ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Vn_15bbed40f97f89cb19ce9788t08fafaff 0913
សង្គម

កុំ​ទៅ​កែកុន! ទាំង​ស្រី/ប្រុស ដែល​មាន​ទម្រង់​ច្រមុះ​បែប​នេះ ជា​មនុស្ស​សំណាង​ទៅ​វិញ​ទេ

ទម្រង់​ច្រមុះ​រាង​ខ្ទឹម មើល​ទៅ​រាង​ធំ មិន​សូវ​ស្អាត តែ​ការ​ពិត​តាម​ក្បួន​វា​ជា​ទម្រង់​ច្រមុះ មនុស្ស​ដែល​មាន​សំណាង​ទៅ​វិញ​ទេ។ ដូច្នេះ​បើ​អ្នក​មាន​ហើយ ចូរ​ថែ​រក្សា​វា​ទៅ មិន​ចាំ​បាច់​ទៅ​កែកុន​អ្វី​នោះ​ទេ៖ ១) មនុស្ស​ប្រុស​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម បុរស​ដែល​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម ច្រើន​តែ​មាន​បុគ្គលិកលក្ខណៈ​ជា​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ មិន​សូវ​ចេះ​ខ្វល់ខ្វាយ​នៃ​រឿង​ជុំវិញ​ខ្លួន ហើយ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ជីវិត​ជានិច្ច។ ពួក​គេ​ក៏​ឆាប់​ចុះ​សម្រុង​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ហើយ​មាន​ភាព​ឈ្លាសវៃ រហ័សរហួន​ខ្លាំង​ណាស់។ បើ​តាម​ក្បួន​ចាស់​ពី​បុរាណ មនុស្ស​នេះ​ខិតខំ​ណាស់ ស៊ូ​សស្រាក់សស្រាំ​ឲ្យ​តែ​បាន​លុយ ​បាន​ចំណូល​ចូល​គ្រួសារ ហើយ​ក៏​យល់​ដឹង​ពី​វិធី​ចាយវាយ​សន្សំសំចៃ​បាន​យ៉ាង​ល្អ​ផ​ដែរ។ យ៉ាង​ណា​សំណាង​របស់​ពួក​គេ លុះត្រា​តែ​ឈាន​ចូល​អាយុ​រាង​ចំណាស់​បន្តិច តែ​គង់​តែ​រក​ឃើញ​ក្តីសុខ​ក្នុង​ជីវិត គ្រាន់​ត្រូវ​ការ​ពេលវេលា​ប៉ុណ្ណោះ។ ២) មនុស្ស​ស្រី​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម សម្រាប់​ប្រភេទ​មនុស្ស​ស្រី​វិញ ពួក​នាង​ច្រើន​តែ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​នៅ​ខាង​ក្រៅ​ជា​មនុស្ស​ស្ងប់ស្ងាត់​មិន​សូវ​ចេះ​និយាយ​មាត់​ក​ច្រើន​ឡើយ។…

New Copy
សង្គម

មនុស្សស្រីស្រឡាញ់ខ្លាំង តែបើធ្វើឱ្យនាងឆ្អែតចិត្ត នាងក៏ចិត្តដាច់ខ្លាំងណាស់ដែរ

ធ្លាប់ឮទេពាក្យថា “ស្រឡាញ់ប៉ុនណា ស្អប់ប៉ុណ្ណឹង”។ មែនហើយ ចំពោះចិត្តរបស់មនុស្សស្រី នាងមិនងាយដាក់ចិត្តស្រឡាញ់នរណាម្នាក់ងាយៗនោះឡើយ តែបើនាងស្រឡាញ់ហើយ គឺស្រឡាញ់ស្មោះអស់ពីចិត្ត ហើយក៏ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ផងដែរ។ ចិត្តមនុស្សស្រី ស្រឡាញ់ពី ០ ដល់ ១០០ បើនាងស្រឡាញ់ហើយ គឺស្រឡាញ់តែម្នាក់ គ្មានចិត្តលួចលាក់ ឬគិតចង់ទាក់ទងអ្នកណាផ្សេង ក្បត់ចិត្តដៃគូរបស់នាងនោះឡើយ។ ខុសពីមនុស្សប្រុសភាគច្រើន ដែលគេច្រើនតែដឹងថា “គ្មានភាពស្កប់ស្កល់”។ ជាក់ស្ដែងណាស់ ចិត្តមនុស្សប្រុស ងាយស្រឡាញ់ ក៏ងាយនឹងណាយចិត្តដូចគ្នា មនុស្សប្រុសភាគច្រើន ស្រឡាញ់ពី១០០ ធ្លាក់ដល់ ០ ​ដែលផ្ទុយស្រឡះពីមនុស្សស្រី។…

Untitled 1
កីទ្បា

FIFA បើកដៃឱ្យ​សមាជិកទាំងអស់របស់ខ្លួនក្នុងពិភពលោកដេញថ្លៃធ្វើម្ចាស់​ផ្ទះ​FIFA Beach Soccer World Cup 2023

សហព័ន្ធកីឡាបាល់​ទាត់ពិភពលោក FIFA បានអញ្ជើញសមាគមសមាជិកទាំងអស់របស់ពួកគេ បង្ហាញពីចំណាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA Beach Soccer World Cup 2023 ។ ដំណើរការដេញថ្លៃចាប់ផ្តើមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីការប្រកួតចុងក្រោយបានបញ្ចប់នៅប្រទេសរុស្ស៊ី ដោយមានចំនួនកំណត់ត្រាគ្រាប់បាល់គឺ ៣០២ គ្រាប់គិតជាមធ្យម ៩,៤៤ ក្នុងមួយប្រកួត។ ព្រឹត្តិការណ៍បាល់ទាត់ឆ្នេរខ្សាច់ពិភពលោករបស់ FIFA មានចំនួនពីរប្រទេសដែលមានប្រទេសចំនួន ១៦ ចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ សមាគមសមាជិក ដែលចាប់អារម្មណ៍រៀបចំព្រឹត្តិការណ៍នេះ ដែលប្រមូលផ្តុំកីឡាករបាល់ទាត់ឆ្នេរខ្សាច់ល្អបំផុតមកពីទូទាំងពិភពលោកមានឱកាសដេញថ្លៃរហូតដល់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២១។ បន្ទាប់ពីការដាក់ស្នើការដេញថ្លៃច្បាស់លាស់ និងបង្ហោះឯកសារនៅចុងខែមករាឆ្នាំ ២០២២…

Untitled 1
កីទ្បា

Isuzu UTE Australia ក្លាយជាក្លាយជាម្ចាស់​ឧបត្ថម្ភឈ្មោះលីគកំពូលអូស្រ្តាលី

ក្របខ័ណ្ឌ A-League របស់​អូស្រ្តាលីបានប្រកាសពីការចុះហត្ថលេខាជាមួយក្រុមហ៊ុន Isuzu UTE Australia (IUA)  ជាដៃគូម្ចាស់ឧបត្តម្ភឈ្មោះលីគបាល់​ទាត់កំពូល​អូស្រ្តាលី​ដែល​ប្ដូរ​ទៅ​ជាឈ្មោះ​ថ្មី​‘Isuzu UTE A-League Men’។ ភាពជាដៃគូនេះ​មានសុពលភាពរយៈពេល ៣ ឆ្នាំគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយមហិច្ឆតារបស់ A- League។ចាប់ផ្តើមពីរដូវកាលខាងមុខនេះ (២០២១-២២) ភាពជាដៃគូនេះក៏រួមបញ្ចូលទាំងការដាក់ឈ្មោះសិទ្ធិនៃពានរង្វាន់ A-League Men’s Finals Series និងក្លាយជាដៃគូផ្លូវការរបស់លីគកំពូលផ្នែកបុរស លីគនារី និងលីគយុវជន ព្រម​​ទាំងលីគ E-Sports ផង​ដែរ។ A- Leagueថ្មីដែលបង្កើតឡើងនៅឆ្នាំ ២០២១ មានការទទួលខុសត្រូវចំពោះប្រតិបត្តិការ…

Untitled 1
កីទ្បា

លីគកំពូលម៉ាឡេស៊ី​គ្រោងអនុញ្ញាតិឱ្យ​អ្នកគាំទ្រ២ម៉ឺននាក់ចូល​ទស្សនាការ​ប្រកួតបាល់ទាត់​ឡើង​វិញ​

លីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានប្រកាសអនុញ្ញាតឱ្យអ្នកគាំទ្ររហូតដល់ ២០.០០០ នាក់ត្រលប់ទៅកីឡដ្ឋានវិញដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះស្តង់ដារប្រតិបត្តិការ (SOP)។ លោក Dato ‘Ab Ghani Hassan,ប្រធាន MFL បាននិយាយថាផ្អែកលើ SOP ដែលចេញដោយក្រុមប្រឹក្សាសន្តិសុខជាតិ (MKN) ក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) និងក្រសួងយុវជននិងកីឡា (KBS) បាន​អនុញ្ញាតិឱ្យចំនួនអ្នកគាំទ្របានចូលទៅក្នុងកីឡដ្ឋាន ដែលនឹងអាស្រ័យលើដំណាក់កាលទូទៅនៃកន្លែងដែលពាក់ព័ន្ធ។ ចំពោះទីកន្លែងដែលស្ថិតនៅក្នុងដំណាក់កាលទី ២ នៃផែនការស្តារឡើងវិញ ពួកគេនឹងអនុញ្ញាតឱ្យអ្នកទស្សនា ២០% ឬ ៥០០០ នាក់ (អាចទាបជាង) បន្ទាប់មកតាមដំណាក់កាលទី…

Hjhj
កីទ្បា

Pogba ថា Ole ដោះស្រាយ​រឿង​នេះ​អត់​ចេញ ទើប​ក្រុម​នៅ​តែ​បន្ត​ភ្លាត់​ចាញ់​បែប​ហ្នឹង

Paul Pogba បាន​រិះគន់​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម ក្រោយ​ចាញ់​ Leicester City ៤-២ ហើយ​និយាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer មិន​ទាន់​រក​ឃើញ​ចន្លោះ​ប្រហោង ឬ​បញ្ហា​ពិត​ប្រាកដ​នោះ​ទេ។ ដ្បិត​បើ Greenwood និង Rashford រក​បាន​ម្នាក់​មួយ​គ្រាប់ តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​យក​ជ័យជម្នះ ឬ​សូម្បី ១ ពិន្ទុ​បាន​ឡើយ ហើយ Pogba ថា United នៅ​តែ​កើត​មាន​ការ​ភ្លាត់​គ្រាប់​បាល់​ដែល​មិន​គួរ​កើត ពោល​នៅ​តំបន់​ខាង​ក្រោម គឺ​ជា​បញ្ហា​ដែល​ Ole ​មិន​ទាន់​អាច​ដោះស្រាយ​ចេញ។…

559d7 16343645000799 1920
កីទ្បា

Salah មិន​ចំណាយ​ពេល​មួយ​អាជីព​នៅ​ហង្ស​ទេ Neville ចុច​ឈ្មោះ​ទ្រនំ​ថ្មី ៣ ដែល​មាន​ភាគរយ​ខ្ពស់

Mohamed Salah បាន​នឹង​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ Liverpool ដោយ​កាល​ពី​យប់​មិញ ក៏​គេ​ទើប​តែ​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ នៅ​ចំណែក​យក​ឈ្នះ ៥-០ ទៅ​លើ Watford។ ស្ថិតិ​នា​រដូវ​កាល ២០២១/២២ ខ្សែ​ប្រយុទ្ធ​អេហ្សីប រក​បាន ១០ គ្រាប់​និង Assist ៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន ១០ ប្រកួត​សរុប។ ទន្ទឹម​ដែល​សុពលភាព​កុងត្រា​របស់ Salah ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ក៏​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​ ពាក់ព័ន្ធ​នឹង​អនាគត​មិន​ប្រាកដប្រជា​របស់​គេ ដែល​ខ្លះ​ថា អាច​នឹង​ចាកចេញ ខ្លះ​ថា​នឹង​បន្ត​នៅ​ជាមួយ​ការ​ទទួល​យក​ថ្លៃ​ពលកម្ម​កប់​ពពក។ យ៉ាង​ណា​ក្រឡេក​មក​ការ​យល់​ឃើញ​របស់​លោក…

E8e3e09989
កីទ្បា

ក្លឹប R.Madrid ដាក់​ឈ្មោះ Hazard ជា​ថ្នូរ​ប្តូរ​យក​គ្រាប់​ពេជ្រ​កំពុង​រះ​នៅ​លីគ PL មួយ​រូប

ក្លឹប​យក្ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​បោះបង់ Eden Hazard ចេញ​ពី​ក្លឹប​ហើយ បន្ទាប់​ពី​កីឡាករ​បែលហ្សិក នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ភាព​ខ្លាំង​ពិត​ប្រាកដ​របស់​ខ្លួន ហើយ​រយៈ​ពេល​ចុង​ក្រោយ​នៅ​បន្ត​ជួប​បញ្ហា​របួស​ឥត​ឈប់។ បើ​តាម​អ្នក​សារព័ត៌មាន​លោក Ekrem Konur បាន​ឲ្យ​ដឹង​ថា ក្រុម​ស្តេច​ស Madrid កំពុង​រៀបចំ​សំណើ​ក្នុង​ការ​ផ្តល់​ជូន Hazard ទៅ​ឲ្យ​ក្លឹប Liverpool នៅ Premier League ជា​ថ្នូរ​ចង់​ប្តូរ​យក Mo Salah ត្រលប់​មក​វិញ។ នេះ​មិន​មែន​ប្តូរ​ស្មើ​ទេ គឺ​ក្លឹប​នឹង​ព្រម​ចាយ​លុយ​មួយ​ចំនួន​បន្ថែម​ទៀត​ប៉ះប៉ូវ​ឲ្យ​ទៅ​ម្ចាស់ដី Anfield គ្រាន់​តែ​មិន​ចង់​ចាយ​លុយ​ទាំង​ដុល…

1000744480 Scaled
កីទ្បា

Koeman ថា​កម្លាំង​ថ្មី ដែល​មិន​ទាន់​លេង​តាំង​ពី​បើក​រដូវ​កាល អាច​មក​ជួយ Barca បាន​ហើយ

អ្នកចាត់ការ​លោក Ronald Koeman បាន​បញ្ជាក់​មុន​បើក​ការ​ប្រកួត​ទល់​ក្លឹប​ Villarreal រាត្រី​នេះ ថា​នៅ​តំបន់​ប្រយុទ្ធ នឹង​មាន​កម្លាំង​ថ្មី ដែល​មិន​ទាន់​បាន​លេង​សូម្បី​មួយ​ប្រកួត មក​ជួយ​ក្រុម​បាន​ហើយ។ បញ្ជាក់​បន្តិច Barcelona នឹង​ត្រូវ​តតាំង Villarreal នៅ​ទឹកដី Camp Nou នា​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ។ នោះ​គឺ Sergio Aguero ដែល​គេ​បាន​ត្រលប់​មក​ជួយ​ក្រុម​បាន​វិញ​ហើយ ក្រោយ​ខកខាន​ដោយសារ​បញ្ហា​របួស តាំង​ពី​ខែ​សីហា​កន្លង​មក។ សប្តាហ៍​កន្លង​ទៅ​នេះ តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​ក៏​បាន​ចូលរួម​លេង ២៥ នាទី​ផង​ដែរ​លើ​ទីលាន​នៅ​ជំនួប​មិត្តភាព។ ប្រាប់​មុន​បើក​ការ​ប្រកួត…

211016175645 Ole Gunnar Solskjaer Man Utd Leicester Super Tease 800x600
កីទ្បា

Ronaldo ​បន្ត​តាម​ការ​ណែនាំ​របស់ Sir Alex ហើយ​ប្រកែក​រឿង​នេះ ជាមួយ​គ្រូ​ធំ Ole

តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ក្រោយ​ចប់​ការ​ប្រកួត ដែល Man Utd លេង​ចាញ់ Leicester City ២-៤ កាល​ពី​យប់​មិញ គឺ​បាន​បញ្ជាក់​រឿង​មួយ​ច្បាស់លាស់​ជាមួយ​លោក Ole Gunnar Solskjaer ហើយ។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ពេលវេលា​ដែល​គេ​ត្រូវ​ចូល​លេង​ក្នុង​ការ​ប្រកួត ដោយ​គេ​សុំ​ឲ្យ​លោក Ole ស្តាប់​តាម​ការ​ណែនាំ​របស់ Sir Alex Ferguson នោះ​គឺ ចង់​ឲ្យ Ronaldo បង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ដ្បិត​បើ​កន្លង​មក Ole អះអាង​ថា ខ្លួន​មិន​យល់​ស្រប​តាម​យោបល់…

Yq Salh 16102021
កីទ្បា

ក្រោយ​លុត Watford ៥ គ្រាប់ Klopp លាន់​មាត់​សរសើរ​ម្នាក់​នេះ​ថា​ល្អ​ជាង Ronaldo/Messi

Liverpool កំពុង​ឈរ​ប្រកៀក​នឹង Chelsea នៅ​កំពូល​តារាង Premier League ដោយ​មាន ១៨ ពិន្ទុ ក្រោយ​យក​ឈ្នះ Watford ៥-០ កាល​ពី​យប់​មិញ។ ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជា​ពិសេស​កីឡាករ Mohamed Salah ដែល ១០ ប្រកួត រក​បាន ១០ គ្រាប់​និង Assist ៤ លើក។ សម្រាប់​ការ​លេង​របស់​កីឡាករ​អេហ្សីប​នៅ​បើក​រដូវ​កាល​ថ្មី ២០២១/២២ ក៏​ត្រូវ​បាន​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់…

PicsArt_10 17 11.58.02
ប្លែកៗ

ឆុតមិនបាច់ពឹងគ្រូទាយ! គ្រាន់តែឃើញទ្រង់ទ្រាយក្រចក ក៏ដឹងបាត់ទៅហើយថាគេជាមនុស្សបែបណា?

សួស្តីប្រិយមិត្តគេហទំព័រ Knongsrok ថ្ងៃនេះយើងខ្ញុំសូមបន្ថែមវិធីក្នុងការមើលចរិតលក្ខណៈមនុស្ស តាមរយៈទ្រង់ទ្រាយក្រចកដៃ ដែលជាវិធីងាយៗនិងឆុតខ្លាំងណាស់ ជាវិធីដែលប្រិយមិត្តអាចយកទៅលួចមើលចរិតនរណាម្នាក់បានយ៉ាងងាយ ដោយមិនចាំបាច់ទៅចាប់ដៃគេឡើយ តោះទៅមើលទាំងអស់គ្នា ។ ប្រភេទទី 1 ក្រចករាងត្រីកោណ អ្នកមានក្រចកដៃបែបនេះ គឺជាមនុស្សដែលមានអំណាចមុតស្រួច ក្លាហាន រឹងរូស មានការប្តេជ្ញាចិត្តក្នុងការធ្វើការ ប្រសិនបើធ្វើអ្វីមួយលទ្ធផលចេញមកត្រូវតែចេញមកល្អបំផុត។  ប៉ុន្តែចំណុចខ្សោយរបស់មនុស្សដែលមានក្រចករាងត្រីកោណនោះគឺ ប្រសិនបើមនុស្សនៅជុំវិញគាត់មិនឃើញពីសារៈសំខាន់របស់គាត់ទេ គាត់នឹងមានអារម្មណ៍មិនល្អភ្លាម ។ ប្រភេទទី 2 ក្រចករាងដូចគ្រាប់អាល់ម៉ុង អ្នកមានក្រចកដៃបែបនេះ គឺជាមនុស្សម្នាក់ដែលតែងតែត្រូវបានមិត្តជុំវិញខ្លួនជឿជាក់ ថាជាបុគ្គលអាចផ្តល់ការណែនាំល្អៗបាន តែក្នុងនាមជាអ្នកប្រឹក្សាឲ្យអ្នកដទៃ វាអាចបង្កឱ្យមានភាពតានតឹង ដោយសារមនុស្សដែលមានទម្រង់ក្រចកនេះគឺជាមនុស្សដែលស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនច្រើនពេក…