
Aston Villa ហ៊ានបន្ថែមថ្លៃពលកម្មប៉ុណ្ណេះឲ្យ Grealish ដល់ស្មើ Rashford ដើម្បីជៀស City យកបាន
ក្លឹបមេឃខៀវ Manchester City កំពុងមានដំណឹងថា ចង់ចរចាយកខ្សែបម្រើ Jack Grealish ទៅចូលរួមនៅទីផ្សារដោះដូររដូវក្តៅនេះ ហើយវាហាក់ធ្វើឲ្យសាមីខ្លួនផ្ទាល់កំពុងមានការស្ទាក់ស្ទើរ ថាគួរបន្តនៅក្លឹបបច្ចុប្បន្ន Aston Villa ឬចាកចេញ។ ខាងក្លឹបអាណាព្យាបាល Villa ក៏មិនបង្អង់យូរនោះដែរ ដោយពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រចរចាបន្ថែមថ្លៃពលកម្មថ្មីសម្រាប់ Grealish ដោយហ៊ានឲ្យដល់ ២០០ ០០០ ផោន/សប្តាហ៍ បន្ថែមពីថ្លៃពលកម្មចាស់ទទួលបានត្រឹម ១២០ ០០០ ផោន/សប្តាហ៍ប៉ុណ្ណោះ។ ទំហំថ្លៃពលកម្មថ្មីនេះ នឹងអាចរុញឲ្យកីឡាករអង់គ្លេសអាចឈានដល់កម្រិតរបស់ Marcus Rashford និង Mohamed…










