Isuzu UTE Australia ក្លាយជាក្លាយជាម្ចាស់​ឧបត្ថម្ភឈ្មោះលីគកំពូលអូស្រ្តាលី

Untitled 1
ការផ្សាយពាណិជ្ជកម្ម

ក្របខ័ណ្ឌ A-League របស់​អូស្រ្តាលីបានប្រកាសពីការចុះហត្ថលេខាជាមួយក្រុមហ៊ុន Isuzu UTE Australia (IUA)  ជាដៃគូម្ចាស់ឧបត្តម្ភឈ្មោះលីគបាល់​ទាត់កំពូល​អូស្រ្តាលី​ដែល​ប្ដូរ​ទៅ​ជាឈ្មោះ​ថ្មី​‘Isuzu UTE A-League Men’។

1_630_1120_1_70__News_ISUZU_A_LEAGUE_Partnership_HR_rgb_Stadium_Cropped
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាពជាដៃគូនេះ​មានសុពលភាពរយៈពេល ៣ ឆ្នាំគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកបដោយមហិច្ឆតារបស់ A- League។ចាប់ផ្តើមពីរដូវកាលខាងមុខនេះ (២០២១-២២) ភាពជាដៃគូនេះក៏រួមបញ្ចូលទាំងការដាក់ឈ្មោះសិទ្ធិនៃពានរង្វាន់ A-League Men’s Finals Series និងក្លាយជាដៃគូផ្លូវការរបស់លីគកំពូលផ្នែកបុរស លីគនារី និងលីគយុវជន ព្រម​​ទាំងលីគ E-Sports ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម
Isuzu A Leagues 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

A- Leagueថ្មីដែលបង្កើតឡើងនៅឆ្នាំ ២០២១ មានការទទួលខុសត្រូវចំពោះប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងការធ្វើទីផ្សារបាល់ទាត់អាជីពនៅអូស្រ្តាលី រួមទាំងលីគកំពូលផ្នែកបុរស លីគនារី និងលីគយុវជន ព្រម​​ទាំងលីគ E-Sports ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម