
ទូរស័ព្ទពិតចាំបាច់ តែអំឡុងពេលទាំង ៣ នេះ អ្នកមិនគួរប្រើទូរស័ព្ទទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលធ្ងន់ធ្ងរណាស់
បច្ចុប្បន្នទូរស័ព្ទជាវត្ថុមួយដែលមិនអាចញែកដាច់ពីមនុស្សគ្រប់រូបបានទេ។ មនុស្សគ្រប់គ្នាត្រូវការប្រើទូរស័ព្ទសម្រាប់ប្រ់ទំនាក់ទំនងគ្នា ការកំសាន្ត ការតភ្ជាប់និងការងារផ្សេងៗ។ នៅពេលដែលយើងប្រើទូរស័ព្ទច្រើនពេករាល់ថ្ងៃ ហើយខណៈដែលមិនមានទូរស័ព្ទនៅក្នុងដៃ នោះភ្លាមៗអ្នកហាក់ដូចជាមានអារម្មណ៍មិនអាចទ្រាំទ្របានទេ។ ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់ទូរស័ព្ទច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់រាងកាយ ជាពិសេសអំឡុងពេលវេលាទាំង ៣ ខាងក្រោមនេះ។ នៅពេលទូរស័ព្ទកំពុងសាកថ្ម យោងតាមអ្នកជំនាញខាងបច្ចេកវិទ្យាបានអោយដឹងថា ទូរស័ព្ទនាពេលបច្ចុប្បន្ននេះតែងតែបំពាក់ដោយសំបកដែកនិងស៊ុមសម្ភារៈអាចមានចរន្តអគ្គិសនី បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ជាច្រើន ប្រសិនបើឆ្នាំងសាកលេចធ្លាយដោយចៃដន្យ។ មិនត្រឹមតែប៉ុណ្ណោះទម្លាប់នៃការសាកថ្មពេលកំពុងប្រើទូរស័ព្ទធ្វើឱ្យថ្មក្តៅដែលអាចផ្ទុះបានគ្រប់ពេល។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពអ្នកជំនាញណែនាំឱ្យប្រជាពលរដ្ឋជៀសវាងការជ្រើសរើសឆ្នាំងសាកនិងឆ្នាំងសាកដែលមិនស្គាល់ប្រភព។ បន្ទាប់ពីម៉ោង ១១ យប់និងមុនម៉ោង ៤ ទៀបភ្លឺ បន្ទាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៤ ទៀបភ្លឺ ជាពេលវេលាដែលរាងកាយត្រូវការសម្រាកនិងគេងលក់ស្កប់ស្កល់។ អំឡុងពេលគេង…











