
ស្ត្រីទោះអាយុចូល ៥០ ក៏សាច់នៅចាំងដូចក្មេងស្រករ ២០ បើអនុវត្តរូបមន្ត ៤-៣-២-១
រូបមន្ត ៤-៣-២-១ ពិតជាអាចជួយឲ្យស្រ្តីនៅបន្តភាពក្មេងជាងវ័យ ទោះបីជាចូលដល់អាយុ ៥០-៦០ ឆ្នាំហើយក៏ដោយ។ តើអ្វីទៅជារូបមន្ត ៤-៣-២-១ ហើយគេអនុវត្តទៅបែបណាខ្លះ? ៤ យ៉ាងដែលមិនត្រូវបញ្ឈប់ កុំឈប់មើលថែស្បែកខ្លួនឯង មិនថាមានស្វាមីហើយ ឬការងាររវល់ប៉ុណ្ណាក៏ដោយ បើចង់ស្អាត ចង់ក្មេងជាងវ័យ កុំរំលងឲ្យសោះការមើលថែស្បែកខ្លួនឯង។ មិនថាតែឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងណាមួយ ឬរូបមន្តធម្មជាតិណាមួយ អ្នកត្រូវតែបន្តយកចិត្តទុកដាក់លើផ្នែកស្បែក ព្រោះបើស្បែកសឹករិចរិល ឬស្រអាប់ វាក៏ជាសញ្ញាមួយបង្ហាញច្បាស់ថាក្នុងរាងកាយអ្នកមានជាតិពុលច្រើនដែរ។ កុំឈប់ធ្វើលំហាត់ប្រាណ ត្រូវមានទម្លាប់ហាត់ប្រាណជាប្រចាំ ទោះមិនបានជាប់លាប់រាល់ថ្ងៃ យ៉ាងហោចណាស់ក៏បាន ៣-៤ ដង/សប្តាហ៍ដែរ ហើយបើបានជាប្រចាំគឺកាន់តែល្អ។ វាមិនត្រឹមតែពាំនាំនូវប្រយោជន៍ដល់សុខភាពនោះទេ ទៀតសោតក៏ជួយឲ្យសាច់ដុំរឹងមាំ…











