
ត្រៀម! ត្រៀម! ទៅមើលក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» នៅភូមិព្រះដាក់ទាំងអស់គ្នា!
ដូចយើងបានដឹងហើយថា ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគេឱ្យឈ្មោះថាជាភូមិស្រុកគំរូ ដែលមានការរៀបចំស្អាតបាត។ ហើយថ្មីៗនេះ បើយោងតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា នៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ ភូមិព្រះដាក់នឹងមានកម្មវិធី ក្បួនដង្ហែ «ទីងមោងយក្សបន្ទាយស្រី» ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់លោក ឃឹម ហ្វីណង់ – Khim Finan បានឱ្យដឹងថា ៖ « ត្រៀម! ត្រៀម! ទៅមើលក្បួនដង្ហែ«ទីងមោងយក្សបន្ទាយស្រី» នៅភូមិព្រះដាក់ទាំងអស់គ្នា! ដើម្បីឆ្លៀតឱកាសចូលរួមអបអរសាទរជាមួយកម្មវិធី«សៀមរាបសង្ក្រាន្ត» និងបន្ទាប់ពីខកខានមិនបានដង្ហែជាច្រើនលើកច្រើនសាររួចមក…











