ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៦
សង្គម

សញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកពិតជាសំខាន់ណាស់ ដែលប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

១
សង្គម

អាថ៍កំបាំងទាំង៦របស់គូស្នេហ៍ ដែលនឹងជួយឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ

១. ត្រូវធ្វើការ និងខំប្រឹងប្រែងលើទំនាក់ទំនង រាល់អ្វីៗទាំងអស់ត្រូវការខំប្រឹងប្រែងក្នុងការទទួលបានលទ្ធផលល្អ ដូចនេះស្នេហាក៏ដូចគ្នា។ ទំនាក់ទំនងល្អដូចជាអ្វីដែលអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតត្រូវតែធ្វើការ និងមានទំនោរជាប្រចាំ។ ម្យ៉ាងវិញទៀត វាចាំបាច់ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំភ្លាមៗ។ បើអ្នកធ្វេសប្រហែស ទំនាក់ទំនងរបស់អ្នកនឹងប្រែជាអាក្រក់ម្តងបន្តិចជារឿយៗ។ ២. ចំណាយពេលជាមួយគ្នា នៅពេលចំណាយពេលជាមួយគ្នាបានច្រើន បង្កើតសកម្មភាពរួមគ្នាបានច្រើន។ នោះចំណងស្នេហារបស់អ្នកនឹងមានភាពស្និទ្ធស្នាល ភាពរីករាយ អនុស្សាវរីយ៍ល្អៗនឹងមានច្រើន។ ការយល់ពីគ្នាទៅវិញទៅមកនឹងកើនឡើង ដោយសារតែការជជែកគ្នា ការស្វែងយល់ និងស្តាប់ពីដៃគូរបស់អ្នក។ ៣. កុំមានគំនិតចង់កែប្រែដៃគូរបស់អ្នកឱ្យដូចទៅអ្វីដែលចង់បាន តែត្រូវផ្តល់ឱ្យគ្នានូវអ្វីដែលពួកគេចង់បាន ប្រសិនបើអ្នក និងដៃគូអ្នកឈប់ព្យាយាមផ្លាស់ប្តូរគ្នា អ្នកនឹងលុបបំបាត់ប្រភពដែលនាំឱ្យអ្នកតែងតែឈ្លោះគ្នា។ ស្របពេលនោះ ម្នាក់ៗគួរតែផ្តោតលើការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវអ្វីដែលអ្នកដឹងថា មនុស្សម្នាក់ទៀតចង់បាន…

៤
ទស្សនៈ

តួនាទីសំខាន់ៗរបស់វីតាមីន C សម្រាប់រាងកាយមនុស្ស ដែលគ្រប់គ្នាគួរតែយល់ដឹង

វីតាមីន C ជាវីតាមីនមានតួនាទីចម្បងក្នុងរាងកាយមនុស្ស ដ្បិតតែវាមានសារៈសំខាន់យ៉ាងណាក៏ដោយ តែប្រភពដែលផ្តល់វីតាមីន C នេះ គឺពឹងផ្អែកលើអាហារប្រចាំថ្ងៃរបស់យើងតែមួយគត់។ វីតាមីន C វាដើរតួនាទីក្នុងការជួយឱ្យសុខភាពយើងមានស្ថិរភាព។ វីតាមីន C ជាវីតាមីនស្ថិតនៅក្នុងក្រុមវីតាមីនដែលរលាយក្នុងទឹក ដែលវាមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច គីវី ម្ទេសប្លោក Broccoli ខាតណា -ល-។ បរិមាណវីតាមីន C ដែលមនុស្សត្រូវការជាមធ្យម គឺប្រមាណ 75mg សម្រាប់មនុស្សស្រី និង 90mg សម្រាប់មនុស្សប្រុស។ វីតាមីន…

3
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…

6
ទស្សនៈ

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ

ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។ ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖ ១. ថែរក្សាស្បែក ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។…

៧
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

Picsart_22 04 15_20 46 11 398
មិត្តអ្នកអាន

“ខ្សែកស័កិ្តសិទ្ធ” ទាយពីអត្តចរិតដុះស្នឹមពីកំណើតមិនអាចកែបានរបស់អ្នក ចង់ដឹងពិតរើសមួយទៅចាំកាល!

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសខ្សែកស័កិ្តសិទ្ធមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ខ្សែកស័កិ្តសិទ្ធទី 1 អ្នកជាមនុស្សរឹងរូស មានៈ មានគំនិតផ្ទាល់ខ្លួន មានគំនិតផ្តួចផ្តើម ហើយមានទំនុកចិត្តលើគំនិតខ្លួនឯង មិនខ្វល់ពីការគិតរបស់អ្នកដទៃ ចូលចិត្តធ្វើអ្វីដែលឯករាជ្យ ចូលចិត្តនៅម្នាក់ឯង ចូលចិត្តយកឈ្នះអ្នកដទៃទៀតផង ។ ហើយបើតាមចរិតជាមនុស្សឆេវឆាវ មានភាពជឿជាក់លើខ្លួនឯង នៅពេលប្រឈមមុខជាមួយបញ្ហាអ្នកមិនចូលចិត្តលើកយកបញ្ហាមកប្រាប់អ្នកណាម្នាក់ទេ ព្រោះពេលខ្លះវាពិបាកនិយាយ ហើយទោះជានិយាយក៏គ្មានអ្នកយល់ដែរ ផ្ទុយទៅវិញគឺមានតែការជាន់ឈ្លីបន្ថែម ម្ល៉ោះហើយសុខចិត្តសំងំដោះស្រាយវិញល្អជាង ។ លុះនៅពេលអ្នកចង់បានអ្វី អ្នកនឹងមិនបង្ហាញវាឲ្យនរណាដឹងថាអ្នកចង់បានអ្វីទេ អ្នកតែងតែនៅស្ងៀម ហើយធ្វើវាដោយស្ងៀមស្ងាត់…

Picsart_22 04 15_20 25 40 636
មិត្តអ្នកអាន

រើស “ផ្លិតទិព្វ” មួយដែលអ្នកឃើញហើយចាប់អារម្មណ៍ ដើម្បីដឹងពីចំណុចខ្សោយពីកំណើតដែលគួរតែកែប្រែ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើល ថាតើចំណុចខ្សោយអ្វីដែលអ្នកត្រូវតែកែប្រែ តាមរយៈការជ្រើសរើសផ្លិតទិព្វមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្លិតទិព្វទី 1 អ្នក​ជា​មនុស្ស​ដែល​ងាយចុះញ៉ម​នឹង​អ្នក​ដទៃ​ខ្លាំង​ពេក ជា​មនុស្ស​មាន​ចិត្ត​ល្អសឹងហៅថាចិត្តព្រះក៏ថា ព្រោះអ្នក​យកចិត្តគេដាក់ចិត្តឯងចូល​ចិត្ត​មើល​ថែ​អ្នក​ដទៃ ពេល​មាន​បញ្ហាអ្នក​សុខចិត្តចាញ់ដើម្បីបញ្ចប់រឿង មានពេលខ្លះសុខចិត្តចូលទៅលួងគេមុនទៀត ។ តាមពិតទៅវាជាការល្អណាស់ដែលអ្នកជាមនុស្សចិត្តព្រះបែបនេះ តែបើធ្វើបុណ្យជាមួយមនុស្សត្រូវវាមិនអីទេ ខ្លាចតែធ្វើបុណ្យហើយបានទោសមកវិញទៀត ម្ល៉ោះហើយរឿងណាដែលអាចបដិសេធបានគួរបដិសេធខ្លះទៅ ។ ផ្លិតទិព្វទី 2 អ្នក​ជា​មនុស្ស​ដែល​ប្រាកដប្រជានឹងជីវិត​ខ្លាំង​ពេក ជា​មនុស្ស​ដែល​មាន​គោល​បំណង​ខ្លាំង​ក្លា​និង​ការ​តាំង​ចិត្ត​ចង់​ទៅ​ដល់​គោលដៅ អ្នក​ប្រឹងប្រែងធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ អ្នកខ្លះសឹងផឹក​កាហ្វេ​ជំនួស​ទឹក​ទៅហើយ ប៉ុន្តែជីវិតបើហត់នឿយពេកវា​នឹង​ធ្វើឲ្យអ្នកល្វើយ គួររកពេលដើរលេង ញ៉ាំអាហារពេលល្ងាចជាមួយមិត្តភ័ក្តិ រកពេលសម្រាក និងរីករាយក្នុងការប្រើជីវិតខ្លះ…

6
ទស្សនៈ

ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?

ពួកយើងរាល់គ្នារស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងការរំខានជាប្រចាំ។ ពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានការតាមអំណាចរបស់យើងបានទេ ដោយសារកត្តាផ្សេងៗដែលជាកត្តាខាងក្រៅ ដូចជា ជំងឹ អាកាសធាតុ គ្រោះធម្មជាតិ សេដ្ឋកិច្ចសង្គម និងផ្សេងៗ ដូចនេះយើងត្រូវតែត្រៀមខ្លួនក្នុងការរក្សាជីវិតរបស់យើង ទើបមនុស្សម្នាក់ៗមានភាពស្មុគស្មាញ គិតបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្មុគស្មាញ វាអាចបណ្តាលមកពីហេតុផល៥យ៉ាងនេះ ៖ ១. ផ្តោតលើភាពស្មុកស្មាញនៃជីវិត កុំធ្វើអោយទំនោរនៃការគិតរបស់យើងមានភាពលម្អៀងទៅរករឿងស្មុគស្មាញច្រើន ជាជាងរក្សាចិត្តយើងឱ្យវាសាមញ្ញបន្តិច។ នៅពេលដែលអ្នកប្រឈមនឹងព័ត៌មានច្រើនពេកដែលយើងទទួលបានពីការស្តាប់ និងមើលនោះ ឬយើងស្ថិតក្នុងស្ថានភាពច្របូកច្របល់អំពីអ្វីមួយ យើងនឹងផ្តោតអារម្មណ៍លើបញ្ហាស្មុគស្មាញជាជាងស្វែងរកដំណោះស្រាយសាមញ្ញ។ បើអ្នកសាកផ្លាស់ប្តូររបៀបគិតរបស់អ្នកទៅជាគំនិតវិជ្ជមានបន្តិច នោះអ្នកមិនសូវស្មុគស្មាញទៀតទេ ដូចជា តើការផ្លាស់ប្តូរនេះបង្រៀនអ្នកពីអ្វី? ផ្តល់អ្វីឱ្យអ្នក? ហើយរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីតាមដែលអាចធ្វើបាន នោះវាមិនសូវជាមានផលរំខានខ្លាំងដល់អ្នកទេ។…

3
ទស្សនៈ

អ្នកនឹងទទួលបានអារម្មណ៍អស់ទាំងនេះ នៅថ្ងៃណាមួយ ដែលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិត

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។ អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។…

៤
សុខភាព

តោះ! មកឈ្វេងយល់ពី សារៈប្រយោជន៍របស់ផ្លែប័រ

ផ្លែប័រ ដែលភាសាអង់គ្លេសហៅថា Avocado ជាផ្លែឈើដែលប្រជាជននៅប៉ែកអ៊ឺរ៉ុបនិយមបរិភោគ។ ពួកគេមិនត្រឹមតែទុកវាជាផ្លែឈើប៉ុណ្ណោះទេ គេថែមទាំងយកវាញ៉ាំជាអាហារប្រចាំថ្ងៃថែមទៀតផង។ ប័រវាជាអាហារដែលសម្បូរទៅដោយវីតាមីន និងធាតុរ៉ែខ្ពស់ សម្រាប់ទ្រទ្រង់រាងកាយប្រចាំថ្ងៃ។ ផ្លែប័រវាផ្ទុកទៅដោយ វីតាមីន C, E, K, B6, B1 និង B9 បូកផ្សំនឹង ម៉ាញេស្យូម ប៉ូតាស្យូម pantothenic acid , beta carotene និង omega 3។ ផ្លែប័រវាផ្តល់គុណប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ៖ ១.…

៣
ទស្សនៈ

សារៈប្រយោជន៍របស់កាកាវ (cacao)

កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។ ម្សៅកាកាវនេះ វាផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ដោយនៅក្នុង ១០០ក្រាមនៃម្សៅ កាកាវ វាផ្ទុកទៅដោយវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ង់កាណែស ប៉ូតាស្យូម និងកាហ្វេអ៊ីន។ ខាងក្រោមនេះជា សារៈប្រយោជន៍ដែលបានពីការទទួលទានម្សៅកាកាវបានត្រឹមត្រូវ ៖ ១. សម្បូរទៅដោយសារធាតុ Polyphenols សារជាតិ Polyphenols នេះវាជាសារធាតុដែលប្រើសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម…