
ពេលខ្លះ ភាពល្អពេក មិនអាចថែរក្សាស្នេហាឱ្យនៅយូរអង្វែងបានឡើយ!
ចុងបញ្ចប់នៃរឿង #សំណុំរឿងកក្រើកមេឃ ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក ព្រោះតែការសម្រេចចិត្តរបស់ Madam Wing ! Madam Wing ជាតួស្រីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងរឿងនេះ ព្រោះគាត់មានរូបសម្រស់ស្រស់ស្អាត ទាក់ភ្នែកខ្ញុំខ្លាំង 😅! ស្រឡាញ់ចរិតតួស្រីម្នាក់នេះ ៖ Madam Wing មិនត្រឹមតែជាមនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណឹងទេ តែក្នុងរឿងការងារ នាងជាមនុស្សស្រីដែលឆ្លាត ពូកែ នឹងន មត់ចត់ គោរពការងារជាខ្លាំង បើទោះបីជាការងារដែលនាងបានជ្រើសរើស មិនមែនជាការងារដែលនាងស្រឡាញ់ក៏ដោយ តែព្រោះតែមនុស្សដែលនាងស្រឡាញ់ នាងនៅតែអាចធ្វើការងារមួយនេះបានយ៉ាងល្អ។ Madam Wing ពូកែទាំងការងារផ្ទះ រៀបចំផ្ទះ…











