ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
ទស្សនៈ

ពេលខ្លះពាក្យផ្ចាញ់ផ្ចាល់របស់អ្នកដទៃ អាចជាកម្លាំងជម្រុញឱ្យអ្នកជោគជ័យ

យុវជនម្នាក់បានដាក់ពាក្យធ្វើជាជំនួយការអ្នកបើករថភ្លើង ហើយអ្នកបើករថភ្លើង គឺជាមនុស្សចូលចិត្តត្អួញត្អែររអ៊ូរទាំ តែងតែបណ្តោសបង្អាប់ដល់ជំនួយការដែលមកថ្មីនោះ។ ១ខែកន្លងផុតទៅ យុវជននោះបានទទួលប្រាក់ខែលើកទីមួយនៅក្នុងជីវិតរបស់គេ នៅក្នុងចិត្តរបស់គេដូចជាបានញុំាទឹកឃ្មុំដ៏ផ្អែមអ៊ីចឹង បន្តិចក្រោយមកក៏យកប្រាក់ខែនោះចេញមករាប់។ ពេលដែលកំពុងរាប់បណ្តើរសប្បាយបណ្តើរនោះ អ្នកបើករថភ្លើងម្នាក់នោះក៏ទ្រាំមិនបានហើយនិយាយថា “អាល្អិត កុំទាន់សប្បាយចិត្តពេក ! ឯងស្មានថាឯងអាចឱបចានបាយនេះជាប់ហើយមែនទេ? ប្រាប់ឯងចុះ ឯងត្រូវឆ្លងឱ្យផុត៣ខែទើបរាប់ថាផុតការងារសាកល្បង យ៉ាងណាឯងកុំទៅបង្ករឿងទៅបានហើយ។ បើពីរបីឆ្នាំក្រោយ ឯងមានសំណាងមិនត្រូវបានគេដេញចេញនោះ ឯងអាចដូចយើងអ៊ីចឹង អាចធ្វើជាអ្នកបើករថភ្លើងស្របច្បាប់ម្នាក់ ពេលនោះទើបអាចរាប់លុយបានដោយសប្បាយចិត្តបាន។ ចំពោះពេលនេះ យើងផ្តល់យោបល់ថាឯងគួរតែមើលចានបាយខ្លួនឯងឱ្យបានប្រយ័ត្នបន្តិច ឆាប់ទៅធ្វើការឱ្យបានល្អទៅ!” យុវជនរូបនោះខឹងឡើងមុខក្រហម គេយល់ថាអ្នកបើករថភ្លើងម្នាក់នេះគ្មានសិទ្ធមកប្រមាថគេបែបនេះទេ។ តែសម្ដីរបស់អ្នកបើករថភ្លើងបែរជារំឭកដល់គេ ឱ្យគេពិចារណាដល់រឿងមួយ “ឬមួយក៏ខ្ញុំគ្រាន់តែអាចយកមុខរបរជាអ្នកបើករថភ្លើងធ្វើជាការងារប្រចាំជីវិតខ្ញុំទេឬ? បើសិនជាបែបនេះ ឆាកជីវិតមួយនេះគ្មានន័យជាមិនខាន?”…

Cover Sday
គ្រួសារ

ប្រសិនជាអ្នកបាត់បង់មនុស្សស្រីដែលស្រលាញ់អ្នកខ្លាំង មនុស្សប្រុសនឹងខាតបង់ ហើយស្តាយក្រោយរឿង ៨យ៉ាងនេះ

អ្នកខ្លះមានមនុស្សល្អនៅក្បែរដៃ បែរជាមិនចេះថែរក្សា តែពេលបាត់បង់ទើបស្តាយក្រោយ។ នៅក្នុងរឿងស្នេហាក៏បែបនេះដែរ មនុស្សប្រុសត្រូវចាំថា នៅពេលដែលអ្នកមានមនុស្សស្រីល្អ ស្រលាញ់អ្នកស្មោះ  និងអាចរួមសុខទុក្ខជាមួយអ្នកហើយ អ្នកមិនគួរប្រហែសបាត់បង់នាងពីជីវិតនោះទេ។ តើអ្នកដឹងទេ នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងដឹងថាអ្នកកំពុងតែជួបរឿងខាតបង់ធ្ងន់ធ្ងរ ហើយនឹងស្តាយក្រោយនូវរឿងទាំង ៨យ៉ាងនេះ ៖ ១. នាងជាមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបំផុត នៅពេលដែលអ្នកបាត់បង់នាង អ្នកនឹងបាត់បង់មនុស្សស្រីម្នាក់ដែស្រលាញ់អ្នកខ្លាំងបំផុត ជាងអ្នកណាៗទាំងអស់។ អ្នកនឹងរកមិនបាន ឬមិនងាយរកបានមនុស្សស្រីដែលស្រលាញ់អ្នកខ្លាំងបែបនេះទេ ហើយវាជាភាពស្តាយក្រោយដែលអ្នកមិនមានអ្នកស្រលាញ់អ្នករបៀបដូចដែលនាងស្រលាញ់អ្នក។ ២. ស្រលាញ់អ្នកដោយមិនចង់បានអ្វីតបស្នង ដឹងហើយថាមននុស្សក្នុងសង្គមនេះទំនាក់ទំនង ឬការរាប់អានណាមួយតែងតែចង់បានផលប្រយោជន៍។ តែសម្រាប់មនុស្សស្រីដែលស្រលាញ់អ្នកស្មោះពិត គឺនាងស្រលាញ់អ្នកស្មោះអស់ពីចិត្ត ស្រលាញ់ដោយគ្មានលក្ខខណ្ឌ ហើយក៏ស្រលាញ់ដោយមិនចង់បានអ្វីមកតបស្នងមកវិញឡើយ។ បាត់បង់នាង…

3
ទស្សនៈ

ឱ្យតែអ្នកស្គាល់ផ្កាយក្រពើ ឬផ្កាយប៉ូលច្បាស់ អ្នកនឹងគ្មានថ្ងៃវង្វេងនោះឡើយ

មនុស្សពីបុរាណ ឬក៏ពេលដែលវង្វេងនៅក្នុងព្រៃនាពេលយប់ អ្វីដែលអាចសង្គ្រោះពួកគេបាន មានតែពឹងទៅលើត្រីវិស័យ ឬក៏មើលផ្កាយលើមេឃ ដែលគេហៅឈ្មោះផ្កាយនោះថា ផ្កាយក្រពើ ឬផ្កាយប៉ូល។ ហើយមនុស្សនៅប៉ែកខាងជើងនិយមសួរខ្លួនឯងថា “តើនៅក្នុងចិត្តរបស់ខ្លួន មានផ្កាយក្រពើមួយដួងដែរឬទេ?” តើនេះចង់និយាយពីអ្វីទៅ? គឺចង់ប្រាប់អ្នកថាពេលដែលអ្នកជួបនឹងស្ថានភាពវង្វេងនៅក្នុងឆាកជីវិតរបស់អ្នកចាំបាច់ត្រូវមានផ្កាយក្រពើមួយដួងសម្រាប់ជួយរកទិសដៅឱ្យអ្នក។ ពួកយើងសុទ្ធតែដឹងថា ផ្កាយក្រពើ គឺជាសញ្ញាបង្ហាញផ្លូវដ៏សំខាន់នៅពេលដើរនៅក្នុងព្រៃ និងជាទិសដៅរបស់នាវាចរណ៍ពីបុរាណ លើសពីនេះទៀត វាក៏ជាក្រុមផ្កាយសម្រាប់កំណត់ទិសដៅរបស់ផ្កាយតូចៗផងដែរ។ ដោយសារតែ ផ្កាយក្រពើស្ថិតនៅក្បែរផ្កាយដែលស្ថិតចំទិសខាងជើងតែម្តង ដោយហេតុនេះហើយអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ផែនដីបានពឹងផ្អែកលើពន្លឺរបស់វាដើម្បីធ្វើនាវាចរណ៍ ឬការត្រាច់ចរក្នុងព្រៃនាពេលរាត្រី។ បច្ចុប្បន្នតំបន់ ប៊ីសសេល (Bissell) គឺជារតនសម្បត្តិមួយនៅលើវាលខ្សាច់សាហារ៉ា ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍រាប់មិនអស់មកកាន់ទីនេះ ប៉ុន្តែមុនពេលលោក ខេន លឺវីន…

3
ទស្សនៈ

គ្រប់ពេលវេលា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដាច់ខាតកុំងប់ងល់ វង្វេងគោលដៅឱ្យសោះ

នៅក្នុងកិច្ចការងារ ចំពោះការវង្វេងទិសដៅម្តងម្កាល វាពិតជាពិបាកនឹងចៀសផុតណាស់ ពាក្យមួយឃ្លាដែលពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានពន្យល់ទៅជនវង្វេងគ្រប់រូបដោយនិយាយថា “នៅក្នុងភាពយុវវ័យរបស់អ្នកណាដែលមិនធ្លាប់វង្វេង”។ ប៉ុន្តែភាពវង្វេង គឺជាអារម្មណ៍អវិជ្ជមានមួយ ភាពវង្វេងនឹងអាចធ្វើឱ្យមនុស្សម្នាក់ល្ហល្ហេវឥតកោះត្រើយ គ្មានទិសដៅ បើមិនអាចរំដោះខ្លួនចេញពីភាពវង្វេងនេះបានទេ ដូច្នេះចុងក្រោយអ្វីដែលទន្ទឹងរង់ចាំអ្នកនោះ គឺជាភាពអន់ថយ មិនរីកចម្រើន។ មនុស្សដែលវង្វេង គឺរកមិនឃើញនូវច្រកចេញនៃឆាកជីវិតឡើយ ដូច្នេះត្រូវបានឃុំជាប់នៅក្នុងនោះ។ ហើយមានពេលខ្លះ មិនមែនយើងមិនចង់ទៅស្វែងរកនោះទេ តែដោយសារយើងគ្មានគោលដៅ ដូច្នេះទើបវីវក់ក្នុងភាពឈឺចាប់ ចាកមិនឆ្ងាយពីភាពវង្វេងវង្វាន់ ហើយថែមទាំងបានឃុំខ្លួនឯងដោយភាពស្មុគស្មាញជាច្រើន រកមិនឃើញនូវច្រកមួយដែលអាចដកដង្ហើមបាន។ នៅក្នុងរឿងស្នេហាវិញ ខ្លួនប្រៀបបីដូចជាគ្រាប់អុក ទៅមុខ ឬថយក្រោយមិនមែនអាស្រ័យលើខ្លួនឯង ចំណែកនៅក្នុងការងារ ខ្លួនប្រៀបដូចជាមនុស្សយន្តត្រូវបានគេបញ្ជាឱ្យទៅមកតាមចិត្ត ដូច្នេះទើបយូរៗទៅកើតជាភាពវង្វេង។ មានពេលខ្លះ ភាពវង្វេង…

Cover Art
PR

អ្នកស្រលាញ់សិល្បៈវប្បធម៌ពិតៗ! ច្នៃប្រតិដ្ឋរុក្ខជាតិ និងប្រទាលជាមួយរូបចម្លាក់សិល្បៈវប្បធម៌ និងប្រាសាទខ្មែរពិតជាអស្ចារ្យ្យ

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មានហាងលក់ប្រទាលមួយ កំពុងតែទទួលបាននូវភាពល្បីល្បាញជាខ្លាំង និងទទួលបានការគាំទ្រថាជាហាងលក់ដើមឈើ និងប្រទាលដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ថែមទាំងលើកកម្ពស់សិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយ៉ាងគួរឱ្យសរសើរជាខ្លាំងនោះគឺហាង « Napolitana » ។ ដោយហាងនេះមានលក់ដើមឈើ រុក្ខជាតិជាច្រើនតូចធំ រួមទាំងប្រទាលជាច្រើនប្រភេទ សម្រាប់តុបតែងផ្ទះ តុការិយាល័យ និងសម្រាប់ក្បួនហុងស៊ុយទៀតផង។ មានការរៀបប្រទាលជាឈុត ប្រកបដោយគុណភាព និងភាពទាក់ទាញ មានបន្ថែមរូបព្រះព្រហ្ម ប្រាសាទអង្គរវត្ត អង្គរធំ  ចម្លាក់របាំខ្មែរ និងការច្នៃរូបសំណាកផ្សេងៗស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ ដែលលក្ខណៈពិសេសក្រៅពីភាពស្រស់ស្អាត គឺការលើកស្ទួយសិល្បៈវប្បធម៌នេះតែម្តង។ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍រុក្ខជាតិ និងប្រទាលស្អាតៗ ច្នៃប្រតិដ្ឋ និងមានតម្លៃសមរម្យ…

T
សង្គម

ជ្រើសរើសថ្មគ្រីស្ទាល់មួយ ដើម្បីដឹងថា មានអ្វីកំពុងរង់ចាំអ្នកនៅពេលខាងមុខ?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅថ្មគ្រីស្ទាល់មួយ ក្នុងចំណោមថ្មទាំងបួន នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងពេលខាងមុខ៖ ថ្មគ្រីស្ទាល់ទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ ថ្មគ្រីស្ទាល់ទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ថ្មគ្រីស្ទាល់ទី ៣ វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាពីភាពតប់ប្រមល់ និងភាពមមាញឹកនៃជីវិតបន្តិច ហើយចូរយកពេលវេលាសម្រាកនោះទៅលំហែកាយ…

T
សង្គម

បើក​ស្រោម​សំបុត្រ​មួយ ដើម្បី​បង្ហាញ​ពីសារណែនាំសម្រាប់ជីវិតអ្នកនៅពេលនេះ

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ស្រោមសំបុត្រ​មួយ​ក្នុង​ចំណោម ស្រោមសំបុត្រទាំង ៦ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​ក្នុង​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក៖ ស្រោមសំបុត្រទី ១ អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ អ្នក​ដែល​ជ្រើសរើស​បក្សី​ទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។ ស្រោមសំបុត្រទី ២ អ្នកតែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន…

1228587238
កីទ្បា

Real Madrid គ្រោងចុះកុងត្រា​យក Leon Goretzka ដោយ Free Free នៅ​ឆ្នាំ២០២២

យោងតាមកាសែតអាឡឺម៉ង់ Bild (តាមរយៈ Marca) បានឱ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើ Leon Goretzka របស់ក្លិប Bayern Munich ។ ប៉ុន្តែពួកគេមិនបានគិតអំពីការទិញគាត់នៅរដូវក្តៅនេះទេ។ ផ្ទុយទៅវិញពួកគេចង់នាំគាត់ទៅ Bernabeu នៅឆ្នាំ 2022 នៅពេលកិច្ចសន្យារបស់គាត់ជាមួយ Die Roten ផុតកំណត់។ Real Madrid បានបង្កើតទំនាក់ទំនងជាមួយកីឡាករវ័យ ២៦ ឆ្នាំរូបនេះរួចហើយ ដោយប្រាប់គាត់ថាពួកគេនឹងស្វាគមន៍គាត់ដោយបើកចំហរ ប្រសិនបើគាត់មិនចុះកិច្ចសន្យាបន្ថែមជាមួយម្ចាស់ជើងឯកអាឡឺម៉ង់ FC Bayern…

2021 07 21_214040
បច្ចេកវិទ្យា

មកមើលកំពូលស្មាតហ្វូតប្រចាំឆ្នាំ២០២១ ដែលអ្នកគួរពិចារណាមុននឹងទិញ

បច្ចុប្បន្នការប្រកួតប្រជែងខាងទីផ្សារស្មាតហ្វូត បានក្លាយជានិន្នាការមួយដែលធ្វើឲ្យបច្ចេកវិទ្យាស្មាតហ្វូតវិវឌ្ឍន៍យ៉ាងលឿន កាន់តែងាយស្រួលប្រើ និងមានតំលៃកាន់តែថោក ក្នុងនោះមានក្រុមហ៊ុនធំៗចំនួនពីរកំពុងប្រកួតប្រជែងគ្នា គឺ Apple និង Samsung។ ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនទាំងពីរគឺ iPhone 12 និង Galaxy S21 រចនាឡើងពហុផ្នែកខាងក្រោយដ៏អស្ចារ្យ ម៉ាស៊ីនដំណើរការដ៏មានអានុភាព រួមទាំងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5Gទៀតផង។ ប៉ុន្តែវាមិនមែនជាម៉ាកតែមួយគត់ដែលយើងត្រូវពិចារណានោះទេ មានក្រុមហ៊ុកដទៃទៀតដូចជា OnePlus, Motorola និង Google Pixel ដែលផ្តល់ជូននូវលក្ខណៈពិសេសល្អៗ ក្នុងតម្លៃថោកផងដែរ។ ការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងនោះ ផ្តល់ឱ្យយើងនូវជម្រើសដ៏ល្អក្នុងការជ្រើសរើសពីគុណភាព និង​តម្លៃ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា…

60a03f55 F329 40ff A46a C84c8042278e
កីទ្បា

គ្មានកីឡាករ Man Utd ណាម្នាក់ស្ថិត​ក្នុងតារាងហាងឆេង១០​នាក់​លើក្នុង​ឈ្នះពាន Ballon d’Or ឆ្នាំនេះទេ

Lionel Messi ឈរនៅលើកំពូលតារាងហាងឆេង Ballon d’Or បន្ទាប់ពីឈ្នះពានរង្វាន់អន្តរជាតិដំបូងរបស់គាត់ជាមួយជម្រើស​ជាតិអាហ្សង់ទីនគឺ Copa America ឆ្នាំ ២០២១ ។ បុរសវ័យ ៣៤ ឆ្នាំដែលជិតនឹងចុះកុងត្រារយៈពេលវែងថ្មីជាមួយក្រុម Barcelona ត្រូវ​តាមពីក្រោយដោយកីឡាករ Cristiano Ronaldo នៅ​លេខ​២ ខណៈដែល Robert Lewandowski ឈរ​នៅ​ចំណាត់ថ្នាក់លេខ ៣ ។ មិនមានកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ឈរនៅកំពូលទាំង ១០ ឡើយ ដោយក្រុមបិសាចក្រហមមិនបានឈ្នះពានរង្វាន់ណាមួយក្នុងរដូវកាល…

T
សង្គម

ជ្រើសរើសទេវតាស្រី​មួយ ដើម្បី​ដឹង​ថា​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ទេវតាស្រី​មួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? រូបភាព​ទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ រូបភាពទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

Ttter
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​សម្រាប់​ជីវិត​នៅ​ចុង​ខែ​កក្កដា​នេះ

តាម​រយៈ​រូបភាព​ព្រះ​ទាំង ៤ អង្គ តើ​អ្នក​ពេញ​ចិត្ត​អង្គ​មួយ​ណា​ជាង​គេ? ចម្លើយ​នៃ​ការ​ជ្រើសរើស​របស់​អ្នក អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​បាន​នូវ​សារ​ណែនាំ​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត នៅ​ចុង​ខែ​កក្កដា ដែល​សេសសល់​រយៈ​ពេល​ជិត ១០ ​ថ្ងៃ​ខាង​មុខ​នេះ៖ រូបភាព​ទី ១ អ្នក​គួរ​តែ​រៀន​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​តែងតែ​គិត​អវិជ្ជមាន មនុស្ស​ដែល​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​និង​ពាក្យសម្តីរ​បស់​ខ្លួន​ឯង។ បើ​អ្នក​នៅ​បន្ត អ្នក​អាច​នឹង​នាំ​ផល​មិន​ល្អ​មក​ក្នុង​ជីវិត​របស់​ខ្លួន​ដូច​គ្នា។ រូបភាព​ទី ២ នៅ​ពេល​ដែល​អ្នក​ប្រឈម​នឹង​បញ្ហា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត អ្នក​ក៏​នឹង​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត​ក្នុង​ស្ថានភាព​នោះ​ដូច​គ្នា។ ប្រសិន​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​យ៉ង​ពិត​ប្រាកដ ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត គឺ​អ្នក​មិន​ត្រូវ​ប្រើប្រាស់​បេះដូង​ជា​ធំ​ឡើយ។ ត្រូវ​ចាំ​ថា ការ​ប្រើប្រាស់​មនោសញ្ចេតនា​ក៏​មាន​ពេលវេលា​របស់​វា​ដែរ ព្រោះ​ពេល​ខ្លះ​វា​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្លាយ​ជា​ទាសករ​នៃ​ជីវិត។ បញ្ហា​ខាង​មុខ​នេះ ប្រសិន​ជា​អ្នក​ជួប​ពិត​មែន អ្នក​ត្រូវ​ផ្តោត​ទៅ​លើ​ដំណើរការ​ដែល​វា​បាន​កើត​ឡើង ហើយ​វិធានការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព។ សាច់​ណា​ដែល​ត្រូវ​កាត់​ចេញ​ខ្លះ ក៏​ស៊ូ​កាត​ទៅ…