
ទៅជួបពេទ្យបន្ទាន់ ក្រោយរកឃើញសញ្ញា ៤ នេះ មានន័យថា រាងកាយកំពុងព្រមានពីជំងឺ ជាពិសេសថ្លើម
ប្រសិនបើអ្នករកឃើញថា រាងកាយរបស់អ្នកមានសញ្ញាមិនប្រក្រតីណាមួយក្នុងចំណោមរោគសញ្ញា ៤ ដូចខាងក្រោមនេះ ត្រូវតែប្រយ័ត្នដាច់ខាត បើសិនជាអាចគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យទាន់ពេលវេលា៖ ១.ឈឺស្មាញឹកញាប់៖ ការឈឺស្មាគឺជាជំងឺដែលមនុស្សជាច្រើនតែងតែជួបប្រទះជាប្រចាំ។ មនុស្សជាច្រើនទៀតជឿថា ការឈឺស្មាគឺបណ្តាលមកពីការរលាក ឬជំងឺឆ្អឹងខ្នង។ បន្ថែមពីលើនេះ ការឈឺស្មាក៏អាចទាក់ទងនឹងសុខភាពថ្លើមទៀតផង ដោយសារ ថ្លើមស្ថិតនៅត្រង់ពោះខាងស្តាំនៃរាងកាយ ដូច្នោះនៅពេលដែលមុខងារថ្លើមធ្លាក់ចុះ បូកនឹងជំងឺអាចបង្ហាប់សរសៃប្រសាទខាងស្តាំតាមសួត ដែលនាំឱ្យឈឺត្រង់ស្មាស្តាំ។ ដូច្នេះហើយ ប្រសិនបើអ្នកឧស្សាហ៍ឈឺក និងស្មា អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីកំចាត់រាល់មូលហេតុដែលអាចកើតមាន រួមទាំងបញ្ហាសន្លាក់ផងដែរ។ ២.តឹងទ្រូង ពិបាកដកដង្ហើម៖ ការមានអារម្មណ៍តឹងដើមទ្រូងនិងដង្ហើមខ្លីញឹកញាប់ អាចជាសញ្ញានៃមុខងារបេះដូងខ្សោយ ដែលជាមូលហេតុសំខាន់មួយ ប៉ះពាល់ដល់អាយុជីវិត។ បេះដូងគឺជាសរីរាង្គដ៏សំខាន់ដែលមានសមត្ថភាពជួយទ្រទ្រង់ជីវិត។ ប្រសិនបើមុខងារបេះដូងចុះខ្សោយ…











