ាឡេស៊ី (FAM )ពិនិត្យអំពី​ប្រសិទ្ធភាពកីឡាករចូលសញ្ជាតិ​ដែល​បង្ហាញទម្រង់​លេង​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួតជម្រុះ 2022 FIFA World Cup នា​ពេល​កន្លងមក។ អ្នកគាំទ្របាល់ទាត់ក្នុងស្រុកថ្មីៗនេះបានរិះគន់ការបង្ហាញគុណផលរបស់ Guilherme De Paula, Mohamadou Sumareh និង Liridon Krasniqi ដែលមិនបានជួយក្រុមជម្រើសជាតិខ្លាម៉ាឡាយូមួយនេះឲ្យទទួលបានលទ្ធផលជាវិជ្ជមានក្នុងការប្រកួតជាមួយ UAE និងវៀតណាម។ នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ លោក Hamidin…