
គួរឱ្យអាសូ! សមាគមបាល់ទាត់កុងហ្គោអត់លុយជួលសណ្ឋាគារ និងទីលានល្អឱ្យជម្រើសជាតិនារី U-20 មកហាត់តាមផ្លូវ
រឿងដ៏ក្រៀមក្រំបានកើតឡើងចំពោះក្រុមជម្រើសជាតិនារី U-20 របស់ប្រទេសកុងហ្គោមុនពេលប្រឈមមុខនឹងការប្រកួតជម្រុះ World U-20 Women’s World Cup ឆ្នាំ ២០២២ ។ ជម្រើសជាតិនារីវ័យក្រោម២០ឆ្នាំកុងហ្គោគ្រោងនឹងជួបជាមួយ U-20កាមេរូនក្នុងវគ្គជម្រុះនៅផ្ទះរបស់ខ្លួន ប៉ុន្តែអ្វីដែលបានកើតឡើងចំពោះកីឡាករមុនការប្រកួតត្រូវបានចាត់ទុកថាជាសុបិន្តអាក្រក់ ហើយមិនគួរកើតឡើងនៅក្នុងពិភពបាល់ទាត់ឡើយ។ នៅក្នុងវីដេអូមួយដែលបានរីករាលដាលនៅលើបណ្តាញសង្គមធ្វីតធ័រកីឡាការិនីកុងហ្គោកត្រូវបានគេឃើញហ្វឹកហាត់នៅកណ្តាលផ្លូវដែលមានភក់ បន្ទាប់ពីសមាគមបាល់ទាត់កុងហ្គោ (CFA) ត្រូវបានគេរាយការណ៍ថាបរាជ័យក្នុងការផ្តល់ទីលានសម្រាប់ក្រុម។ This is unacceptable. pic.twitter.com/x86nhj32H8 — FIFPRO (@FIFPRO) October 14, 2021 លើសពីនេះ!កីឡាការិនីត្រូវបានបណ្តេញចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅ ដោយសារតែការបរាជ័យរបស់ស្ថាប័នបាល់ទាត់ជាតិក្នុងការបង់ថ្លៃសេវាដែលបានណែនាំដោយសណ្ឋាគារ ក៏ដូចជាការបង្ខំឱ្យកីឡាករគេងនៅខាងក្រៅ។…











