មកមើលកំពូលស្មាតហ្វូតប្រចាំឆ្នាំ២០២១ ដែលអ្នកគួរពិចារណាមុននឹងទិញ

2021 07 21_214040
ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្នការប្រកួតប្រជែងខាងទីផ្សារស្មាតហ្វូត បានក្លាយជានិន្នាការមួយដែលធ្វើឲ្យបច្ចេកវិទ្យាស្មាតហ្វូតវិវឌ្ឍន៍យ៉ាងលឿន កាន់តែងាយស្រួលប្រើ និងមានតំលៃកាន់តែថោក ក្នុងនោះមានក្រុមហ៊ុនធំៗចំនួនពីរកំពុងប្រកួតប្រជែងគ្នា គឺ Apple និង Samsung។

ស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនទាំងពីរគឺ iPhone 12 និង Galaxy S21 រចនាឡើងពហុផ្នែកខាងក្រោយដ៏អស្ចារ្យ ម៉ាស៊ីនដំណើរការដ៏មានអានុភាព រួមទាំងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5Gទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែវាមិនមែនជាម៉ាកតែមួយគត់ដែលយើងត្រូវពិចារណានោះទេ មានក្រុមហ៊ុកដទៃទៀតដូចជា OnePlus, Motorola និង Google Pixel ដែលផ្តល់ជូននូវលក្ខណៈពិសេសល្អៗ ក្នុងតម្លៃថោកផងដែរ។

ការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងនោះ ផ្តល់ឱ្យយើងនូវជម្រើសដ៏ល្អក្នុងការជ្រើសរើសពីគុណភាព និង​តម្លៃ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា 5G ដែលមានតម្លៃទាប។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីជួយដល់ការសំរេចចិត្តរបស់អ្នក  គេហទំព័រ Knongsrok សូមលើកយកនូវទូរស័ព្ទស្មាតហ្វូនដែលពេញនិយម និងលក់ដាច់បំផុតសំរាប់ឆ្នាំ ២០២១។

១. កំពូទូរស័ព្ទល្អបំផុត
– Apple iPhone 12 Pro Max

ការផ្សាយពាណិជ្ជកម្ម
Iphone 12 Pro Max Product Promo Hoyle 2021
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទូរស័ព្ទ iPhone 12 Pro Max គឺជាទូរស័ព្ទល្អបំផុតរបស់ក្រុមហ៊ុន Apple ហើយវាទទួលបានពិន្ទុខ្ពស់ទាំងល្បឿន គុណភាព ធន់ និងកាមេរ៉ាល្អបំផុត។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប A14 Bionic ល្បឿនលឿន និងមានកាមេរ៉ាល្អបំផុត ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5G។ បន្ថែមលើកញ្ចក់អេក្រង់ដ៏ស្រស់ស្អាត និងការរចនារប្រកបដោយភាពទាក់ទាញ ដែលអាចចាត់ទុកថា 12 Pro Max ជាទូរស័ព្ទដែលលេចធ្លោជាងគេនៅឆ្នាំ២០២១ នេះ។

២. កំពូលស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android

ការផ្សាយពាណិជ្ជកម្ម

– Samsung Galaxy S21

2021 07 20_231921
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្វីបើ Galaxy S21 ទទួលបានពន្ទុទាបជាង iPhone 12 Pro Max មានតម្លៃថោកជាង ប៉ុន្តែវាជាត្រកូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Samsung ហើយវាបានក្លាយជាកំពូលស្មាតហ្វូនខាង ប្រតិបត្តិការ Android ដោយបំពាក់មកនូវបន្ទះឈីប Qualcomm Snapdragon 888 ថ្មី និងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា 5G។

ការផ្សាយពាណិជ្ជកម្ម

៣. ទូរស័ព្ទបច្ចេកវិទ្យា5G ដែលមានតំលៃសមរម្យ

– Google Pixel 4A 5G

ការផ្សាយពាណិជ្ជកម្ម
2021 07 21_004042
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិនបើអ្នកចង់បានទូរស័ព្ទ 5G ដែលមិនថ្លៃពេក គឺ Google Pixel 4A 5G ជាទូរស័ព្ទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មខ្លាំង កាមេរ៉ាថតបានល្អឥតខ្ចោះ និងមាន refresh rate រហូតដល់ 90Hz។

៤. ទូរស័ព្ទស្មាតហ្វូនល្បឿនលឿនតែមានតម្លៃថោក

– OnePlus 9

2021 07 21_213425
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមួយនឹងប្រព័ន្ធដំណើរការសាកថ្ម ថាមពលថ្មធំ និងកាមេរ៉ាខាងក្រោយថតរូបបានយ៉ាងល្អឥតខ្ចោះ ស្មាតហ្វូន OnePlus 9 គឺជាទូរស័ព្ទ Android ដែលមានរាងស្អាតបំផុត និងមានតម្លៃសមរម្យ ធ្វើឱ្យទូរស័ព្ទនេះជាជម្រើសដែលមានតម្លៃសមរម្យជាង Apple ឬ Samsung ។

៥. ទូរស័ព្ទសំរាប់អ្នកមានថវិកាតិច

– Apple iPhone SE

2021 07 21_214654
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមួយតំលៃថោកបំផុត ទូរស័ព្ទ iPhone SE ស៊េរីឆ្នាំ ២០២០ គឺជាទូរស័ព្ទថវិកាដ៏ល្អបំផុតដែលអ្នកអាចគិតគូប្រសិនបើអ្នកមានថវិការកំណត់។ ជាមួយនឹងបន្ទះឈីបA13 (ដូចគ្នានឹង iPhone 11) និងកាមេរ៉ាដ៏អស្ចារ្យ iPhone SE គឺមានថាមពលខ្លាំងជាង។

៥. ទូរស័ព្ទកាមេរ៉ាល្អបំផុត

– Google Pixel 4A

2021 07 21_214840
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទូរស័ព្ទដែលមានតម្លៃថោក Pixel 4A មានកាមេរ៉ាលំដាប់ខ្ពស់ដែលថតរូបភាពបានយ៉ាងស្អាតបំផុ ហើយមានតម្លៃថោកទៀតផង។

ការផ្សាយពាណិជ្ជកម្ម
↑