
ទស្សនៈរបស់អ្នកនឹងកែប្រែ នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់!
ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖ ១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។ ២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។…











