
ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង
ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង អ្នកត្រូវចងចាំថា “ក្រៅពីខ្លួនឯង គ្មានអ្នកណាអាចពឹងពាក់បានឡើយ”។ អ្នកគឺជាចន្ទល់គ្រួសារ អ្នកគឺជាកូនម្នាក់ដ៏អង់អាច បើអ្នកមិននឿយហត់ទេ ពួកគាត់នឹងរងទុក្ខលំបាក បើអ្នកមិនតស៊ូទេ ពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ? អម្រែកលើស្មាអ្នកធ្ងន់ណាស់មែនទេ? សម្ពាធក្នុងចិត្តអ្នកធំណាស់មែនទេ? ទឹកភ្នែកដែលអ្នកហូរមកក៏មិនតិចដែរមែនទេ? តែអ្នកមិនអាចដួល មិនអាចនិយាយពីទុក្ខលំបាក ព្រោះដួលហើយ គ្មានអ្នកគ្រាហ៍ និយាយពីទុក្ខលំបាកហើយគ្មានអ្នកយល់។ រវល់ពេញមួយឆ្នាំ នឿយហត់ពេញមួយថ្ងៃ ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ មានតែខ្លួនឯងទេដែលយល់ ការរងទុក្ខដែលអ្នកមាន ក៏មានតែខ្លួនឯងទេទើបច្បាស់លាស់។ ការនឿយហត់របស់រូបរាងដើម្បីតែជីវិត ហើយភាពនឿយហត់ក្នុងចិត្ត មកពីសម្ពាធ រូបរាងកាយហត់ គេងមួយស្របក់ក៏លែងអី…











