
ទម្លាប់សាមញ្ញទាំង ១០ នេះកុំរំលង បើចង់ឲ្យស្នេហារបស់អ្នករឹងមាំយូរអង្វែង
ក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវចេះមានការអត់ឱនឲ្យគ្នា យកចិត្តទុកដាក់ទៅវិញទៅមក ហើយការដែលស្រលាញ់តែម្ខាង ក៏មិនអាចឲ្យស្នេហានោះបន្តទៅមុខបានយូរនោះដែរ។ តាមការណែនាំអីអ្នកជំនាញផ្នែកចិត្តសាស្ត្របានបង្ហាញពីទម្លាប់និងសកម្មភាពសាមញ្ញប្រចាំថ្ងៃចំនួន ១០ ដែលអាចបន្ថែមភាពរោលរាលទៅលើស្នេហារបស់អ្នក ហើយជួយឲ្យទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរ រឹងមាំ និងយូរអង្វែងរហូតទៅ៖ ១០) និយាយដោយបើកចំហ ការប្រាស្រ័យទាក់ទងគឺជារឿងសំខាន់មួយក្នុងទំនាក់ទំនងស្នេហា។ សម្រាប់គូខ្លះមានការនិយាយលាក់បាំងគ្នា ព្រោះរវល់តែខ្លាចចិត្ត ខ្លាចគេគិតមិនល្អ នាំឲ្យយូរទៅក្លាយជាការលាក់ទុកដ៏អាថ៌កំបាំងហើយពេលខ្លះឈឺតែខ្លួនឯងក៏មាន។ បែបនេះមានរឿងអ្វី បញ្ហាអ្វី ចូរនិយាយដោយបើកចំហ និងរកវិធីដោះស្រាយជាមួយគ្នា។ ៩) អនុវត្តសកម្មភាពសាមញ្ញរួមគ្នា តាមការស្រាវជ្រាវ ការបង្កើតពេលវេលាសាមញ្ញរួមគ្នា ឧទាហរណ៍៖ រៀនធ្វើម្ហូបជាមួយគ្នា ឬសម្អាតផ្ទះរួមគ្នា ស្តាប់ទៅវាសាមញ្ញបន្តិចមែន ប៉ុន្តែវាជួយឲ្យអ្នកកាន់តែមានជិតស្និទ្ធ…











