
៥ យ៉ាងដែលយើងមិនគួររំលងអាហារពេលព្រឹក បើមិនចង់បំផ្លាញសុខភាពខ្លួនឯងឲ្យហួសពេល
បងប្អូនរាល់គ្នាច្បាស់ជាដឹងខ្លះៗហើយថា អាហារពេលព្រឹកគឺពិតជាអាហារដែលសំខាន់បំផុត សំរាប់ជីវិតប្រចាំថ្ងៃរបស់យើង។ ប្រសិនបើមិនមានការចំបាច់បន្ទាន់អ្វីនោះទេ យើងក៏មិនគួរណារំលងវាដែរ ។ ថ្ងៃនេះយើងខ្ញុំសូមណែនាំអំពីគុណប្រយោជន៍ទាំង ៥ យ៉ាងដែលជាមូលហេតុចំបង សំរាប់ពួកយើងមិនឱ្យមើលរលងអាហារពេលព្រឹក ៖ 1. អាហារពេលព្រឹកនាំមកនូវថាមពល អាហារពេលព្រឹកគឺជាអាហារដំបូង បន្ទាប់ពីយើងភ្ញាក់ពីគេងព្រោះថាអាហារចុងក្រោយដែលយើងបរិភោគ មុនពេលចូលគេងនោះវាមានរយៈយូរមកហើយ ក្រពះរបស់យើងគឺទទេ ដូច្នេះការញ៉ាំអាហារពេលព្រឹក នឹងជួយឱ្យយើងមានកម្លាំងចិត្តពេញមួយថ្ងៃ។ 2. អាហារពេលព្រឹកនាំមកនូវការចងចាំល្អ បើប្រៀបធៀបរវាងអាហារពេលព្រឹក និងកាហ្វេតែមួយពែង, អាហារពេលព្រឹកគឺមានសារធាតុចិញ្ចឹមដែលជំរុញឱ្យមាន អុកស៊ីហ្សែន Oxygen ទៅដល់ខួរក្បាល នឹងធ្វើឱ្យការចងចាំកាន់តែប្រសើរផងដែរ។ 3. មិនធ្វើឱ្យអ្នកធាត់ អាហារពេលព្រឹកភាគច្រើនត្រូវបានរំលាយ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់យើង…











