
តាមចិត្តវិទ្យាលោកខាងលិច! ជ្រើសរើសក្មេងស្រីម្នាក់ ដើម្បីដឹងថាមនុស្សម្នាស្រឡាញ់អ្នកដោយសារចំនុចទាក់ទាញអ្វីខ្លះ
តើក្មេងស្រីម្នាក់ណាជាជម្រើសរបស់អ្នក ជ្រើសរើសក្មេងស្រីដែលអ្នកចូលចិត្តជាងគេនៅពេលក្រឡេកឃើញភ្លាម ដើម្បីដឹងថាអ្នកដទៃស្រឡាញ់ចូលចិត្តអ្នក ដោយសារអ្នកមានចំនុចទាក់ទាញអ្វីខ្លះ? ១. ចំនុចទាក់ទាញរបស់អ្នក៖ ការលេងសើចច្រើន និងភាពកំប្លុកកំប្លែង បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ១ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារការលេងសើចច្រើនរបស់អ្នក បានធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្បើយនៅពេលបាននៅក្បែរអ្នក។ ភាពកំប្លុកកំប្លែករបស់អ្នកបានធ្វើឱ្យមនុស្សជុំវិញអ្នកមានស្នាមញញឹម ព្រោះអារម្មណ៍លេងសើចរបស់អ្នកនឹងជួយបង្កើនទំនាក់ទំនងរវាងអ្នក និងមនុស្សជុំវិញខ្លួនអ្នកកាន់តែមានភាពស្និតស្នាលជាមួយបុគ្គលិកលក្ខណៈគួរឱ្យស្រឡាញ់របស់អ្នក។ ២. ចំនុចទាក់ទាញរបស់អ្នក៖ ភាពទន់ភ្លន់ បើសិនជាអ្នកជ្រើសរើសយកក្មេងស្រី ២ មានន័យថាមនុស្សម្នាដែលនៅជុំអ្នកស្រឡាញ់ចូលចិត្តអ្នក ដោយសារ “ភាពទន់ភ្លន់”។ សម្រាប់គ្រប់គ្នាអ្នកគឺជាមនុស្សទទួលយករឿងរ៉ាវពីគ្រប់គ្នាដែលបាននិយាយមកកាន់អ្នក អ្នកគឺជាអ្នកស្តាប់ក៏ល្អ។ ពួកគេនិយាយជាមួយអ្នកដោយភាពស្ងប់ស្ងៀមនៅពេលពួកគេជួបបញ្ហាហើយមានអ្នកជួយប្រឹក្សាដោះស្រាយ ផ្តល់ដំបូន្មានល្អៗជានិច្ច។ ការឆ្លើយតបដោយភាពទន់ភ្លន់ និងលើកទឹកចិត្តរបស់អ្នក បានជំរុញនូវភាពក្លាយហានបន្ថែមសម្រាប់ពួកគេផងដែរ។ ៣.…











