ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
ប្លែកៗ

តើរវាងអ្នក និងដៃគូ អាចឆ្លងផុតដំណាក់កាលសង្គ្រាមត្រជាក់ជាមួយគ្នាដែរឬទេ?

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីដឹងពីដំណើរការនៃស្នេហារវាងអ្នក និងគូស្នេហ៍ ពេលដែលមានបញ្ហាទាស់ទែង ក្លាយជាសង្គ្រាមត្រជាក់ តើអ្នកទាំងពីរអាចឆ្លងផុតនូវដំណាក់កាលមួយហ្នឹងបានដែរឬទេ? 1. សន្លឹកបៀរទី 1 ចំពោះស្ថានភាពបន្ទាន់ អ្នកប្រាកដជាមិនមែនជាមនុស្សដែលអាច “បំបែកទឹកកក” យ៉ាងសកម្មបានទេ ពីព្រោះអ្នកនៅតែខឹងមិនព្រមលែង។ ហើយគូស្នេហ៍របស់អ្នកក៏ជាមនុស្សចចេស និងងាយខឹងបំផុតនៅលើផែនដីនេះដែរ។ ប្រសិនបើអ្នកផ្តួចផ្តើមគំនិតដើម្បីបើកចំហនៅពេលនេះ ដៃគូនឹងមិនមានបញ្ហាអ្វីទេ វាថែមទាំងអាចធ្វើឱ្យអ្នកខឹងជាងនេះទៀតផង។ វាជាការល្អបំផុតក្នុងការរង់ចាំយូរជាងនេះបន្តិច ហើយបន្ទាប់មកនិយាយដោះស្រាយឱ្យបានល្អ។ 2. សន្លឹកបៀរទី 2 ចាំអីទៀត ព្រោះអ្នកដែលស្រលាញ់នឹងក្លាយជាមនុស្សដំបូងគេដែលអាចរណប និងលួងលោមអ្នកបាន។ ដៃគូរបស់អ្នកស្រឡាញ់អ្នកខ្លាំងណាស់ គាត់ / នាងពិតជាមិនចង់មានសង្គ្រាមត្រជាក់ជាមួយអ្នកទេ។ គ្រាន់តែមិនអាចមើលឃើញអ្នកក្នុងរយៈពេលខ្លី…

3
ប្លែកៗ

តើជម្រៅនៃចិត្តរបស់អ្នក ជ្រៅដូចមហាសមុទ្រអ្វី?

ជ្រើសរើសដបទឹកអប់មួយ ក្នុងចំណោមដបទឹកអប់ទាំង៤ខាងក្រោមនេះ ដើម្បីវាស់ពីប្រវែងនៃជម្រៅចិត្តរបស់អ្នក តើមានជម្រៅជ្រៅកម្រិតណាដែរ? A. មហាសមុទ្រ​អា​ក​ទិ​ក អ្នកមិនចង់ឱ្យអ្នកដទៃស្គាល់អ្នកច្រើនពេកទេ។ អ្នកជាមនុស្សដែលទាមទារឱ្យគ្រប់យ៉ាង ត្រូវតែបានដូចចិត្ត និងមានភាពល្អឥតខ្ចោះ។ ហើយអ្វីដែលអ្នកចង់ធ្វើហើយនោះ អ្នកនឹងធ្វើវាឱ្យបាន ហើយរហ័សថែមទៀតផង។ អ្នកស្អប់ភាពខ្ជះខ្ជាយ និងខ្វះការយកចិត្តទុកដាក់ខ្លាំងណាស់។ B. អាត្លង់ទិក អ្នកចូលចិត្តជជែកលេងសប្បាយជាមួយមិត្តភក្តិ។ អ្នកមានជំនាញទំនាក់ទំនងល្អ ចូលចិត្តនិយាយ និងស្តាប់អ្នកជុំវិញខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកមានភាពរសើបខ្លាំងពេក ងាយទទួលឥទ្ធិពលពីអ្នកដទៃ។ ពេលខ្លះ គ្រាន់តែការគិត និងសម្ដីរបស់អ្នកដទៃតែបន្តិច ក៏អាចធ្វើឱ្យអ្នកគិតច្រើនពេញមួយថ្ងៃដែរ។ អ្នកងាយនឹងត្រូវអ្នកដទៃ ធ្វើឱ្យរំខានដល់អារម្មណ៍។ C. មហាសមុទ្រឥណ្ឌា…

Cover Khmer
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

Untitled 1
សង្គម

មនុស្សស្រីត្រូវចំណាំទុកផង ៤ ប្រយោគនេះ ប្តីល្អ​មិន​និយាយទៅកាន់ប្រពន្ធដាច់ខាត

ចំពោះបុរសដែល​ស្រឡាញ់​ប្រពន្ធ ប្រពន្ធ​របស់គាត់អាច​នឹង​មិនធ្វើ​ការ មិនអាចរក​លុយបាន និង​មិនស្អាតដូចនារីដទៃ​… ប៉ុន្តែ​ចិត្តដែលស្រឡាញ់ចំពោះភរិយាគឺនៅដដែល។ ៤ ប្រយោគនេះ ​បុរស​ស្រឡាញ់​ប្រពន្ធ​ មិន​និយាយទៅកាន់ប្រពន្ធដាច់ខាត ស្ត្រី​រៀបការ​ហើយ​ត្រូវ​ចំណាំ៖ ១. “បើ​​ធ្វើ​ការ​បាន​ប្រាក់​ខែ​តិចបែបនេះ នៅ​ផ្ទះ​ដាំស្លរ មើល​ថែ​កូន”៖ ប្ដី​ដែល​ស្រឡាញ់​ និង​គោរព​ប្រពន្ធ​នឹង​មិន​និយាយ​ប្រយោគ​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នោះ​បង្ហាញ​ថា បុរសជា​ស្វាកំពុងតែមើល​ងាយ​ប្រពន្ធ។ ប្តី​បែបនេះ​តែងតែ​មិន​ពេញចិត្ត​នឹង​ប្រពន្ធ​ដែល​មាន​ចំណូល​ទាប ទើប​គាត់​សុំ​ប្រពន្ធ​នៅផ្ទះ​មើល​កូន​។ ផ្ទុយ​ទៅ​វិញ បុរស​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​នឹង​ដឹង​ថា ប្រពន្ធ​ខំ​ប្រឹងធ្វើការ​ ព្រមទាំងជួយ​ការងារផ្ទះ មើលថែកូននៅពេលទំនេរពីការងារ។ ពួកគេ​តែងតែ​លើកទឹកចិត្ត​ប្រពន្ធ​ឱ្យ​ធ្វើ​ការងារ​ដែល​ប្រពន្ធ​ចូលចិត្ត​។ ២. “ការងារផ្ទះគឺសម្រាប់ស្ត្រី បុរសធ្វើការងារខាងក្រៅនឿយហត់”៖ គំនិតនេះពិតជាហួសសម័យទៅហើយ ពាក្យទនេះប្តីមួយចំនួនក៏នៅតែនិយាយដែរ វាគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះ…

Hggh
សង្គម

ជ្រើសរើសបន្តោងព្រះ​មួយ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​លើ​អ្នក​នៅ​ចុងខែមេសា

ខែមេសា​បាន​ឆ្លង​ផុតអស់​រយៈ​ពេល​ជិត ៣ សប្តាហ៍​មក​ហើយ តើ​អ្នក​បាន​ជួប​រឿងរ៉ាវ​ថ្មីៗ​អ្វី​ខ្លះ​ហើយ? តើ​វា​ជា​រឿង​ល្អ ឬ​មិន​ល្អ​សម្រាប់​ជីវិត​របស់​អ្នក? គួប​ផ្សំ​នឹង​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​នឹង​បន្ថែម​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​ នាចុងខែមេសា​ឲ្យ​អ្នក​បាន​ដឹង និង​យោបល់​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ចូរ​ជ្រើសរើស​បន្តោងព្រះមួយ ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ ​បន្តោងព្រះ​ទី ១ អ្នក​បាន​គិត​និង​វាយ​តម្លៃ​អំពី​មនុស្ស​ជុំវិញ​ខ្លួន រហូត​ដល់​ភ្លេច​វាយ​តម្លៃ​ខ្លួន​ឯង។ នៅ​ចុង​ខែ​មេសា​នេះ វា​ជា​ពេល​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​នូវ​រឿង​ខ្លះ​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​លះបង់​ការ​ព្រួយបារម្ភ​ហួសហេតុ ហើយ​ចូរ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ចង់​បាន និង​សូម​ចំណាយ​ពេល​បន្តិច​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ពង្រឹង​នូវ​អារម្មណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​បន្ថែម​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ផ្លូវ​ជីវិត​ពុំ​មែន​រលោង​ដូច​កៅស៊ូ​អ៊ុត​ត្រង់​ផ្លឹង​នោះ​ទេ ដល់​ចំណុច​ខ្លះ​ក៏​មាន​រលាក់ មាន​ក្រឡុក​បន្តិច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​បន្ថែម​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង ទើប​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ពេលវេលា​នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លាំង​បំផុត គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​មនុស្ស​មួយ​ចំនួន​ដែល​គេ​ច្រណែន​នឹង​អ្នក ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក…

Tt
សង្គម

មើលៗត្រូវអត់? ជ្រើសរើស​របស់លម្អខ្លួន​មួយ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់

នៅ​ក្នុង​រូបភាព​ដែល​មាន​របស់លម្អខ្លួន ​ចំនួន ៦ តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា​ជាង​គេ? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ទម្លាយ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ជា​ខ្លួន​អ្នក អត្តចរិត/បុគ្គលិកលក្ខណៈ ​និង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ពី​ធម្មជាតិ ដែល​សូម្បី​តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ពេល​ខ្លះ​ពុំ​បាន​ចាប់​អារម្មណ៍។ ១) រ៉ូប អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គោលដៅ​ដែល​ចង់​សម្រេច​ឲ្យ​បាន។ អ្នក​ព្រម​លះបង់​គ្រប់​យ៉ាង​ទាំង​កម្លាំង​កាយ​ចិត្ត ដើម្បី​គោលដៅ​ដ៏​ធំ​ក្នុង​ជីវិត ដែល​មនុស្ស​មួយ​ចំនួន​គេ​គិត​ថា​មិន​អាច​ទៅ​រួច។ ជាង​នេះ​រាល់​យោបល់​និង​គំនិត​របស់​អ្នក តែងតែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ហើយ​មនុស្ស​ជុំវិញ​ខ្លួន​រមែង​ចូលចិត្ត​ស្តាប់ និង​យក​ទៅ​អនុវត្ត​តាម។ ២) ស្បែកជើង អ្នក​ជា​មនុស្ស​ឯករាជ្យ និង​ចូលចិត្ត​សម្រេច​កិច្ច​ការងារ​អ្វី​ដោយ​ឯកឯង។ អ្នក​មិន​ចូលចិត្ត​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​នោះ​ទេ ព្រោះ​ពេល​ខ្លះ​គិត​ថា​ វា​ជា​ការ​រំខាន​ទៅ​វិញ។ អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ ហើយ​មិន​ងាយ​ធ្វើ​អ្វី​ឲ្យ​ខាត​កម្លាំង ខាត​ពេលវេលា​ឥត​ប្រយោជន៍​ឡើយ។ ក្នុង​ការ​សម្រេច​កិច្ច​ការងារ​អ្វី​មួយ អ្នក​ធ្វើ​ឥត​ឈប់​ប្រៀប​បាន​ដូច​ជា​ម៉ាស៊ីន…

Tt
តេស្តIQ

អ្នក​ដែល​មាន​គម្លាត​ម្រាម​ដៃ​ប្រភេទ​នេះ ចូល​ដល់​អាយុ ៤០ ជាង​ដឹង​តែ​រស់​ស្រួល​ហើយ

យោង​តាម​ផ្នែក​នរវិទ្យា​គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ នៅ​ការ​ទស្សន៍ទាយ​ជោគវាសនា​មនុស្ស​តាម​រយៈ​ការ​មើល​នៅ​ខ្ទង់​ចន្លោះ​នៃ​ម្រាម​ដៃ​ទាំង ៥។ តោះ​ចូរ​លើក​បាត​ដៃ​ខាង​ណា​មួយ​ក៏​បាន ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ពី​វាសនា​អ្នក​ដូច​ខាង​ក្រោម៖ ម្រាម​ដៃ​ចង្អុល​និង​ម្រាម​ដៃ​កណ្តាល​ឃើញ​មាន​គម្លាត​ពី​គ្នា​ធំ​ល្មម ម្ចាស់​ដែល​មាន​បាតដៃ​ប្រភេទ​នេះ គឺ​ជា​មនុស្ស​ឯករាជ្យ ហើយ​មិន​សូវ​ចូលចិត្ត​អង្គុយ​ធ្វើការ​យូរ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ពួក​គេ​ជា​មនុស្ស​មាន​ការ​គិត​ល្អិតល្អន់ និង​ម៉ត់ចត់​ខ្លាំង​ណាស់។ នៅ​ក្នុង​ជីវិត​ការងារ ការ​រកស៊ី គេ​ទស្សន៍ទាយ​មនុស្ស​ប្រភេទ​នេះ​នឹង​បាន​រស់​ស្រួល​នៅ​ខ្ទង់​អាយុ​ជាង ៤០ ឆ្នាំ ដោយ​មាន​ឡាន មាន​ផ្ទះ សល់​លុយ​អាច​រស់នៅ​ដោយ​មាន​ក្តី​សុខ​ថែម​ទៀត។ ចំពោះ​ទំនាក់ទំនង​ស្នេហា​វិញ ក៏​មាន​ភាព​រលូន ត្បិត​បើ​មាន​ការ​ប៉ះ​ទង្គិច​បន្តិចបន្តួច​ពេល​ខ្លះ ប៉ុន្តែ​ឆ្លងកាត់​ពេលវេលា​ខ្លី គ្រប់​យ៉ាង​នឹង​ត្រូវ​បាន​ដោះស្រាយ​មក​វិញ។ ម្រាម​ដៃ​កណ្តាល​និង​ដៃ​នាង​មាន​គម្លាត ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ខ្ពស់ មិន​ចូលចិត្ត​អង្គុយ​ស្ងៀម ហើយ​ចូលចិត្ត​ផ្លាស់​ទី​ទៅ​មុខ​រហូត។ ប្រសិន​ពួក​គេ​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ គឺ​ជីវិត​កាន់​តែ​ឆាប់​ជោគជ័យ​លឿន។ គុណវិបត្តិ​មួយ​ដែល​មនុស្ស​ប្រភេទ​នេះ​ត្រូវ​ជួប​ប្រទះ គឺ​មិន​សូវ​ចេះ​រៀបចំ​ផែនការណ៍​ច្បាស់លាស់…

Untitled 1
សង្គម

សារ​ចែករំលែក​ពី​គូស្នេហ៍​នៅ​ក្បែរ​គ្នា ៦០ ឆ្នាំ ថា​បើ​ចង់​គង់វង្ស​ត្រូវ​ស្រលាញ់​គ្នា ៩ របៀប​នេះ

មិន​ថា​តែ​ស្នេហា​ប្រភេទ​ណា​នោះ​ទេ ធម្មតា​តែ​នៅ​ក្បែរ​គ្នា​យូរ គឺ​រមែង​មាន​ការ​ធុញទ្រាន់​ខ្លះ​ហើយ ជាង​នេះ​ក៏​ចេះ​តែ​កើត​មាន​រឿង​ប៉ះ​ទង្គិច​មួយ​ចំនួន តែ​អ្វី​ដែល​សំខាន់​គឺ​ទាំង​សង​ខាង​ផ្ទាល់​មាន​ដំណោះស្រាយ​ឬ​អត់ មាន​វិធី​ជួសជុល​ទំនាក់ទំនង​មួយ​នេះ​ឲ្យ​បន្ត​ទៅ​មុខ​បាន​ឬ​អត់? ជា​បទពិសោធន៍​ជាក់ស្តែង​ពី​គូ​ស្នេហ៍​វ័យ​ចំណាស់​ដែល​ស្រលាញ់​គ្នា​រាប់​សិប​ឆ្នាំ ហើយ​បាន​រស់នៅ​ក្បែរ​គ្នា​ច្រើន​ជាង ៦០ ឆ្នាំ បាន​ចែករំលែក​បទពិសោធន៍​ដែល​អ្នក​គួរ​តែ​អនុវត្ត​ដូច​ខាង​ក្រោម បើ​ចង់​បាន​ស្នេហា​រឹងមាំ យូរ​អង្វែង៖ ៨) កុំ​នឿយហត់​នឹង​ការ​ញ៉ែងញ៉ង​គ្នា ពី​ដំបូង​អ្នក​អូសក្រឡា​គេ​បែប​ណា​ខ្លះ ចូរ​ប្រើប្រាស់​ពាក្យ​សម្តី​និង​សកម្មភាព​ទាំង​នោះ ទោះ​តិច​ក្តី​ច្រើន​ក្តី មក​អនុវត្ត​វា​ម្តង​ទៀត​នៅ​វ័យ​ចំណាស់​នេះ ហើយ​កុំ​ធ្វើ​ដោយ​មាន​ការ​ខ្មាសអៀន​អ្វី​ឲ្យ​សោះ។ កុំ​អៀន​នឹង​ប្រាប់​ទៅ​កាន់​ដៃ​គូ​ថា បង​ស្រលាញ់​អូន ឬ​ អូន​ស្រលាញ់​បង។ ៧) រក​សកម្មភាព​ដើម្បី​បន្ថែម​ភាព​ផ្អែមល្ហែម មិន​ថា​អ្នក​រវល់​ពី​ការងារ ឬ​ការ​សិក្សា​ប៉ុណ្ណា ក៏​កុំ​ភ្លេច​ឆ្លៀត​ពេល​ធ្វើ​អ្វី​ជាមួយ​គ្នា តាម​រយៈ​សកម្មភាព​ផ្អែមល្ហែម ដូច​ជា​ការ​ទៅ​មើល​កុន​តែ​ពីរ​នាក់ ឬ​ទិញ​របស់របរ​អ្វី​ឲ្យ​គ្នា​ដោយ​មិន​ប្រាប់​ទុក​មុន​ជា​ដើម។…

Cover No Car
ទស្សនៈ

របស់អពមង្គល ៥យ៉ាង ដែលមិនគួររក្សាទុកនៅក្នុងឡាន

ថ្ងៃនេះយើងនឹងនិយាយអំពី ជំនឿ លើរថយន្ត ដោយគេជឿថា រថយន្តគឺជាផ្នែកមួយដែលមនុស្សប្រើប្រាស់ច្រើនក្នុងជីវិតប្រចាំថ្ងៃ ហើយការរៀបចំរថយន្តឱ្យមានផាសុកភាព អាចនាំសំណាងដល់ម្ចាស់រថយន្តផងដែរ។ តែយ៉ាងណាមិញតាមជំនឿ ក៏មានរបស់មួយចំនួនដែលមានការហាមប្រាម ក្នុងការរក្សាទុកក្នុងរថយន្តទៀតផង ដែលគេជឿថារបស់ទាំងនោះជារបស់អពមង្គល មិនមានសំណាង ដែលមិនគួរមានវត្តមាននៅក្នុងឡាននោះទេ។ តោះ​ទៅ​មើល​ទាំងអស់គ្នាថា​តើ​របស់ដែលហាមមាននៅក្នុងឡានមានអ្វីខ្លះ ៖ ១. របស់ដែលបាក់បែក គេជឿ​ថា ការរក្សារបស់ខូច ឬបែកបាក់ អាច​បង្ក​ឱ្យ​មាន​ការ​ឃ្លាតឆ្ងាយ​ចេញ​ពី​មនុស្ស​ជិតស្និទ្ធ មាន​រឿង​ទុកសោក និង​ស្រក់​ទឹក​ភ្នែកបាន។ ២. នាឡិកាខូច គេជឿថា ការរក្សានាឡិកាខូច ឬងាប់ទ្រនិច នៅក្នុងឡាននឹងនាំតែទុក្ខវេទនា សំណាងអាក្រក់ និងការបាត់បង់។ ៣.…

Cover Weak
ទស្សនៈ

តោះ លេងហ្គេមទាយចិត្តសាស្រ្ត ថាអ្នកមានចំណុចខ្សោយបែបណាហើយគួរកែប្រែយ៉ាងម៉េច!

មនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងចំណុចខ្សោយដូចៗគ្នា ហើយទោះបីជាអ្នកដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អ្នកផ្ទាល់ក៏ដោយ ប៉ុន្តែ​មិនមែនបានន័យថាអ្នកអាចគ្រប់គ្រងវាបាននោះទេ។ តែថ្ងៃនេះយើងខ្ញុំមានហ្គេមចិត្តសាស្រ្តមួយ ដែលអាចទាយដឹងថាអ្នកមានចំណុចខ្សោយបែបណា ហើយគួរតែកែខៃបែបណាបានទៀតផង។ តោះ! មកលេងហ្គេមចិត្តសាស្រ្តខាងក្រោមនេះ ៖ តើ​ចុងភៅ​ខឹង​រឿង​អ្វីបើតាមការគិតក្នុងចិត្តរបស់អ្នក? A : ថ្មីៗនេះភ្ញៀវញុំអាហារសល់ច្រើនពេក B : ក្មេងៗញ៉ែគ្នាលូកលាន់គ្នាពេញក្នុងហាង C : បុគ្គលិកឈប់សម្រាកដោយមិនបានប្រាប់ D : ក្មេងៗសម័យឥឡូវជេរស្តីមិនបាន មេចុងភៅខឹងនៅពីក្រោយផ្ទះបាយ គឺជានិមិត្តរូបនៃរឿង​ចុងភៅ​ខឹងនឹង​បង្ហាញ​ថារឿង​មួយ​ដែល​អ្នក​ដឹង​ថា​អ្នក​មិន​សម ប៉ុន្តែ​នៅ​តែ​ធ្វើ៖  A : ថ្មីៗនេះភ្ញៀវញុំអាហារសល់ច្រើនពេក ( ចរិតចង់បាន) ប្រសិនបើអ្នកចង់ទិញអ្វីមួយ…

Picsart_22 04 19_09 52 29 626
មិត្តអ្នកអាន

ទាយបែបចិត្តសាស្ត្រ៖ រើស “ថ្នាំ” មួយគ្រាប់ដែលចូលចិត្ត ដើម្បីដឹងពីការទស្សន៍ទាយដែលអ្នកអាចមិនធ្លាប់ដឹងពីមុនមកទាក់ទិននឹងខ្លួនឯង

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសថ្នាំមួយគ្រាប់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ទី 1៖ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចូលចិត្តរៀបចំជីវិតក្នុងការរស់នៅ ហើយជោគជ័យក្នុងគោលដៅដែលអ្នកបានកំណត់ នោះដោយសារតែអ្នកមានជំនឿថា អ្នកជាមនុស្សម្នាក់មានគោលដៅច្បាស់ ហើយត្រូវតែស្វែងរកវិធីដើម្បីយកឈ្នះវាឲ្យបាន។ ហើយអ្វីដែលអ្នកខ្លាចជាងគេនោះគឺ “កំហុស” អ្នកតែងតែចង់បង្ហាញឱ្យខ្លួនឯងបានឃើញថា អ្នកកាន់តែខិតទៅជិតដល់គោលដៅរបស់អ្នកហើយ។ តែពេលខ្លះអ្នករវល់តែវីវក់នឹងគោលដៅ រហូតដល់ថ្នាក់ទុកមនុស្សដែលអ្នកស្រលាញ់ចោលទាំងអ្នកដឹងថាវាខុស តែពេលអ្នកដឹងខ្លួនអ្នកនឹងត្រលប់ទៅរកមនុស្សម្នាក់នោះវិញ ព្រោះបេះដូងពិតរបស់អ្នកជឿជាក់ថា ជោគជ័យរបស់អ្នកត្រូវតែមានមនុស្សដែលអ្នកស្រឡាញ់នៅក្បែរ ។ ទី2៖ អ្នកមានទំនោរមើលឃើញភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងពិភពលោក ថែមទាំងចូលចិត្តវិភាគ អ្នកជឿថាវាជាវិធីមួយដែលជួយអ្នកឱ្យយល់ពីជីវិតកាន់តែច្រើន ដោយសារតែហេតុផលនេះហើយ ទើបមនុស្សនៅជុំវិញអ្នកនឹងឃើញអ្នកជាមនុស្សឡូជីខល…

Picsart_22 04 18_20 54 54 417
មិត្តអ្នកអាន

“ដាវទិព្វ” ទាយពីឆន្ទៈដ៏មោះមុតរបស់អ្នក តើអ្នកជាមនុស្សហ៊ានស៊ីហ៊ានសងកម្រិតណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះ តាមរយៈការជ្រើសរើសដាវទិព្វមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ដាវទិព្វទី 1 អ្នក​គឺ​ជា​មនុស្សដែល​តែងតែ​មានអារម្មណ៍សកម្មជានិច្ច ជីវិតរបស់អ្នកពោពេញទៅដោយសកម្មភាពលោតផ្លោះ អ្នកមិនចូលចិត្តរស់នៅតាមទម្លាប់ចាស់ដដែលៗដូចកង្កែបក្នុងអណ្តូងទេ ជីវិតរបស់ត្រូវតែសកម្ម ត្រូវតែរស់​រវើកគ្រប់ពេល ។ លើសពីនេះអ្នកចូលចិត្តដំណើរផ្សងព្រេងបំផុត ជាមួយនឹងទម្លាប់មិនចង់នៅនឹងកន្លែងដដែល ធ្វើឱ្យអ្នកជាមនុស្សដែលមានចំណេះដឹងច្រើន ឲ្យតែឆ្ងល់ដឹងតែពុះពាររកចម្លើយភ្លាម អ្នក​ថែមជា​មនុស្ស​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​លឿនទៀតផង តែកុំឃើញ​អ្នករស់រវើកបែប​នេះ តាមពិតអ្នក​ជា​មនុស្ស​ចេះឱនលំទោនដឹងចាស់ដឹងទុំណាស់ មិនមែនចេះតែប៉ាតណាប៉ាតណីទេ ។ ដាវទិព្វទី 2 អ្នកជាមនុស្សត្រង់កម្រិត 100% ជាមនុស្សនិយាយពិតធ្វើពិតហើយស្មោះត្រង់ខ្លាំង ថែមប្រើការស្រលាញ់ដោយបេះដូងស្មោះសរទៀតផង នោះដោយសារតែអ្នកតែងតែជឿជាក់លើសភាវគតិដំបូងរបស់អ្នក…