Jadon Sancho ផ្ញើសារទៅកាន់អ្នកគាំទ្រ Man United បន្ទាប់ពីបង្ហាញខ្លួននៅ Old Trafford ជាផ្លូវការ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

Jadon Sancho បាន​មក​បង្ហាញខ្លួន​ជាផ្លូវការក្នុង​នាម​ជាកីឡាកររបស់ Manchester United បន្ទាប់​ពី​យល់ព្រមចុះកុងត្រារយៈពេល​៥ឆ្នាំក្រោផយ​ចាកចេញ​ពី Borussia Dortmund ។

0_GettyImages 1234126767
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងពិធីបង្ហាញខ្លួន​នេះ​ដែរ ខ្សែប្រយុទ្ធស្លាប​ជម្រើសជាតិអង់គ្លេសរូបនេះបាន​និយាយក្នុង​ទូរទស្សន៍ MUTV ថា៖” “ពេល​ដែលខ្ញុំធំឡើង Manchester United គឺជាក្លឹបធំបំផុតមួយដែលអ្នករាល់គ្នាបានដឹង ហើយជាការពិតក៏មានពានរង្វាន់ទាំងអស់ដែលពួកគេបានឈ្នះ និងមានកីឡាករល្បី ៗ ជាច្រើនដែលបានមកលេងមុនខ្ញុំ។ ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានស្លៀកពាក់ខោអាវរបស់​ក្លិបមួយនេះ”។

ការផ្សាយពាណិជ្ជកម្ម
1_GettyImages 1234126780
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ខ្ញុំពិតជារំភើបណាស់សម្រាប់រដូវកាលថ្មី ជាពិសេសនៅពេលដែលការប្រកួតលើកដំបូងនៅផ្ទះខ្លួនឯង។ នោះគឺតែងតែជាការជំរុញទំនុកចិត្តមួយ ដើម្បីនៅពីមុខអ្នកគាំទ្ររបស់យើង – ដូច្នេះវាពិតជាល្អ”។

0_sancho
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Sancho បានបញ្ចប់ការសំភាសន៍ដោយនិយាយទៅកាន់អ្នកគាំទ្ររបស់ Man United ថា៖ “ខ្ញុំសឹងតែមិនអាចរង់ចាំក្នុង​ការ​ចូល​លេង ហើយពិតជាចង់នាំយកពានរង្វាន់នានាឱ្យក្លិប។ ខ្ញុំមិនអាចរង់ចាំដើម្បីចូលលេង – ជួបអ្នកឆាប់ៗនេះ” ។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីចចារងស់​រយៈ​បេល​ជិត​២​ឆ្នាំ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានដាកាន់ប៊ិចស៊ីញេលើក្រដាសកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅ Old Trafford ដោយទទួលបានប្រាក់ឈ្នួលចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍៕

V3_vAfev (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ Manutd.com

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម