ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover New11
Inspiration

មេរៀនល្អគួរពិចារណា! « កុំចំណាយពេលមានតម្លៃ ឈ្លោះជាមួយសត្វលា »

#កុំចំណាយពេលឈ្លោះជាមួយលា ថ្ងៃមួយសត្វខ្លា និងសត្វលា បានជួបគ្នា ហើយប្រកែកគ្នាយ៉ាងខ្លាំង -សត្វលាបាននិយាយទៅកាន់សត្វខ្លាថា៖ « ស្មៅ មានពណ៌ខៀវផ្ទៃមេឃ » ។ -ខ្លាឆ្លើយប្រកែកថា៖ « ទេស្មៅ ពណ៌បៃតង » ។ ក្រោយប្រកែកចុះឡើងៗរកខុសត្រូវមិនឃើញ និងមិនមានអ្នកណាចុះចាញ់ ពួកគេបានទៅប្តឹងតោ ដែលជាស្តេចសត្វ។ តោបាននៅកណ្តាលចាំកាត់សេចក្តី ដោយលាបានស្រែកសួរស្តេចតោដោយអំនួតថា « ស្តេចតោដ៏ខ្ពង់ខ្ពស់អើយ តើស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែនឬក៏អត់?! ស្តេចតោ បានឆ្លើយតបថា៖ « ពិតហើយ ស្មៅពិតជាមានពណ៌ខៀវផ្ទៃមេឃមែន» សត្វលាត្រេកអរជាខ្លាំង…

3
ទស្សនៈ

មិនសំខាន់ទេថា អ្នកដទៃមើលមកយើងយ៉ាងម៉េច សំខាន់ យើងហ៊ានគិត ហ៊ានធ្វើ ទើបអាចសម្រេចគោលដៅ

ស្រលាញ់ការងារមួយ គឺអាស្រ័យលើជំនឿចិត្តដែលខ្លួនមានចំពោះការងារនោះ។ ពេលដែលមនុស្សម្នាក់មានបំណងចង់ជោគជ័យដ៏ខ្លាំងខ្លា ហើយជំនឿរឹងមាំខ្លាំងទៀតនោះ ដូច្នេះគេក៏អាចប្រើកម្លាំងកាយចិត្ត ទៅបំពេញការងារមួយនេះបានល្អ ដល់ទីបំផុត ឈានទៅដល់គោលដៅរបស់ខ្លួន។ ម្យ៉ាងទៀត គំនិតជោគជ័យដ៏ខ្លាំងខ្លា មានប្រភពចេញពីចិត្តដែល “ហ៊ានទៅគិត”។ ឱ្យតែហ៊ានគិត ហ៊ានផ្តល់ក្តីសង្ឃឹមដ៏ធំសម្រាប់ខ្លួន ដូច្នេះទើបគេអាចមានជំនឿចិត្តដ៏មោះមុត ញុំាឱ្យខ្លួនមានការដាក់អារម្មណ៍ចូលទៅក្នុងនោះកាន់តែច្រើន ធ្វើឱ្យការងារមួយនោះកាន់តែរលូន។ កីឡាបាល់បោះ គឺជាកីឡាដ៏ពេញនិយមនាពេលបច្ចុប្បន្ន អ្វីដែលយើងកត់សម្គាល់ឃើញនោះ កីឡាករបាល់បោះ សុទ្ធតែមានមាឌមាំ កម្ពស់ខ្ពស់ ដូចជាកីឡាករ យ៉ាវម៉ីង (YaoMing) របស់ប្រទេសចិន និង កីឡាករអូណែល ( O’Neal) របស់សហរដ្ឋអាមេរិក។…

Untitled 1
កីទ្បា

BREAKING NEWS: ក្រោយ​ពិភាក្សាគ្នាច្រើន​ម៉ោង Varane យល់​ព្រមលើ​លក្ខខ័ណ្ឌផ្ទាល់ខ្លួន​ជាមួយ Man Utd ហើយ

ក្រុមបិសាចក្រហម Manchester United និង Real Madrid បានចាប់ផ្តើមចរចាជាផ្លូវការអំពីការផ្ទេរកីឡាករ Raphael Varane ។ ក្លឹបទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនម៉ោងរួចមកហើយ អំពី​រឿង​នេះហើយទីបំផុត បិសាចក្រហមបានសាកសួរអំពីការទាមទាររបស់អធិរាជស ខណៈដែលសប្តាហ៍ខាងមុខនេះនឹងមានការសម្រេចចិត្តក្នុងការពិភាក្សាលើ​ការ​ចចារនេះ។ លោក Mohamed Bouhafsi អ្នក​សារព័ត៌មានរបស់​ស្ថាប័ន RMCsport និង BFMTV បានបញ្ជាក់ថា Varane មានកិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man United រួច​ហើយ។ សរុបមកដល់​ពេល​នេះ Varane មានវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួន…

3
ទស្សនៈ

បើអ្នកមានតែគំនិតអវិជ្ជមាន នោះការងារអ្វី ក៏មិនបានសម្រេចដែរ

មិនថាពេលដែលយើងបំពេញកិច្ចការការងារ ឬនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទេ យើងឧស្សាហ៍យកនូវការយល់ឃើញផ្ទាល់ខ្លួនមកដោះស្រាយ ឬទៅពិចារណារឿងទាំងនោះ ដោយពេលខ្លះ យើងមានទាំងគំនិតវិជ្ជមាន និងអវិជ្ជមាន។ ចុះហេតុអ្វីបានជានៅពេលដោះស្រាយ ឬជួបបញ្ហាអ្វីមួយ គេតែងប្រាប់យើងថា ដាច់ខាតត្រូវតែគិតទៅលើផ្លូវវិជ្ជមានឱ្យបានច្រើន ទើបបញ្ហាទាំងនោះនឹងដោះស្រាយបានដោយរលូន ដូច្នេះរឿងខាងក្រោមនេះគឺជាឧទារហណ៍ជាក់ស្តែងមួយ ៖ អ្នកស្គាល់ច្បាស់ពីរថយន្តសុទ្ធតែដឹងថា ម៉ាស៊ីនរថយន្តនាពេលបច្ចុប្បន្នច្រើនបំផុតអាចមានដល់ម៉ាស៊ីន១៦ ដូចជារថយន្តដែលមានល្បឿនលឿនជាដើម។ ហើយរថយន្តដែលមានម៉ាស៊ីន៤ ម៉ាស៊ីន៨ក៏ឃើញច្រើនដែរ។ តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា នៅពេលដែលរថយន្តលេចឡើងនៅគ្រាដំបូងនោះ ម៉ាស៊ីន២ត្រូវបានគេយល់ថាជាម៉ាស៊ីនដែលចុងក្រោយគេ មិនអាចបន្ថែមចំនួនម៉ាស៊ីនបានទៀតឡើយ ប៉ុន្តែបែរជាមានមនុស្សមិនជឿចំពោះការយល់ឃើញនេះទៅវិញ។ លោក ហ្វត (Ford) ដែលជាបិតារថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក នៅពេលបង្កើតរថយន្តដំបូង ក្រុមហ៊ុនរបស់គាត់បង្កើតបានតែម៉ាស៊ីនពីរតែប៉ុណ្ណោះ។ មានថ្ងៃមួយ លោក…

Cover Flower
ដើរកម្សាន្ត

រ៉ូមែនទិកណាស់! ប្តូរបរិយាកាសមកបោះតង់ក្បែរសួនចំការផ្កា ណាត់ដៃគូស្វីតឱ្យណាណីមើល៍

ចង់ដើរលេងបោះតង់ អ្នកណាក៏ចង់បាននូវទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយបែបធម្មជាតិតាមជើងភ្នំ​លើភ្នំ មាត់សមុទ្រ ឬមាត់ទឹកជាដើម។ តែប្រសិនជាចង់បានបរិយាកាសថ្មីប្លែកមិនធ្លាប់មាន « ក្នុងស្រុក » សូមណែនាំកន្លែងបោះតង់ថ្មីមួយ គឺនៅ « សួនក្រអូបឃុនរាម » ។ « សួនក្រអូបឃុនរាម » ក្រៅពីមានសួនផ្កាស្រស់ស្អាតលើផ្ទៃដីដ៏ធំល្វឹងល្វើយ លាយឡំអាកាសធាតុក្បែរជើងភ្នំ សូននេះក៏មានកន្លែងបោះតង់ ជាមួយនឹងទេសភាពផ្ការីកស្អាត ពេលគេងសម្រាកបើកតែរ៉ូតតង់មក គឺស្រូបក្លិនផ្កាឡើងក្រអូបឈ្ងុយតែម្តង ដោយការស្នាក់នៅតម្លៃ ១តង់ ត្រឹមតែ 60000៛ ឬ 15$ មានកំរាល១ ភួយ២…

Fgfg
សង្គម

បើ​អ្នក​ទម្លាប់​ទទួល​ទាន​ស៊ុត ២ គ្រាប់/ថ្ងៃ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​មក​លើ​រាងកាយ?

ស៊ុត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​សុខភាព​ដ៏​សំខាន់​មួយ​ដែរ ចុះ​អ្នក​ធ្លាប់​ដឹង​ទេ​ថា បើ​អ្នក​ទទួល​ទាន​វា​ ២ គ្រាប់/ថ្ងៃ​ជា​ប្រចាំ តើ​រាងកាយ​នឹង​កើត​មាន​រឿង​អ្វី​ខ្លះ? បញ្ជាក់​ថា ស៊ុត​ ១ គ្រាប់ មាន​វីតាមីន A ៦ ភាគរយ, Folate ៥ ភាគរយ, វីតាមីន B5 ៧ ភាគរយ, វីតាមីន B12 ៩ ភាគរយ, វីតាមីន B2 ១៥ ភាគរយ, ផូស្វ័រ ៩ ភាគរយ…

Hfg
សង្គម

បង្គា​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម តែ​ប្រភេទ​មនុស្ស ៥ នេះ ចៀសវាង​មិន​ត្រូវ​ទទួល​ទាន​ឡើយ

ដ្បិត​បើ​បង្គា​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ​សំខាន់ ក៏​ដូច​ជា​ជាតិ​កាល់ស្យូម​ខ្ពស់ ជួយ​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ និង​ល្អ​សម្រាប់​ការ​លូត​កម្ពស់​របស់​កុមារ តែ​សម្រាប់​មនុស្ស​ប្រភេទ ៥ នេះ មិន​គួរ​ទទួល​ទាន​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ក្លាយ​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖ ៥) មនុស្ស​ដែល​ប្រតិកម្ម​នឹង​អាហារ​សមុទ្រ បើ​ដឹង​ថា​ខ្លួន​ឯង​ប្រតិកម្ម​ឬ​អាលែហ្សី នឹង​អាហារ​សមុទ្រ​ហើយ អ្នក​ត្រូវ​ជៀសវាង​មិន​គួរ​ទទួល​ទាន​បង្គា​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​រោល ក្អួតចង្អោរ និង​ធ្លាក់​ចុះ​សម្ពាធ​ឈាន​ជា​ដើម។ ៤) មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ក្អក ហឺត អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា​ក្អក ឬ​ហឺត បើ​បរិភោគ​បង្គា​ នោះ​អ្នក​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដង្ហើម​ជួប​បញ្ហា​ធ្ងន់ ពោល​គឺ​នឹង​ក្អក​ជាប់​រហូត​រយៈ​ពេល​យូរ។ ៣) អ្នក​ឈឺ​សន្លាក់ បើ​អ្នក​កំពុង​ជួប​បញ្ហា​ឈឺ​សន្លាក់ អ្នក​ក៏​មិន​ត្រូវ​ទទួល​ទាន​បង្គា​នោះ​ដែរ ព្រោះ​ប្រភេទ​អាហារ​សមុទ្រ​មួយ​នេះ…

Ghh
តេស្តIQ

ហោរាសាស្ត្រ៖ ចូល​ខែ​សីហា អ្នក​កើត​ឆ្នាំ ៣ ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​ឲ្យ​មែនទែន​ព្រោះ​អាច​ក្លាយ​ជា​គ្រោះ

តាម​ក្បួន​ហោរាសាស្ត្រ​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅ​ខែ​សីហា​ខាង​មុខ​នេះ អាច​នឹង​មាន​រាសី​ស្រុត​ចុះ ហើយ​ត្រូវ​តែ​ប្រយ័ត្ន​ពាក្យ​សម្តី​ឲ្យ​មែនទែន ព្រោះ​វា​អាច​នាំ​ឲ្យ​ក្លាយ​ទៅ​ជា​គ្រោះ​បាន៖ អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ) ហោរាសាស្ត្រ​បាន​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទន្សាយ​នៅ​ខែ​សីហា ឆ្នាំ ២០២១ នេះ ប្រសិន​ជា​ចង់​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត អ្នក​ត្រូវ​តែ​មាន​ការ​អត់ធ្មត់​ខ្ពស់ ហើយ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​អេចអូច​និយាយ​ដើម​អ្នក​ដទៃ។ មនុស្ស​នេះ​ច្រើន​តែ​ត្រចៀក​ស្រាល ងាយ​ជឿ​អ្នក​ដទៃ ហើយ​យក​ពាក្យ​នោះ​ទៅ​បន្ត​និយាយ​ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ផ្ទាល់​នោះ​ឯង​ជួប​ការ​លំបាក។ និយាយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ការ​បង់លុយ​ធំ​ដូច​គ្នា ហើយ​នៅ​តំបន់​ដីធ្លី​មួយ​ចំនួន​អ្នក​មិន​គួរ​វិនិយោគ​ទេ​នៅ​ខែ​សីហា​ខាង​មុខ។ រី​ឯ​រឿងរ៉ាវ​ស្នេហា សម្រាប់​អ្នក​កើត​ឆ្នាំ​ទន្សាយ​ក៏​មិន​សូវ​រលូន​ដូច​គ្នា ពោល​ងាយ​នឹង​កើត​មាន​អារម្មណ៍​អាក់អន់ចិត្ត​គ្នា។ ដូច្នេះ​ដើម្បី​បង្ក​កុំ​ឲ្យ​មាន​ជម្លោះ អ្នក​ត្រូវ​តែ​អត់ធ្មត់​ខ្ពស់​ឲ្យ​មែនទែន។ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) ជោគជតា​រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល…

Cover Tey Meas
PR

ទេសភាពជើងភ្នំក្បែរមាត់ទឹក និងត្រីមាសពិតៗ ស្អាតខ្លាំងនៅរមណីយដ្ឋានធម្មជាតិថ្មីនៅខេត្តតាកែវសោះ

ខេត្តតាកែវក៏ជាខេត្តដែលល្បីថាមានទេសភាពស្រស់ស្អាត  ព្រៃភ្នំ និងមាត់ទឹកស្រស់បំព្រង  បង្កើតជាបរិយកាសស្រស់ស្រាយ និងត្រជាក់អារម្មណ៍ នាពេលសម្រាកពីការងារលំហែអារម្មណ៍ផងដែរ។ នៅក្នុងនោះ «រមណីយដ្ឋាន ត្រីមាស » ត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបង្កើតថ្មី ដែលមានទេសភាពស្អាតមែនទែន ដោយមានជួរភ្នំក្រោយមាត់ទឹក អាចជិះទាទឹក  ឱ្យចំណីត្រី និងមានកញ្ចុះអង្គុយកម្សាន្តត្រជាក់ស្រេប ថែមទាំងមានបម្រើអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានតម្លៃសមរម្យដែលអាចទទួលយកបានទៀតផង។ តែប្រសិនជាលោកមិនចង់អង្គុយមាត់ខ្ចុះ  ទទួលទានអាហារទេ លោកអ្នកគ្រាន់តែមកកម្សាន្តអារម្មណ៍ ថតរូបកម្សាន្តលេងជាមួយសួនច្បារ សួនផ្កា និងទេសភាពព្រៃភ្នំនោះក៏បានដែរ  ដោយតម្លៃសំបុត្រចូលមកកម្សាន្តសម្រាប់ម៉ូតូត្រឹមតែ  ២០០០៛ តែប៉ុណ្ណោះ  ប្រាកដជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយកាសបែបធម្មជាតិពិតៗមួយនេះ។ គួរឱ្យដឹងផងដែរថា លោគអ្នកអាចស្វែងករក «រមណីយដ្ឋាន ត្រីមាស…

T
សង្គម

ជ្រើសរើសផ្កាមួយ ដើម្បីស្គាល់ពីខ្លួនឯងកាន់តែច្បាស់

នៅ​ក្នុង​រូបភាព​ដែល​មាន​ផ្កា​ចំនួន ៦ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ទម្លាយ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ជា​ខ្លួន​អ្នក អត្តចរិត/បុគ្គលិកលក្ខណៈ ​និង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ពី​ធម្មតា ដែល​សូម្បី​តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ពេល​ខ្លះ​ពុំ​បាន​ចាប់​អារម្មណ៍។ ផ្កាទី ១ អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលដៅ​ដែល​ចង់​សម្រេច​ឲ្យ​បាន។ អ្នក​ព្រម​លះបង់​គ្រប់​យ៉ាង​ទាំង​កម្លាំង​កាយ​ចិត្ត ដើម្បី​គោលដៅ​ដ៏​ធំ​ក្នុង​ជីវិត ដែល​មនុស្ស​មួយ​ចំនួន​គេ​គិត​ថា​មិន​អាច​ទៅ​រួច។ ជាង​នេះ​រាល់​យោបល់​និង​គំនិត​របស់​អ្នក តែងតែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ហើយ​មនុស្ស​ជុំវិញ​ខ្លួន​រមែង​ចូលចិត្ត​ស្តាប់ និង​យក​ទៅ​អនុវត្ត​តាម។ ផ្កាទី ២ អ្នក​ជា​មនុស្ស​ឯករាជ្យ និង​ចូលចិត្ត​សម្រេច​កិច្ច​ការងារ​អ្វី​ដោយ​ឯកឯង។ អ្នក​មិន​ចូលចិត្ត​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​នោះ​ទេ ព្រោះ​ពេល​ខ្លះ​គិត​ថា​ វា​ជា​ការ​រំខាន​ទៅ​វិញ។ អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ងាយ​ធ្វើ​អ្វី​ឲ្យ​ខាត​កម្លាំង ខាត​ពេលវេលា​ឥត​ប្រយោជន៍​ឡើយ។ ក្នុង​ការ​សម្រេច​កិច្ច​ការងារ​អ្វី​មួយ អ្នក​ធ្វើ​ឥត​ឈប់​ប្រៀប​បាន​ដូច​ជា​ម៉ាស៊ីន ដែល​ពេល​ថ្ងៃ​មិន​គ្រប់…

T
សង្គម

អ្វី​ដែល​អ្នក​ឃើញ​មុន​គេ​ក្នុង​រូប​? អាច​បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច​របស់​អ្នក​ពេល​នេះ

មើល​ទៅ​ក្នុង​រូបភាព​បំភ័ន្ត​ភ្នែក​មួយ​នេះ តើ​អ្នក​ចាប់​អារម្មណ៍​ឃើញ​អ្វី​មុន​គេ? តើ​ជា​កាំបិត ដង្កូវ មេអំបៅ ​ឬ​ផ្លែ​ប៉ោម។ តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ច្បាស់​ ថា​អ្នក​កំពុង​មាន​អារម្មណ៍​ភ័យខ្លាច​អ្វី៖ ប្រសិន​អ្នក​មើល​ឃើញ​កាំបិត ការ​ភ័យខ្លាច​ជា​ចម្បង​របស់​អ្នក គឺ​ទាក់ទង​នឹង​ជំងឺ។ អ្នក​មាន​អារម្មណ៍​ថា ខ្លាច​ទៅ​ពេល​ខាង​មុខ​ណា​មួយ កើត​មាន​ជំងឺ​ជាប់​ខ្លួន​ដែល​អ្នក​មិន​អាច​ដឹង​ទុក​ជា​មុន​បាន។ អ្នក​ខ្លាច​ទទួល​រង​ការ​ឈឺចាប់​នៅ​គ្រា​នោះ រហូត​ឈាន​ដល់​ចំណុច​មួយ​ដែល​មាន​ទ្រព្យ​ក៏​ពិបាក​នឹង​ចាយ។ ប្រសិន​អ្នក​មើល​ឃើញ​ដង្កូវ ការ​ភ័យ​ខ្លាច​របស់​អ្នក គឺ​ត្រូវ​បាន​គេ​ហៅ​ថា វិសាលគម​កម្ម។ វា​គឺ​ជា​អារម្មណ៍​ដែល​ខ្លាច​មាន​វិញ្ញាណ​អាក្រក់​មក​តាម​លង​បន្លាច ធ្វើ​ទុក្ខបុកម្នេញ នាំ​ឲ្យ​អ្នក​ខ្សោយ​ថាមពល​អស់​ពី​ខ្លួន។ ប្រសិន​អ្នក​មើល​ឃើញ​មេ​អំបៅ ការ​ភ័យ​ខ្លាច​របស់​អ្នក គឺ​ខ្លាច​ការ​ក្បត់​បោកប្រាស់​ពី​បុគ្គល​ណា​ម្នាក់។ ប្រហែល​មក​ពី​ធ្លាប់​មាន​នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​ទទួល​រង​អារម្មណ៍​បោកបញ្ឆោត​ច្រើន​ដង​ច្រើន​សារ។ អ្នក​ក៏​ធ្លាប់​ប្រឈម​នឹង​ការ​បដិសេធ​ នៅ​ក្នុង​វិស័យ​ការងារ ឬ​ក្នុង​ការ​ស្រមៃ​ណា​មួយ។…

T
កីទ្បា

ចំណុច ៥ ដែល​ Ronaldo មាន​ប្រៀប​ជាង Messi ហើយ​គ្រប់​គ្នា​មិន​អាច​ប្រកែក​បាន

ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi បាន​ក្លាយ​ជា​រឿង​ដែល​គេ​លើក​មក​វែកញែក​ញឹកញាប់​បំផុត​នៅ​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ ហើយ​ជា​ពិសេស​កំឡុង​ពេល​ដែល CR7 លេង​ឲ្យ​ក្លឹប Real Madrid និង M10 លេង​ឲ្យ​ក្លឹប Barcelona។ និយាយ​ជា​រួម បើ​តាម​របាយការណ៍​ពី Sportskeeda បាន​លើក​នៅ​ចំណុច​ ៥ មក​បង្ហាញ​ ពី​អ្វី​ដែល​កីឡាករ​ព័រទុយហ្គាល់​អាច​មាន​ប្រៀប​ជាង​កីឡាករ​អាហ្សង់ទីន៖ ៥) ការ​ប្រើប្រាស់​ក្បាល​តែត​បញ្ចូល​ទី ចំណុច​នេះ​សម្រាប់ Messi អាច​ជា​ពិបាក​បន្តិច ព្រោះ​ដោយសារ​កម្ពស់​របស់​លោក​ទាប ធៀប​នឹង…